-
ក្រសួង ពាណិជ្ជកម្ម ៖ តម្លៃសាំង ធម្មតា (ឡើងថ្លៃ ៤០០៛) ត្រូវ លក់តម្លៃ ៤,៥៥០រៀល ខណៈ តម្លៃម៉ាស៊ូត (ឡើងថ្លៃ ៤៥០៛) លក់ ៤,៤៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែ សីហា នេះ
(ភ្នំពេញ) ៖ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា នៅ ព្រឹកថ្ងៃ ទី០១ ខែសីហា ឆ្នាំ ២០២៣នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ ៤០០៛)ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៤៥០៛)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៤៥០រៀលក្នុង១លីត្រ ។ គួរបញ្ជាក់ថា នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៨១៨រៀល…
-
ឯកឧត្តម ជា ចាន់តូ៖ ធនាគារជាតិនៃកម្ពុជា បានកំពុងជួយជ្រោងកំណើនសេដ្ឋកិច្ច ពីឥទ្ធិពលនៃការថមថយសកម្មភាពសេដ្ឋកិច្ចពិភពលោក
(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ជួយជ្រោងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានា ឱ្យប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម ទេសាភិបាល បានថ្លែងដូច្នេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្ដមបានបញ្ជាក់ថា ជុំវិញរូបិយវត្ថុការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្តែងសន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ។ ឯកឧត្តមថា ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀល ត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤រៀល ក្នុង ១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្នានឹងឆ្នាំមុនដែរសំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ ឯកឧត្តមទេសាភិបាល បានបន្តថា ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ…
-
ក្រសួងសាធារណការ ពិភាក្សាជាមួយដៃគូធនាគារ ផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿនឱ្យបានរហ័ស
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយធនាគារដៃគូចំនួនពីរ លើការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក ដើម្បីផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាព។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំ ដើម្បីផ្ទៀងផ្ទាត់អនុលោមភាពលើការអនុវត្តអនុស្សរណៈនៃការយោគយល់ រវាងក្រសួង និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់(ABA) និងរវាងក្រសួង និងធនាគារកាណាឌីយ៉ា (Canadia) លើការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក តាមរយៈប្រព័ន្ធទូទាត់ប្រាក់រួមក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំពិភាក្សាដែលដឹកនាំដោយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធាណៈ ក៏បានពិភាក្សាពីឱកាសនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិ លើគម្រោងនៃគំនិតផ្តួតផ្តើមថ្មីៗនាពេលខាងមុខ សំដៅផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿនរហ័ស មានប្រសិទ្ធភាព និងតម្លាភាព។ ពាក់ព័ន្ធផ្លូវល្បឿនលឿននេះដែរ ដើម្បីដោះស្រាយបញ្ហាកកស្ទះ នៅតាមច្រកចេញ-ចូល នៃផ្លូវល្បឿនលឿន ក្រសួងបានសហការជាមួយគ្រឹះស្ថានដៃគូ ដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈស្លាកលេខសម្គាល់យានយន្ត