Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន

    សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន

    ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភាគីឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីនប្រចាំកម្ពុជា ។សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនេះ ដោយសារតែកម្ពុជាបានសម្រេចការនាំចេញអង្ករចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនជាលើកទី១ ក្នុងបរិមាណចំនួន ២ ៥៧៥ តោន ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា៖«ការនាំចេញអង្ករចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនជាលើកទី១ នេះចាត់ទុកថាជាជោគ ជ័យមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី ហើយសូមបញ្ចាក់បន្ថែមដែរថាប្រទេសហ្វីលីពីនគឺជាប្រទេសដែលនាំចូលអង្ករ ប្រមាណជាង ៤ លានតោនជារៀងរាល់ឆ្នាំ» ។គួររំឮកថា កាលពីដើមខែកុម្ភៈឆ្នាំ២០២៣ ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា បានដំណើរទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ដោយនៅគ្រានោះភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។លោក ចាន់ សុខឃាំង  ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ដែរថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ជាក់ស្តែងក្នុងឆ្នាំ២០២២…

  • កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១ បញ្ចប់ដោយជោគជ័យ

    កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១ បញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាមដែលបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” បានទទួលបេក្ខជនដាក់ស្នើពាក្យចូលរួមសរុប ៦០០នាក់។ បន្ទាប់ពីការសម្រិតសម្រាំងរួច បេក្ខជន ៥០នាក់ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងរដូវកាលទី១នេះ។ វគ្គបណ្ដុះបណ្ដាល ៨សប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមទម្រង់ជាការសិក្សាអនឡាញ និងការសិក្សាក្នុងថ្នាក់រៀន ដែលក្នុងសប្ដាហ៍នីមួយៗ សិក្ខាកាមបានទទួលនូវការបង្រៀន និងពន្យល់យ៉ាងក្បោះក្បាយលើប្រធានបទល្អៗជាច្រើនពីសំណាក់គ្រូបណ្ដុះបណ្ដាលជំនាញទាំង៣រូប រួមមាន៖ កញ្ញា គង់ សុវណ្ណ, លោក សូ វណ្ណដាវីដ, និងលោក សួង សំរិត ដែលជាអ្នកគ្រប់គ្រងដំណោះស្រាយអតិថិជននៃក្រុមហ៊ុន Httpool។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានមានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលលទ្ធផលដូចការរំពឹងទុក ដែលក្នុងនោះ ម្ចាស់ និង អ្នកគ្រប់គ្រងសហគ្រាសបានចាប់យកចំណេះដឹងសំខាន់ៗ គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្ដែងបន្ថែមពីសំណាក់អ្នកជំនាញផ្នែកទីផ្សារឌីជីថល។…

  • កម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ គិតត្រឹមឆ្នាំ២០២៣នេះ

    កម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ គិតត្រឹមឆ្នាំ២០២៣នេះ

    ភ្នំពេញ:អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែកម្ពុជាទទួលបានមកវិញ គឺកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគ និងកំណើនទីផ្សារនាំចេញទំនេញទៅក្រៅប្រទេសជាដើម។ បើតាមអគ្គនាយកដ្ឋានគយ ការបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ ដោយសារតែ ការអនុវត្តកិច្ចព្រមព្រៀងសេរី ទ្វេភាគី ឬពហុភាគី ត្រូវបានការរួចរបាំងពន្ធភាគច្រើន ទៅមុខទំនិញដែលកិច្ចព្រមព្រៀងនៃបណ្តាប្រទេសហត្ថលេខីបានកំណត់ ។ ដូចនេះ នៅពេលដែលមានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជានាំចេញទៅប្រទេសដៃគូ ត្រូវរួចពន្ធ ហើយប្រទេសដៃគូនាំចូលមកកម្ពុជាវិញ ក៏ត្រូវរួចពន្ធវិញដូចគ្នា។ ហេតុនេះហើយ ទើបក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំជំរុញការផលិត និងកែច្នៃនាំចេញឱ្យបានច្រើនជាងនាំចូល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០  រួមមាន (១) កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA), (៣) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA), (៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -ឥណ្ឌា (AIFTA), (៥) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA), (៦) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន…

  • ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចុះអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី.ភី ដើម្បីជំរុញការផលិតចំណីសត្វ និងពិនិត្យគុណភាពសាច់ជ្រូក

    ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចុះអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី.ភី ដើម្បីជំរុញការផលិតចំណីសត្វ និងពិនិត្យគុណភាពសាច់ជ្រូក

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដើម្បីបង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងបង្កើតកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការពិនិត្យគុណភាពសាច់ជ្រូកបង្កក។នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងការពិនិត្យគុណភាពសាច់ជ្រូក។ អនុស្សរណៈនេះក៏នឹងបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មដូចជាពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ក្នុងកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា កាលពីថ្ងៃទី២២ខែមិថុនានេះ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស បានឱ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មនៅតាមខេត្តបណ្តោយភូមិភាគពាយ័ព្យរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនស៊ី.ភី.មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមី ពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។លោកបានបញ្ជាក់ថា៖«មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅទាំងពីរនេះ មានចំនួនប្រមាណ ២០០.០០០តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វបានប្រមាណ២៧លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស»។ជាមួយគ្នានេះ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងសហការជាក្រសួង…

  • ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រ ដល់ចរន្តអភិវឌ្ឍ ស្រុកបន្ទាយស្រី

    ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រ ដល់ចរន្តអភិវឌ្ឍ ស្រុកបន្ទាយស្រី

    សៀមរាប៖ ក្នុងកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រដល់ចរន្តអភិវឌ្ឍ ស្រុកបន្ទាយស្រី ។ លោកស្រី YANG LIHUA តំណាងអង្គការYUNDI មានប្រសាសន៍ថា ស្រុកបន្ទាយស្រី គឺជាគោលដៅដ៏សំខាន់មួយនៃសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិន ក្នុងការចូលរួមចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ។ លោកស្រីបន្តថា ការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះគឺជាកម្លាំងសាមគ្គីរួមគ្នារវាង សមាគមមិត្តភាពខេត្តយូណាន ជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ។ លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក តាមរយៈ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលចិននានាបានចូលរួមអនុវត្តនូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារដែលមានជំងឺបេះដូងចំហ គម្រោងជីកស្រះទឹក គម្រោងកែលម្អជីវភាពរស់នៅ គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា គម្រោងចែកកាតាបនិងសម្ភារៈសិក្សា គម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។ លោក Liu Zhijie អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ទៅអង្គពិធីថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ឆ្នាំនេះគឺជាខួបលើកទី ៦៥ឆ្នាំ…

  • ផ្លូវជាតិលេខ៤៨ តម្លៃជិត ៨០លានដុល្លារ នឹងពន្យារពេលសាងសង់មួយរយៈ

    ផ្លូវជាតិលេខ៤៨ តម្លៃជិត ៨០លានដុល្លារ នឹងពន្យារពេលសាងសង់មួយរយៈ

    ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគិតមកត្រឹមខែមិថុនានេះដំណើរការសាងសង់ផ្លូវជាតិលេខ ៤៨ សម្រេចបាន ៣១,១ភាគរយ ហើយ ខណៈផ្លូវនេះ អាចនឹងត្រូវពន្យារពេលសាងសង់មួយរយៈពេលដោយសារការស្នើសុំពីក្រុមហ៊ុនសាងសង់ ដើម្បីសិក្សាពីផែនការពង្រីកគន្លងផ្លូវបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ។ នេះបើតាមដំណើរចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture  កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល  បានឱ្យដឹងថា ដំណើរការចុះពិនិត្យនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកថាក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមទីតាំងមួយចំនួន ឃើញថាមានភាពល្អប្រសើរ…

  • ជប៉ុន ប្តេជ្ញាផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទៅកាន់អ្នកវិនិយោគិនជប៉ុនដែលមានសក្តានុពល

    ជប៉ុន ប្តេជ្ញាផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទៅកាន់អ្នកវិនិយោគិនជប៉ុនដែលមានសក្តានុពល

    ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជាបានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសជប៉ុន ខណៈលោកបានកត់សម្គាល់ថា កម្ពុជាមានកក្តាអំណោយផលជាច្រើន ជាពិសេសកត្តាភូមិសាស្ត្រ និងកម្លាំងពលកម្ម។ ការបង្ហាញជំហរនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលភារកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។ ជំនួបនេះ ដើម្បីសម្ដែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយ ពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការវិនិយោគបរទេស ជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ។ ក្នុងឱកាសនោះឯកឧត្តម ព្រាប កុល បានជម្រាបជូនពីគោលរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្គ្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួនដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយ​ពាណិជ្ជកម្ម តួនាទីរបស់កម្ពុជានៅក្នុងតំបន់។ លោកបន្តថា ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះ នៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន។ល។ ក្នុងជំនួបនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណគុណដល់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន ជាពិសេសចំពោះការបង្កើត…

  • ពន្ធដារ ជំរុញឱ្យអ្នកលក់យានយន្តនៅកម្ពុជាធ្វើការចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធដើម្បីធានាការប្រកួតប្រជែងស្មើភាពគ្នា

    ពន្ធដារ ជំរុញឱ្យអ្នកលក់យានយន្តនៅកម្ពុជាធ្វើការចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធដើម្បីធានាការប្រកួតប្រជែងស្មើភាពគ្នា

    ភ្នំពេញ៖ អគ្គនាយករដ្ឋានពន្ធដារ អំពាវនាវដោយជំរុញឱ្យបណ្តាអ្នកលក់យានយន្តនៅកម្ពុជាចូលរួមចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ ដើម្បីធានានូវការប្រកួតប្រជែងប្រកបដោយស្មើភាពគ្នា និងលើកកម្ពស់វប្បធម៌ បង់ពន្ធ និងអនុលោមភាពសារពើពន្ធ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការផុ្តល់សេវាពន្ធសារជូនសហគ្រាសទិញ-លក់ រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធដែលរៀបចំដោយ អគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោក កែន សម្បត្តិ និងលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន​ពន្ធដារ ជាតំណាងរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ សាខាពន្ធដារខណ្ឌ ព្រមទាំងវិស័យឯកជន ជាពិសេស សមាជិកពីសមាគមអ្នកលក់យានយន្តកម្ពុជា(Cambodia Auto Dealers Association-CADA) ចំនួន ៥០រូប ដែលដឹកនាំដោយលោក ឈុន គឹមស្រ៊ុន ជាប្រធានសមាគម ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំ លោក ហេង សុខណាង បានលើកឡើងថា ការធ្វើកិច្ចប្រជុំនេះ ដើម្បីបង្ហាញពីសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់លើការឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធកាតព្វកិច្ចចុះបញ្ជីពន្ធដារ…

  • សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម

    សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម

    ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមចំនួន ២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ទីផ្សារនាំចេញ។ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ មានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យម ដែលទទួលផល ប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងការរក្សាលំនឹង ក៏ដូចជាចាប់យកឱកាសថ្មី ក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យមដែលបាន ឬកំពុងរៀបចំគម្រោងនាំយកផលិតផលខ្មែរដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។ ថ្លែងក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍសហគ្រិនភាព ដែលជាសកម្មភាពអាទិភាពសម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម ការងារ នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។ សូមជម្រាបផងដែរថា សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរការវិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា…

  • ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣

    ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ៣

    ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់ដ៏សំខាន់ និងមុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅសម្រួល និងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ Read. ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ដំណើរការដំណាក់កាលទី ១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍កាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។ ជាមួយនឹងការបន្តពង្រីកវិសាលភាព, ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី ៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាពត៌មាន ទាំង ៣ ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី, ជីរវេលា និង ថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលតែងតែកែសម្រួល និង…