Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រសួងការងារ នឹងបន្តរៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារជាង ៧០០កន្លែងដល់យុវជននៅរាជធានីភ្នំពេញ

    ក្រសួងការងារ នឹងបន្តរៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារជាង ៧០០កន្លែងដល់យុវជននៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន ៤ រួចមក ថ្ងៃស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ។ វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង…

  • JICA ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងប្រៃសណីយ៍ ដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

    JICA ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងប្រៃសណីយ៍ ដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

    ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. ជាពិសេសលើវិស័យសន្តិសុខសាយប័រ ដែលទីភ្នាក់ងារ JICA បានត្រៀមអ្នកជំនាញការរួចជាស្រេចដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ ក.ប.ទ. និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ការលើកឡើងនេះ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ លោក Sanui Kazumasa បានកោតសរសើរទៅលើកិច្ចខិតខំ ស្នាដៃ និងសមិទ្ធផលរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសម្រេចនាពេលកន្លងមកផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើផ្នែកសន្តិសុខសាយប័រ និងសំណូមពរដល់ទីភ្នាក់ងារ JICA ពិនិត្យលទ្ធភាពក្នុងជួយគាំទ្រលើផ្នែកផ្សេងៗទៀតផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីសមិទ្ធផលថ្មីៗដែលក្រសួងសម្រេចក្នុងរយៈពេល…

  • អ្នកជំនាញ៖ កម្ពុជា ជាប្រទេសដែលមានសក្តានុពលផ្នែកថាមពលកកើតឡើងវិញ

    អ្នកជំនាញ៖ កម្ពុជា ជាប្រទេសដែលមានសក្តានុពលផ្នែកថាមពលកកើតឡើងវិញ

    ភ្នំពេញ៖ មុនរងឥទ្ធិពលជំងឺរាតត្បាតជាសាកលកូវីដ១៩ កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជា​មធ្យមប្រចាំឆ្នាំក្នុងរវង្វង់៧ភាគរយ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៩។ សេដ្ឋកិច្ចរបស់កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែខ្លាំង។​ ជាក់ស្តែង ធនាគារពិភពលោក បានរក្សាការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាក្នុងអត្រា ៥,២ភាគរយ ក្នុងឆ្នាំ២០២៣។ តម្រូវការថាមពលរបស់កម្ពុជាកើនឡើង នៅពេលដែលសេដ្ឋកិច្ចកម្ពុជារីកចម្រើន តម្រូវការផ្នែកថាមពលរបស់កម្ពុជាក៏កើនឡើងដែរ។ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ បរិមាណថាមពលប្រើប្រាស់សរុបនៅកម្ពុជាបានកើនឡើងចំនួន ៦៣ភាគរយ។ ទន្ទឹមនេះ ការប្រើប្រាស់ថាម​ពល​អគ្គិសនីក៏បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ៣៥៣ភាគរយ ។ ថាមពលពីជីវម៉ាសមានចំនួនធំជាងគេប្រមា​ណ ៤៧ភាគរយ នៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៩ បន្ទាប់មកគឺ ថាមពលឥន្ធនៈផូស៊ីលមានទំហំ៤១ភាគរយនិងថាមពលអគ្គិសនីមាន១៣ភាគរយ។​នេះបើ យោងតាមរបាយការណ៍នៅ​ក្នុងគោល​នបាយជាតិស្តី​អំពីប្រសិ​ទ្ធភា​ពថាមពលឆ្នាំ ២០២២-២០៣០។ ជាមួយនឹងកំណើននៃតម្រូវការផ្នែកថាមពល ជាពិសេសថាមពលអគ្គីសនី កម្ពុជាបានពង្រីកការផ្គត់ផ្គង់ពីត្រឹម ៦,៦ភាគរយនៅឆ្នាំ២០០០ រហូតដល់ ៩៧,៥ភាគរយនៅចុងឆ្នាំ២០២១ ក្នុងនោះរដ្ឋាភិបាលក៏បានដាក់ចេញនូវការបង្កើនការប្រើប្រាស់ថាមពលអគ្គីសនីចេញពីថាមពលស្អាតផងដែរ។ ក្នុងពេលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ឬថាមពលស្អាតប្រមាណ ៦២ភាគរយ។ ក្នុងប្រទេសកម្ពុជា ប្រភពថាមពលកកើតឡើងវិញសំខាន់ៗរួមមានប្រភពទំនប់វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ថាមពលជីវម៉ាស និងថាមពលដើរដោយឧស្ម័ន ក្នុងនោះ កម្ពុជាពឹងផ្អែកលើទំនប់វារីអគ្គីសនីច្រើនជាងគេ។ នេះបើផ្អែកតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្ពុជា មានសក្តានុពលផ្នែកថាមពលកកើតឡើងវិញ លោក ណត្តារុណ…

  • លោក ញឿក ភារម្យ៖ របរចិញ្ចឹមចង្រិត អាចរកចំណូលបានមិនក្រោមមួយពាន់ដុល្លារក្នុ​ង​មួយខែ

    លោក ញឿក ភារម្យ៖ របរចិញ្ចឹមចង្រិត អាចរកចំណូលបានមិនក្រោមមួយពាន់ដុល្លារក្នុ​ង​មួយខែ

    ​ភ្នំពេញ៖ សត្វចង្រិត គឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតជាច្រើនដែលគេនិយមបរិភោគ។ ដើមឡើយ​គេ​និយម​ទាក់ទាញ​វា​តាម​បែប​ធម្មជាតិ​ដោយ​ការ​ដាក់​អំពូល​ចម្រុះពណ៌យក​មក​ធ្វើ​ជា​អាហារ​ ឬលក់​ដូរតាម​រដូវរបស់​វា។ តែបច្ចុប្បន្ននេះ ចង្រិតត្រូវកសិករជាច្រើននិយមចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដោយសារ​វាជា​សត្វ​មួយ​ប្រ​​ភេទដែល ងាយស្រួលក្នុងការចិញ្ចឹម មើលថែ ចំណាយដើមទុន និងអាចរកប្រាក់ចំណេញបានខ្ពស់។​ នៅ​ស្រុក​ដូនកែវ ខេត្ត​តាកែវ​ កសិករមួយរូបគឺ លោក ញឿក ភារម្យ បានដំណើរការ​កសិដ្ឋាន​ចង្រិតរបស់​​ខ្លួ​នបានជិត ១៣ឆ្នាំ​ ដោយបច្ចេកទេស​នៃ​ការចិញ្ចឹម​ដែលលោក​បាន​រៀន ​និង​ស្រាវជ្រាវ​​តាម​យូធូប ប៉ុណ្ណោះ តែ​វាអាចជួយឱ្យលោកអាចរកប្រាក់ចំណេញបានមិនក្រោមមួយពាន់ដុល្លារ​ឡើយក្នុង មួយខែ។​ លោក ញឿក ភារម្យ បានឱ្យដឹងថា ៖ «ចំពោះ​បច្ចេកទេស​ចិញ្ចឹម​គឺខ្ញុំ​រៀន​ពី​យូធូប​ទាំង​ស្រុង ដោយ​សារ​គ្រា​ដែលខ្ញុំ​ចិញ្ចឹម​នោះ​ ឆ្នាំ២០១១ មាន​អ្នក​ចិញ្ចឹម​តិចតួច​បំផុត ហើយ​ក៏​គ្មាន​សាលា ឬ​កសិដ្ឋាន​ណា​បើក​ប​ង្រៀ​ន​ពី​បច្ចេកទេស​ចិញ្ចឹម​នោះ​ដែរ»។​​ កសិករវ័យក្មេងនៅខេត្តតាកែវរូបនេះ បានឱ្យដឹងទៀតថា ការស្រាវជ្រាវដោយខ្លួនឯងនេះ មិន​​ត្រឹម​តែឱ្យ​​លោកចេះបច្ចេកទេសចិញ្ចឹមសត្វចង្រិតមានស្តង់ដារ គុណភាព និងទិន្នផល​ខ្ពស់​ប៉ុណ្ណោះទេ វា​ថែ​​មជួ​យ​ឱ្យលោកស្វែងយល់ពីអត្ថប្រយោជន៍សត្វប្រភេទនេះច្រើនផងដែរ។​ លោកបន្តថា​ ជា​មួយ​បទពិសោធន៍​ច្រើនក្រាស់ក្រែល​ ក្រៅតែពីគ្រប់គ្រងកសិដ្ឋាន​របស់ខ្លួន លោកថែម​ទាំងទទួលបង្រៀនកូនសិស្សជាច្រើននាក់ដែលអាច​ជួយឱ្យពួកគេមានជីវភាព​ប្រសើរឡើងផងដែរ។​ ​បច្ចុប្បន្ន​ កសិដ្ឋាន​របស់​លោក​  ញឿក ភារម្យ មាន​ជាង​ ១០០អាង ដែលអាងនីមួយៗ ​មាន​ទំហំ​ទទឹង​២​ម៉ែត្រ…

