Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • កសិដ្ឋានដាំបន្លែជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន នៅខេត្តសៀមរាប ដើម្បីនាំចេញទៅក្រៅប្រទេស

    កសិដ្ឋានដាំបន្លែជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន នៅខេត្តសៀមរាប ដើម្បីនាំចេញទៅក្រៅប្រទេស

    សៀមរាប៖ កសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុនគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុនលើផ្ទៃដី ៧២ហិកតា ស្រុកអង្គរធំ ខេត្តសៀមរាប តាមបច្ចេកទេសថ្មី  ដែលទទួលបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងនិងឈានដល់ការនាំចេញម្ទេសស្តង់ដារទាំងនោះទៅក្រៅប្រទេសទៀតផង។ គម្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុននេះ ត្រូវបានលើកឡើងដោយលោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ  ប្រធានកសិដ្ឋានដាំបន្លែស្ត​ង់ដារជប៉ុន បន្ទាប់ពីលោកបានមើលឃើញអំពីតម្រូវការម្ទេសនៅកម្ពុជា និងនៅក្រៅប្រទេស។ ប្រភពមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបានឱ្យដឹងថា  ​លោក ណាបេស៊ីម៉ា កា​ស៊ូហ៊ីតុ  បានបញ្ជាក់ថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុនដែលគ្រោ​ងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផ​លច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់ ៥០០តោនជារៀ​ងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេសថែមទៀត។ លោកបានបញ្ជាក់ថា ​នៅពេលដែលគម្រោងនេះបានដំណើរការ កសិដ្ឋាននេះត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេ​សដែលមានគុណភាព និងស្តង់ដារនាំចេញ ព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែ​ល​វាក៏ជាឱកាសជួយបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។ លោក ណាបេស៊ីម៉ា កា​ស៊ូហ៊ីតុ បានបន្តថា ចំពោះការដាំដំណាំម្ទេសនេះដែរសម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោ​កនឹងជួយបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំរបស់ប្រជាកសិករទាំងនោះ។កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបានអាស្រ័យ​លើការចូលរួមពីអាជ្ញាធរ និងប្រជាព​លរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន​ហើយទៅថ្ងៃអនាគតវានឹងបង្ហាញឱ្យពិភពលោកដឹងថា ផ​លិត​ផ​លដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិត​ផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់ក​ម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។ លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បញ្ជាក់បន្ថែមថា សម្រាប់ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ានដែល​ចូលចិត្តញ៉ាំស៊ុប។ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាបមានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។…

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ គោលនយោបាយរបស់ក្រសួងកសិកម្ម គឺដើម្បី ប្រសិទ្ធភាព និង និរន្តរភាពសេដ្ឋកិច្ច

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ គោលនយោបាយរបស់ក្រសួងកសិកម្ម គឺដើម្បី ប្រសិទ្ធភាព និង និរន្តរភាពសេដ្ឋកិច្ច

    ភ្នំពេញ ៖ ក្នុងជុំនួបពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោកប្រចាំនៅសិង្ហបុរី កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការធានាសន្តិសុខ និងសុវត្ថិភាពស្បៀង និងធ្វើឱ្យមានប្រសិទ្ធភាព និង និរន្តរភាពសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាកសិករ និងប្រជាជនកម្ពុជាទាំងអស់ ។ ឯកឧត្តម បានលើកឡើងអំពីគម្រោងរៀបចំសហគមន៍កសិកម្មដែលធ្វើការរួមគ្នាជាខ្សែទទឹងនិងខ្សែបណ្ដោយ ដោយមានបច្ចេកទេសដាំដុះប្រកបដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ និងទទួលបានប្រាក់ចំណេញច្រើនជាងមុន ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម និងលោកស្រី Dina Umali Deininger ក៏បានពិភាក្សាពីយន្តការមួយចំនួនដើម្បីទាញយកប្រាក់ចំណូលពីឥណទានកាបូន តាមរយៈដំណាំដើមឈើដែលមាននៅទូទាំងប្រទេសកម្ពុជា ជូនដល់ប្រជាកសិករដែលជាអ្នកដាំដុះ ។ សម្រាប់ផលិតកម្មកសិកម្ម គឺកម្ពុជាចង់ឱ្យមានការសិក្សាច្បាស់លាស់និងជំរុញការនាំចេញស្វាយចន្ទី ។ ចំណែកផ្នែកសុវត្ថិភាពអនាម័យ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យភាគីធនាគារពិភពលោកសហការរៀបចំរចនាមន្ទីរពិសោធន៍ថ្នាក់ជាតិ ដើម្បីធានាការពិនិត្យគុណភាពផលិតផលនិងសុវត្ថិភាពចំណីអាហារ និងការបង្ការការឆ្លងជំងឺផ្សេងៗ ៕ ប្រភព៖កសិកម្ម

  • កសិដ្ឋានដាំចេក នៅស្រុកស្ទឹងត្រង់ កំពុងបំពេញតម្រូវការមិនទាន់ ស្របពេលដែលទីផ្សារនៅប្រទេសចិនកាន់តែមានកំណើនខ្ពស់

    កសិដ្ឋានដាំចេក នៅស្រុកស្ទឹងត្រង់ កំពុងបំពេញតម្រូវការមិនទាន់ ស្របពេលដែលទីផ្សារនៅប្រទេសចិនកាន់តែមានកំណើនខ្ពស់

    ខេត្តកំពង់ចាម៖ កសិដ្ឋានដាំដំណាំចេកនៅ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាការវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសចិនបានបង្ហាញពីទីផ្សារចេកកាន់តែមានតម្រូវការខ្ពស់ ស្របពេលដែលកសិដ្ឋានដាំដំណាំចេកមិនអាចផលិតទិន្នផលបានគ្រប់គ្រាន់តាមតម្រូវការនៅឡើយ។ ក្នុងដំណើរទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និងបណ្តាញសារព័ត៌មានកម្ពុជា ដែលបានចុះបំពេញទស្សនកិច្ចកសិដ្ឋានដាំដំណាំចេកស្ថិតនៅភូមិ មាឃ ឃុំព្រែកកក់ និងភូមិ៣៥ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៩ ខែ មិថុនា លោក វូ វ៉ិចហ្សៀង អ្នកគ្រប់គ្រងក្រុមហ៊ុនឡុងហ្សឹងហ្វរហ្វុង ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមដាំដំណាំចេកក្នុងឆ្នាំ២០២១ ក្នុងទំហំដីចំនួន ៦០០ហិកតា បានដាំចេកពេញគ្រប់ទីកន្លែងនឹងកំពុងពង្រីកផ្ទៃដីបន្ថែមទៀតដើម្បីតម្រូវការទីផ្សារកាន់តែខ្ពស់ជាបន្តបន្ទាប់ ។ លោកបានបញ្ជាក់ថា៖”ចេកដែលដាំបាននឹងបញ្ចេញលក់ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងមួយឆ្នាំនាំចេញប្រមាណ ២ពាន់កុងទីន័រ ឬប្រមាណ ៤ម៉ឺនតោន” ។ លោកបានបញ្ជាក់ប្រាប់ថា”ការវិយោគទុនលើការធ្វើកសិដ្ឋាននេះចំណាយថវិកាជាង១២០លានយាន់ ឬប្រមាណ ១៥លានដុល្លារអាមេរិក។ សម្រាប់ក្នុងការវិនិយោគទុននេះដែរគឺបានប្រើប្រាស់បុគ្គលិកចិនចំនួន ២០នាក់ និង បុគ្គលិក កម្មករកម្ពុជាជាង ១០០០នាក់ ។ លោកបានបញ្ជាក់បន្ថែមថា ការដាំចេកនៅតំបន់នេះពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ ដោយក្នុងនេះយ៉ាងហោចណាស់ការកាប់ចេកក្នុងមួយថ្ងៃបានប្រមាណ ១០០តោនដើម្បីធ្វើការវេចខ្ចប់ទៅកាន់ទីផ្សារប្រទេសចិន។សម្រាប់ចេកនេះដែរជាចេកអំបូងព៌ណលឿងមកពីប្រទេសប្រេស៊ីល ដែលគេពេញនិយមលក់តាមផ្សារទំនើបធំៗនិងពិសេសការលក់នៅទីក្រុងប៉េងកាំងតែម្តង ។…

  • កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ

    កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីចូលរួមក្នុងវេទិកាធុរកិច្ចលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Rashed Abdulkarim Al Blooshi អនុរដ្ឋលេខាធិការនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចអាប៊ុយដាប៊ី និងជាតំណាងសភាពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័ន-ពាក់ព័ន្ធ សមាជិកសភាពាណិជ្ជកម្ម និងប្រធានក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរជាច្រើនរូប។ វេទិការធុរកិច្ចលើកទី២នេះ រៀបចំឡើងស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា នៅវិមានសន្តិភាព។ វេទិកាធុរកិច្ចនេះ ក៏បានប្រព្រឹត្តឡើងដោយស្របតាមលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចលើកទី១ កាលពីថ្ងៃទី២៤…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រសួង បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រសួង បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថា Cambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន៖ ការបង្កើតគេហទំព័រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។ការលើកឡើង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីព្រឹកទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)…

  • មន្រ្តីក្រុមការងារ៖ ប្រជាកសិករមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ធានានូវសន្តិសុខស្បៀង

    មន្រ្តីក្រុមការងារ៖ ប្រជាកសិករមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ធានានូវសន្តិសុខស្បៀង

    កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានពន្យល់ដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ។ លោកបន្តថា ការធានានូវសន្តិសុខស្បៀង អាចធ្វើទៅបាន ទាមទារឲ្យមានការចូលរួមចំណែកពីប្រជាលពលរដ្ឋ បូកផ្សំនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករ និងលើកស្ទួយអភិវឌ្ឍន៍នូវវិស័យកសិកម្ម ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយប្រវែង ១៤៥០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាកសិករ ៦៣៥គ្រួសារ ដែលមានដីស្រែចំនួន ៤៥៧ហិកតា ដែលនឹងទទួលផលពីការស្ដារប្រឡាយនេះ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។ កម្មវិធីនេះធ្វើឡើងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលកសិករនៅក្នុងតំបន់ខាងជើងឃុំផ្តៅជុំ ចំនួន ៦៣៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួនបីគឺ ភូមិផ្តៅជុំកើត ភូមិចាំនាង និងភូមិឈើទាល…

  • ក្រសួងពាណិជ្ជកម្ម ប្រកាសអញ្ជើញពាណិជ្ជករចូលរួមពិព័រណ៍គ្រឿងអលង្ការនៅឥណ្ឌា

    ក្រសួងពាណិជ្ជកម្ម ប្រកាសអញ្ជើញពាណិជ្ជករចូលរួមពិព័រណ៍គ្រឿងអលង្ការនៅឥណ្ឌា

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសអញ្ជើញពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុននាំចូល និងសាធារជនទូទៅចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ នៅប្រទេសឥណ្ឌា ដើម្បីមានឱកាសសិក្សាស្វែងយល់បន្ថែមពីសិល្បៈ​ហត្ថកម្មដ៏អស្ចារ្យ​បំផុត និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប។ ព្រឹត្តិការណ៍ពិព័រពណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញវិស័យសិប្បកម្មឥណ្ឌា(The Export Promotion Council for Handicrafts-​EPCH) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមិថុនាឆ្នាំ២០២៣នៅមជ្ឈមណ្ឌលតាំងពិពរណ៍ហ្គ្រីតធ័រណយដាឥណ្ឌា ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដែលមានការចូលរួមពីក្រុមហ៊ុនឥណ្ឌាប្រមាណ ២៥០ មកពីគ្រប់តំបន់សម្រាប់ការតាំងបង្ហាញនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងបញ្ជាក់ពីការតាំងបង្ហាញនេះថា៖«ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករ បានស្វែងយល់ពីសិល្បៈ​ហត្ថកម្មដ៏អស្ចារ្យ​បំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប»។ ក្រសួងបន្ថែមថា ម៉ូដគ្រឿងអលង្ការឥណ្ឌាទាំងនេះ ថែមទាំងបានឆ្លុះបញ្ចាំងពីកេរដំណែលដ៏​សម្បូរបែប​នៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាបទប្រកបដោយភាពច្នៃប្រឌិត។ គួរបញ្ជាក់ថា កម្មវិធីពិពណ៌នេះនឹងផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ដែលបានបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានសំបុត្រយន្តហោះទៅមក និងការស្នាក់នៅក្នុងសណ្ឋាគារដោយឥតគិតថ្លៃ​ នៅទីក្រុងញូវដេលី៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

  • កម្ពុជា-វៀតណាម បង្កើតវេទិកាពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី

    កម្ពុជា-វៀតណាម បង្កើតវេទិកាពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី

    ភ្នំពេញ៖ កម្ពុជា-វៀតណាម បានរួមគ្នាបង្កើតវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ដើម្បីរួមគ្នាពិភាក្សា រិះរកមធ្យោបាយនានា សំដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីទៅវិញទៅមកឱ្យកាន់តែធំបន្ថែមទៀតព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាននាពេលខាងមុខ។ វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជានិងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)នាស្ថានទូតវៀតណាមប្រចាំកម្ពុជាដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់កាលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣។ ថ្លែងក្នុងវេទិកាខាងលើ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាមឆ្នាំ២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះលោកក៏បានគូសបញ្ជាក់ថា តាមរយៈវេទិការនេះយើងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញនិងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព ខណៈវេទិកានេះ ក៏បានបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកថា៖« ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។ នាឱកាសនោះដែរ លោក ជា វុទ្ធី ក៏បានបានលើកឡើងពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ ខណៈរូបលោកបានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា…

  • កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជួប ពិភាក្សាការងារអំពីការត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នា

    កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជួប ពិភាក្សាការងារអំពីការត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នា

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានជួបពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ…

  • ធនាគារ កាណាឌីយ៉ា កំពុងពង្រីកសាខាឆ្លាតវៃឥតឈប់ឈរ ក្រោមគម្រោងបរិវត្តកម្មឌីជីថល

    ធនាគារ កាណាឌីយ៉ា កំពុងពង្រីកសាខាឆ្លាតវៃឥតឈប់ឈរ ក្រោមគម្រោងបរិវត្តកម្មឌីជីថល

    ជាមួយនឹងវត្តមានជាង ៣២ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងធនាគារ កាណាឌីយ៉ា បានពង្រីក និងបើកសម្ពោធជាផ្លូវការនូវបណ្តាញសាខាឆ្លាតវៃរបស់ខ្លួនបន្ថែមទៀត ស្ថិតនៅសាខាចេនឡា សង្កាត់ផ្សារដើមគរ និងទីស្នាក់ការកណ្តាល សង្កាត់វត្តភ្នំ។ ថ្លែងក្នុងពិធីនេះ លោក Howard Lau ប្រធានមន្រ្តីព័ត៌មាននៃធនាគារ កាណាឌីយ៉ា បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងស្រស្រាក់ស្រស្រាំ នៃការធ្វើបរិវត្តកម្មឌីជីថលរបស់ធនាគារ។ លោកបន្តថា ការបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃទាំងពីរនេះ គឺមានគោលបំណងដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនរបស់យើង ដែលនៅក្បែរតំបន់សាខាចេនឡា និងសាខាស្នាក់ការកណ្តាល ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាធនាគារថ្មីៗ។ យើងនឹងបន្តពង្រីកនូវវត្តមានសាខាឆ្លាតវៃ និងម៉ាស៊ីនស្វ័យសេវាធនាគារ ក៏ដូចជាដាក់បង្ហាញនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីឱ្យស្របជាមួយនឹងតម្រូវការអតិថិជនរបស់យើង។ ចំណែកលោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា ការបើកដំណើរការសាខាឆ្លាតវៃទាំងពីរនេះ គឺជាយុទ្ធសាស្ត្រស្របទៅនឹងការប្តេជ្ញារបស់ធនាគារ ដើម្បីពង្រីកបណ្តាញវត្តមានសាខានៅទូទាំងប្រទេសកម្ពុជា។ មូលដ្ឋានគ្រិះនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា គឺកើតមានឡើងដោយសារការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជនរបស់យើង។ ដូចគ្នានេះដែរ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គតិបណ្ឌិត ពុង ឃៀវសែ ធនាគារ កាណាឌីយ៉ាបានបន្តជាស្ថាប័នហិរញ្ញវត្ថុមួយដែលឈានមុខគេនៅកម្ពុជា និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនៃសេដ្ឋកិច្ចកម្ពុជា។…