Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រដ្ឋមន្ត្រី ថោង ខុន៖ ៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.១លាននាក់ កើនឡើង ៥៣០% ទេសចរក្នុងស្រុក ១០លាននាក់

    រដ្ឋមន្ត្រី ថោង ខុន៖ ៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.១លាននាក់ កើនឡើង ៥៣០% ទេសចរក្នុងស្រុក ១០លាននាក់

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់ ។ ឯកឧត្តម ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។ ឯកឧត្តម…

  • ក្រុមហ៊ុន និងតំណាងសមាគមនិងអ្នកវិនិយោគិនវៀតណាម អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ចដើម្បីវិនិយោគនៅក្នុងខេត្តបាត់ដំបង

    ក្រុមហ៊ុន និងតំណាងសមាគមនិងអ្នកវិនិយោគិនវៀតណាម អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ចដើម្បីវិនិយោគនៅក្នុងខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ គណៈប្រតិភូ និងអ្នកវិនិយោគិនវៀតណាមមួយក្រុម ដែលដឹកនាំដោយ លោក ង្វៀន ថាញ់វ៉ាន់ (Nguyen Thanh Van) អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីចង់ស្វែងយល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗមួយចំនួនក្នុងខេត្ត ដូចជា៖ ស្រូវ,អង្ករ,ពោត,ដំឡូងមី,និងផលិតផលផ្សេងទៀត ដែលជាចំណុចខ្លាំងក្នុងខេត្ត ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការ ធ្វើជាដៃគូក្នុងការផ្លាស់ប្ដូរទំនិញនិងវិស័យទេសចរណ៍ នៅក្នុងខេត្ត ។ លោក ង្វៀន ថាញ់វ៉ាន់ បានលើកឡើងថា៖ ប្រតិភូជាតំណាងក្រុមហ៊ុន និងតំណាងសមាគមវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជន គឺ៖ មានគោលបំណងស្វែងយល់បន្ថែមទៀត អំពីសក្ដានុពល នៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យស្នូល និងជាអាទិភាពចម្បងជាងគេនៅក្នុងខេត្ត និងស្វែងយល់អំពីវិស័យទេសចរណ៍នៅក្នុងខេត្តផងដែរ ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ បានធ្វើការពន្យល់ប្រាប់ទៅកាន់គណៈប្រតិភូវៀតណាមថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ខាងផ្នែកកសិកម្ម ហើយខេត្តបាត់ដំបង ក៏ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ផងដែរ។ ខេត្តបាត់ដំបង…

  • ក្រសួងទេសចរណ៍កម្ពុជា រៀបចំអាហារស្វាគមន៍ជូនគណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត, ប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង

    ក្រសួងទេសចរណ៍កម្ពុជា រៀបចំអាហារស្វាគមន៍ជូនគណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត, ប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង

    ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើតនិង ប៉ាស៊ីហ្វិក និងគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) ក្រសួងទេសចរណ៍ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបអាហារស្វាគមន៍ (Welcome Dinner) សម្រាប់គណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ គួរជម្រាបដែរថា គណៈប្រតិភូអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង នឹងចូលរួមកិច្ចប្រជុំសំខាន់ៗដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក លើកទី៥៥, កិច្ចប្រជុំគណៈកម្មការ តំបន់អាស៊ីខាងត្បូង អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពី ក្រមអន្តរជាតិសម្រាប់ការការពារទេសចរ និងកិច្ចប្រជុំតុមូលសមាជិកសម្ព័ន្ធអង្គការទេសចរណ៍ពិភពលោក ចាប់ពីថ្ងៃទី១៥-១៧ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ នាឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកទាំងអស់ដែលបានជ្រើសរើស និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃប្រព្រឹត្តការណ៍នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង…

  • ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

    ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

    ភ្នំពេញ៖ ប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានសម្ពោធដាក់ឱ្យប្រើ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាយើងកំពុងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជនដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បន្តថា រាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងអនុក្រឹត្យលេខ១៣៤អនប្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។ យោងតាមច្បាប់និងអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាលបានប្រគល់ភារៈកិច្ចឱ្យក្រសួងពាណិជ្ជកម្មក្នុងការគ្រប់គ្រង និងផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក…

  • ទីភ្នាក់ងារជាតិមុខរបរ និងការងាររៀប​ចំ​​ពិព័រណ៍ការងារ និងមគ្គុ​ទេ្ទសក៍អាជីព ដែលផ្តល់ឱកា​សការងារសរុបប្រមាណ ៤ ៥០០ កន្លែង

    ទីភ្នាក់ងារជាតិមុខរបរ និងការងាររៀប​ចំ​​ពិព័រណ៍ការងារ និងមគ្គុ​ទេ្ទសក៍អាជីព ដែលផ្តល់ឱកា​សការងារសរុបប្រមាណ ៤ ៥០០ កន្លែង

    ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជាបាន​រៀប​ចំ​​ពិព័រណ៍ការងារ និងមគ្គុ​ទេ្ទសក៍អាជីពចំនួន​ពីរថ្ងៃដែល​ពិព័រណ៍នេះនឹ​ង​​​ផ្តល់ឱកា​សការងារសរុបប្រមាណ ៤ ៥០០ កន្លែង មក​ពីក្រុមហ៊ុនធំៗចំនួន ២៥ ក្រុម​ហ៊ុន​ ផងដែរ។ យោងតាម​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាន​ឱ្យដឹងថា «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ​ដែល​មានការ​គាំទ្រពី​អង្គការអន្តរជាតិខាងការងារ (ILO ) បានចាប់ផ្តើម​កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២៣ និង​បញ្ចប់នៅថ្ងៃ​​ទី១៤ ខែមិថុនានា​​មជ្ឈមណ្ឌល ម៉ានី នៃអគារ KAMPUS ​ជិតស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច។​​ ក្នុង​ពិធីបើកពិព័រណ៍នេះ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន​លើកឡើងថា ពិព័រណ៍ការងារ និងមគ្គុទេ្ទសក៏អាជីពនេះ ជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងាររបស់រាជរដ្ឋាភិបា​ល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ លោកស្រីមានប្រសាសន៍ថា ៖ «នេះគឺជាឆ្នាំទី២ នៃការរៀបចំពិព័រណ៍ការងារ និងមគ្គុទេ្ទសក៍អាជីព​ ដែល​ ព្រឹត្តិការណ៍នេះនឹង​បង្កើតនូវបរិយាកាសប្រកបដោយ​ភាពសកម្ម…

  • សភាពាណិជ្ជកម្មកម្ពុជាសាទរចំពោះការបន្ធូរបន្ថយអត្រាពន្ធគយ អាករពិសេស និងអាករនាំចេញ

