Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្តសៀមរាប

    ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្តសៀមរាប

    (ខេត្តសៀមរាប) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដែលឋិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី របស់បុគ្គលិកក្រុមហ៊ុន ដែលចំណាយថវិកាក្នុងការកែច្នៃតិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំស្វាយចន្ទីដទៃបានបញ្ជាទិញពីប្រទេសជិតខាង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ និងអាចដាក់ពាក្យស្នើសុំភ្ជាប់អគ្គិសនីកសិកម្មពេលយប់ តម្លៃ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃលើថាមពលសម្រាប់បម្រើដល់វិស័យកសិកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុនសុភ័ណ្ឌធារី បានសម្រេចអនុវត្តន៍គម្រោងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដីជាង ១ពាន់២រយហិកតា លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០០៦។កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ…

  • ប៉ូលីសហូឡង់ប្រឈមមុខនឹងការតវ៉ារបស់កសិករ នៅជិតសភា

    ប៉ូលីសហូឡង់ប្រឈមមុខនឹងការតវ៉ារបស់កសិករ នៅជិតសភា

    អាំស្ទែរដាំ៖ ប៉ូលិសហូឡង់ធ្វើការបិទផ្លូវប្រឆាំងនឹងកសិករ ដែលតវ៉ានិងអ្នកគាំទ្ររបស់ពួកគេ នៅជិតអគារសភា ជាលក្ខណៈបណ្តោះអាសន្ន ក្នុងទីក្រុងឡាអេ។ កសិករនៅទូទាំងប្រទេសហូឡង់មានការខឹងសម្បារចំពោះវិធានការរបស់រដ្ឋាភិបាលដែលមានគោលបំណងកំណត់ការបំភាយឧស្ម័នពីការដាំដុះ ដោយកាត់បន្ថយចំនួនបសុសត្វ និងអាចបិទកសិដ្ឋាន។ ការតវ៉ាដែលបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែមិថុនា បានកើតមានឡើង ស្របពេលដែល សមាជិកសភាហូឡង់កំពុងជជែកដេញដោលពេញមួយថ្ងៃ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ទាប់ពីការចរចារវាងកសិករ និងរដ្ឋាភិបាលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង កាលពីសប្តាហ៍មុន ដោយសហជីពកសិករសំខាន់មួយ បានចាកចេញ ពីតុចរចា។ ប៉ូលិសហូឡង់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន ៧ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលមន្រ្តីប៉ូលីស ២នាក់បានរងរបួស ក្នុងអំឡុងពេលការតវ៉ារបស់កសិករ នាពេលនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខនេះ

    ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខនេះ

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាលេខាធិការដ្ឋាន បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខ ដោយមានចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករមួយលើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង កសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និង ផលិតផលរបស់កម្ពុជា , ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិ វប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការ បង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និង ឧស្សាហកម្ម វប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចនិង សង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដើម្បី ចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ។ ឯកឧត្តម ប៉ាន…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

    ខេត្តសៀមរាប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ច នៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ឋិតនៅក្នុង ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងបានពិនិត្យមើលទីតាំង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលមួយចំនួនដែលត្រូវបានរៀបចំ កែច្នៃ និងអភិវឌ្ឍក្នុងរយៈកាលកន្លង ក្រោមការចូលរួមពីប្រជាសហគមន៍ផ្ទាល់ និងថវិកាមូលនិធិពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ តាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា…

  • រដ្ឋមន្រ្តីកសិកម្ម ជំរុញដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគដែលជាដីរបស់រដ្ឋ ហើយប្រឈមនឹងការទន្ទ្រានខុសច្បាប់

    រដ្ឋមន្រ្តីកសិកម្ម ជំរុញដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគដែលជាដីរបស់រដ្ឋ ហើយប្រឈមនឹងការទន្ទ្រានខុសច្បាប់

     ភ្នំពេញ:​​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានធ្វើការជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានចូលរួមខិតខំការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ហើយកំពុងប្រឈមនឹងការចូលទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ។ ការជំរុញនេះ បានធ្វើឡើងក្នុងអំឡុងពេលលោកដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង៨ពាន់ហិក តា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានគូស បញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។ទន្ទឹមគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា៖« ដោយផ្អែកលើទស្សនទាននេះ ក្រសួង និងភាគីពាក់ព័ន្ធកំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។ បន្ថែមពីលើនេះ យើងក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់ ថែមទៀត»។តាមរយៈដំណើចុះទស្សនកិច្ចនេះដែរ ឯកឧត្តម ឌិត ទីណា ក៏បានទៅពិនិត្យការសាងសង់ឃ្លាំងស្តុក និងម៉ាស៊ីនកែច្នៃផលពោតដែលប្រមូលបាន និងស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដាំដុះ ប្រព័ន្ធស្រោចស្រពទឹក និងការប្រើប្រាស់គ្រឿងចក្រដើរដោយប្រព័ន្ធបច្ចេកវិជ្ជាស្វ័យប្រវត្តិជាដើម។…

  • គម្រោងរេដបូក បានជួយដល់និស្សិតក្រីក្រនៅឃុំជីផាត អាចមានលទ្ធភាពបន្តរៀនសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ

    គម្រោងរេដបូក បានជួយដល់និស្សិតក្រីក្រនៅឃុំជីផាត អាចមានលទ្ធភាពបន្តរៀនសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ

    ខេត្តកោះកុង៖ តាមរយៈគម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាងត្បូងបានធ្វើឱ្យនិស្សិតក្រីក្រ ដែលពុំធ្លាប់មានឱកាសរៀនបានថ្នាក់ខ្ពស់ដូចកូនអ្នកដទៃនោះ ពេលនេះពួកគេបានបន្តទៅរៀនថ្នាក់សាកលវិទ្យាលចំនួន ៤ឆ្នាំនៅរាជធានីភ្នំពេញ ហើយពិសេសអាចជ្រើសរើសមុខជំនាញតាមការចូលចិត្តដើម្បីបំពេញក្តីស្រម៉ៃ ថែមទៀតផង ។    គួរបញ្ជាក់ថា និស្សិតមកពីគ្រួសារដែលមានជីវភាពខ្វះខាត ហើយចាំបាច់ត្រូវតែជាអ្នករស់នៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងដោយ ទទួលបានឱកាសសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ ។ និស្សិតចំនួន ៦រូបក្នុងចំណោមនិស្សិតដទៃទៀត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងបានកំពុងបន្តសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈការទ្រទ្រង់ថវិកាស្ទើរទាំងស្រុងពី អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ។ លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានឱ្យដឹងថា និស្សិតដែលអាចទទួលអាហាររូបករណ៍បាន ចាំបាច់ត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២ ។ ពួកគេបានទទួលការសិក្សាដោយពុំបង់ប្រាក់ ហើយខាងអង្គការទទួលខុសត្រូវទាំងស្រុង រួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថម សម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម ។        លោកបានលើកឡើងដោយបញ្ជាក់ថា”គម្រោងរេដបូក បានចូលរួមអភិវឌ្ឍន៍ជីវភាពរបស់ប្រជាសហគមន៍ ផ្តល់នូវចំណេះដឹងដល់និស្សិតក្រីក្រពុំមានលទ្ធភាពបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ។ ពួកគាត់អាចអភវិវឌ្ឍន៍ខ្លួនសម្រាប់ស្វែងរកការងារ និងក៏ដូចជាជួយសហគមន៍របស់ពួកគេក្រោយបញ្ចប់ការសិក្សាទៅ ។ ក្នុងរយៈពេល ៤ឆ្នាំពោលគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣នេះ យើងបានធ្វើការជ្រើសរើសនិស្សិតអាហាររូបករណ៍សរុបទាំងអស់…

  • អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ក្រចេះ៖ អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ មានសមត្ថភាពអាចធ្វើការវិភាគបឋមរកសារធាតុគីមី សំណល់ថ្នាំកសិកម្ម និងមេរោគចម្លងមួយចំនួន ហើយគោលបំណងនៃការរៀបចំឱ្យមានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត គឺដើម្បីបង្ខិតសេវាវិភាគគុណភាពទំនិញឱ្យកាន់តែជិតទីផ្សារជនបទ និងទីប្រជុំជនតាមបណ្តាខេត្ត ងាយស្រួលក្នុងការវិភាគរកផលិតផលដែលមានភាពមិនអនុលោម ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ម៉្យាងវិញទៀត មន្ទីរពិសោធន៍ខ្នាតតូច ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម និងបញ្ជាក់ឡើងវិញនូវលទ្ធផលដែលវិភាគដោយរថយន្តពិសោធន៍ចល័ត ដែលបានដាក់ពង្រាយនៅតាមបណ្តាខេត្តមួយចំនួន ដូចជា ៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកបញ្ហាម្ហូបអាហារជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង ១២ ដែលត្រូវយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ, ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌…

  • វិនិយោគិនចិន បន្តជំនឿចិត្តកាន់តែខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

    វិនិយោគិនចិន បន្តជំនឿចិត្តកាន់តែខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

    ភ្នំពេញ៖ សមាគមឈានចូវប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានរៀបចំជំនួបរវាងវិនិយោគិនកម្ពុជា និងចិន ដែលបានគាំទ្រដោយក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងគណៈប្រតិភូពាណិជ្ជកម្មក្រុងឈានចូវ ប្រទេសចិន ដែលមានចំនួនសរុប ១៨០រូប ។ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា ក្នុងរយៈពេល ១០ឆ្នាំនៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្ត នៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិន ហើយដែលក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។ ឯកឧត្តមបន្តការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជានិងចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រោមទម្រសុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។ លោក LIU LINSHUANG ទីប្រឹក្សារដ្ឋបាលក្រុងឈានចូវ ខេត្តហុកគាង ប្រទេសចិន បានជម្រាបថា ក្នុងឆ្នាំ២០២២កន្លងទៅ GDPរបស់ក្រុងឈានចូវ បានលើស១,២ពាន់ពាន់លានយាន់ដែលស្មើនឹង ១% នៃGDPសរុបរបស់ប្រទេសចិន ។ ទីផ្សារឧស្សាហកម្មរបស់ក្រុងឈានចូវបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់នៅក្នុងប្រទេសចិន។…

  • រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញឱ្យមន្រ្តី ក.ប.ប.បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ

    រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញឱ្យមន្រ្តី ក.ប.ប.បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ

    ក្រចេះ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក៏ដូចជាសាខា ក.ប.ប. ទាំងអស់បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ ​ធ្វើឡើង​ក្នុង​ឱកាសលោក​ប្រកាស​​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ទាំងអស់ឱ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត ថ្នាក់ដឹកនាំនិងមន្រ្តី ក.ប.ប ត្រូវបន្តកសាងលិខិតបទដ្ឋានគតិយុត្ត ស​ម្រាប់ជាមូលដ្ឋានដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ​ពិសេសពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឱ្យមានការយល់ដឹងស៊ីជម្រៅ ទាំងមូលដ្ឋានបច្ចេកទេស និងមូលដ្ឋានច្បាប់។ តាមរយៈក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ៖ «ត្រូវពង្រឹងសមត្ថភាពវិភាគ ដោយរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារការងារឱ្យបានច្បាស់លាស់ និងរៀបចំប្រព័ន្ធតាមដានទិន្នន័យចំពោះផលិតផលដែលមានហានិភ័យ និងបង្កើនសកម្ម​ភា​ពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភា​ពម្ហូបអាហារឱ្យមានប្រសិទ្ធភាព»។  ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏​​ណែនាំ​ឱ្យ​​បង្កើនសកម្មភាពអនុវត្តច្បាប់…

  • រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យមន្រ្តីជំនាញសិក្សាពីលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដើម្បីចងក្រងសហគមន៍ផលិតងាយរកទីផ្សារបន្ថែម

    រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យមន្រ្តីជំនាញសិក្សាពីលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដើម្បីចងក្រងសហគមន៍ផលិតងាយរកទីផ្សារបន្ថែម

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ​ដល់ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំ​បូរ​ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ប្រាំពាន់តោននៅឆ្នាំក្រោយឱ្យរិះរកមធ្យោ​បាយ​បង្កើនតម្លៃទីផ្សា​រគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក។ ឯកឧត្តមរដ្ឋមន្រ្តីបាន​លើកឡើងដូចនេះ ក្នុងអំឡុង​​ពេលលោក​ និង​មន្រ្តីពាក់ព័ន្ធ ចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃគ្រាប់ស្វា​យចន្ទីនៅខេត្តកំពង់ធំ កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២៣។ ឯកឧត្តម​បានមានប្រសាសន៍ថា ៖ «ត្រូវរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា​ដែលអាចកាត់ប​ន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត»។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានណែនាំឱ្យមន្រ្តីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វា​យចន្ទី ដោយការកៀគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា ។ ចំពោះគោលនយោបាយរបស់រដ្ឋក្នុងការជួយដល់វិស័យកែច្នៃនេះ​ឯកឧត្តមបាន​បញ្ជាក់ថា ៖ «ម្ចាស់សិប្បកម្ម បានទទួល​ផ​លចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុងមួយគីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤​៨០ រៀល ក្នុងមួយគីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់។ ដែលនេះជាគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់វិស័យកសិកម្ម ជាពិសេសដំាណាំស្វាយចន្ទី»។ ឯកឧត្តមរដ្ឋមន្រ្តីបាន​រំឭកផងដែរ​ថា រដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេ​ញទៅក្រៅប្រទេស ដោយ​លោក​គូសបញ្ជាក់ថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយចំ​នួ​ន១ ១៨០ ០០០ តោនក្នុងឆ្នាំ២០២១ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១,១លានតោន…