-
ភូមិមួយផលិតផលមួយ កំពុងទទួលបានការចាប់អារម្មណ៍ និង បានប្រមូលផ្តុំផលិតផល ៦៨០មុខ
(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះចលនា ភូមិមួយផលិតមួយ បានប្រមូលផ្តុំផលិតផល ៦៨០មុខ ហើយកំពុងបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជាក៏ដូចជាបរទេសផងដែរ។គួរបញ្ជាក់ថាការថ្លែងបញ្ជាក់បែបនេះធ្វើឡើងដោយ លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយផលិតផលមួយ ក្នុងវេទិការធុរកិច្ចប្រកបដោយនិរន្តរភាព ”រួមគ្នាភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូតូច និង មធ្យមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋានគារ អូកវូដ ព្រីមៀ ភ្នំពេញ នារសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងមក។ ទាក់ទិនក្នុងរឿងនេះ លោក សួង ណយបានបញ្ជាក់ថា៖”ចាប់ពីពេលនេះទៅ ឬ ចាប់ពីមួយឆ្នាំទៅមួយឆ្នាំយើងនឹងប្រមូលផ្តុំនូវផលិតផលបន្ថែម ហើយបើយើងសហការគ្នាបានល្អក្នុងនេះដូចជាយើងចងក្រងគ្នាជាចង្កោមច្រើនដូចជា ជាមួយ ភោជនីយដ្ឋាន ផ្សារម៉ាត ផ្សារទំនើប និង កន្លែងលក់ទំនិញ ឬកន្លែងនាំចេញដែលចលនានេះហើយនឹងជួយធ្វើឱ្យចលនាភូមិមួយផលិតផលមួយដំណើរការកាន់តែរលូនទៅមុខ ។ អ្វីដែលទាំងអ្នកផលិត និងអ្នកទិញគាំទ្រដោយសារថាទីមួយគឺយើងផលិតច្រើន មានគុណភាព មានសោភណ្ឌភាព មានអនាម័យ ជាពិសេសសុចរិតភាពតែម្តង។ បើយើងមានសុចរិតភាព ដែលមានន័យថាស្មោះត្រង់គេចូលចិត្ត គេគាំទ្រ គេទិញហើយទិញទៀត ដែលលក្ខណៈនេះហើយធ្វើឱ្យចលនាភូមិមួយផលិតផលមួយរីកចម្រើនលូតលាស់ឆាប់រហ័ស”។ លោកបានបញ្ជាក់បន្ថែមថា ចលនាភូមិមួយផលិតមួយត្រូវរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ ពិសេស សម្តេចតេជោហ៊ុនសែនជាស្ថាបនិកចាប់តាំងតែពីឆ្នាំ២០០២ រហូតមកដល់ពេលបច្ចុប្បន្នធ្វើឱ្យមានគោលនយោបាយរបស់រាជរដ្ឋាភិបាលគាំទ្រ…
-
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ត្រូវបានព្យាករថា នឹងមានកំណើន ៥.៥% ជាមួយកម្រិតអតិផរណាប្រមាណ ២%
ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះត្រូវបានព្យាករថានឹងមានកំណើន ៥.៥% ជាមួយកម្រិតអតិផរណាទាបប្រមាណ ២% ។ លោកជំទាវ បានលើកឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនរួមមាន ៖ អាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ ។ លោកជំទាវ ទេសាភិបាលរង បានបញ្ជាក់ថា «ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ចក៏ដូចជា ការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ» ។ចំពោះហានិភ័យទាំងនេះមានដូចជា ៖ ការអូសបន្លាយ នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃ ការនាំចេញនិងការវិនិយោគចូលមកកម្ពុជា ។ បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់…
-
ក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថា វិស័យឧស្សាហកម្មអាចនឹងមានកំណើនកើនឡើងរហូតដល់ ៣៩ភាគរយ
ភ្នំពេញ៖ វិស័យឧស្សាហកម្មនៅកម្ពុជាតែងមានកំណើនរៀងរាល់ឆ្នាំ ក្នុងនេះលើកលែង តែក្នុងឆ្នាំ ២០២០ និង ២០២១ប៉ុណ្ណោះមានការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ ។ បន្ទាប់ពីនេះកំណើនវិស័យឧស្សហកម្មកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ និងក្នុងឆ្នាំ ២០២៣នេះគេរំពឹងថាកំណើនលើវិស័យឧស្សាហកម្មអាចនឹងកើនឡើងរហូតដល់៣៩ភាគរយដែលនឹងបានចូលរួមចំណែកលើវិស័យកំណើនផលិតផលក្នុងស្រុករបស់កម្ពុជា(GDP)យើងកាន់តែលូតលាស់ថែមទៀត។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងវេទិការធុរកិច្ចប្រកបដោយនិរន្តរភាព”រួមគ្នាភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូតូច និង មធ្យមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋានគារ អូកវូដ ព្រីមៀ ភ្នំពេញ នារសៀលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឱ្យដឹងថា៖តាមរយៈកំណើននេះយើងឃើញថាជាចំណុចមួយដ៏ល្អសម្រាប់ប្រទេសយើង ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ជាមួយគ្នានេះយើងក៏បានបង្កើតបទដ្ឋានគតិយុត្តិជាច្រើនបន្តបន្ទាប់ក្នុងគោលដៅដើម្បីជំរុញ និង លើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសទៅលើការទាក់ទាញលើវិស័យវិនិយោគគិនតែម្តង។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថា”យើងឃើញថាច្បាប់នៃវិនិយោគគិនថ្មីរបស់កម្ពុជាគឺជាច្បាប់ល្អដែលមានការទាក់ទាញខ្លាំងមែនទែន ក្នុងនេះឃើញថាធុរជនរបស់យើងរង់ចាំនៅតែ អនុក្រិត្យ នៃការអនុវត្តច្បាប់ស្តីពីវិនិយោគចេញមកប៉ុណ្ណោះ ពិសេសទៅលើ អ្នកវិនិយោគមកពីប្រទេសជប៉ុនតែម្តងឱ្យតែជួបខ្ញុំលើកណាគាត់សាកសួររៀងរហូត។ពេលនេះឃើញថាអនុក្រិត្យស្តីពីការអនុវត្តទៅលើច្បាប់វិនិយោគកម្ពុជារបស់យើងបានចេញជាស្ថាពរហើយដែលនេះគឺជាការទាក់ទាញមួយថ្មីថែមទៀតទៅលើFBIឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជារបស់យើងឱ្យកាន់តែច្រើនថែមទៀត”។ ទាក់ទិននឹងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថាក្រោយបញ្ចប់ការបោះឆ្នោតនៅកម្ពុជានាថ្ងៃខាងមុខនឹងមានអ្នកវិនិយោគគិនថ្មីៗបណ្តាក់ទុនបន្ថែមពិសេសទៅលើវិស័យបច្ចេកវិទ្យា វិស័យវិនិយោគទៅលើធនធានរ៉ែ អាចនឹងចួលមកបន្តបន្ទាប់។ លោកស្រី…
-
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យពលរដ្ឋតាមដានអាកាសធាតុជាប្រចាំ ទប់ទល់គ្រោះរាំងស្ងួត ឬទឹកជំនន់បានទាន់ពេលវេលា
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នការដាំដំណាំស្រូវវស្សាសម្រាប់ខេត្តកំពង់ស្ពឺអនុវត្តបាន៣៥ភាគរយ នៃផែនការសរុបចំនួន ១១៧ ៦៥៧ហិកតា។ ទន្ទឹមនេះលោកក៏បានជំរុញឱ្យប្រជាកសិករខិតខំតាមដានអាកាសធាតុឱ្យបានជាប់ជាប្រចាំដើម្បីមានលទ្ធភាពនូវក្នុងការទប់ទល់គ្រោះរាំងស្ងួត ឬទឹកជំនន់បានទាន់ពេលវេលា ។ ការក្រើនរំលឹកនេះ ធ្វើឡើងនៅអំឡុងពេល ដែលលោកបានទៅចុះពិនិត្យស្ថានភាពការប្រមូលផលស្រូវរដូវប្រាំង និងត្រៀមការបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កាលពីថ្ងៃទី៥ ខែ កក្កដា។ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា កាលពីឆ្នាំមុន ការដាំដុះស្រូវវស្សារបស់ខេត្តកំពង់ស្ពឺ គឺធ្វើលើសផែនការដែលមានប្រមាណជាង១២ម៉ឺនហិកតា។ ដោយឡែកចំពោះដំណាំរួមផ្សំ ខេត្តធ្វើបាន៦៧៥ហិកតា។ ទន្ទឹមនេះឯកឧត្តមអភិបាលខេត្តក៏សំណូមពរដល់ពលរដ្ឋឱ្យតាមដានការជូនដំណឹងពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមផងដែរ ដើម្បីអាចឱ្យពួកគាត់ត្រៀមខ្លួនបានទាន់ពេលវេលាមុនគ្រោះធម្មជាតិមកដល់។ថ្វីត្បិតតែយើងមិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាន១០០ភាគរយ ប៉ុន្តែយើងព្យាយាមឱ្យមានការខូចខាតតិចតួចបំផុត។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺនេះ ជាខេត្តក៏មានសក្តានុពលមួយ ទាំងផ្នែកកសិកម្ម និងឧស្សាហកម្ម ដោយសារតែខេត្តនេះ ស្ថិតនៅក្បែររាជធានីភ្នំពេញផង និងជាច្រកសំខាន់ក្នុងដឹកជញ្ជូនទំនិញទៅកំពង់ផែសមុទ្រផង។ឧកញ៉ាបានបន្ថែមយើងដឹងហើយថា ស្រូវជាទំនិញសំខាន់សម្រាប់ប្រទេសយើង។ ការចូលរួមរបស់អាជ្ញាធរ ក្នុងការជួយដោះស្រាយបញ្ហារបស់កសិករ លើការដាំដុះស្រូវ ក៏ដូចជាដំណាំផ្សេងៗទៀត…
-
ក្រុមហ៊ុនមួយរបស់ជប៉ុន មានបំណងវិនិយោគក្នុងខេត្តរតនគិរី លើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត
រតនគីរី៖ តំណាងក្រុមហ៊ុន Mine bee Mitsumi របស់ជប៉ុន បានជួបពិភាក្សាជាមួយអភិបាលខេត្តរតនគិរី ពីស្ថានភាពនៃការប្រើប្រាស់អំពូល Smart City ដែលនឹងមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍខេត្តភាគឦសានមួយនេះ។ ក្នុងជំនួបពិភាក្សាការងារគ្នានេះបានធ្វើឡើងកាលពីថ្ងៃទី៤ខែកក្កដារវាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាមួយនឹងតំណាងក្រុមហ៊ុន Mine bee Mitsumi ដែលដឹកនាំដោយលោក អា អូគី។ យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ លោក អា អូគី បានលើកឡើងពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត(Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងខេត្តរតនគិរី ខណៈដែលលោកក៏បានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តរតនគិរី ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍខេត្តភាគឦសានមួយនេះ។ ជាការឆ្លើយតបឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា អាជ្ញាធរខេត្តពិតជាស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតក្នុងខេត្តនេះ ពីព្រោះខេត្តរតនគិរីជាខេត្តដែលមានសក្តានុពលទាំងធនធានធម្មជាតិ និងទាំងវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច។ ឯកឧត្តមថ្លែងថា ៖ «រដ្ឋបាលខេត្តសូមគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនរបស់ជប៉ុនដែលមានបំណងមកវិនិយោគនៅក្នុងខេត្តរតនគិរីយើងផងដែរ»។ ជុំវិញរឿងនេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា…
-
កម្ពុជា នាំចេញស្វាយស្រស់បានជាងប្រាំបីម៉ឺនតោន ក្នុងរយៈពេលប្រាំខែឆ្នាំនេះ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដា ថា ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២៣នេះ ការនាំចេញស្វាយស្រស់សម្រេចបានជាង ៨៨ ៥០៩ តោន ។ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមមានចំនួន ៧៤ ៦៨១ តោន ខណៈដែលនាំចេញទៅប្រទេសថៃ សម្រេចបាន ១៣ ៨២៨ តោន។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងថា ក្រៅពីការនាំចេញស្វាយស្រស់ហើយ កម្ពុជាក៏បាននាំចេញដំណាប់ស្វាយទៅកាន់ប្រទេសថៃផងដែរ ដែលមានចំនួនជាង ៣៨២ តោន ខណៈដែលផលិតផលដំណាប់ស្វាយនេះមិនបាននាំចេញវៀតណាមទេ ក្នុងពេល៥ខែនេះមកនេះ។ កញ្ញាបានបញ្ជាក់ថា ៖ «គិតចាប់ពីឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងបាននាំចេញស្វាយស្រស់ទៅកាន់វៀតណាម ក្នុងបរិមាណជាង ៤៧៧ ៧៩១ តោន ខណៈដែលនាំទៅថៃ មានចំនួន ១៣៨ ៣៣៧ តោន»។ ទាក់ទងនឹងការនាំចេញស្វាយនេះ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ដែលនាំចេញស្វាយធំជាងគេមួយនៅកម្ពុជា បានឱ្យដឹងថា…
-
ទូតអាមេរិក កោតសរសើរ ពី វឌ្ឍនភាព នៃការបញ្ជាទិញរបស់អ្នកវិនិយោគអាមេរិកមកកាន់កាន់ទីផ្សារ កម្ពុជា កាន់តែមានកំណើនខ្ពស់
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្ដែងនូវការពេញចិត្ត ពីវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើន ហើយកំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។ ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ផាទ្រីក មូរហ្វី(W.Patrick Murphy)នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ឯកឧត្តមទូតអាមេរិកក៏បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាពនៃការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ ដែលធានាឱ្យមានការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញបានពេញលេញយ៉ាងឆាប់រហ័ស។ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរកំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។ គួរបញ្ជាក់ថា កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាមេរិក។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។ ទន្ទឹមនឹងនេះភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ…
-
មុខរបរកសិកម្មដាំបន្លែ ផែ្លឈើបានជួយកសិករមួយគ្រួសារ ដែលធ្លាប់ក្រលំបាកផ្លាស់ប្តូរ មកមានជីវភាពធូរធា
(ខេត្តពោធិ៍សាត់)៖ តាមរយៈការប្រកាន់យកមុខរបរតែមួយមុខគត់ គឺការដាំដំណាំកសិកម្មបានជួយឱ្យ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី ពីបាតដៃទទេផ្លាស់ប្តូរមកមានជីវភាពធូរធា និងពិសេសបានក្លាយជាអ្នកប្រកបរបរកសិកម្មឈានមុខគេនៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រទៀតផង។ អ្នកស្រី ប៉េន ស៊ីថុល និង លោក កែវ ពក សត្វថ្ងៃរស់នៅភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងការប្រកាន់យកមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិត និងក៏ដូចជាតាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដាំដុះដំណាំកសិកម្មបានជួយឱ្យ អ្នកស្រី និងស្វាមី ហុចផលគួរជាទីគាប់ចិត្តក្នុងនេះអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឥតជួបការលំបាកដូចមុនទៀតឡើយ។ក្នុងនេះពួកគាត់ទទួលបានជោគជ័យទៅលើការដំណាំស្ពៃក្តោប ការដាំល្ហុងពូជហូឡង់ និងដំណាំកសិកម្មជាច្រើនមុខទៀត។ អ្នកស្រី ប៉េន ស៊ីថុល បានបញ្ជាក់ថា