-
អ្នកដាំដូងខ្ទិះថា ដូងខ្ទិះមានទីផ្សារខ្ពស់ ងាយស្រួលថែទាំ និងប្រមូលផលបានយូរឆ្នាំ
បាត់ដំបង៖ ដូងជាដំណាំពហុប្រយោជន៍នៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនខ្មែរនិយមដាំដើម្បីទាញប្រយោជន៍ជាផ្លែ ទឹក ស្លឹក និងខ្ទិះសម្រាប់ប្រើជាគ្រឿងផ្សំចម្អិនម្ហូប និងបង្អែមស្ទើរគ្រប់ប្រភេទ។ បច្ចុប្បន្ននេះ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កសិករបានងាកមកដាំដំណាំដូងមួយប្រភេទគឺដូងខ្ទិះ ដែលជាដូងកម្រ មានទីផ្សារល្អ និងទទួលផលបានយូរឆ្នាំ។ ដូងខ្ទិះជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរគួរឱ្យចង់ទទួលទាន ។អាចបរិភោគសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន។ ស្ថិតនៅភូមិអំបែងថ្ងែ ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី អឹម ធិច ជាកសិករដែលកំពុងដាំដុះ ដូងខ្ទិះតឿ និងដូងខ្ទិះបុរាណលើផ្ទៃដីប្រមាណពីរហិកតា។អ្នកស្រីបានឱ្យដឹងថា ដូងខ្ទិះជាប្រភេទដូងដែលងាយស្រួលដាំដុះ ងាយស្រួលថែទាំ មានទីផ្សារល្អ ហើយអាចលក់ក្នុងតម្លៃថ្លៃ។ ដូងខ្ទិះ ជាដូងសាច់ពេញមួយដូងតែម្ដង មានរសជាតិឆ្ងាញ់ និងជំនួយសុខភាព ហើយការដាំដូងខ្ទិះងាយស្រួលលក់ទៅលើទីផ្សារ មិនថាតែពេលបានខ្ទិះ ឬអត់នោះទេ។ អ្នកស្រី បានរៀបរាប់ថា ការដាំដូងខ្ទិះនេះប្រៀបដូចជាការសន្សំទ្រព្យទុកអញ្ចឹង។ ដំណាំប្រភេទនេះមិនចំណាយច្រើនក្នុងការថែទាំ ចំណែកចំណូលដែលទទួល អ្នកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារយ៉ាងសម្បូរបែប និងសល់មួយចំនួនយកទៅពង្រីកការដាំដុះរបស់ខ្លួនបន្តទៀត។ កសិកររូបនេះបញ្ជាក់ថា ចម្ការដូងខ្ទិះពីរហិកតារបស់អ្នកស្រី គឺផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះទេបច្ចុប្បន្ននេះ មិនថាទាំងមានខ្ទិះ និងទឹកទេ ពេលណាដែលបានផលគឺគេយកអស់ៗតែម្ដង។ អ្នកស្រី អឹម ធិច បានឱ្យដឹងទៀតថា…
-
សភាពាណិជ្ជកម្មកម្ពុជា និង EU-German ត្រៀមរៀបចំគម្រោងធុរកិច្ច ដើម្បីសម្រួលការនាំចេញ-នាំចូលនិងការជំរុញនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German នឹងរៀបចំគម្រោងធុរកិច្ចនាពេលខាងមុខក្នុងគោលបំណងសម្រួលធុរកិច្ចតាមច្រកព្រំដែន E-Commerce សម្រួលការនាំចេញ-នាំចូល និងការជំរុញនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម(SME) ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនាថា សភាពាណិជ្ជកម្ម បានអនុញ្ញាតឲ្យក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាប់តៀមរៀបចំគម្រោងធុរកិច្ច ចូលជួបពិភាក្សាការងារ ដែលក្រុមការងារជំនាញអន្តរជាតិនេះមានបំណង ស្នើសុំផ្តល់ធាតុចូលធាតុចូលមួយផងដែរ។ លោកបានបន្ថែមថា ការស្នើសុំយោបល់របស់ EU-German គឺពាក់ព័ន្ធនឹងកិច្ចសម្រួលធុរកិច្ចតាមច្រកព្រំដែន, ពាណិជ្ជកម្មតាមអេឡិចត្រូនិច(E-commerce), កិច្ចសម្រួលពាណិជ្ជកម្មនានាសម្រាប់ការនាំចេញ-នាំចូល, ការជំរុញនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម (SME) និងបញ្ហាជាច្រើនទៀតត្រូវបានពិភាក្សា ដូចជា កម្ចីហិរញ្ញប្បទានសម្រាប់ SMEsជាដើម។ លោកបានថ្លែងថា ៖ «EU-German បានផ្តល់ការគាំទ្រលើការរៀបចំសិក្ខាសាលា, ការបង្រៀនជំនាញផ្សេងៗទាក់ទងនឹងវិស័យSMEs ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងច្រើនដែរ។ដូចនេះយើងបានជួបពិភាក្សាគ្នាហើយនេះ ក្នុងគោលបំណងដើម្បីជាគម្រោងសម្រាប់អាណត្តិក្រោយទៀត ក្នុងជួយដល់វិស័យឯកជនយើងនេះ ជាពិសេសវិស័យSMEs»។ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ដែរថា ការជួយគាំទ្ររបស់ EU-German ដែលបានផ្តោតជាសំខាន់ទៅលើ SMEsនេះ ពិតជាមានសារៈសំខាន់ណាស់…
-
តំណាងក្រុមហ៊ុន និងអ្នកវិនិយោគិនបារាំង កំពុងតែសម្លឹងមើលឱកាសវិនិយោគ នៅក្នុងខេត្តបាត់ដំបង ដ៏មានសក្តានុពលសេដ្ឋកិច្ច
ខេត្តបាត់ ៖ ឯកឧត្តម ហ៊្សាក់ប៉ឺឡេ (JaquesPellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជាចំនួន ១៥រូប ដើម្បីបំពញបេសកកម្មការងាររបស់ខ្លួន និង សិក្សាស្វែងយល់បន្ថែមពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ជាពិសេសពិនិត្យលទ្ធភាព ក្នុងការវិនិយោគ និងការធ្វើអាជីវកម្ម អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចដែលមាននៅក្នុងខេត្កផងដែរ ដើម្បីធ្វើការវិនិយោគ និងធ្វើអាជីវកម្មរបស់ខ្លួន ។ នេះបើតាមការគូសបញ្ជាក់ពី លោក ហ៊្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលភាគីទាំង២ បានផ្តល់នូវកិច្ចជំនួបពិភាក្សាការងារ និងសម្តែងនូវការគួរសមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ និងមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នំា២០២៣ ។ សូមបញ្ចាក់ថា កន្លងទៅនេះ ក្រុមហ៊ុន និងវិនិយោគិនទាំងនៅក្នុងស្រុក-ក្រៅស្រុក បាននិងកំពុងតែសម្លឹងឃើញពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង តាមរយៈការធ្វើបច្ចុប្បន្នភាពដែលបានឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចដែលមានក្នុងខេត្តកន្លងមកសម្រាប់ជាឱកាសទាក់ទាញដល់អ្នកវិនិយោគិន ឲ្យកាន់តែបានស្វែងយល់ច្បាស់ក្នុងការស្វែងរកឱកាសធ្វើការវិនិយោគក្នុងខេត្ត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ខេត្តបាត់ដំបង គឺជាខេត្តស្ថិតក្នុងចំណោម នៃខេត្តប៉ូលសេដ្ឋកិច្ចទី៤ ។ ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបង គឺជាខេត្តមានសក្តានុពលសេដ្ឋកិច្ចទី២…
-
ស្ថាប័នជំនាញ កំពុងជំរុញការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀង ខេត្តព្រៃវែង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី AIIB បានរួមគ្នាចុះត្រួតពិនិត្យទីតាំងអនុវត្តផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹកដែលស្ថិតនៅភូមិសាស្រ្តស្ទឹងគ្រៀងទន្លេតូចនៃខេត្តព្រៃវែង ដើម្បីជំរុញការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀងខ្នាតធំ បំពាក់នូវស្ថានីយបូមទឹកស្វ័យប្រវត្តិដ៏ទំនើប។ ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនេះកាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួង និងភាគីពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យទីតាំងអនុវត្តផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងអាងទន្លេមេគង្គក្រោម ត្រង់ភូមិសាស្រ្តស្ទឹងគ្រៀងទន្លេតូច។ក្នុងដំណើរបំពេញបេសកកម្មនេះ មានការចូលរួមពីសហការីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់នៃស្រុកពារាំង ស្រុកស៊ីធរកណ្តាល និងក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាអ្នកទទួលផលពីប្រព័ន្ធធារាសាស្រ្តខ្នាតធំនេះ។ ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀង ដែលកំពុងជំរុញការធ្វើទំនើបកម្មវិស្វកម្មនេះ មានផ្ទៃដីស្រោចស្រពចំនួន ៣៥ ០០០ ហិកតា គិតចាប់ពីទន្លេតូចត្រង់ភូមិសាស្រ្តតំបន់ស៊ីធរកណ្តាល តំបន់ព្នៅពីរ តំបន់ជ្រៃឃ្មុំ តំបន់ពារាំង តំបន់មេសរប្រចាន់ តំបន់ព្រៃស្រឡិត តំបន់កញ្ជំ តំបន់រកា តំបន់ពោធិរៀង តំបន់ព្រៃកន្លោង រហូតដល់តំបន់ចុងប៉មព្រែកតាតាំ…
-
អាជីវកម្ម «ណែមយើង» នៅតែអាចរីកលូតលាស់បាន ទោះចាប់ផ្ដើមក្នុងកំលុងពេលនៃការរាត្បាតកូវីដក៏ដោយ
បាត់ដំបង៖ អាជីវកម្មមួយចំនួនធំបានបិទទ្វារអស់ជាច្រើនកន្លែងដោយសារតែវិបត្តិចំណូលដែលកើតមានឡើង ក្នុងកំលុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ដោយឡែកអាជីវកម្មផលិតណែមមួយកន្លែងបែរជាដើរផ្ទុយពីអាជីវកម្មផ្សេងៗ ដោយជំនួញមួយនេះចាប់ផ្ដើមក្នុងកំលុងផ្ទុះជំងឺកូវីដ១៩ តែអាចទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនេះបានធូរស្រាល។ លោក សំ បូរិន ជាម្ចាស់អាជីវកម្ម “ណែមយើង” ដែលជាសិប្បកម្មផលិតណែមរសជាតិបាត់ដំបងបាននិយាយថា យើងចាប់ផ្ដើមនៅឆ្នាំ២០១៦ តែបើគិតជាការចាប់ផ្ដើមជាជីវកម្មពេញលេញតែម្ដងគឺនៅកំលុងពេលនៃការរីករាលជំងឺកូវីដ១៩ ពោលគឺនៅពេលមានវិបត្តិយើងចាប់ផ្ដើមធ្វើ។ លុះពេលសេដ្ឋកិច្ចដើរឡើងវិញគេក៏ស្គាល់យើងច្រើន។ លោកបន្តថា សម្រាប់សិប្បកម្មនេះមានអ្នកផលិតចំនួនប្រាំមួយនាក់ ហើយការផលិតប្រចាំថ្ងៃអាចផលិតបានប្រមាណ ៦០០-៧០០ កញ្ចប់ ឬថ្ងៃខ្លះមានការកុម្ម៉ង់ច្រើនអាចផលិតដល់ទៅ ១ ៥០០ កញ្ចប់ក៏មានដែរហើយលក់បោះដុំទៅតាមបណ្ដាលខេត្តស្ទើរទូទាំងប្រទេស ពិសេសទៅតាមបណ្ដាលផ្សារទំនើប ម៉ាត និងផ្សារធម្មជាតិដូចជា ឡាក់គី, ជីបម៉ុង, តេលា, កាល់តិច និងTotal Circle-K ជាដើម។ សម្រាប់ចំណុចពិសេសរបស់ផលិតផល «ណែមយើង» លោក សំ បូរិន បានបញ្ជាក់ថា ចំពោះផលិតផលយើង គឺពាក់ព័ន្ធនឹងអនាម័យ បើគ្មានអនាម័យក៏លក់អត់បានដែ។រ ទីមួយគឺអនាម័យនេះតែម្ដង។ ទីពីរគឺរសជាតិ។យើងផលិតណែមដោយមានការច្នៃមានការវេចខ្ចប់បានត្រឹមត្រូវតាមស្តង់ដារអាចលក់ក្នុងផ្សារទំនើបបាន។ ចំពោះផលិតផលណែម «សិប្បកម្មណែមយើង» មានផលិតផលចំបងៗបីប្រភេទគឺ ណែមសាច់ត្រីសុទ្ធ, ណែមសាច់ត្រីលាយស្បែកជ្រូក និងណែមស្បែកជ្រូកសុទ្ធ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់…
-
ឯកឧត្តម សាយ សំអាល់ ៖ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ប្រៀបបានជា «ម៉ាស៊ីន សេដ្ឋកិច្ចជាតិ» និងជា «សរសរកន្លោង» ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ
(ខេត្តព្រះសីហនុ) ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ប្រៀបបានជា «ម៉ាស៊ីនសេដ្ឋកិច្ចជាតិ» និងជា «សរសរកន្លោង» ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅ ត្រូវបានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈមុខងារជាទីសម្រាប់នាំចេញនិងនាំចូលទំនិញគ្រប់បែបយ៉ាង និងនាំទំនិញទាំងនោះទៅចរាចរក្នុងប្រទេស ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាស្នាក់ការគណបក្សខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សម្រាប់ការសម្រេចលទ្ធផលដ៏ល្អប្រសើររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ឯកឧត្តមបានបន្តថា បុគ្គលិកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបំពេញការងាររួមគ្នាជាធ្លុងមួយនៃមហាគ្រួសារដ៍ធំ ក្នុងការរក្សាលំនឹង និងជំរុញខឿនសេដ្ឋកិច្ចជាតិទៅមុខ។ ឯកឧត្តម បានបន្ថែមទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអង្គភាពមួយ ដែលបាននិងកំពុងប្រែក្លាយខ្លួន ទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំមួយនៃកម្ពុជា។ ឯកឧត្តមបានចត់ទុកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមរតកប្រវត្តិសាស្រ្ត និងជាកេរ្ត៍ដំណែលបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ បន្ទាប់ពីប្រទេសជាតិមានសុខសន្ដិភាព…
-
ពន្ធដារ ប្រមូលចំណូលពន្ធបានជាង ១ ៨២៦ លានដុល្លារ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣
ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សរុបរយៈពេល ៥ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ប្រមាណជា ១ ៨២៦,៦៩ លានដុល្លារ ស្មើនឹង ៥១,១៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ជាមួយគ្នានោះដែរ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុង ខែឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ប្រមាណជា ២៣៥,៨៩ លានដុល្លារ ស្មើនឹង ៦,៦០ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំតាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ ថសការអនុវត្ត ការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ដែលមានប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ។លោកបានបន្ថែមថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបានប្រមាណជា…
-
ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន បើកកិច្ចសន្ទនាគ្នា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងក្នុងវិស័យស្វាយ ចន្ទី នៅកម្ពុជា
ភ្នំពេញ៖ វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជន ស្តីពី ការចងក្រងដំណោះស្រាយធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា បានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣មានគោលដៅចែករំលែកនូវបទពិសោធន៍ ផលិតផលស្តង់ដារ ជាមួយនឹងអ្នកផ្គត់ផ្គង់សំខាន់ៗ។ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធីបិទ វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជននោះថា វេទិកានេះបានក្លាយជាឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទី ចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រ ក៏ដូចជាវិភាគអំពីតួនាទីរបស់កម្ពុជាក្នុងផែនទីផ្គត់ផ្គង់សកល និងបង្កើតការផ្សព្វផ្សាយពីសកម្មភាពលើខ្សែច្រវាក់តម្លៃស្វាយចន្ទី។ បន្ថែមពីនេះ វេទិកាសន្ទនានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ចូលរួមចែករំលែកនូវបទពិសោធន៍ ផលិតផល ស្តង់ដារ ជាមួយនឹងអ្នកផ្គត់ផ្គង់សំខាន់ៗ ក៏ដូចជាស្វែងរកការអន្តរាគមន៍ជាក់លាក់ និងផ្លាស់ប្តូរអំពីតម្រូវការ បញ្ហាប្រឈម ឱកាសសម្រាប់សហប្រតិបត្តិការ និងស្វែងរកអនុសាសន៍សម្រាប់ធ្វើឱ្យប្រសើរឡើងនៃវិស័យស្វាយចន្ទីកម្ពុជា។ លោកបានបន្ថែមថា វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកនេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់។ លោកបានបញ្ជាក់បន្ថែមថា៖«ទោះបីជា តួលេខក្នុងវិស័យស្វាយចន្ទី (ផ្ទៃដីដាំដុះ ទិន្នផល ការកែច្នៃ…)ដែលបានលើកយកមកបង្ហាញពីស្ថាប័នរដ្ឋ និងឯកជន នៅមិនទាន់មានសង្គតភាព តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្រុះស្រួលគ្នាក្នុងការលើកយកបញ្ហានេះមកពិភាក្សាក្នុងវេទិកាបន្ទាប់ទៀត»។ ឯកឧត្តមបានបន្តថា ការអន្តរាគមន៍ជាពិសេសពីស្ថាប័នរាជរដ្ឋាភិបាល បានលើកឡើងពីតួនាទីរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហការ ក្នុងការចែករំលែកបទពិសោធន៍…
-
កម្ពុជា-ម៉ាល់ឌីវ ឯកភាពគ្នាអនុវត្តផែនការសកម្មភាព បន្តវឌ្ឍនភាពវិស័យទេសចរណ៍ ក្រោយកិច្ចព្រមព្រៀងលើកលែងទិដ្ឋការចូលជាធរមាន
ភ្នំពេញ៖បន្ទាប់ពីកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវបានចូលជាធរមានកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម អាប់ឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)នៅកម្ពុជា។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាជំនួបខាងលើនោះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានរំឭកពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចុះហត្ថលេខាទៅលើឯកសារចំនួនប្រាំមួយ ក្នុងនោះក៏មានអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ម៉ាល់ឌីវផងដែរ។ ឯកឧត្តម ជំនោរ បានបន្តថា «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន ភ្ញៀវទេសចរកម្ពុជានិងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ»។ «តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ…
-
ពលរដ្ឋនៅអូរសោមបាននាំគ្នាងាកមកចិញ្ចឹម មាន់ កង្កែបដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារ
ខេត្តពោធិ៍សាត់ ៖ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានជួយលើកកម្ពស់ ជីវភាព របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដោយក្នុងនេះបានជួយឱ្យពួកគាត់មានលទ្ធភាពក្នុងការចិញ្ចឹមមាន់ ចិញ្ចឹមកង្កែបសម្រាប់ផ្គត់ផ្គង់ជីវភាពដោយរបរកសិកម្ម មិនធ្វើចំណាកស្រុក។ ជាមួយគ្នានេះប្រជាសហគមន៍ក្នុងភូមិឆាយលូក ក៏បានក្លាយជាភូមិគំរូផ្នែកកសិកម្មមួយផងដែរនៅក្នុងតំបន់ជួរភ្នំក្រវាញ និងជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍភូមិ ឬសហគមន៍ផ្សេងទៀតតាមរយៈគម្រោងមួយនេះនៅថ្ងៃខាងមុខ។ លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា៖ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២មកគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងបានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប បច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់សមាជិកគម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋានពិសេសនៅក្នុងភូមិឆាយលូក ឃុំ អូរសោម។តាមរយៈគម្រោងនេះដែរមានពលរដ្ឋចំនួន១០គ្រួសារបានស្ម័គ្រចិត្ត ដើម្បីចិញ្ចឹមមាន់ និង១១គ្រួសារផ្សេងទៀតបានចិញ្ចឹមកង្កែប ហើយទទួលបានលទ្ធផលល្អប្រសើរ។ លោកបានបញ្ជាក់ប្រាប់ថាក្នុងគម្រោងនេះមិនត្រឹមតែបានផ្តល់នូវបច្ចេកទេស ដោយមានបុគ្គលិកអង្គការចុះជួយជាប់ជាប្រចាំទេតែខាងអង្គការរបស់លោកក៏បានផ្តល់នូវពូជមាន់ កង្កែប និងចំណីសត្វមួយចំនួនដល់ពួកគាត់ថែមទៀត។ អ្នកស្រី សំបាន កូលាប រស់នៅ ភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់បានឱ្យដឹងថា៖តាមរយៈគម្រោងរេដបូកបានធ្វើឱ្យអ្នកស្រីសម្រេចចិត្តចិញ្ចឹមមាន់ឡើង ហើយក្នុងនេះខាងគម្រោងក្រៅពីផ្តល់ពូជមាន់ បច្ចេកទេស ចិញ្ចឹម បច្ចេកទេស ធ្វើទ្រង់ និងបណ្តុះបណ្តាលជំនាញហើយនៅបានឱ្យអ្នកជំនាញចុះមកមើលការខុសត្រូវនៅពេលមាន់ឈឺផងដែរ ។ ស្រ្តីជាអតីតកូនកសិករដែលតែង…