តាមរយៈធនាគារជីបម៉ុង(Chip Mong Bank) ធនាគារអេស៊ីលីដា (ACLEDA Bank)ធនាគារវឌ្ឍនៈអាស៊ីចំកាត់…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្រុមការងារគម្រោង CASFor ត្រូវចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ចើញចូលរួមប្រជុំពិភាក្សាលទ្ធផលគម្រោង “Community Action for Sustainable Forest (CASFor)” នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំក្រុមការងារគម្រោងត្រូវពិនិត្យលើគោលដៅ និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវយកចិត្តទុកដាក់លើការចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើជំហរយុទ្ធសាស្ត្រឈ្នះៗ ដើម្បីលើកស្ទួយសហគមន៍ព្រៃឈើឱ្យមានភាពរីកចម្រើន រឹងមាំ និងមានភាពម្ចាស់ការលើការគ្រប់គ្រង និងអភិរក្ស ធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរ និងមាននិរន្តរភាព ។ បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការងារព្រៃឈើនេះ ចាំបាច់ត្រូវមានចូលរួម និងសហការគ្នាល្អ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់គិតគូរលើការងារផ្សព្វផ្សាយទាំងការងារបច្ចេកទេស និងនយោបាយ ព្រមទាំងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ សូមជម្រាបជូនថា គម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ CASFor នេះ មានគោលបំណង ដើម្បីជំរុញការគ្រប់គ្រងធនធានព្រៃឈើតាមសហគមន៍ប្រកបដោយនិរន្តរភាព និងបង្កើនកម្រិតជីវភាពរស់នៅសមស្រប ព្រមទាំងផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងស្រុក។ គម្រោងនេះ…
-
កិច្ចព្រមព្រៀងសំណងដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ
នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការចរចាសំណង ដោយមានការចូលរួមពីអនុប្រធាន សមាជិកនៃគណៈកម្មការ។ ឯកឧត្តមប្រធានគណៈកម្មការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទំាងអស់បានខិតខំ និងសម្រេចបាននូវការព្រមព្រៀងគ្នាលើសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ ដោយរលូនតាមការគ្រោងទុក។ ឯកឧត្តមប្រធានក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានសម្របសម្រួលជាមួយក្រុមហ៊ុន AIAI ដើម្បីទទួលយកបុគ្គលិកដែលកំពុងបម្រើការនៅអាកាសយានដ្ឋានបច្ចុប្បន្នទាំងអស់ទៅធ្វើការនៅអាកាសយានដ្ឋានថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ ការណ៍នេះ បានធ្វើឱ្យបុគ្គលិកមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះត្រូវបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ…
-
កម្ពុជាចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ាលើកទី១៨ ស្តីអំពីគោលនយោបាយប្រកួតប្រជែង នៅប្រទេសថៃ
ភ្នំពេញ៖ កម្ពុជាបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ាលើកទី១៨ ពាក់ព័ន្ធគោលនយោបាយប្រកួតប្រជែងក្នុងន័យពិភាក្សាស្វែងយល់រកច្រកចេញជុំវិញបញ្ហាប្រឈមនិងវិធានការសម្រាប់គោលនយោបាយប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ដើម្បីដោះស្រាយករណីប្រកួតប្រជែងឆ្លងដែន លើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ និងពង្រឹងការត្រួតពិនិត្យទិន្នន័យតាមស្ថាប័នប្រកួតប្រជែង។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ មានការចូលរួមពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ា និងជុំវិញពិភពលោក។ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.»។នេះបើយោងតាមសេចក្តីប្រកាសពី«ក.ប.ប.»។ កិច្ចប្រជុំជាន់ខ្ពស់នេះបានធ្វើឡើងដោយពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៤។ ទី១ ពីតួនាទីគោលនយោបាយប្រកួតប្រជែងក្នុងការជំរុញនិរន្តរភាពបរិស្ថាន, ទី២ បញ្ហាប្រឈមនិងវិធានការនិយតកម្មសម្រាប់គោលនយោបាយប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល,ទី៣ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅអាស៊ីបូព៌ាសម្រាប់ការដោះស្រាយករណីប្រកួតប្រជែងឆ្លងព្រំដែន និងការការពារសុខុមាលភាពអ្នកប្រើប្រាស់និងទី៤ ការស្វែងយលើពីប្រើប្រាស់ឧបករណ៍ទិន្នន័យ ដោយស្ថាប័នប្រកួតប្រជែងជុំវិញបច្ចេកទេស គុណភាពទិន្នន័យ និងការស៊ើបអង្កេត។ ក្នុងនោះ ភាគីកម្ពុជាតាមរយៈឯកឧត្តម ផាន អូន ក៏បានធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធកិច្ចហប្រតិបត្តិការអន្តរជាតិនៅអាស៊ីបូព៌ា សម្រាប់ការដោះស្រាយករណីប្រកួតប្រជែងឆ្លងព្រំដែន និងការការពារសុខុមាលភាពអ្នកប្រើប្រាស់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កិច្ចពិភាក្សាថ្នាក់តំបន់ជុំវិញគោលនយោបាយប្រកួតប្រជែងនេះពិតជាមានសារៈសំខាន់ទាំងសេដ្ឋកិច្ចប្រពៃណី និងសម្រាប់បរិបទឌីជីថល ដែលវាជួយធានាតម្លាភាពលើការប្រកួតប្រជែងពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស ឬក្នុងតំបន់។ បន្ថែមពីនេះ វាជួយដល់ការប្រកួតប្រជែងស្មើមុខស្មើមាត់ ផ្អែកតាមទិដ្ឋភាពច្បាប់ ជាពិសេសជួយការពារអ្នកប្រើប្រាស់លើគុណភាពទំនិញ ឬផលិតផល ពីការប្រកួតប្រជែងយ៉ាងផុសផុល។ លោកលើកឡើងថា៖«បើសិនជាគោលនយោបាយទាំងនេះ ត្រូវបានអនុវត្តវាអាចជួយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់…
-
«សហភាពសហគមន៍កសិកម្មផលិតខ្មែរ» ដែលទើបបង្កើតថ្មី កំពុងទទួលបានការចាប់អារម្មណ៍ពីផ្សារទំនើប និងទីផ្សារក្រៅប្រទេស
ភ្នំពេញ៖ សព្វថ្ងៃនេះសហគមន៍កសិកម្មកំពុងរីកសាយពេញព្រះរាជាណាចក្រកម្ពុជា ដែលភាគច្រើនផ្គត់ផ្គង់ប្រភេទបន្លែស្រស់ កសិផលចម្រុះ និងផលិតផលកែច្នៃតិចតួច។ តែបច្ចុប្បន្ននេះ កម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខទៀតគឺ ការបង្កើតឱ្យមាននូវសហភាពសហគមន៍កសិកម្មផលិតខ្មែរ ដែលកើតចេញពីចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងរួមគ្នាកែច្នៃ រួមគ្នាលក់ ដើម្បីក្តាប់យកទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ លោក សួង ណយ ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាស្ថាបនិកសហភាពសហគមន៍កសិកម្មផលិតខ្មែរ បានឱ្យដឹងថាការបង្កើតសហភាពមួយនេះឡើងគឺដើម្បីប្រមូលផ្ដុំផលិតផលខ្មែរនៅរួមគ្នា និងដើម្បីពង្រីកវិសាលភាពផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយសម្រាប់អាជីវករគ្រប់រូបមិនផ្ដោតតែលើកសិករជាសមាជិកភូមិមួយផលិតផលមួយនោះទេ។ លោក សួង ណយ បានឱ្យដឹងថា៖ «ខ្ញុំបានបង្កើតសហភាពមួយថ្មីៗនេះហៅថា “សហភាពសហគមន៍កសិកម្មផលិតខ្មែរ”។ឥឡូវនេះមានសហគមន៍បីបានចូលរួម ហើយក្នុងសហគមន៍នីមួយៗមានសមាជិកដល់ទៅ ១ ៤០០គ្រួសារ។ ក្នុងនោះ ក៏មានសិប្បកម្មចំនួន៣២ ដែលមានផលិតផលចម្រុះ ប្រហែលជា ៣០០មុខ កែច្នៃចេញពីកសិកម្មមក»។ លោកបន្តថា ការយកផលិតផលមករួមផ្ដុំគ្នាបង្កើតជាសហភាពមួយ គឺដើម្បីរួមគ្នាលក់ រួមគ្នាកែច្នៃ រួមគ្នាលក់ទៅចេញលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ហើយសហភាពកសិកម្មនេះនឹងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ងាយស្វែងរកផលិតផលខ្មែរគ្រប់ប្រភេទនៅកន្លែងតែមួយតែម្តង។ អ្នកជំនាញផ្នែកកសិកម្មរូបនេះបញ្ជាក់បន្ថែមថា សហភាពសហគមន៍កសិកម្មផលិតខ្មែរ គឺជាការចូលទុនរួមគ្នាបង្កើតជាក្រុមហ៊ុនបង្កើតទីតាំងលក់ តែមិនមែនប្រកួតប្រជែងជាមួយម៉ាតទេ។ ការប្រមូលផ្ដុំនេះគឺដើម្បី អាចមានលទ្ធភាពបោះដុំផលិតផលដល់ម៉ាត ផ្សារទំនើប អ្នកលក់ដុំ លក់រាយ គ្រប់ទីតាំងទាំងអស់ ទាំងក្នុង និងពិសេសអាចនាំចេញទៅក្រៅប្រទេស។…
-
របរចិញ្ចឹមកង្កែបបានជួយផ្លាស់ប្តូរ២នាក់ប្តីប្រពន្ធពីដើរស៊ីឈ្នួលគេមកមានជីវភាពល្អប្រសើរ
(ពោធិ៍សាត់)៖ ត្រឹមរយៈពេលជិតមួយឆ្នាំដែលធ្លាប់តែដើរស៊ីឈ្នួលគេ រកប្រាក់សម្រាប់ចិញ្ចឹមគ្រួសារជួបការលំបាក ទីបំផុតប្តីប្រពន្ធមួយគ្រួសារបានសម្រេចចិត្តផ្លាស់ប្តូរមកចាប់មុខរបរចិញ្ចឹមកង្កែបវិញ បានជួយឱ្យជីវភាពគ្រួសារ អាចរកចំណូលជាប់ជាប្រចាំថ្ងៃ,មិនចាំបាច់ដើរស៊ីឈ្នួលគេ និងមិនចំណាកស្រុក។ លោក ហ៊ុន សិលា រស់នៅ ភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ដែលបានជ្រើសរើសមុខរបរថ្មីមកចិញ្ចឹមកង្កែបប្រាប់ឱ្យដឹងថា៖មុននេះលោកជាអ្នកស៊ីឈ្នួលដើរកាត់ស្មៅតាមចំការ ឱ្យគេដែលប្រាក់ឈ្នួលចាយមិនគ្រប់សម្រាប់គ្រួសារ ប៉ុន្តែចាប់ពីចុងឆ្នាំ ២០២២មក លោកបានចាប់ផ្តើមចិញ្ចឹមកង្កែបដែលមានអ្នកជំនាញគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃមកជួយជ្រោមជ្រែង ពេលនេះបានហុចលទ្ធផលរកស្មានមិនដល់។ ក្នុងការចិញ្ចឹមកង្កែប ពិសេសការបង្កាត់ពូជកូនកង្កែបដែលមានអ្នកជំនាញជួយជ្រោមជ្រែងធ្វើឱ្យគ្រួសារលោក ហ៊ុន សិលា អាចរកចំណូលពីការលក់កូនកង្កែប និងលក់កង្កែបធំយកសាច់បានថវិការអាចជួយឱ្យសេដ្ឋកិច្ចគ្រួសារល្អប្រសើរជាងមុនឆ្ងាយណាស់។ បុរសវ័យ ២៩ឆ្នាំរូបនេះបានប្រាប់ថា”ការចិញ្ចឹមកង្កែបត្រឹមរយៈពេល៣ខែបានលក់ហើយ ដោយក្នុងនេះកង្កែបធំលក់បានក្នុងមួយគីឡូក្រាម ១៥.០០០ ដល់ ២០.០០០រៀល ។ មួយថ្ងៃខ្ញុំអាចលក់កូនកង្កែប និង កង្កែបធំតិចបំផុត ៣ម៉ឺនរៀល” ។ អ្នកស្រី សួង ស្រីណែត ជាភរិយាបានប្រាប់ថា៖គ្រួសាររបស់ខ្លួនកន្លងមកជួបការលំបាកដោយសារចេញទៅស៊ីឈ្នួលកាត់ស្មៅឱ្យគេបានត្រឹមមួយថ្ងៃ៣ម៉ឺនរៀល ហើយជួនមានការងារ និងជួនថ្ងៃខ្លះទៀតគ្មានការងារ។ក្នុងរយៈពេលប៉ុន្មានខែមកនេះក្រោយចាប់មុខរបរចិញ្ចឹមកង្កែបលក់ មិនត្រឹមតែជួយដោះស្រាយថវិការប្រចាំថ្ងៃបានងាយស្រួលទេ ថែមទាំងមានពេលវេលាច្រើននៅផ្ទះសម្បែងក្នុងការថែទាំកូនចៅបានថែមទៀត។ អ្នកនាង ផេង សោភា ប្រធានដឹកនាំគម្រោង ជីវភាព សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថាអង្គការអ្នកនាងតែងផ្តល់បច្ចេកទេសក្នុងការធ្វើអាងចិញ្ចឹមកង្កែប ធ្វើទ្រុងចិញ្ចឹមមាន់…
-
ត្រីចាប់ផ្តើមមានតម្លៃល្អលើទីផ្សារឡើងវិញ តែសមាគមមានក្តីបារម្ភដោយអ្នកចិញ្ចឹមថយចុះ
ភ្នំពេញ៖ សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ប្រភេទត្រីប្រា ត្រីពោរ ត្រីឆ្ដោ និងត្រីមួយចំនួនទៀត នាពេលបច្ចុប្បន្ន ចាប់ផ្តើមមានតម្លៃល្អឡើងវិញនៅលើទីផ្សារក្នុងស្រុក បើធៀបទៅនឹងកំលុងមានការរាតត្បាតនូវជំងឺកូវីដ១៩។ ប៉ុន្តែសមាគមមានក្តីបារម្ភចំពោះការផ្អាកចិញ្ចឹមរបស់វារីវប្បករមួយចំនួន ដោយសារកន្លងមកវិស័យនេះបានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែច្រវាក់ផលិតកម្ម។ លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគមនិងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដាថា ទីផ្សារត្រីក្នុងស្រុកមួយចំនួនចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើយ៉ាងខ្លាំងក្នុងកំលុងវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ជាក់ស្ដែងទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោបច្ចុប្បន្ន សុទ្ធតែមានការកើនឡើងបើធៀបទៅនឹងអំឡុងមានការរាតត្បាតនូវជំងឺកូវីដ១៩។ ប៉ុន្តែបើទោះទីផ្សារតម្លៃមានភាពល្អប្រសើរ តែលោក វរិទ្ធិ បានបង្ហាញក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការបន្តធ្លាក់ចុះ ខណៈនៅឆ្នាំ២០២៣នេះ វិស័យវារីវប្បកម្មនៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ ស្របពេលក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានផ្អាកការចិញ្ចឹមដោយសារកន្លងមកវិស័យនេះបានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែច្រវាក់ផលិតកម្ម។ លោក វរិទ្ធិ បានបញ្ជាក់ថា ៖ «កំលុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យវារីវប្បកម្មរបស់កម្ពុជាបានរងការរង្គោះរង្គើយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួនបានសម្រេចចិត្តផ្អាកនិងបោះបង់ការចិញ្ចឹមត្រី ព្រោះតែបញ្ហាប្រឈមក្នុងខ្សែច្រវាក់ផលិតកម្ម ជាពិសេសពាក់ព័ន្ធចំណីត្រីឡើងថ្លៃ ខណៈត្រីលក់បានថោក»។ លោកបន្តថា ៖ «បច្ចុប្បន្នវិស័យវារីវប្បកម្មនៅកម្ពុជាទាំងមូលហាក់មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ បើទោះបីតម្លៃត្រីក្នុងស្រុកមួយចំនួន ដូចជាត្រីប្រា ត្រីពោរ និងត្រីឆ្ដោហាក់មានទីផ្សារល្អប្រសើរ បើធៀបទៅនឹងកំលុងមានរាតត្បាតជំងឺកូវីដ១៩ក៏ដោយ»។ លោកបានបន្ថែមថា សព្វថ្ងៃ ត្រីប្រា មានតម្លៃចាប់ពី៥.០០០រៀល ទៅ៥.៥០០រៀលក្នុងមួយគីឡូក្រាម ខណៈកន្លងមកអាចលក់បានក្នុងតម្លៃត្រឹមតែ៤.០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។…
-
ក្រសួងកសិកម្ម៖ នៅឆ្នាំ ២០២៣ តម្លៃស្រូវប្រាំងពីរប្រភេទទទួលបានតម្លៃខ្ពស់
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំងអ៊ីអ៊ែរ (IR) និងស្រូវប្រភេទអូអឹម (OM) មានតម្លៃខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈតម្លៃជីកសិកម្ម និងថ្នាំកសិកម្មមួយចំនួនក៏បានថយចុះផងដែរ។ យោងតាមតម្លៃស្រូវនៅទីវាលដែលប្រមូលដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវ ប្រភេទ IR មានតម្លៃ ១ ០៤៧រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល/គ.ក្រ។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹង ប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ថា៖«ក្រៅតែពីតម្លៃស្រូវមានស្ថានភាពល្អប្រសើរ តម្លៃជីកសិកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក ទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី…