-
ស្ថាប័នជំនាញជឿជាក់ថា ពូជស្រូវក្រអូបថ្មី «ចំប៉ីស៧០» របស់កម្ពុជានឹងមានលក់នៅលើទីផ្សារឆាប់ៗនេះ
ភ្នំពេញ៖ ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញការជឿជាក់ថា ពូជស្រូវក្រអូបមានឈ្មោះថា “ចំប៉ីស៧០”( CPS70) ដែលជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួនប្រាំដងគឺពូជស្រូវ “ផ្ការំដួល”នោះ នឹងមានចរន្តទិញលក់ នៅទីផ្សារនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នពូជស្រូវនេះកំពុងត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់។ ការរំពឹងទុកនេះ បានបង្ហាញឡើងតាមរយៈវីដេអូ ដែលផ្សាយចេញដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈវីដេអូ ដែលមានរយៈពេលជាងបីនាទី លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ CARDI ដើម្បីអភិវឌ្ឍន៍ពូជស្រូវ«ចំប៉ីស៧០»នេះឡើង។ «ចំប៉ីស៧០» គឺជាពូជមានផលប្រយោជន៍ជាច្រើន វាធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ហើយវាមានគុណភាពខ្ពស់រស់ជាតិឆ្ងាញ់។ហេតុនេះ អូស្រ្តាលី ជឿជាក់ថា ពូជស្រូវ«ចំប៉ីស៧០» នឹងរួមចំណែកចូលអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយៈការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ចំប៉ីស៧០ គឺជាពូជស្រូវថ្មី កើតចេញពីពូជស្រូវដែលជាប់ចំណាត់ថ្នាក់លេខ១ ចំនួនប្រាំដងគឺពូជស្រូវផ្ការំដួល។ ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណអូស្រ្តាលី ដែលបានគាំទ្រលើការស្រាវជ្រាវពូជស្រូវនេះ…
-
កម្ពុជាបើកដំណើរការមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការ
ភ្នំពេញ៖ មជ្ឈមណ្ឌលអ៊ិនធ័រឃែរបើកដំណើរការមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការថ្មីរបស់ខ្លួន ដើម្បីផ្តល់ជូននូវការវាយតម្លៃសុខភាពយ៉ាងត្រឹមត្រូវដល់អ្នកដែលកំពុងដាក់ពាក្យសុំទិដ្ឋាការ ដើម្បីធ្វើដំណើរ, ធ្វើការ, សិក្សា ឬធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗ។ មជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការ នឹងផ្តល់សេវាសុខភាពជាច្រើន ដើម្បីធានាអោយត្រូវនូវតម្រូវការសុខភាពសម្រាប់ប្រទេសគោលដៅ។ ជាការចាប់ផ្តើម មជ្ឈមណ្ឌលនឹងផ្តល់សេវាដើម្បីបំពេញតម្រូវការពិនិត្យសុខភាព សម្រាប់អ្នកធ្វើដំណើរទៅប្រទេសអូស្ត្រាលី។ លោក Jason Harrison នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលអ៊ិនធ័រឃែរ បានមានប្រសាសន៍ថា យើងរីករាយក្នុងការប្រកាសពីការចាប់ផ្តើម នៃមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការថ្មីរបស់យើង។ លោកនាយកបន្តថា ក្នុងនាមជាមជ្ឈមណ្ឌលផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ពួកយើងប្តេជ្ញាធានាថា អ្នកធ្វើដំណើរទទួលបានការថែទាំល្អបំផុតតាមដែលអាចធ្វើបាន។ ក្រុមអ្នកជំនាញថែទាំសុខភាពរបស់យើង នឹងផ្តល់នូវការវាយតម្លៃសុខភាពយ៉ាងត្រឹមត្រូវ ដើម្បីធានាថា អ្នកដំណើរបំពេញតាមតម្រូវការសុខភាពសម្រាប់ប្រទេសគោលដៅរបស់ពួកគេ។ កម្មវិធីនេះមានការចូលរួមពីដៃគូសាជីវកម្ម រួមមានក្រុមហ៊ុន OCIC, ធនាគារកាណាឌីយ៉ា, តារាធានារ៉ាប់រង និង ខេមតិច ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។ ជាមួយគ្នានេះ លោក Ben Cumming លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវមោទនភាពចំពោះការដាក់បញ្ចូលអ៊ិនធ័រឃែរនៅក្នុងដំណើរការនេះ និងថា មជ្ឈមណ្ឌលនេះជាអ្នកផ្តល់សេវាដែលយើងស្គាល់ និងជឿទុកចិត្ត ជាអ្នកផ្តល់សេវាដែលយើងមានទំនុកចិត្តក្នុងការធ្វើការជាមួយស្តង់ដារ។សូមបញ្ជាក់ថា មជ្ឈមណ្ឌលអ៊ិនធ័រឃែរគ្រោងនឹងពង្រីកសេវាពិនិត្យសុខភាពទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ និងជាច្រើនទៀត។ ជាមួយនឹងការបើកដំណើរការនាយកដ្ឋានថ្មីនេះ អ៊ិនធ័រឃែរមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការចូលទៅកាន់សេវាសុខភាពដែលពួកគេត្រូវការ…
-
ឆ្នាំនេះផ្សិតដុះច្រើន ធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំងរីករាយ ព្រោះ បានចំណូលច្រើន
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៃសហគមន៍សាមគ្គីអមលាំង ក្នុងឆ្នាំនេះក៏ ដូច ជា ឆ្នាំមុនៗដែរបាននាំគ្នាប្រមូលផលផ្សិតពីក្នុងព្រៃធម្មជាតិនៃ សហគមន៍ របស់ខ្លួន ។ផ្សិតដែលដកបានក្រៅធ្វើម្ហូបបរិភោគផលផ្សិត ជាច្រើនត្រូវបាន យក មក ដាក់លក់តាមដង ផ្លូវជាហូរហែ។ជាការកត់ សម្គាល់ឆ្នាំនេះមានការលក់ដូរច្រើនជាងឆ្នាំកន្លងៗមក។ បើយើងធ្វើដំណើរតាមដងផ្លូវលេខ៤៤ នៅពេលទៅដល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នោះយើងនឹងបានឃើញការលក់ដូរផ្សិតជាច្រើនប្រភេទដូចជា ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតដំបូក ផ្សិតពពេល និង ផ្សិតកញ្ចូជាដើម។ ការលក់ដូរចាប់ផ្តើមតាំងពីព្រឹកព្រលឹមរហូត ដល់ ពេលរសៀល។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំងបានឱ្យដឹងថា ចាប់ពីចុងខែមិថុនា ពិសេសចាប់ពីដើមខែកក្កដានេះ ពលរដ្ឋ ភាគ ច្រើនអាចរកបាននូវផ្សិតច្រើនប្រភេទដែលមិនមានជាតិពុល ពីក្នុង ព្រៃធម្មជាតិយកមកបរិភោគផង និងលក់ដូរផងដើម្បីបាន ជាចំណូល សម្រាប់គ្រួសារ។ តាមរយៈការលក់ដូរពួកគាត់អាច រកចំណូល បានចន្លោះពីពីរម៉ឺនរៀលរហូតដល់១០ម៉ឺនរៀល។ ប្រធានសហគមន៍រូបនេះបានឱ្យដឹងទៀតថាប្រជាសហគមន៍សាមគ្កីអមលាំងមានចំនួន៦០០គ្រួសារនិងមានសមាជិកសរុប១ ២០២នាក់។ពួកគាត់បានរួមគ្នាថែរក្សាការពារធនធានធម្មជាតិ និង តែងអាស្រ័យ ផល ពីអនុផលព្រៃឈើ ក្នុងនោះមាន ផ្សិតនេះផងដែរ។ កញ្ញា…
-
កូនជ្រូកសន្សំលុយ នៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ
(ភ្នំពេញ)៖ កូនជ្រូកសន្សំលុយ គឺជារបស់សម្រាប់ទុកសន្សំប្រាក់សម្រាប់ពលរដ្ឋខ្មែរយើង តាំងតែពីដូនតាមក ហើយបើទោះបីបច្ចុប្បន្នមានធនាគារ មីក្រូហិរញ្ញវត្ថុ គណីបញ្ញើ សេវាសន្សំប្រាក់ គណនីសន្សំ និងអ្វីៗផ្សេងៗជាច្រើនទៀតបើកព្រោងព្រាតក្តី តែកូនជ្រូកសន្សំប្រាក់នៅតែពេញនិយម ក្នុងស្រទាប់ពលរដ្ឋខ្មែរ ។ ពលរដ្ឋខ្មែរ មួយចំនួននៅតែមានភាពកក់ក្តៅជាមួយនឹងការទុកប្រាក់កាសជាប់ខ្លួន ជាជាងការផ្ញើទុកនៅធនាគារ ការមានប្រាក់ក្នុងគណនី ឬម៉ាស៊ីនដកប្រាក់ដូចបច្ចុប្បន្ន ។ គួរបញ្ជាក់ថា បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ៦A ត្រង់ក្បែរ ស្ពាន ជ្រោយចង្វា ស្ថិតនៅ ភូមិគៀនឃ្លាំង គេនឹងបានឃើញអ្នកផលិត និងអ្នកលក់កូនជ្រូក សន្សំលុយ បែបសម័យថ្មីដាក់លក់ច្រើនកន្លែងដែលមើលទៅគួរជាទីស្រឡាញ់ និង គួរជាទីចាប់ចិត្ត ។ អ្នកស្រី ឆុត នី ម្ចាស់សិប្បកម្ម ស្រី លៀប ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រី ចាប់ផ្តើមបង្កើតរបរនេះ រយៈពេលជាង ២០ឆ្នាំហើយ និងមានផលិតកូនជ្រូកសន្សំលុយប្រមាណជិត ២០ប្រភេទ ។ កន្លែងអ្នកស្រីបានចាប់ផ្តើមធ្វើមុនគេ និងបច្ចុុប្បន្នអ្នកដែលធ្លាប់ស៊ីឈ្នួលអ្នកស្រី មួយចំនួនក៏បានចេញទៅផលិតកូនជ្រូកដាក់លក់ដូចអ្នកស្រីជាបន្តបន្ទាប់ដែរ។…
-
កម្ពុជា និងចិន ពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) និងក្រុមហ៊ុន ហូវៃ បានរៀបចំសិក្ខាសាលាស្តីពី ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានសាទរ ដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមហ៊ុន ហូវៃ ប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលានេះឡើង ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការឈ្វេងយល់បន្ថែមពីគោលគំនិតនៃក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងទស្សន៍ឌីជីថល, និយ័តកម្មឧស្សាហកម្ម, ការអនុវត្តយុទ្ធសាស្រ្តឌីជីថល, ការវាយតម្លៃ និងអនុវត្តគំរូល្អៗ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ព្រឹទ្ធសភាកម្ពុជាមានឆន្ទៈ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជា ឆ្ពោះទៅរកសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ព្រមទាំងចូលរួមយ៉ាងសកម្ម និងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ដំណាក់កាល ឆ្ពោះទៅរកការពង្រឹង និងការកសាងខឿនសេដ្ឋកិច្ចដ៏រឹងមាំមួយ ក្រោមទស្សនវិស័យជាប្រទេសចំណូលកម្រិតមធ្យមត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។ ក្នុងន័យនេះ ព្រឹទ្ធសភាកម្ពុជាបានកំណត់ចក្ខុវិស័យ និងទស្សនវិស័យ ក្នុងការប្រែក្លាយខ្លួនជាសភាទំនើប ដោយបានរៀបចំចងក្រងក្របខណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពរបស់ព្រឹទ្ធសភាក្នុងរយៈពេល ១០ឆ្នាំ ឆ្នាំ ២០២១-២០៣០ និងផែនការមេស្តីពីបដិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិច ឆ្នាំ ២០២២-២០៣០ ឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ…
-
ឯកឧត្តម គង់ វិបុល៖ ចំណូលពន្ធនៅឆ្នាំ២០២៣ នឹងកើនលើសផែនការ
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលចំណូលពន្ធដារនៅឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងសម្រេចក្នុងរង្វង់ ១០៥ភាគរយ ពោលគឺបានលើសផែនការ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី ១៣ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ខែដើម ឆ្នាំ២០២៣ អគ្គនា យ កដ្ឋានពន្ធដាររំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែ នការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ប្រមាណជា ៣ ៥៧១,៧០ លានដុល្លារ។ ឯកឧត្តមបានបន្ថែមថា នៅឆមាសទី១ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៥៨ភាគយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល អះអាងថា អគ្គនាយកដ្ឋានពន្ធដារត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលពន្ធ តម្លាភាព…
-
តំបន់សេដ្ឋកិច្ចពិសេស សម្រេចបានទំហំវិយោគសរុបជាង ៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំ២០២៣
ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៧ គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុបជាង ៣០០ លានដុល្លារ ដែលបង្កើតឱកាសការងាររហូតជាងពីរម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។ តាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីដើមសប្តាហ៍ កន្លងមកនេះ បានបង្ហាញថា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១១៣គម្រោង ទាំងគម្រោងខាងក្រៅ និងគម្រោងក្នុងតំបន់សេ ដ្ឋកិច្ចពិសេស ដែលមាន ទំហំវិនិយោគសរុបជាង មួយពាន់លានដុល្លារ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ភាគច្រើននៃគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ ហើយគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម-កែច្នៃ។ លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែកក្កដាថា ៖ «រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់ សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេស នោះទេ ហើយការលើកទឹកចិត្តសម្រាប់អ្នកវិនិយោ គក៏មិនខុសគ្នាដែរ»។ ជាមួយគ្នានោះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា…
-
ធនាគារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា ការចុះ អនុស្សរណៈទូទាត់ប្រាក់រវាងកម្ពុជា និងចិន មិនមែនជាការចាយក្រដាសប្រាក់នៅប្រទេសទាំងពីរនោះទេ
ភ្នំពេញ៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវ ជា សិរី បានធ្វើការបំភ្លឺជូនសាធារណជនជាថ្មីថា ការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រ ទេស ចិន មិនមែនជាការចាយក្រដាសប្រាក់យ៉ន់នៅកម្ពុជា ឬប្រាក់រៀលនៅប្រទេសចិននោះទេ ពោលគឺជាការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា QR-Code ប៉ុណ្ណោះ។ លោកជំទាវ ជា សិរី បានឡើងបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ លោកស្រី នៅថ្ងៃទី ១៦ ខែកក្កដានេះ បន្ទាប់ពី មានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នានេះ។ លោកជំទាវបញ្ជាក់ ថា ៖ «ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រ ទេ សកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើ កកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈ នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ»។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះ ក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ នេះជាការ បន្ថែមពី លោកជំទាវជា…
-
សហគ្រិនស្ត្រីឆ្នើម បង្កើតអាជីវកម្មប្រចាំតំបន់ និងជួយដល់សហគមន៍
បាត់ដំបង៖ អ្នកស្រី នុន ចាន់នី បានបង្កើតយីហោ ចេកឆាបស្រុកសំឡូតដែលមានឈ្មោះថា «រាជនី បាណាណា សំឡូត (Reacheny Banana Samlout)» ប្រចាំខេត្តបាត់ដំបង។ ការបង្កើតអាជីវកម្មមួយនេះ ដោយសារតែអ្នកស្រីមើលឃើញពីសក្តានុពលនៃទិន្នផលចេកក្នុងតំបន់។ អាជីវកម្មមួយនេះក៏កំពុងទទួលបានបាននូវការគាំទ្រពីមហាជនផងដែរ។ អ្នកស្រីបានឱ្យដឹងថាដំបូងឡើយគឺចាប់ផ្ដើមពីការតេស្តដោយយកចេកសល់ច្រើនពេលនៅក្នុងសហគមន៍ ក៏យកមកសាកធ្វើចេកឆាបបរិភោគ ហើយបានសាកលក់លើទីផ្សារ ក៏មានអតិថិជនគាំទ្រជាបន្តបន្ទាប់ ទើបអ្នកស្រីពង្រីកអាជីវកម្មមកដល់សព្វថ្ងៃ។ ក្នុងការចាប់ផ្ដើមក៏ដូចជាការធ្វើឱ្យអាជីវកម្មមួយមានដំណើរទៅមុខបាន ម្ចាស់អាជីវកម្មររូបនេះរៀបរាប់ពីចំណុចសំខាន់ដែលគួរគិតគូរនោះគឺ ក្រៅពីការគ្រប់គ្រងគុណភាពផលិតផលយើងត្រូវធ្វើទៅតាមច្បាប់ទម្លាប់អាជីវកម្ម រៀបចំផែនការទាំងការផលិត ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក។ អ្នកស្រី នុន ចាន់នី បបន្តថា វាមានការលំបាកច្រើននៅក្នុងការធ្វើ តែជាទឹកចិត្តមួយដែលយើងមិនមែនធ្វើការងារនេះតែម្នាក់ឯងនោះទេ ។យើងមានសង្គម និងអ្នកនៅជុំវិញខ្លួនច្រើនដែលចាំជួយយើង ។សំខាន់យើងជាស្ត្រីខ្លួនឯងយើងរឹងមាំប៉ុនណា ហើយមានឆន្ទៈប៉ុនណាដើម្បីធ្វើវាទៅមុខបាន។ យើងជឿជាក់លើខ្លួនឯងឬទេ? ព្រោះថាទោះបីមានគេគាំទ្រប៉ុនណាក៏ដោយ ក៏ត្រូវតែមានភាពជឿជាក់លើខ្លួនឯងដែរ ហើយស្ត្រីគ្រប់រូបគួរមានភាពជឿជាក់នេះឱ្យកាន់តែច្រើន។ ថែមលើនេះ ការគ្រប់គ្រងហិរញ្ញវត្ថុក៏ជាផ្នែកមួយសំខាន់ក្នុងដំណើរការអាជីវកម្ម ដូចដែលអ្នកស្រីបានចែករំលែកថា ៖ «ដំបូងឡើយ ខ្ញុំប្រើប្រព័ន្ធ Quickbook ដើម្បីកត់ត្រា តែនៅពេលខ្ញុំរៀបចំកន្លែងថ្មីនេះរួច យើងប្រើប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនបញ្ជី មុននឹងសម្រេចចិត្តពង្រីកអាជីវកម្មនេះយើងបានសរសេរផែនការអាជីវកម្ម សម្រាប់រយពេលប្រាំឆ្នាំរួចរាល់»។…