  • ស្ថាប័នពាក់ព័ន្ធ កំពុងជំរុញការដឹកជញ្ជូនសាធារណៈនូវ​រថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព

    ស្ថាប័នពាក់ព័ន្ធ កំពុងជំរុញការដឹកជញ្ជូនសាធារណៈនូវ​រថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព

    ភ្នំពេញ៖ ក្រសួងស្ថាប័នពាក់ព័ន្ធបានលើកឡើងថា ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់ប​ន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈ​រថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។ នេះជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹ​ត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត នៅខេត្តព្រះសីហនុកាលពី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។ តាមរយៈក្រសួង​សាធារណការ និងដឹកជញ្ជូន លោក តូច សុថារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ក្រសួង​បាននិងកំពុងផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការដឹ​កជញ្ជូនសាធារណៈ និងចំណតយានយន្ត ។ លោកបានបន្ថែមថា ភាគីពាក់ព័ន្ធ បានពិភាក្សាគ្នាស្វែងរកមតិយោបល់ ក៏ដូចជាធាតុចូលសម្រាប់ការការធ្វើឱ្យប្រសើរឡើងដ​ល់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោ​យ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យឈានសម្រេចប្រតិបត្តិការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់​តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា ៖ «សេចក្តីព្រាងអនុក្រឹត្យនេះ មានប្រយោជន៍ណាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតាមបណ្តាខេត្ត ជា​ពិសេស ក្នុងខេត្តព្រះសីហនុ គម្រោងផ្លូវ៣៧ខ្សែ និងខេត្តសៀមរាប គម្រោងផ្លូវ៣៨ខ្សែ ក៏ដូចជាសមិទ្ធិផលផ្លូវសំខាន់ៗជាច្រើនទៀត តភ្ជាប់ប្រទាក់ក្រឡាពីតំបន់ប៉ូលសេដ្ឋកិច្ចនីមួយៗ»។ លោកបានបន្ថែមថា ក្រៅពីសមិទ្ធិផលទាំងនេះ…

  • “ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា”

    “ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា”