    សភាពាណិជ្ជកម្មកម្ពុជាសាទរចំពោះការបន្ធូរបន្ថយអត្រាពន្ធគយ អាករពិសេស និងអាករនាំចេញ

    ភ្នំពេញ៖បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន សភាពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ជាការលើ​កស្ទួយដល់ការនាំចេញតាមរយៈការកាត់បន្ថយថ្លៃដើម។ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣​ បានបញ្ជាក់ថា មានមុខទំនិញខ្លះត្រូវបានកាត់បន្ថយអត្រា​ពន្ធគយ អាករពិសេស និងអាករនាំចេញ និងមុខទំនិញខ្លះទៀតត្រូវបានដំឡើងវិញ។ នៅក្នុងនោះ មុខទំ​និញបញ្ចុះអត្រាពន្ធគយ ភាគច្រើនជាទំនិញនៅក្នុងវិស័យឧស្សាហកម្ម សិប្បកម្មនិងកសិកម្ម ដោយបញ្ចុះអ​ត្រាពន្ធក្នុងចន្លោះ ២០ទៅ៣០ភាគរយ,ទំនិញខ្លះចុះមកដល់សូន្យភាគរយនៅក្នុងវិស័យកសិកម្ម។ ប្រភពដដែលថា ដោយឡែ​កមុខទំនិញដំឡើងអត្រាពន្ធគយភាគច្រើន ជាទំនិញកែច្នៃឧបករណ៍ គ្រឿងចក្រ​ និងសម្ភារៈអេឡិចត្រូនិកជាដើម ដំឡើងក្នុងរង្វង់ ៧ទៅ ៨ភាគរយ។ ចំពោះមុខទំនិញបញ្ចុះអត្រាអាករពិសេសភាគច្រើនជារថយន្ត ជាពិសេសរថយន្តអគ្គិសនី ចុះចន្លោះ ៥ទៅ៣០ភាគរយនិងមុខទំនិញដំឡើងអត្រាអាករពិសេស ភាគច្រើន​ជា សំបកកង់ រ៉ែ លោហៈ ជាដើម ឡើងចន្លោះ៥ទៅ១៥ភាគរយ។ អនុក្រឹត្យ បាន​បន្តទៀតថា ចំណែកមុខទំនិញ បញ្ចុះអត្រាអាករនាំចេញវិញ ភាគច្រើនជាវត្ថុធាតុដើម នៅក្នុងវិស័​យសុខាភិបាល និងកសិកម្ម ចុះចន្លោះ១០ទៅ៥០ភាគរយ ខណៈដែលមុខទំនិញ​ដំឡើងអត្រាអាករនាំចេ​ញ​ភាគច្រើនជាប្រភេទរ៉ែ និងលោហៈធាតុផ្សេងៗ ឡើងចន្លោះ៥ទៅ១៥ភាគរយ។ ឧកញ៉ា លឹម…

  • ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពផ្តល់ឱកាសការងារ ៤៥០០ កន្លែង ដល់យុវជនកម្ពុជា

    ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពផ្តល់ឱកាសការងារ ៤៥០០ កន្លែង ដល់យុវជនកម្ពុជា

    ភ្នំពេញ៖​ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ដែលបានរៀបចំដោយក្រុមធំៗចំនួន២៥នៅថ្ងៃនេះបានចាប់ផ្តើមហើយដោយក្នុងនេះបានផ្តល់ ឱកាសការងារ ៤៥០០ កន្លែង ដល់យុវជនកម្ពុជា។ គួរបញ្ជាក់ថាពិធីនេះ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៣ ខែមិថុនា នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ ក្រុមហ៊ុនធំៗចំនួន ២៥ ដែលចូលរួមក្នុង “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” រយៈពេលពីរថ្ងៃនេះ គឺមកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង, លក់ដុំ និងលក់រាយ, ព័ត៌មានវិទ្យា និងទំនាក់ទំនង, អេឡិចត្រូនិច, ផលិតទុយយោ, ផលិតចំណីសត្វ, បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។ គោលបំណងសំខាន់នៃពិព័រណ៍ការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ សម្ភាសការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ ថ្លែងក្នុងពិធីនេះលោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថាពិព័រណ៍ការងារ…

  • ឆៃថាវ ជាបន្លែអាចកែច្នៃធ្វើមុខម្ហូបច្រើនយ៉ាង និងផ្តល់វិតាមីន ,សារជាតិច្រើនមុខ

    ឆៃថាវ ជាបន្លែអាចកែច្នៃធ្វើមុខម្ហូបច្រើនយ៉ាង និងផ្តល់វិតាមីន ,សារជាតិច្រើនមុខ

    ភ្នំពេញ៖ ឆៃថាវ-Turnip ឬ ដែល មានឈ្មោះតាមវិទ្យាសាស្ត្រថា Brassica rapa L ជារុក្ខជាតិ ដែលត្រូវបានគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ។ វាមានប្រភពដើម មកពីអឺរ៉ុប អារ៉ាប៊ី និងអាហ្វ្រិកខាងជើង ពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៣បានបង្ហាញពីសារ: សំខាន់ៗនៃឆៃថាវមួយចំនួនដូចជា៖ *ការប្រើប្រាស់៖-ជាបន្លែ៖ មើមស្រស់យកធ្វើជាជ្រក់ ជាបន្លែសម្រាប់សម្លស្ងោរ និងយកធ្វើជាឆៃប៉ូវ ទុកបរិភោគបានយូរថ្ងៃ។-ជាឱសថ៖ ពិសារមើមធ្វើឱ្យដឹងរសជាតិឡើងវិញ។រុក្ខជាតិប្រភេទនេះមានវីតាមីន C និង ក្រុមវីតាមីន B។ មើមស្រស់មានកាឡូរីតិច តែសម្បូរជាតិសរសៃ (fiber) ប៉ូតាស្យូម និងសារធាតុផ្សេងទៀត ដែលអាចប្រឆាំងជំងឺមហារីក៕ប្រភព៖ សៀវភៅ មគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្រសួងប្រៃសណីយ៍មានលទ្ធភាពក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ឌីជីថល តាមរយៈបង្កើនចំណូលរដ្ឋ ពីផ្នែកពាក់ព័ន្ធ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្រសួងប្រៃសណីយ៍មានលទ្ធភាពក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ឌីជីថល តាមរយៈបង្កើនចំណូលរដ្ឋ ពីផ្នែកពាក់ព័ន្ធ

    ខេត្តតាកែវ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានលទ្ធភាពនៅក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មានបច្ចេកវិទ្យាឌីជីថល ដោយមិនពឹងផ្អែកលើថវិការបស់រដ្ឋតាមរយៈការបង្កើនប្រភពចំណូលពីផ្នែកពាក់ព័ន្ធ ពីផ្នែកពាក់ព័ន្ធ ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងនោះការជួយលើវិស័យអប់រំ តាមរយៈបង្កើត QR Code ដើម្បីសំរាលបន្ទុកយ៉ាងច្រើនដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានយ៉ាងច្រើន និងការបង្កើតនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅតាមក្រសួង ស្ថាប័ន និងសកលវិទ្យាល័យរដ្ឋ និងឯកជនផដែរ ។ ជាមួយគ្នានេះ នៅពេលខាងមុខនេះ ក្រសួង និងមានការរៀបចំឱ្យមានការប្រគួតប្រជែងកូនសិស្ស ដើម្បីឱ្យគាត់ខិតខំរៀនខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដោយមានការប្រឡងជម្រុះ ពីសាលាតាមរាជធានីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សមានចំណាប់អារម្មណ៍នៅក្នុងការរៀន ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្ថែមថា នៅតាមវិទ្យាល័យ ជាគោលដៅនៅស្រុកបាទី និងមានការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាអោយរួចរាល់ ហើយនិងមានការដាក់បំពាក់នូវកុំព្យុទ័រ ដើម្បីបំរើដល់ការបង្រៀនទាំងលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ដែលនិងបំរើដល់ផលប្រយោជន៍យ៉ាងច្រើន ។ ជាឧទាហរណ៍…

  • កម្ពុជា និងចិននឹងជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ រវាងប្រទេសទាំងពីរលើផ្នែកគយ

    កម្ពុជា និងចិននឹងជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ រវាងប្រទេសទាំងពីរលើផ្នែកគយ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាពគ្នាលើការធ្វើទំនើបកម្មរដ្ឋបា​លគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និងជំរុញការរៀបចំសេចក្តីព្រាង​អ​នុស្សារណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window) រវាងរដ្ឋបាលគយទាំងពីរ ។ ការឯកភាពគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថា្នក់ដឹកនាំរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។ កិច្ចប្រជុំនេះដែរ ក៏មានគោលបំ​ណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគយស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិកា​រ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលកន្លងមក។ តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មនិងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើ​យយោងតាមនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរត្រូវសហការគ្នាឱ្យបានសកម្ម ជាពិសេសក្នុងការអនុវត្តឱ្យរលូន និងមានប្រ​សិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននិងកិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ឯកឧត្តមបានបញ្ជាក់ថា  អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាជាបន្តបន្ទាប់ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបានឯកភាពគ្នាលើរបៀបវារៈសំខាន់ៗដូចជា ការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់    បច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន ។ ឯកឧត្តម គុណ ញឹម បានបន្ថែមដែរ​ដោយ​ជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) រវាងរដ្ឋបាលគយទាំងពីរ និងសហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ…