-
កម្ពុជា នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅដើមខែមិថុនា ដើម្បីលើកស្ទួយផលិតផលខ្មែរ
ភ្នំពេញ៖ កម្ពុជានឹងរៀបចំ «ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងប្រព្រឹត្តទៅនៅដើមខែ មិថុនា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានជម្រាបជូនដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅថា មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖«ការរៀបចំពិព័រណ៍នេះដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងហើយឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ១៩»។ ប្រភពដដែលបន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូមអញ្ជើញអាជីវករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ ឬមានគម្រោងពិភាក្សារការងារផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម សូមអញ្ជើញបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម…
-
ឯកឧត្តម ឌិត ទីណា ស្នើភាគីឆេក ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសឆេក
ភ្នបំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម ដោយបានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆេក។ សម្រាប់ការអភិវឌ្ឍធនធាន ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសាកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន Eco-Friendly ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើនចំណាប់អារម្មណ៍លើជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ
ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។ អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរបាយការណ៍ពីអ្នកចូលរួមឆ្លើយតប ក្នុងចំណោមក្រុមមនុស្សដែលយើងបានស្ទង់មតិ បានបង្ហាញថា ក្រុមគោលដៅជំនាន់ Z គឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុត ក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកស្រីថា ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR កូដនេះ ហាក់ដូចជាកើនឡើងចំពេលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយដៃគូអាជីវកម្មនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការទូទាត់តាមរយៈការស្កេន QR កូដ ក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងប្រមាណ៦៨ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថា ពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QR កូដ ដែលនេះបានបង្ហាញពីកំណើនប្រមាណ៣៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ និង១២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជាបានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់ តាមរយៈការស្កេន QR កូដ សម្រាប់ការទិញទំនិញញឹកញ៉ាប់ ក្នុងនោះ ៦៨ភាគរយ បានអះអាងថា…
-
បណ្តុំអាជីវកម្មទុរេនសំឡូត កំពុងសិក្សាបន្ថែមទៀតលើបច្ចេកទេសដាំដុះទុរេនសំឡូត ដើម្បីបំពេញតម្រូវការពីភាគីចិន
ភ្នំពេញ៖ ក្រុមបណ្តុំអាជីវកម្មទុរេនសំឡូត ខេត្តបាត់ដំបង បាននិងកំពុងប្រឹងប្រែងបង្កើនបច្ចេកទេសក្នុងការដាំដុះរបស់ខ្លួន ទៅតាមការណែនាំពីក្រសួង និងមន្ទីរកសិកម្ម បន្ទាប់ពីវិនិយោគិនចិនជាច្រើនក្រុមហ៊ុន បានជួបនិងចចារចង់ប្រមូលទិញទុរេនសំឡូត សម្រាប់នាំចេញទៅកាន់ប្រទេសចិន នាពេលខាងមុខ។ លោក ណៃ ចន ប្រធានបណ្តុំអាជីវកម្មទុរេនសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា បណ្តុំអាជីវកម្មទុរេនសំឡូតបានជួបជាមួយនឹងក្រុមហ៊ុនច្រើនគួរសមដែរ ដែលក្រុមហ៊ុនទាំងនោះ មានបំណងចង់នាំចូលទុរេនរបស់ស្រុកសំឡូតទាំងមូល ទៅលក់នៅទីផ្សារប្រទេសខ្លួន ប៉ុន្តែនៅមានឧបសគ្គខ្លះលើបរិមាណផ្គត់ផ្គង់ ដោយភាគីចិន បារម្ភខ្លាចខាងស្រុកសំឡូតផ្គត់ផ្គង់ មិនបានតាមកិច្ចសន្យា។ លោក ណៃ ចន បានបញ្ជាក់ថា ខាងបណ្តុំអាជីវកម្មទុរេនសំឡូង និងខាងមន្ទីរកសិកម្មខេត្តបាត់ដំបង តែងតែពិភាក្សាគ្នាជាច្រើនដងទាក់ទងនឹងការនាំចេញទុរេនទៅចិននេះ ដោយកន្លងទៅចិន តែងសួរយើងថា តើយើងអាចផ្គត់ផ្គង់ទុរេនឱ្យគេក្នុងមួយឆ្នាំបានប៉ុន្មាន គេតម្រូវឱ្យយើងផ្តល់ទិន្នន័យលម្អិតឱ្យគេ ប៉ុន្តែយើងមានការព្រួយបារម្ភថា បើសិនជាយើងចុះកិច្ចសន្យាហើយ យើងមិនអាចផ្គត់ផ្គង់ឱ្យគេបានតាមកិច្ចសន្យា ដែលនេះហើយជាបញ្ហា។ លោកបានបន្ថែមថា កាលពីពាក់កណ្តាលឆ្នាំ ២០២២ ខាងមន្ទីរកសិកម្មខេត្តបាត់ដំបង បាននាំខាងឈ្មួញជនជាតិថៃ និងចិន ចុះដល់ចម្ការទុរេន ក្នុងបណ្តុំអាជីវកម្មទុរេនក្នុងឃុំសំឡូត ក្នុងគោលបំណងនាំចេញទុរេនទៅកាន់ប្រទេសចិន តាមរយៈទីផ្សារប្រទេសថៃ។ ក្រុមហ៊ុនចិននេះ មានការពេញចិត្តយ៉ាងចំពោះរសជាតិ និងគុណភាពទុរេនសំឡូត។ លោក…
-
សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យវិនិយោគវីចតូរីយ៉ា នឹងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី
ភ្នំពេញ: សភាពាណិជ្ជកម្មកម្ពុជា បាន ចាប់ផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម ជាមួយធុរជនអូស្រ្តាលី ជាពិសេសនៅ ទីក្រុង មែលប៊ន ប្រទេសអូស្រ្តាលី បន្ទាប់ពីមានការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដោយរំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។ នៅមុនមួយថ្ងៃ នៃការចូលរួមបោះឆ្នោតជ្រើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្រ្តាលី កា លពីដើមសប្តាហ៍នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំ បន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ក្នុងគោលបំ ណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជានិងអូស្ត្រាលី។ នៅក្នុងជំនួបនោះ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី បានគាំទ្រដល់ការជំរុញធុរកិច្ចនិងវិនិយោគទ្វេភាគីឲ្យកាន់តែច្រើនឡើងថែមទៀត។ឧកញ៉ាបានប្រាប់ថា ៖ «ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរ ខណៈដែលកម្ពុជាបានផ្តល់ឱកាសធុរកិច្ច សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា…
-
ឯកឧត្តម ប៉ាន សូរស័ក្ដិ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
ហ្សាការតា៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីនិងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋាន អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ជូនអង្គប្រជុំអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលក្នុងនោះក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសរុបចំនួន១៩ អាស៊ានសម្រេចបានចំនួន១៦ ខណៈដែលសមិទ្ធផលអាទិភាពចំនួន៣ទៀតគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់នូវការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក៏ដូចជាកិច្ចការអាទិភាពនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបាននូវលទ្ធផល និងផ្លែផ្កាជាទីគាប់ចិត្ត ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ អនុសាសន៍និងលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខិតខំប្រឹងប្រែងតាមដានការអនុវត្តការងារឱ្យបានទៀងទាត់ ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាព និងគំនិតផ្តួច ផ្តើមនានា ដែលស្ថិតក្រោមសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួលបានជោគជ័យជាអតិបរមា។ គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីពិនិត្យ ផ្តល់អនុសាសន៍ណែនាំ កត់សម្គាល់ អនុម័ត…
-
វីតាល់ចាត់ទុកវិស័យបរិស្ថាន ជាវិស័យអទិភាពទាំង៤ នៃសសរស្តម្ភការងារសង្គម
ស្ទឹងត្រែង៖ លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វិស័យបរិស្ថាន គឺជាវិស័យអទិភាព ដែលវីតាល់បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្តម្ភការងារសង្គម របស់វីតាល់។ លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា រាប់ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម វីតាល់បានកំណត់អទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងប្រកបដោយអនាម័យប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែលវីតាល់បានកំណត់ជាអតិភាពផងដែរ។ លោកប្រធានប្រតិបត្តិបន្តថា ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ វីតាល់បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរពីសាធារណៈជន រួមមានគម្រោង Vital Go Green ដែលបានរៀបចំឡើងកាលពីឆ្នាំ២០១៥ តាមរយៈការដកប្លាស្ទិកលើគម្រប ដែលវីតាល់បានធ្វើមុនគេ សម្រាប់វិស័យទឹកដបនៅកម្ពុជា។ លោក ហេង វ៉ាន់សាក់ បន្ថែមថា គំរូនេះបានក្លាយជាចលករ នៃការផ្លាស់ប្តូរបរិបទ នៃការផលិតទឹកដប ដោយពុំមានប្លាស្ទិកលើគម្របដបសម្រាប់ទីផ្សារកម្ពុជា។ ឈរលើមូលដ្នាននេះ,…
-
ម្ចាស់គម្រោង Dragon Land 598 ប្តេជ្ញាបន្តដំណើរការសាងសង់គម្រោងរបស់ខ្លួន ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់
ទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានមើលឃើញថា នៅមិនទាន់មានភាពប្រាកដប្រជា១០០ភាគរយនៅឡើយក្ដី តែគម្រោងអភិវឌ្ឍន៍មួយចំនួននៅតែបន្តដំណើរការ ស្របពេលដែលគម្រោងមួយចំនួនទៀតបានផ្អាកដំណើរការ។ យ៉ាងណាមិញ ម្ចាស់គម្រោង Dragon Land 598 នៅតែមានសុទិដ្ឋិនិយមចំពោះគម្រោងខ្លួន ហើយប្តេជ្ញាបន្តដំណើរការសាងសង់ប្រកបដោយភាពជឿជាក់។ លោក សេម ផេ ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Dragon Land 598 បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍វីឡាទំនើបដំបូងគេនៅកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ដោយភាពជឿជាក់ ដោយសារតែម្ចាស់ភាគហ៊ុននៃគម្រោងដ៏ធំមួយនេះ សុទ្ធតែអ្នកដែលមានហិរញ្ញវត្ថុរឹងមាំ ដោយមិនមានការខ្វះខាតឡើយ ដូច្នេះគម្រោងនេះនឹងនៅតែបន្តដំណើរការសាងសង់ ដើម្បីផ្ដល់នូវទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។ លោកបន្តថា គម្រោងលំនៅឋានទំនើបដំបូងគេនេះ បានសម្រេចជ្រើសរើសយកទីតាំងនៅតាមបណ្ដោយផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជា សុផារ៉ា ដែលជាតំបន់ដែលមានសក្ដានុពលខ្ពស់ ជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង មានស្ថាប័នកំពូលៗរបស់ជាតិ មានផ្សារទំនើបតូចធំជាច្រើនផងដែរ។ លោកប្រធានផ្នែកប្រតិបត្តិការបន្ថែមថា ក្នុងកាលៈទេសៈនេះផងដែរ សម្រាប់វិនិយោគិនដែលមិនមានទុនគ្រប់គ្រាន់ គឺមិនល្អសម្រាប់ការវិនិយិោគឡើយ ហើយសម្រាប់វិនិយោគដែលមានទុនគ្រប់គ្រាន់រួចហើយ គឺជាឱកាសក្នុងការវិនិយោគដើម្បីរកប្រាក់ចំណេញ ហើយសម្រាប់ក្រុមហ៊ុន Dragon Land គឺមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលអាចទប់ស្កាត់បញ្ហា និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងមានកំណើនបន្ថែមទៀត៕ អត្ថបទ៖ ឈឹម ទីណា
-
អន្តរក្រសួង បើកកិច្ចពិភាក្សា ដើម្បីពង្រីកការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖ អ្នកជំនាញអន្តរក្រសួង ដែលមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធសំខាន់ៗបានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញដល់ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងថែមទៀត។ ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីរៀបចំកិច្ចពិភាក្សាអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការជំរុញការនាំចេញម្រេចកម្ពុជា ខណៈម្រេចជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលមានសក្តានុពល និងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបញ្ជាក់ដែរថា នាឱកាសកិច្ចប្រជុំនោះដែរ តំណាងដែលមកពីក្រសួងកសិកម្ម ក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅនៃវិស័យម្រេចកម្ពុជា និងវឌ្ឍនភាពការងារដែលក្រសួងសម្រេចបានដូចជា ការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដែលមានប្រព័ន្ធអនុវត្តច្បាស់លាស់និងអាចជឿទុកចិត្តបាន រួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យនិងតាមដានផងដែរ។ តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ក្រុមអ្នកជំនាញមកពីអន្តរក្រសួង ក៏បានឯកភាពលើផែនការការងារបន្ត ក៏ដូចជាការបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍដំណាំម្រេចកម្ពុជា និងដំណាំសក្តានុពលផ្សេងៗឱ្យកាន់តែខ្លាំងបន្ថែមទៀត។ ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញម្រេចនេះដែរ លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេស កម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបើកច្រកទីផ្សារម្រេចថ្មីបន្ថែមទៀត ព្រោះការមានទីផ្សារថ្មីៗបន្ថែមទៀត គឺមានសារៈសំខាន់ណាស់ អាចឱ្យកម្ពុជាធ្វើការនាំចេញម្រេចដោយផ្ទាល់ដោយខ្លួនឯង ហើយមិនចាំបាច់ពឹងផ្អែកលើប្រទេសវៀតណាមតែមួយនោះទេ។ លោកប្រាប់ថា៖« សម្រាប់ខ្ញុំយល់ថា មិនខ្វល់ថាទីផ្សារប្រទេសណានោះទេ គឺមានសារៈសំខាន់ណាស់ទាំអស់ ព្រោះនៅពេលយើងមានទីផ្សារថ្មីៗបន្ថែម…
-
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី បន្តអនុវត្តគម្រោងជំរុញលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្រេចបន្តសហការអនុវត្តគម្រោងជំរុញការលក់ ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី(PTT) នៅរាជធានី-ខេត្តមួយចំនួន រៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យចាប់ពីខែឧសភានេះ ដើម្បីជួយជ្រោមជ្រែងលើកម្ពស់ផលិតផលក្នុងស្រុក។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ០៣ខែឧសភានេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។ គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្តចំនួន ១៦ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ ក្រសួងបញ្ជាក់ថា កិច្ចសហការនេះ ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាពនិងផលប្រយោជន៍សហគមន៍។ សេចក្តីជូនដំណឹងបន្តថា៖« ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល នៅក្នុងរាជធានី-ខេត្តចំនួន ១៣ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៤ បន្តទៀត»។ លោក គី សេរីវឌ្ឍន៍…