ក្នុងមុខរបរកសិកម្មពុំមានអ្វីជាឧបសគ្គសម្រាប់អ្នកស្រី និងស្វាមីទេ ។ អ្វីដែលសំខាន់យើងត្រូវខិតខំដាំដុះ ផ្គួបផ្សំជាមួយការរៀនបច្ចេកទេសបានច្បាស់លាស់ និងការខិតខំរកទីផ្សារនោះយើងពិតជារឹងមាំក្នុងមុខរបរកសិកមួយនេះហើយ។ស្រ្តីជាអ្នកដាំដំណាំកសិកម្មលេចធ្លោរូបនេះបានប្រាប់ថា”រយៈពេលជាង៥ឆ្នាំមកនេះខ្ញុំឈរលើការធ្វើកសិកម្មដែលមានទំហំដីជិត២ហិកតាខ្ញុំអាចរកចំណូលមួយខ្ពស់គួរសម។ក្នុងនេះមួយខែអាចរកចំណូលបានប្រមាណ៣លានរៀល និងខែខ្លះលើសពីនេះក្នុងការលក់ដំណាំគ្រប់មុខ”។លោក កែវ ពក ជាស្វាមីបានបញ្ជាក់ប្រាប់ថា៖ការប្រកាន់មុខរបរកសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះធ្វើឱ្យគ្រួសាររបស់លោកកាលពីមុនមកដែលគ្មានប្រាក់កាសអ្វីជាប់ខ្លួនបន្តិចសោះ អាចមានផ្ទះសម្បែងសមរម្យ មានរថយន្ត និងមានអ្វីៗផ្សេងទៀត។ បុរសរូបនេះបានប្រាប់ឱ្យដឹងដែរថា៖ ចាប់ពីចុង ខែមិថុនា ឆ្នាំ២០២៣កន្លងមក លោកបានចាប់ផ្តើមដាំស្ពែក្តោប ដែលបានទទួលការពេញនិយមបរិភោគ ហើយក្នុងនេះទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនក្នុងមូលដ្ឋាន នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងនៅរាជធានីភ្នំពេញ។ លោកបានប្រាប់ថាការដាំស្ពៃក្តោបក្នុងទំហំដីប្រមាណ…
-
ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងគ្រឹះស្ថាន
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។ ពិធីសម្ពោដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច រៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោកជំទាវ ជា សិរី បានថ្លែងថា ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកប្រព័ន្ធ ដែលបានអភិវឌ្ឍប្រព័ន្ធនេះ ឡើងដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។ ប្រព័ន្ធខេមបូឌានស៊ែស្វីច CSS បានដំណើរការទូទាត់លើប្រតិបត្តិការចំនួន ៣ ប្រភេទធំៗគឺ៖ ប្រតិបត្តិការផ្ទេរប្រាក់ (ATM)…
-
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៅទទួលពានរង្វាន់មេដាយមាសចំនួន៥ សម្រាប់ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ វី-អាកទីវ ពីប្រទេសប៊ែលហ្សិក
វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលចំនួន៥ ផ្សេងទៀតដែលទើបមានវត្តមានក្នុងទីផ្សារ ក៏ទទួលបានជ័យលាភីមេដាយមាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង។ ជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យដែលម៉ាកសញ្ញាថ្មីបំផុតទាំង២ ទទួលបានមេដាយមាសគុណភាពផ្ទួនគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដោយផ្ទាល់នៅទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការនាំយកកិត្តិយសដែលផលិតផលក្នុងស្រុករបស់ខ្មែរត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ នៅលើវេទិកានៃកម្មវិធីនេះផងដែរ អ្នក ឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា “ទោះបីវាជាលើកទីមួយរបស់ខ្ញុំនៅទីនេះ ប៉ុន្តែវាមិនមែនជាលើកទីមួយដែលផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី…