Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • កម្ពុជា-វៀតណាម កំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម

    កម្ពុជា-វៀតណាម កំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម

    ភ្នំពេញ៖ កម្ពុជានិងវៀតណាម បាននិងកំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មទ្វេភាគី ដើម្បីបង្កើនូវកិច្ចសហការ​និងប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដោយនោះក៏មានក្នុងការផ្លាស់ប្តូរអ្នកជំនាញ និងការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមកផងដែរ។ ការជំរុញនេះធ្វើឡើងនៅក្នុងកំលុងពេលគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែឧសភា នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួនពីរក្នុងប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភ័ស្ដុភារកម្ម។  នេះបើតាមការប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន  បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU)នៃប្រទេសវៀតណាម។ នាឱកាសនោះដែរ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI)របស់ប្រទេសវៀតណាម ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ជាក់ស្តែង សំដៅឈានទៅជំរុញឱ្យមានឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មជាមួយដៃគូអភិវឌ្ឍន៍នានាជាមួយគ្នា។ ឯកឧត្តម ឈៀង ពេជ្រ…

  • ប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន ក្នុងវិស័យព្រៃឈើ និងជលផល ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

    ប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន ក្នុងវិស័យព្រៃឈើ និងជលផល ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

    ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ក្នុងវិស័យព្រៃឈើ និងជលផល ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ក្រុមការងារ នៃអនុវិស័យព្រៃឈើ និងជលផល ត្រូវពិនិត្យខ្លឹមសារអនុក្រឹត្យឱ្យបានល្អិតល្អន់ និងត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ ពិសេសការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត។ លើសពីនេះទៀត ត្រូវមានការចូលរួម និងសហការល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ មើលបញ្ហាឱ្យចំទិសដៅនិងរួមគ្នាស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សហគមន៍ពាមក្រសោប កំពុងទទួលបានការគាំទ្រទៅលើការកែច្នៃ សាច់ខ្យង ឬ គ្រុំចំពុះទា

    សហគមន៍ពាមក្រសោប កំពុងទទួលបានការគាំទ្រទៅលើការកែច្នៃ សាច់ខ្យង ឬ គ្រុំចំពុះទា

    (កោះកុង)៖ ប្រជាសហគមន៍ពាមក្រសោប ខេត្តកោះកុង បានពង្រីកខ្លួនពីអ្នកចិញ្ចឹមខ្យងចំពុះទា ឬគ្រំចំពុះទា ទៅជាអ្នកកែច្នៃសម្រាប់នាំចេញទៅលក់លើទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានផ្តល់ឱកាសការងារជូនប្រជាសហគមន៍ក្នុងមូលដ្ឋាន ឱ្យទទួលបានប្រាក់ចំណូលបន្ថែម។ ប្រធានសហគមន៍ពាមក្រសោប និងជាអ្នកចិញ្ចឹមខ្យងចំពុះទា លោក វង្ស តារា បានរៀបរាប់ថា សាច់គ្រំចំពុះទា គេអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាងដូចជា ស្ងោរស៊ុប ស្លរម្ជូរគ្រឿង ដាក់ជាមួយភីហ្សា ញាំ ឆាក្ដៅជាដើម។ លោកចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយថ្មីៗនេះលោកចាប់ផ្ដើមបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាឱ្យមានលក្ខណៈស្ដង់ដារ សម្រាប់ចែកចាយលើទីផ្សារ និងអាចនាំចេញទៅក្រៅប្រទេសបាន។ លោកបន្តថា ក្នុងដំណើរការកែច្នៃសាច់គ្រំ ដើម្បីនាំចេញ សិប្បកម្ម មានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ ។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម១០ ទៅ ១២ខែ ទើបអាចប្រមូលផល យកមកលក់នៅលើទីផ្សារបាន។ លោក វង្ស តារា បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះទីផ្សារមានភាពប្រសើរឡើង ដោយសារបានមន្ត្រីនៃក្រសួងបរិស្ថាន ព្រមទាំងអ្នកពាក់ព័ន្ធបានរកទីផ្សារ និងជួយផ្សព្វផ្សាយរហូតធ្វើឱ្យអ្នកភ្នំពេញ និងអ្នកនៅតាមបណ្តាលខេត្តនានាបានស្គាល់គ្រំចំពុះទា សព្វថ្ងៃនេះ មានភ្ញៀវជាម្ចាស់ម៉ាត ផ្សារទំនើប និងម្ចាស់ភោជនីយដ្ឋាន នៅរាជធានីភ្នំពេញ…

  • ឯកឧត្តម ឌិត ទីណា ណែនាំក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ ផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន

    ឯកឧត្តម ឌិត ទីណា ណែនាំក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ ផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន

    ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាទីស្តីការក្រសួង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ ។ លើសពីនេះទៀត ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន ។ ទាក់ទងនឹងការងារនេះ ក្រុមការងារត្រូវគិតគូរលើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ ៕ ប្រភព៖ក្រសួងកសិកម្ម

  • សម្រាប់ការផ្តួចផ្តើមរបស់ IRRI (អ៊ីរី) អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម បានណែនាំឱ្យសិក្សាវិភាគ ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ

    សម្រាប់ការផ្តួចផ្តើមរបស់ IRRI (អ៊ីរី) អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម បានណែនាំឱ្យសិក្សាវិភាគ ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ

    ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ជុងស៊ូ ស៊ីននាយកប្រចាំតំបន់អាស៊ីរបស់ IRRI (អ៊ីរី)នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។ សម្រាប់ការផ្តួចផ្តើមរបស់ IRRI (អ៊ីរី) អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕ ប្រភព៖ក្រសួងកសិកម្ម

  • សិប្បកម្មមួយកែច្នៃដំណាំចម្រុះក្បែរផ្ទះទៅជាម្សៅសុខភាព កំពុងមានតម្រូវការខ្ពស់

    សិប្បកម្មមួយកែច្នៃដំណាំចម្រុះក្បែរផ្ទះទៅជាម្សៅសុខភាព កំពុងមានតម្រូវការខ្ពស់

    បាត់ដំបង៖ដំណាំចម្រុះ​ទូទៅ ដូចជា ចេក រំដេង ខ្ញី ឬពន្លៃ តែងត្រូវបានប្រជាជនខ្មែរនិយមដាំដុះក្បែរ​ផ្ទះ ឬនៅចម្ការរបស់ខ្លួន ទៅតាម​ទំហំដី និងតម្រូវនៃការប្រើប្រាស់។ ការដាំដុះដំណាំចម្រុះ គឺជាទម្លាប់ តែវាក៏អាចកាត់ប​ន្ថយការចំណាយ និងកាត់បន្ថយការប្រើប្រាស់បន្លែដែលនាំចូលពីបរទេស ហើយគេក៏អាចយ​​កម​ក​ប្រើប្រា​ស់​ដើម្បីជួយសុខភាពផងដែរ។ ជាក់ស្តែង សិប្បកម្មមួយនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានកែច្នៃដំណាំចម្រុះ ទៅ​ជាម្សៅ ជំនួយដល់សុខភាព កំពុងមានតម្រូវការខ្ពស់ និងជួយលើកកម្ពស់ជីវភាពប្រជាកសិករក្នុងសហគមណ៍របស់ខ្លួនបានទៀតផង។ លោកស្រី សេង សំណាង នាយកប្រតិបត្តិសិប្បកម្មអឹមអិលអេក បានឱ្យដឹងថាអាជីវកម្មរបស់លោកស្រី​ត្រូវបានបង្កើតឡើងនាដើមខែកុម្ភៈឆ្នាំ២០២១ ជាពេលដែលលោកស្រីមានបញ្ហាសុខភាព ក្រពះ និងពោះវៀនដែលប្រើប្រាស់ថ្នាំពេទ្យមិនទទួលបានលទ្ធផល។ លោកស្រីបន្តឱ្យដឹងថា ៖ «ក្រោយមកខ្ញុំបានញុំាជាមួយនឹងម្សៅចេក ហើយទទួលបានប្រសិទ្ធភាព​ខ្ព​ស់ ជួយបំបាត់ការចុកសៀតណែនក្នុងពោះ។ បញ្ហាក្រពះក៏បានធូរស្រាល ទើបយើងធ្វើការផលិត តែផលិតជាលក្ខណៈគ្រួសារ ដើម្បីលក់តាម អនឡាញ(Online) ធម្មតាៗ»។ តែដោយសារតែសង្កេតឃើញស្ថានភាពក្នុងស្រុកថាមនុស្សភាគច្រើនប្រឈមនឹងបញ្ហាក្រពះ ពោះវៀនច្រើន លោកស្រី សេង សំណាង ថា លោកស្រី​ព្យាយាមផលិតដើម្បីជួយពួកគាត់ឱ្យទទួលបាននូវសុខភាពល្អ ដោយប្រើប្រាស់អាហារបែបសុខភាពដែលផលិតចេញពីធម្មជាតិ ជំនួសថ្នាំពេទ្យ។ ជាមួយគ្នានេះ បើតាមលោកស្រី​អាជីវកម្មមានទស្សនៈវិស័យ លើកកម្ពស់ស្រ្តី ឬយុវវ័យ ឱ្យមានគំ​និ​តចេះកែច្នៃ និងរួមចំណែកដល់សុខមាលភាពសង្គមតាមរយៈ ការផ្តល់អាហារូបត្ថម្ភ តាមបែបធម្មជាតិ ជូ​នដល់អតិថិជនប្រកបដោយគុណភាព និងអនាម័យខ្ពស់…

  • ចេកស្រស់កម្ពុជាជាង៩០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារចិន

    ចេកស្រស់កម្ពុជាជាង៩០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារចិន

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងកសិកម្ម និងក្រុមហ៊ុននាំចេញផលិតផលកសិកម្ម បានបញ្ជាក់ថា  ចេកស្រស់របស់កម្ពុជាប្រមាណ ៩៣ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជា បន្តពិភាក្សាក្នុងនាំចេញបន្ថែម។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣​ថា កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៩៥.០២៨ តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ ៨៨.៩៤៧ តោន ឬ៩៣,៦ ភាគរយបានទៅទីផ្សារប្រទេសចិន។ កញ្ញាបាន​បញ្ជាក់ថា ៖ «ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជារបស់យើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ និងវែងផងដែរ»។ ​ កញ្ញា អ៊ឹម រចនា បានបន្តថា ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងកា​រអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាកសិករដែលបាននិងកំពុងដាំដុះដំណាំសក្តានុពលនៅទូទាំងប្រទេសកម្ពុជា។ ការនាំចេញចេករបស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសចិនបានអនុញ្ញាតឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នាំចេញចេកស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ខ្លួន។ លោក ហ៊ុន ឡាក់…

  • ក្រសួងទេសចរណ៍ និងក្រុមហ៊ុនហួវៃ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ

    ក្រសួងទេសចរណ៍ និងក្រុមហ៊ុនហួវៃ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនហួវៃ បើកដំណើរការកម្មវិធី “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered By Huawei XMAGE” ក្នុងអំឡុងព្រឹត្តិការណ៍បើកបង្ហាញវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មី បំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ប្រើ Google បាន គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ និង HUAWEI P60 Pro ថតហ្ស៊ូមច្បាស់នៅទីងងឹត ដែលពិធីនេះរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3 និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ្ស៊ូមច្បាស់នៅទីងងឹតជាដើម។…

  • ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ

    ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ

    ភ្នំពេញ៖ ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេ ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារមហាអំណាចប្រទេសចិនជាផ្លូវការ។មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសាទរដោយចាត់ទុកថាជាជោគជ័យថ្មីមួយសម្រាប់ផលិតផលកសិផលខ្មែរដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនឯកជនចំនួន​ប្រាំពីរ បានដាក់ពាក្យស្នើសុំនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារចិន។ យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី​១២ ខែឧសភានេះថា កាលពីថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ ស្ថានទូតបញ្ជាក់ថា​៖«នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួនប្រាំពីរកន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ»។ ប្រភពខាងលើបន្ថែមថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ គឺរដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដែលធ្វើឡើងតាមរយៈវិដេអូ ខុនវឺរ៉េន(Video Conference)។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ។ ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់នៅថ្ងៃទី​១២​ខែឧសភានេះថា សម្រាប់ក្រសួងកសិកម្ម ការបើកទីផ្សារម្រេចខ្មែរទៅកាន់ប្រទេសចិន គឺជាជោគជ័យថ្មីមួយទៀត សម្រាប់វិស័យកសិកម្មនិយាយជារួម និងសម្រាប់ដំណាំម្រេចនិយាយដោយឡែក។ កញ្ញាបន្តថា៖«ការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិននេះ គឺវាមានលក្ខណៈទូលំទូលាយជាងការនាំចេញម្រេចទៅកាន់ទីផ្សារអឺរ៉ុប ដែលគេនិយមម្រេចកំពតសម្រាប់ស្តង់ដារនៅតំបន់នោះ។ប៉ុន្តែសម្រាប់ការនាំចេញម្រេចខ្មែរយើងទៅកាន់ទីផ្សារប្រទេសចិននេះគឺជាស្តង់ដាររួម ឱ្យតែកម្ពុជាគោរពតាមគោលការណ៍ GAP និងភូតគាមអនាម័យ និងអនាម័យកំណត់ដោយប្រទេសចិន គឺយើងអាចនាំចេញបាន ហើយមិនសំដៅតែលើម្រេចកំពតនោះទេ ពោលសំដៅដល់សម្រេចដែលនាំនៅស្រុកខ្មែរនៅទូទាំងប្រទេស»។ កញ្ញាបន្ថែមថា…

  • កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍

    កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍

    ភ្នំពេញ៖ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ។ កិច្ចប្រជុំលើកទី៦នេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា  ដែលរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ ២០២៣ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ ប្រភពក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ខែឧសភានេះបានឱ្យដឹងថា ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជា បានដើរតួអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរគឺ ១ វគ្គពិភាក្សាស្ដីពី “តម្រូវការជាមុនសម្រាប់ការចែកចាយផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌ និងវគ្គសិក្សាទី២ “ការសម្រួលកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យសម្រាប់ការអភិវឌ្ឍ ។នៅក្នុងវគ្គពិភាក្សាទាំងពីរនេះ វាគ្មិននិងអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងផុសផុលលើប្រធានបទដូចជា ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យក្នុងក្របខណ្ឌសាកល និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតជាវេទិកាពហុភាគីសម្រាប់ពិភាក្សាលើបញ្ហានេះ។ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសិដ្ឋកិច្ចឌីជីថល បញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយនេះដែរ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦ នេះ ស្ថានបេសកកម្មកម្ពុជាក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាសេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួមក្នុងការបង្កើតវិធានស្ដីពីអភិបាលកិច្ចទិន្នន័យតាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។ប្រភពដដែលបន្តថា ស្ថានបេសកកម្មកម្ពុជា ក៏បានរំឮកដល់សមាជិកទាំងអស់អំពីបញ្ហាប្រឈមនានារបស់កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឱ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឱ្យប្រទេសទាំងនេះ…