Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ យកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និង ការធ្វើស្រូវសរីរាង្គ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ យកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និង ការធ្វើស្រូវសរីរាង្គ

    ខេត្តព្រះវិហារ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្នាក់ការសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ស្ថិតនៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ យកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវសរីរាង្គ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហភាពសហគមន៍កសិកម្មត្រូវធ្វើការជាមួយគ្នា សហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាពនិងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើន។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្ម ៕ ប្រភព៖ក្រសួងកសិកម្ម

  • ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស ចុះហត្ថលេខា ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

    ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស ចុះហត្ថលេខា ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស និងរៀបចំវេទិកានេះជាលើកទីមួយ កាលពីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ បន្ទាប់ពីពិធីចុះហត្ថលេខា សហប្រធានទាំងពីរបានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ កម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ កម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel

    (ទីក្រុងហាណូយ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូ កម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម តាវ ឌឹកថាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Viettel បានមានប្រសាសន៍ថា ៖ បណ្តាញទូរគមនាគមន៍ Viettel គឺជាបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ចំពោះក្រុមហ៊ុន Viettel នៅកម្ពុជាទទួលបានការគាំទ្រច្រើន និងទទួលបានជោគជ័យ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះក្រុមហ៊ុន Veittel បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ពីមានដើមទុនតិចតួច រហូតក្លាយជាក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិជ្ជា ព័ត៌មានវិទ្យា និងសម្ភារៈបរិក្ខាយោធា ។ ទស្សនកិច្ចនេះផងដែរធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៦ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ៕ ដោយ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្ម របស់សហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ក្នុងខេត្តស្ទឹងត្រែង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្ម របស់សហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ក្នុងខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយគាំទ្រពលរដ្ឋលើដំណាំឧស្សាហកម្មក្នុងខេត្តទាំងស្វាយចន្ទី និងម្នាស់ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ ដូចជាការកែច្នៃទឹកម្នាស់ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី ជាដើម ។ លើសពីនេះទៀត គឺការសម្របសម្រួល ដើម្បីឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម អាជីវកម្ម ដែលមានការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម ពិសេសការទិញទំនិញឱ្យទាន់សភាពការណ៍ កាត់បន្ថយចំណាយ លក់បានថ្លៃ បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ការងារគឺទាមទារឱ្យមានការសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ ដែលអាចឱ្យកសិករទទួលបានចំណូល និងប្រាក់ចំណេញពេញមួយឆ្នាំ ៕ ប្រភព៖ក្រសួងកសិកម្ម

  • ឯកឧត្តម កៅ ថាច លើកទឹកចិត្តឱ្យកសិករប្រែក្លាយខ្លួន ពីកសិករធម្មតា ទៅជា សហគ្រិនភាព

    ឯកឧត្តម កៅ ថាច លើកទឹកចិត្តឱ្យកសិករប្រែក្លាយខ្លួន ពីកសិករធម្មតា ទៅជា សហគ្រិនភាព

    ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួលយកការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងរៀបចំផែនការប្រមូលផល ។ ការលើកឡើង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារ ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បន្តថា ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករ។ ហើយឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពថ្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល ៕ ដោយ ង៉ាន់ ទិត្យ

  • រដ្ឋមន្រ្តីក្រសួងកសិកម្មសន្យាគៀងគរឲ្យមានការជួយពីវិស័យឯកជននិងគម្រោងអង្គការនានាដល់សហគមកសិកម្មក្នុងខេត្តស្ទឹងត្រែង

    រដ្ឋមន្រ្តីក្រសួងកសិកម្មសន្យាគៀងគរឲ្យមានការជួយពីវិស័យឯកជននិងគម្រោងអង្គការនានាដល់សហគមកសិកម្មក្នុងខេត្តស្ទឹងត្រែង

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញចុះទស្សនកិច្ច នៅសហគមកសិកម្មអ៊ំឃួមរុងរឿងបណ្តុំអាជីវកម្មម្នាស់សហគមកសិកម្មអូរពងមាន់នៅទីតាំងសហគ្រាសហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង ក្នុងពិធីទស្សនកិច្ចនិងសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសមាជិកនៃសហគមទាំង៤ប្រមាណ២០០នាក់។ តាមរបាយការលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ នៅទូទាំងខេត្តមានផ្ទៃដីសម្រាប់ដាំដុះដំណាំកសិកម្មមានជាង១សែនហិកតា ក្នុងនោះសម្រាប់ផ្ទៃដីដាំដំណាំស្វាយចន្ទីមានចំនួន៤៤៥២៧ហិកតានិងទទួលបានផលប្រមាណ៤០ពាន់តោនក្នុង១ឆ្នាំ។ដោយឡែកសម្រាប់សហគមកសិកម្មនៅទូទាំខេត្តស្ទឹងត្រែងមានចំនួន១៧សហគមដែលបានបង្កើត និងទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទក្នុងនោះមានដើមទុនសរុបជាង៥៦៩លានរៀល។សម្រាប់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែងទើបបានបង្កើតឡើងនៅលើទឹកដីឃុំស្រែក្រសាំងនៃស្រុកសៀមបូកខេត្តស្ទឹងត្រែង បានរួមចំណែកជួយទិញនូវផលិតផលគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងតម្លៃសមរម្យខ្ពស់ជាងទីផ្សារ។ គួរកត់សម្គាល់ផងដែរថាៈសហគ្រាសនេះក៏បានទទួលយកកម្លាំងពលកម្មក្នុងមូលដ្ឋានជាពិសេសក៏បានចូលរួមលើកកម្ពស់ស្រ្តីម៉េម៉ាយឲ្យមានការងារធ្វើជៀសពីការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយទទួលបាននូវប្រាក់បៀរវត្សសមរម្យ។ទន្ទឹមនោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់បងប្អូនសហគមទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការដាំដុះនៅលើផលិតកម្មរបស់ខ្លួន ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសន្យាថានឹងខិតខំគៀងគរឲ្យមានការជួយពីវិស័យឯកជនក៏ដូចជាតាមរយៈគម្រោងអង្គការនានាដើម្បីជួយដល់បងប្អូនសហគមនាថ្ងៃខាងមុខផងដែរ៕ ដេង ម៉ាវិន (ស្ទឹងត្រែង)

  • ក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និងប្រទេសចិន នឹងមកបើករោងចក្រចំនួន៦ នៅខេត្តកំពង់ស្ពឺ

    ក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និងប្រទេសចិន នឹងមកបើករោងចក្រចំនួន៦ នៅខេត្តកំពង់ស្ពឺ

    ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឹបាន​ប្រាប់ថា ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និងប្រ​ទេសចិន នឹងមកបើករោងចក្រចំនួន៦ នៅក្នុងខេត្តនេះ​ ដែលអាចនឹងផ្ដល់ឱកាសការងារដល់កម្មករ-កម្មកា​រិនី ក្នុងរង្វង់ពី ៦ពាន់កន្លែង ទៅ១ម៉ឺនកន្លែង។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសទាំងពីរនេះ កាលពីនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​។ លោក វ៉ី សំណាង ​បានប្រាប់ឱ្យដឹងថា ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និង​ចិ​ន​​ ​នឹងមកវិនិយោគ ដោយនឹង​នាំយករោងចក្រចំនួន៦ ដែលជារោងចក្រផលិត​កា​បូប របស់របរប្រើប្រាស់គ្រឿងកែសម្ផស្សរបស់នារី ស៊ីលីកូន ក្រដាសវេចខ្ចប់ និងរបស់របរប្រើប្រាស់របស់សត្វសុនខផងដែរ។ លោកបន្តថា ក្រៅពីការមកវិនិយោគ ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ក៏ទៅពិនិត្យមើលកន្លែងដែលពួកគា​ត់ត្រូវទៅធ្វើរោងចក្រក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខ្លីខាងមុខនេះដែរ​។ លោកលើកឡើងថា ៖ «រោងចក្រចំនួន៦ ដែលជារោងចក្រត្រូវការផលិតសម្ភារៈនាំចេញទៅក្រៅប្រទេសនោះ នឹងត្រូវប្រើប្រាស់ដើមទុនវិនិយោគប្រហែលជាង ៥០លានដុល្លារសហរដ្ឋអាមេរិក ហើយនឹងអាចផ្ដល់​ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី ៦ពាន់កន្លែង ទៅ ១ម៉ឺនកន្លែង»។ លោក វ៉ី សំណាង បានបញ្ជាក់បន្តថា ៖ «រោងចក្រចំនួន៦នេះ មានកន្លែងធ្វើការដល់ទៅ…

  • ឯកឧត្តម វង្សី វិស្សុត៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យឯកជន

    ឯកឧត្តម វង្សី វិស្សុត៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យឯកជន

    ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយទៅជាសហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យមរីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសធុនធំ ព្រមទាំងចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។ ការថ្លែងបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងនាឱកាសចូលរួមកម្មវិធី “ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី” នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ…

  • មនុស្ស ផ្លូវ អគ្គិសនី និងទឹក ត្រូវបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភា

    មនុស្ស ផ្លូវ អគ្គិសនី និងទឹក ត្រូវបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភា

    ខេត្តស្ទឹងត្រែង ៖ វិស័យអទិភាព៤ រួមមាន មនុស្ស ផ្លូវ ភ្លើងនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦នៃរដ្ឋសភា ដែកកំពុងត្រូវបានអនុម័តយ៉ាងខ្ជាប់ខ្ជួន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្នុងខេត្តស្ទឹងត្រែង ក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បន្តថា ៖ ផ្តើមចេញពីនេះ វិស័យទឹកស្អាត គឺនៅតែជាវិស័យអទិភាពមួយដែលត្រូវបន្តយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០%នៅឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជនឈរលើលក្ខខណ្ឌ៤យ៉ាងគឺៈទឹកត្រូវតែមានគុណភាព ទឹកត្រូវតែមានសុវត្ថិភាព ទឹកត្រូវតែមាននិរន្តរភាព និងទឹកត្រូវតែមានថ្លៃសមរម្យ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ ដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ជាង ៣៥លានដុល្លារសម្រាប់ប្រើប្រាស់លើ ៧កន្លែង ក្នុងនោះខេត្តស្ទឹងត្រែងទទួលបានប្រមាណ ១៥លានដុល្លារ ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ ។ លោក អ៊ែនថូនី ហ្គៀល (…

  • របរបណ្តុះកូនឈើរបស់ប្រជាពលរដ្ឋនៅ ព្រែកហូរ តាំងពីដូនតា កំពុងកាក់កប

    របរបណ្តុះកូនឈើរបស់ប្រជាពលរដ្ឋនៅ ព្រែកហូរ តាំងពីដូនតា កំពុងកាក់កប

    ភ្នំពេញ៖ក្នុងមុខរបរដែលបន្តពីដូនតា និងជារបរមួយមើលទៅស្ងប់ស្ងាត់នៅតែផ្ទះរៀងៗខ្លួន ពិតមែន ប៉ុន្តែការបណ្តុះកូនឈើលក់ ក៏អាចរកចំណូលបានងាយស្រួល និងមិនចាំបាច់ចេញដំណើរទៅទីឆ្ងាយៗដែលត្រូវប្រឈមបញ្ហាច្រើននោះឡើយ។ អ្នកភូមិដែលរស់នៅឃុំព្រែកហូរ និង មួយចំណែកនៅ ឃុំ ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្ត កណ្តាលស្ទើរតែ៧០ទៅ៩០ភាគរយហើយតែងប្រកាន់ខ្ជាប់ក្នុងមុខរបរបណ្តុះកូនឈើលក់តាំងតែពីដូនតា មក។ទាំងអស់នេះក៏ដោយសារទឹកដីតំបន់នេះគឺជាទីកន្លែងបង្កលក្ខណៈងាយស្រួលក្នុងការបណ្តុះកូនឈើព្រោះតែភូមិសាស្រ្តអំណោយផលជាប់នឹងដងព្រែកទន្លេ ដែលជាប្រភេទដីល្អៗងាយស្រួលក្នុងការជួយឱ្យកូនឈើលូតលាស់បានល្អទៅតាមតម្រូវការទីផ្សារ។ អ្នកបណ្តុះកូនឈើច្រើនឆ្នាំ ហើយបានទទួលជោគជ័យក្នុងមុខរបរមួយនេះអស់កាលមិនតិចជាង៣០មកនេះគឺលោក ចិន ថន សព្វថ្ងៃ នៅភូមិ បត់តាជី ក្នុងឃុំ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលបានរៀបរាប់ប្រាប់ថា៖មុខរបរបណ្តុះកូនឈើគឺត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នេះប្រកាន់ខ្ជាប់អស់កាលច្រើនតំណមកហើយ។មុខរបរមួយនេះបានធ្វើឱ្យពលរដ្ឋអាចរកប្រាក់ចំណូលបានងាយស្រួល ហើយចំណាយដើមទុនតិចទទួលបានផលខ្ពស់ថែមទៀត។ ក្នុងវ័យ ៦៧ឆ្នាំ ដែលជាអ្នកបណ្តុះកូនឈើចិញ្ចឹមជីវិតចាប់តាំងតែពីឆ្នាំ១៩៩៣ មក លោក ចិន ថនបានឱ្យដឹងផងថាមុខរបរនេះគិតជាមធ្យមអាចរកប្រាក់ចំណូលចាប់ពី ១០រហូតដល់ជាង២០ម៉ឺនរៀលក្នុងមួយថ្ងៃ។សម្រាប់ថ្ងៃខ្លះទៀតដែលមានអតិថិជនតម្រូវការខ្ពស់ ពិសេសនារដូវដើមឆ្នាំអាចលក់បានប្រាក់ចំណូលរហូតដល់៧០ទៅជាង១លានរៀលក្នុងមួយថ្ងៃទៀតផង។ប្រាក់ចំណូលនេះអាចធ្វើឱ្យរូបលោកផ្គត់ផ្គង់ជីវភាពគ្រួសារបានងាយស្រួល។ អ្នកស្រី ប្រុក ស៊ីណូ សព្វថ្ងៃរស់នៅភូមិបត់តាជី ក្នុងឃុំព្រែកហូរនេះដែរ កំពុងម្នីម្នាក្នុងការថែទាំងកូនឈើរបស់ខ្លួនដើម្បីទុកលក់ឱ្យអតិថិជនបានបញ្ជាក់ប្រាប់ថាកាលពីមុន មុខរបរបណ្តុះកូនឈើនេះ មានលក្ខណៈទ្រង់ទ្រាយតូចៗទេ តែរយៈពេល១០មកនេះ ដោយសារកំណើនតម្រូវការខ្ពស់ ទើបអ្នកស្រីមានការពង្រីកកាន់តែធំ។ ខណៈពេលកូនឈើដែលនាំចូលមកពីបរទេសកំពុងលុកលុយទីផ្សារ ផងដែរនោះ អ្នកស្រី ក៏បានសំណូមឱ្យពលរដ្ឋកម្ពុជាគាំទ្រផលិតផលខ្មែរយើងឱ្យបានច្រើន ដើម្បីជួយលើកទឹកចិត្ត ពលរដ្ឋខ្មែរផលិតកូនឈើក្នុងស្រុកឱ្យកាន់តែច្រើន…