    ភ្នំពេញ៖ កម្ពុជាជិតនឹងឡើងចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ប្រទេសនេះគួរតែពន្លឿនកំណែទម្រង់ពាណិជ្ជកម្មដើម្បីដោះស្រាយ​បញ្ហាប្រឈមដែលនឹងនាំមកជាមួយនឹងឋានៈថ្មីរបស់ខ្លួន។ពីរទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឡើង​ចេញ​ពីបញ្ជីនេះ​ជាលើកដំបូងនៅឆ្នាំ ២០២១ ជាមួយនឹងផែនការឡើងចេញពីបញ្ជីនេះ ក្នុងអំឡុងឆ្នាំ ២០២៧ ។នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយសារការឡើងចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចមានន័យថា ប្រទេសមួយបានសម្រេច​គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។ទោះជាយ៉ាងណាក៏ដោយការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច​ក៏នឹង​នាំមកនូវបញ្ហាប្រឈមផងដែរ។សម្រាប់ករណីប្រទេសកម្ពុជា ការឡើងចេញពីបញ្ជីនេះនឹងអាចនាំដល់ការបាត់បង់អត្ថប្រយោជន៍​ពាណិជ្ជកម្មដែលប្រទេសអភិវឌ្ឍន៍​តិចបំផុតទទួលបាន រួមទាំងការអនុគ្រោះពន្ធ និង«ច្បាប់កំណត់ប្រភពដើម»(rules of origin) ដែលអំណោយផល ផងដែរ។ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំងតាមរយៈ​ការអនុគ្រោះពន្ធ និងការអនុគ្រោះតាមរយៈច្បាប់ កំណត់ប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅ​កាន់អឺរ៉ុប​ដោយមិនបង់ពន្ធ។បើមិនបានគ្រប់​គ្រងដោយប្រុងប្រយ័ត្នទេ ការបាត់បង់ការអនុគ្រោះនេះអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។កម្ពុជាត្រូវធានាលទ្ធភាពទទួលបានទីផ្សារជំនួសនៅពេលទទួលបានឋានៈថ្មី និងពង្រឹងសមត្ថភាពប្រកួតឈ្នះរបស់ខ្លួន។ ដើម្បីធ្វើដូច្នេះ​យើងសូមចែករំលែក​អនុសាសន៍សកម្មភាពជាក់ស្តែងដូចខាងក្រោម៖១.ពង្រីកការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរនាំចេញនិងនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មក្នុងរយៈពេ​ជាច្រើនឆ្នាំកន្លងមក។ទោះជាយ៉ាងនេះក្តីអត្ថប្រយោជន៍ទាំងនេះគឺកំពុងរងសម្ពាធខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនបន្តកើតមាននៅក្នុងតំបន់។ កម្ពុជាអាចនឹងពិចារណាលើការពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីរក្សានិងបង្កើនលទ្ធភាពទទួលបានទីផ្សាររបស់ខ្លួន។ចលនាមួយក្នុងទិសដៅនេះគឺការចូលរបស់កម្ពុជាទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយសាធារណរដ្ឋប្រជាមានិតចិន និង​សាធារណរដ្ឋកូរ៉េក្នុងឆ្នាំ២០២២បន្ថែមពីលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP)។ដោយឈរលើសន្ទុះនេះកម្ពុជាគួរតែពិចារណាលើ​ការបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយដៃគូសំខាន់ៗរបស់ខ្លួន និងបន្តកែលម្អការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងដែលមានស្រាប់។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនឹងបញ្ចៀសការធ្លាក់ថយដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះទូទៅនៅឆ្នាំ២០៣១ហើយការពង្រីកការ​អនុវត្តច្បាប់កំណត់ប្រភពដើម (extended cumulation) នឹងជួយសម្រួលដល់អនុលោមភាពនៃច្បាប់​កំណត់ប្រភព​ដើម។ការរក្សាលទ្ធភាពទទួលបានទីផ្សារក្នុង​ប្រទេសជប៉ុនក៏សំខាន់ផងដែរ។ការពិគ្រោះយោបល់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងច្បាប់កំណត់ប្រភពដើមដែលងាយស្រួលសម្រាប់អាជីវកម្មគួរតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។នៅកម្រិតតំបន់ ការពិភាក្សានៅក្នុងលេខាធិការដ្ឋាន RCEP, គណៈកម្មាធិការរួមRCEP,អាស៊ាន,និងដៃគូសន្ទនាអាស៊ាន+១គួរតែផ្តោត​ស៊ីជម្រៅ​​លើការកាត់បន្ថយពន្ធ​នាំចូលសម្រាប់RCEP,បញ្ជាក់ពីដំណើរការនៃកម្រិតខុសគ្នានៃពន្ធនាំចូលសម្រាប់RCEP,និងសម្រេចបាន​ការភ្ជាប់គ្នានៃច្បាប់បញ្ជាក់ប្រភពដើមនៃផលិតផលជាក់លាក់​នៅក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក។ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនិងដែលមានស្រាប់នឹងតម្រូវឱ្យមានការដោះស្រាយរបាំងមិនមែនពន្ធគយ។តំបន់គួរតែពិចារណា​អនុម័តការអនុវត្តល្អបំផុត ដូចជាការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification of origin)ដើម្បីជួយ​សម្រួលដល់ចលនាឆ្លងកាត់ព្រំដែននៃទំនិញ​ក្នុងចំណោមខ្សែសង្វាក់តម្លៃសកល។ កម្ពុជាក៏គួរតែប្រើប្រាស់យន្តការ «នីតិវិធីសម្រាប់ធ្វើ​ពាណិជ្ជកម្មជាក់លាក់» (specific trade concerns) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីលើកកំពស់វិធានការអនាម័យ និង ភូតគាមអនាម័យ (phytosanitary) សំខាន់ៗ ដែលកំណត់ដោយដៃគូពាណិជ្ជកម្មរបស់ខ្លួន​លើការនាំចេញកសិផល។២.អនុវត្តកំណែទម្រង់ក្នុងស្រុក និងការផ្លាស់ប្តូរបទប្បញ្ញត្តិដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ៖កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​កាន់តែមានវិសាលភាពលើសពីព្រំដែនដូចជា ការសម្របសម្រួលពាណិជ្ជកម្ម, ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនំាដល់មន្ត្រី ឱ្យមានការយកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ នៃអនុវិស័យនីមួយៗ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនំាដល់មន្ត្រី ឱ្យមានការយកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ នៃអនុវិស័យនីមួយៗ

    ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមានការយកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៃអនុវិស័យនីមួយៗ ដោយផ្តោតលើសក្តានុពលនៃខេត្តនីមួយៗ និងគោលដៅទស្សនវិស័យដែលចង់សម្រេចបាន ដើម្បីឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ដោយក្នុងនោះត្រូវមានផែនការផលិតកម្មច្បាស់លាស់ ប្រើពូជសុទ្ធ ផ្តោតលើគុណភាព សុវត្ថិភាព ស្របតាមស្តង់ដាគោលនយោបាយ និងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់អំពីទស្សនាទាន នៃការអភិវឌ្ឍវិស័យកសិកម្ម គឺត្រូវពិនិត្យលើសក្តានុពលនៃខេត្តនីមួយៗឱ្យបានល្អិតល្អន់ដោយធ្វើការប្រៀបធៀបលើប្រសិទ្ធភាពសេដ្ឋកិច្ច និងធ្វើការជំរុញផលិតកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ និងនិរន្តរភាពបរិស្ថាន ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ព្រីនស៍វ័ន ត្រូពិកា បង្ហាញវត្តមានក្នុងតំបន់ដ៏មាន សក្តានុពលជិត១០ហិកតា នៅខណ្ឌសែនសុខ

    ព្រីនស៍វ័ន ត្រូពិកា បង្ហាញវត្តមានក្នុងតំបន់ដ៏មាន សក្តានុពលជិត១០ហិកតា នៅខណ្ឌសែនសុខ

    ភ្នំពេញ ៖ ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញវត្តមាន ក្នុងតំបន់ ដ៏មាន សក្តានុពលជិត១០ហិកតា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល នេះជាការចូលរួមចំណែកការលើកកម្ពស់ផ្នែកអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឡើង ជាមួយនឹងការរីកចម្រើនរបស់ កម្ពុជា ផងដែរ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត កាលថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ បានប្រកាសបើកសម្ពោធការិយាល័យលក់នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ព្រមទាំងផ្តល់ជូននូវតម្លៃយ៉ាងសមរម្យជាមួយនឹង សំណង់គេហដ្ឋានប្រកបដោយគុណភាពខ្ពស់ ។ លោក Vic Guo នាយកទីផ្សាររបស់គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានប្រាប់បណ្តាញអ្នកសារព័ត៌មានជាតិថា ក្នុងនាមជាក្រុមហ៊ុន អភិវឌ្ឍ៍ គម្រោងអចលនទ្រព្យ ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងទី ក្រុងភ្នំពេញអស់រយៈពេល ៨ឆ្នាំ យើងតែងតែបំពេញនូវទំនួលខុស ត្រូវសង្គមដោយមិនត្រឹមតែនាំមកនូវលំនៅឋានដែលមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងគិតគូរផង ដែរនូវប្រយោជន៍របស់អ្នកទិញផ្ទះគ្រប់រូប ។ លោក Vic…

  • ស្ថាប័នពាក់ព័ន្ធ៖ វេទិកាទស្សនកិច្ចការងារ គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជា និងអ្នកស្វែងរកការងារ

    ស្ថាប័នពាក់ព័ន្ធ៖ វេទិកាទស្សនកិច្ចការងារ គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជា និងអ្នកស្វែងរកការងារ

    ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ការរៀបចំ«វេទិកាទស្សនកិច្ចការងារ» គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជា ព្រោះបានផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជនសិស្ស/និស្សិត និងអ្នកដែលកំពុងស្វែងរកការងារ។ ការលើកឡើងស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុង វេទិកាទស្សនកិច្ចការងារស្តីពី៖«ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកវេទិកាខាងលើ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការរៀបចំវេទិកាទស្សនកិច្ចការងារ គឺធ្វើឡើងក្នុងគោលបំណងនាំយក​ឱកាស​ការងារ កម្មសិក្សា​ការងារ​រាប់ម៉ឺន​កន្លែង និង​ព័ត៌មាន​វគ្គប​ណ្តុះ​បណ្តាល​ជំនាញ​ដល់​អ្នកស្វែងរក​ការងារ យុវជន សិស្ស​-​និស្សិត និង​សាធារណ​ជន ព្រមទាំង​ផ្តល់ឱកាស​ដល់​និយោជក​ដែល​កំពុងមាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​បាន​ជួបសម្ភាស​ជាមួយ​អ្នកស្វែងរក​ការងារ​។​ លោកស្រីបន្តថា៖«វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារ​ និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទី (NEA) ខណៈ NEA បានរៀបចំវេទិកាការងារ កិច្ចសម្ភាសការងារ…

  • ឯកឧត្តមអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅកម្ពុជា

    ឯកឧត្តមអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅកម្ពុជា

    ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជ្ញាធរសាធារណៈ មានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅសណ្ឋាគារលើរ៉ូយ៉ាល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ការដាក់ចេញនូវលិខិតបទដ្ឋាន-គតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបន្តថា នៅកម្ពុជា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវបានអនុម័ត និង ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៩៦ ដោយបានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្តល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅកម្ពុជា ដោយស្របច្បាប់ ។ រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី…