-
លោក ពូទីន និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពិភាក្សាពីគំនិតផ្តួចផ្តើមសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ
មូស្គូ៖ មេដឹកនាំរុស្ស៊ីបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអាហ្វ្រិកខាងត្បូង នៅថ្ងៃសៅរ៍នេះ ហើយរបៀបវារៈសំខាន់នៃកិច្ចពិភាក្សានោះ ផ្តោតលើគំនិតផ្តួចផ្តើមសន្តិភាពអាហ្រ្វិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បានព្រមព្រៀងគ្នាក្នុងការពិភាក្សាបន្ថែមទៀត អំពីគំនិតផ្តួចផ្តើមសន្តិភាពអាហ្វ្រិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែន រួមទាំងកិច្ចប្រជុំកំពូលរុស្ស៊ី និងអាហ្វ្រិកដែលគ្រោងធ្វើឡើងនៅចុងខែកក្កដាខាងមុខនេះ។ កាលពីពាក់កណ្តាលខែមិថុនា គណៈប្រតិភូមកពីអាហ្វ្រិកខាងត្បូង សេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ូហ្គង់ដា កុងហ្គោ និងកូម៉ូរ៉ូ រួមទាំងប្រមុខរដ្ឋមួយចំនួនទៀត បានបង្ហាញផែនទីបង្ហាញផ្លូវចំនួន ១០ចំណុចរបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ហើយនៅពេលនោះ វិមានក្រឹមឡាំងបាននិយាយថា ផែនការនេះមានគំនិតដែលអាចអនុវត្តបាន។ ដោយឡែកសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា ប្រទេសរុស្ស៊ីអាចនឹងផ្អាកការចូលរួមរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងនេះ រហូតដល់ការនាំចេញកសិផលរបស់រុស្ស៊ីមិនត្រូវបានរារាំង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បានផ្សារភ្ជាប់នឹងតម្រូវការមូលធនមនុស្ស ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
(ភ្នំពេញ)៖ ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បានផ្សារភ្ជាប់នឹងតម្រូវការមូលធនមនុស្ស ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដោយផ្ទាល់ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារចំនួន៤ជំនាន់រួមមាន៖ ជំនាន់ទី២៦ ទី២៧ ទី២៨ និងទី២៩ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារចំនួន៤៥០រូប នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ជា ចាន់តូ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះក្មួយៗ និស្សិតជ័យលាភីទាំង៤៥០រូប ដែលបានខិតខំសិក្សាស្រាវជ្រាវបញ្ចប់ការសិក្សា ដោយជោគជ័យគួរជាទីមោទនៈ លទ្ធផលដ៏ធំធេងនេះ ជាសមិទ្ធផលរួមកើតឡើងដោយសារ មានការចូលរួមយ៉ាងសកម្ម ពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបច្ចុប្បន្នកម្មគោលនយោបាយអប់រំជាតិ និងការធ្វើកំណែទម្រង់កម្មវិធីសិក្សាបុរេសកម្មសំដៅអភិវឌ្ឍយុវជនកម្ពុជាឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារ និងដំណាក់កាលរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមជាតិ ដែលប្រទេសកំពុងសម្របខ្លួន ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនឥតឈប់ឈរ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ឯកឧត្តមបានបន្ដថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បច្ចុប្បន្នបានផ្សារភ្ជាប់ និងតម្រូវការមូលធនមនុស្ស…
-
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងគ្រុឌអាយស៍
មិនត្រឹមតែជាភេសជ្ជៈប៉ូវកម្លាំងដែលមានគុណភាព និងទទួលបានពានរង្វាន់មេដាយមាសបញ្ជាក់ពីគុណភាពល្អប្រណិតពីកម្មវិធី Monde Selection Awards ឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងគ្រុឌអាយស៍ នឹងផ្តល់មហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់យើងគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។ រង្វាន់មានដូចជា រថយន្ត Pick Up ទំនើបថ្មីស្រឡាង ម៉ូតូ ស៊េរីថ្មី ប្រាក់សុទ្ធរហូតដល់ 100លានរៀល និងរង្វាន់ផ្សេងៗជាច្រើនទៀត។ រាល់ពេលដែលលោកអ្នកគាស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងគ្រុឌអាយស៍ សូមកុំភ្លេចពិនិត្យមើលនៅលើក្រវិលកំប៉ុង ព្រោះថាអ្នកអាចក្លាយជាអ្នកមានសំណាងឈ្នះមហារង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ! កុំភ្លេចទទួលយកថាមពល និងមានឱកាសឈ្នះរង្វាន់ជាមួយគ្រុឌ!
-
អ្នកលក់ដើមផ្កា កូនឈើលម្អ តាមលំនៅដ្ឋាន នៅតាមផ្លូវជាតិលេខ១ កាន់តែកាក់កប និង កាន់តែទាន់សម័យ
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបរលក់ដើមផ្កា កូនឈើហូបផ្លែ និងកូនឈើលម្អគេហដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១ ពិសេស នៅក្នុងភូមិសាស្រ្តចាប់ពី សង្កាត់ វាលស្បូវ រហូត ទៅដល់សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទទួលបានការគាំទ្រ និងមានការពង្រីកទីតាំង លក់ដូរ កាន់តែច្រើនឡើងបន្តបន្ទាប់ ។ ជាមួយអាជីវកម្មដែលកាលពីមុនធ្លាប់តែលក់ កំប៉ិក កំប៉ុក និង មានត្រឹមតែ ២ ទៅ ៣ កន្លែង ហើយបច្ចុប្បន្នបានក្លាយជាទីតាំងលក់យ៉ាងទំនើប និងការលក់លក្ខណៈអាជីវកម្មទ្រង់ទ្រាយធំ កាន់តែច្រើនរីកដូចផ្សិតនេះស្របពេលដែលសំណង់ផ្ទះល្វែងកំពុងរីកដុះដាលកាន់តែច្រើនឡើងៗនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ។ អ្នកស្រី ឈួន សុផល ម្ចាស់ហាងលក់ដើមផ្កា និងកូនឈើឈ្មោះ “ចំរើនផល” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញបានឱ្យដឹងថា៖ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រីតែងលក់ដើមឈើ សម្រាប់ដាំតាំងលម្អតាមគេហដ្ឋាន ក៏ដូចជាលម្អតាមសួនច្បារសាធារណៈនានា ពីព្រោះថាវាកំពុងមានតម្រូវការកាន់តែច្រើនឡើង។ ស្រ្តីអ្នកលក់កូនឈើរូបនេះបានបញ្ជាក់ប្រាប់ដែរថា”ដំបូងឡើយខ្ញុំលក់កូនឈើតែបន្តិចបន្តួចទេ ប៉ុន្តែបច្ចុប្បន្នដោយសារតែតម្រូវការអតិថិជនមានខ្ពស់ ធ្វើឱ្យខ្ញុំបានពង្រីកមុខរបរកាន់តែធំដោយក្នុងនេះមានលក់ កូនឈើហូបផ្លែ ដូចជា…
-
កម្ពុជាទទួលពានរង្វាន់សណ្ឋាគារល្អបំផុតប្រចាំអាស៊ី
ភ្នំពេញ៖ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានទទួលពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ពី Travel + Leisure’s Luxury Awards Asia Pacific ឆ្នាំ ២០២៣។ ពានរង្វាន់នេះ ក៏ឆ្លុះបញ្ជាំងឱ្យឃើញផងដែរថា រ៉ូសវូដកំពុងក្លាយជាសណ្ឋាគារមួយដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយក៏ជាគោលដៅស្នាក់នៅដ៏ទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។ លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានប្រសាសន៍ថា ពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ឆ្លុះបញ្ចាំងពីការបំពេញការងារមិនចេះហត់នឿយ ដែលបានប្រកាន់ខ្ជាប់នូវបេសកកម្មរួមគ្នា ក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើដំណើរទទួលបានបទពិសោធន៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក Daniel Simon បន្តថា ជាមួយសោភ័ណភាពដ៏ល្អប្រណីត រួមនឹងទីតាំងដ៏គួរឱ្យទាក់ទាញនៅលើកំពូលអគារវឌ្ឍនៈ កាពីតាល់ និងសេវាកម្មបំពេញតម្រូវការផ្ទាល់ខ្លួននានាប្រកបដោយការយកចិត្តទុកដាក់ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានក្លាយជាទីកន្លែងមួយដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ន។លើសពីការផ្តល់កន្លែងស្នាក់លំហែកាយលំដាប់ពិភពលោក សណ្ឋាគារនេះក៏បានប្រែក្លាយខ្លួនទៅជាតួអង្គគន្លឹះក្នុងការផ្សព្វផ្សាយអំពីវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។ លោកនាយកបន្ថែមថា ដោយបូកផ្សំជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ប្រណីត និងសម្ភារបរិក្ខារទំនើបៗប្រកបដោយភាពសម្បូរបែបរបស់ខ្លួន គំនិតផ្តួចផ្តើមទាំងនេះបានជំរុញឱ្យសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ទទួលបានពានរង្វាន់ជាច្រើន…
-
កម្ពុជា និងថៃ កំពុងស្វែងយល់ពីសក្ដានុពល ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍នៅខេត្តកោះកុង
កោះកុង៖ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃ បានមកទស្សនកិច្ចស្វែងយល់ពីសក្ដានុពលផ្សេងៗនៅកំពង់ផែទេសចរណ៍ ខេត្តកោះកុង ដើម្បីពិភាក្សាក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងខេត្តទាំងពីរ។ ប្រភពរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាត សហការជាមួយសភាពាណិជ្ជកម្មខេត្តកោះកុង បានអញ្ជើញមកទស្សនា និងធ្វើទស្សនកិច្ចស្វែងយល់ពីសក្ដានុពលផ្សេងៗ នៅកំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីពិភាក្សាក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍រវាងខេត្តទាំងពីរ (កោះកុង-ត្រាត)។ ប្រភពដដែលឱ្យដឹងទៀតថា ក្រៅពីការពិភាក្សាក្នុងការជម្រុញផ្នែកសេដ្ឋកិច្ចហើយ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រើប្រាស់ឱ្យបានជាប្រយោជន៍នូវកំពង់ផែខេត្តទាំងពីរ (កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ខេត្តកោះកុង-កំពង់ផែពហុបំណងខ្លងយ៉ៃ ខេត្តត្រាត) ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ទៅវិញទៅមកផងដែរ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តត្រាតនាពេលនេះ គឺជាការចូលរួមមួយក្នុងការជំរុញសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងលំហូរភ្ញៀវទេសចរណ៍មកកម្សាន្តរវាងខេត្តទាំងពីរផងដែរ។ បន្ថែមពីនេះ លោកបញ្ជាក់ថា ខេត្តកោះកុង គឺជាជាខេត្តមួយដែលមានកន្លែងកម្សាន្ត និងមានកោះធម្មជាតិដ៏ស្រស់ស្អាតៗជាច្រើន។ ក្រៅពីនេះទៀតលោកថា នៅពេលដែលខេត្តកោះកុងមានទំនាក់ទំនងល្អជាមួយខេត្តត្រាតនេះ វាក៏ជាការពង្រឹងទំនាក់ទំនងព្រំដែនរវាងខេត្តទាំងពីរ ជាពិសេសវាជួយពង្រឹងទំនាក់ទំនងល្អខាងផ្នែកនយោបាយថែមទៀតផង បើទោះបីជាកន្លងមកខេត្តទាំងពីរមានទំនាក់ទំនងល្អលើវិស័យទាំងនោះស្រាប់ក៏ដោយ។ លោក សុខ…
-
ក្រសួងកសិកម្មនឹងពង្រាយមន្រ្តីកសិកម្មឃុំ ១ ៦០០ នាក់ក្នុងបេសកកម្មបម្រើកសិករ ១,៦លានគ្រួសារ
ភ្នំបេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិភាក្សាជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីបន្តរៀបចំផែនការពង្រាយមន្រ្តីកសិកម្មឃុំ ១ ៦០០ នាក់ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិឃុំទូទាំងប្រទេសចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំយ៉ាងដូច្នេះគឺជាគោលនយោបាយសំខាន់របស់ក្រសួងកសិកម្មសម្រាប់អាណត្តិក្រោយនេះ បើសិនជារាជរដ្ឋាភិបាលថ្មី នីតីកាលទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ កញ្ញាបានថ្លែងថា ៖ «គម្រោងនេះ ត្រូវបានអនុម័តដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មានគម្រោងនឹងទម្លាក់ថវិកា ១០០ លានដុល្លារបន្ថែមទៀត សម្រាប់ទ្រទ្រង់ និងគាំទ្រគម្រោនេះ។ កន្លងទៅ ក្រសួងបានដាក់ពង្រាយមន្រ្តីកសិកម្ម ធ្វើជាគម្រោងសាកល្បងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចមកហើយ»។ អ្នកនាំក្រសួងកសិកម្មបានបន្តថា មន្រ្តីកសិកម្ម ដែលដាក់ពង្រាយនៅតាមឃុំទូទាំងប្រទេស មានតួនាទីក្នុងការជួយគាំទ្រលើកការងារបច្ចេកទេស ទាំងបច្ចេកកសិកម្ម និងបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឱ្យសមស្របនឹងប្រភេទដំណាំដែលកសិករបានដាំដុះ។ កញ្ញា រចនា បានបញ្ជាក់បន្ថែមថា…
-
រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល កាន់តែកែប្រែមុខមាត់ថ្មីក្រោមការកសាងពីក្រ សួងបរិស្ថាន ដែលយកថវិកាពីការលក់កាបូន
កំពង់ឆ្នាំង៖ អាគារ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនត្រូវបានកសាងស្ទើតែរួចរាល់ជាស្ថាពរហើយនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះបានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវតាមស្តង់ដា តំបន់ធម្មជាតិដ៏ស្រាប់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣នេះថា រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងកសាងបានប្រមាណ ៩០% នាពេលបច្ចុប្បន្ន គឺជាការជួយឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ហើយកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញមកពិនិត្យការកសាង សមិទ្ធផលនានា ក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ ។ការរៀបចំកែប្រែ និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាគោលដៅទេសចរល្អឯកប្រកបដោយការទទួលខុសត្រូវមាននិរន្តរភាព ដោយការសាងសង់តូបលក់ម្ហូបអាហារ ខ្យុះសម្រាប់អង្គុយលំហែរកំសាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ ចំណតរថយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារផ្លូវថ្មើជើង ដោយមានជណ្ដើរឡើងចុះ ឲ្យមានសោភ័ណភាពសំដៅទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកំសាន្តកាន់តែច្រើនឡើងថែមទៀត។ សមិទ្ធិផលទាំងនេះក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យផលនិងអនុផលព្រៃឈើ និង ការបរបាញ់សត្វព្រៃជាដើម ។…
-
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី នៅកម្ពុជា
ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC)បានស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade)នៅកម្ពុជា ខណៈកម្ពុជាបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅអូស្រ្តាលី ចំនួនពីរ រួចមកហើយ ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងបែបនេះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកម្មវិធីជួបជុំសំណេះសំណាលរវាងវិស័យឯកជនកម្ពុជានិងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ដែលបានប្រព្រឹត្តទៅនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC ) ស្តីពីការជំនួបនេះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ៖ «ដោយសារតែពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី ណូវែលសេឡង់ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ដូចនេះយើងស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស្អិតរមួត»។ អ្នកឧកញ៉ាបានបន្តថា បច្ចុប្បន្នមាន ក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជា ហើយសភាពាណិជ្ជគាំទ្រដល់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ…
-
ទេសាភិបាលរងធនាគារជាតិ៖ការស្នើសុំរបស់កម្ពុជាក្នុងការចូលជាសមាជិករបស់ប្រព័ន្ធទូទាត់CIPS នៃធនាគារកណ្តាលចិន ត្រូវការពេលវេលា
ភ្នំពេញ៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានប្រាប់ឱ្យដឹងថា ចំពោះការចូលជាសមាជិករបស់កម្ពុជាទៅក្នុងប្រព័ន្ធទូទាត់ CIPS របស់ធនាគារកណ្តាល នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវការចំណាយពេលវេលាយូរបន្ថែមទៀត ដោយសារតែខាងធនាគារកណ្តាលចិននេះ មានលក្ខខណ្ឌតម្រូវច្រើនសម្រាប់ការចូលជាសមាជិក។ លោកជំទាវបានប្រាប់បែបនេះក្នុងពេលផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR-Codeរវាងធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនUnionPay International កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ លោកជំទាវបានបញ្ជាក់ថា ៖ «ខ្ញុំបានទៅប្រទេសចិន ហើយក៏បានពិភាក្សាជាមួយទេសាភិបាលរងធនាគារកណ្តាលចិន ហើយក្រុមការងារយើងក៏បានពិភាក្សាថ្នាក់បច្ចេកទេសដែរ គឺទាមទារពេលវេលាយូរ ដោយសារតែលក្ខខណ្ឌរបស់គេមានច្រើនជាងអ្វីដែលយើងរំពឹងទុក។ដូច្នេះយើងត្រូវធ្វើការជាមួយគេបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចបំពេញលក្ខខណ្ឌការងារនេះបាន និងអាចក្លាយទៅជាសមាជិក»។ លោកជំទាវបានបញ្ជាក់ទៀតថា ក្រុមការងារធនាគារជាតិ កំពុងរិះរកវិធី ដើម្បីអាចចូលរួមក្នុងប្រព័ន្ធទូទាត់នៃធនាគារកណ្តាលរបស់ចិននេះ ប៉ុន្តែក្នុងអំឡុងពេល នៃការជជែកពិភាក្សាជាមួយធនាគារកណ្តាលរបស់ចិន ធនាគារជាតិនៃកម្ពុជា ក៏មានគម្រោងតភ្ជាប់ដោយប្រយោលជាមួយធនាគារធំណាមួយនៅប្រទេសចិនសិនទម្រាំបានឡើងទៅផ្ទាល់ជាមួយធនាគារកណ្តាលចិន។ បើតាមលោកជំទាវ ជា សិរី ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់, សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។ ទាក់ទងនឹងការចូលជាសមាជិករបស់ប្រព័ន្ធទូទាត់នៃធនាគារកណ្តាលចិន CIPS នេះ…