-
សម្ភារ បរិក្ខារ និងកញ្ចប់ថវិកាវិនិយោគ នៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) របស់គម្រោង CAPFISH-CAPTURE បានធ្វើពិធីប្រគល់ និងទទួល
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សម្ភារ បរិក្ខារ និងកញ្ចប់ថវិកាវិនិយោគ នៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) ក្រោមក្របខណ្ឌ គម្រោង CAPFISH-CAPTURE ដែលអនុវត្តដោយរដ្ឋបាលជលផល និង អង្គការ UNIDO នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរំឭកដល់សហគ្រាសដែលទទួលបានសម្ភារ បរិក្ខារ និងកញ្ចប់ថវិកាវិនិយោគនេះ ត្រូវបន្តសហការល្អជាមួយគម្រោងនិងអនុវត្តតាមផែនការអាជីវកម្មឱ្យបានល្អ ឱ្យមានចីរភាព និងនិរន្តរភាព ហើយសម្រាប់សហគ្រាសដែលមិនទាន់ទទួលបានពេលនេះ ត្រូវធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដោយផ្តោតលើគុណភាព និងសុវត្ថិភាពអនាម័យ ហើយក្រសួងនៅរង់ចាំជួយសហការសម្របសម្រួលសម្រាប់ទាំងអស់គ្នា ពិសេសការផ្សព្វផ្សាយ ដើម្បីជំរុញចូលទីផ្សារទាំងក្នុងស្រុក និងឈានទៅអន្តរជាតិ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការផលិតត្រូវយកចិត្តទុកដាក់ជាចាំបាច់លើគុណភាព និងសុវត្ថិភាពអនាម័យតាមស្តង់ដា និងគោលនយោបាយ ដោយមិនប្រកួតលើបរិមាណ ដែលនាំតម្លៃធ្លាក់ចុះនោះឡើយ តែរក្សាបាននូវខ្សែច្រវាក់តម្លៃល្អ បង្កើនចំណូល មានផលចំណេញដល់ប្រជាកសិករ មានប្រសិទ្ធភាពសេដ្ឋកិច្ច…
-
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដែលជាគោលដៅអាទិភាពមួយរបស់ក្រសួងកសិកម្ម
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយនាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចូលរួមប្រជុំពិភាក្សាជាមួយលោក Gunther Beger នាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅក្រសួងក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច ដោយក្នុងនោះត្រូវពិនិត្យការប្រើប្រាស់ដីឱ្យមានតុល្យភាព ដើម្បីឱ្យកសិករអាចបន្តការដាំដុះ ទទួលបានចំណូល និងកើនប្រាក់ចំណេញ ។ ក្នុងន័យនេះ កសិករត្រូវការបច្ចេកទេស បច្ចេកវិទ្យា ដើម្បីផលិត ផលិតផលប្រកបដោយគុណភាពស្តង់ដា សម្រាប់ផ្គត់ផ្គង់តម្រូវទីផ្សារពេញមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដែលជាគោលដៅអាទិភាពមួយរបស់ក្រសួង ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ជាច្រើនទៀតនៅកម្ពុជា ខណៈផ្លូវល្បឿនលឿនទី៣ សៀមរាប -ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា
សៀមរាប៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ នៅក្នុងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីថែល ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។ នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -បាវិត ។នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងទីន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលផែថ្មីនេះ គឺអាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ ១៨ភាគរយប៉ុណ្ណោះ ដែលអាចចូលចតបាន។ ឯកឧត្តម…
-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយនាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានទទួលជួប និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្នើឱ្យ CDRI សហការចូលរួមក្នុងការសិក្សាវិភាគសេដ្ឋកិច្ច តម្រូវការទីផ្សារ និងស្រាវជ្រាវលើការប្រើប្រាស់បច្ចេកវិទ្យា (Digitalization) ដែលជួយសម្រួលក្នុងខ្សែច្រវាក់តម្លៃ តាំងពីអ្នកផលិតរហូតអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធមួយដែលកសិករអាចបំពេញបានដោយខ្លួនឯង ព្រមទាំងភាពច្នៃប្រឌិតថ្មីៗ (Innovation) ដែលជួយដល់ផលិតកម្មកសិកម្មដូចជាគ្រឿងម៉ាស៊ីន ផ្ទះសំណាញ់ និងកសិដ្ឋានឆ្លាតវៃ (Smart Farm) ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គោលដៅនៃការងារនេះ គឺដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញផែនការកសិកម្មច្បាស់លាស់ ឈានទៅធានាបាននូវសន្តិសុខស្បៀង ដែលអាចឱ្យកសិករបន្តការដាំដុះ រក្សាបានតម្លៃថេរនៃកសិផលនៅក្នុងស្រុក និងតម្លៃខ្ពស់សម្រាប់កសិផលនាំចេញ៕ប្រភព៖ក្រសួងកសិកម្ម
-
សាកលវិទ្យាល័យធំមួយរបស់ចិន ប្រកាសផ្តល់អាហារូបរណ៍ថ្នាក់បណ្ឌិតដល់មន្រ្តីយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបរណ៍ដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា សម្រាប់សិក្សាថ្នាក់បណ្ឌិត ទាំងដោយផ្ទាល់ និងពីចម្ងាយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣។ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន គឺបានផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៦កន្លែង ដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖« មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជានេះ គឺសម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលនឹងសិក្សារយៈពេលបីឆ្នាំ ទាំងដោយផ្ទាល់ និងពីចម្ងាយ។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបី ដែលមានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ និងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិចប្រាំឆ្នាំ»។ ដើម្បីដឹងច្បាស់ពីកម្មវិធីអាហារូបករណ៍នេះ លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់ អាចសាកសួរព័ត៌មានបន្ថែម និងដាក់ពាក្យស្នើសុំ មកកាន់នាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ នៃក្រសួងយុតិ្តធម៌។ កាលបរិច្ឆេទទួលពាក្យអាហារូបករណ៍នេះដែរ នឹងផុតកំណត់ត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការផ្តល់អាហារូបករណ៍លើជំនាញច្បាប់ដល់កម្ពុជានេះដែរ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា…
-
រដ្ឋមន្រ្តីក្រសួងការងារ ៖ ការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជួយដល់កម្មករនិយោជិតកាន់តែប្រសើរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ តំបន់ សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។ ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរបែបនេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជាមួយគ្នានេះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំយកដំណឹងល្អៗជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុរូបនេះក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ ។ លោក ចិន ជានកាង…
-
ប្រជាសហគមន៍ក្នុង ស្រុក វាលវែង បង្ហាញពីការដាំដំណាំកសិកម្មទទួលបានទិន្នផលខ្ពស់ និងមានជីវភាពកាន់តែល្អប្រសើរ
ខេត្តពោធិ៍សាត់ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការដាំដំណាំកសិកម្មបានធ្វើឱ្យប្រជាសហគមន៍ដែលធ្លាប់តែមានជីវភាពលំបាក ពេលនេះបានផ្លាស់ប្តូរមកល្អប្រសើរបន្តបន្ទាប់ ។ ពួកគាត់បានបញ្ចប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វដែលជារបរមួយខុសច្បាប់ដូចកាលពីមុនទៀតឡើយ ។ លោក ពួច រ៉ា ជាកសិករមួយរូបនៅភូមិផ្ជឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ធ្លាប់តែអតីតជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមពីឈើធម្មជាតិបានបញ្ជាក់ប្រាប់ថាតាមរយៈការដំាដំណាំកសិកម្មពិសេសការអនុវត្តនូវគម្រោងដំណាំការពារដំរីអាស៊ីធ្វើឱ្យលោកអាចផ្លាស់ប្តូរជីវភាពល្អប្រសើរជាងមុន។ក្នុងទំហំដីមួយហិកតាដែលលោកដាំដំណាំគ្រប់មុខបានធ្វើឱ្យអាចរកប្រាក់កម្រៃល្អប្រសើរសម្រាប់គ្រួសារ ។ ទាក់ទិនក្នុងរឿងនេះលោក ពួច រ៉ា បានបញ្ជាក់ប្រាប់ដែរថាចំពោះដំណាំដែលលោកបានដាំមានដូចជាម្ទេស ត្រសក់ សណ្តែកកួរនិងដំណាំផ្គួបផ្សំផ្សេងៗទៀត។ ដំណាំទាំងនេះនៅពេលហុចផលមិនពិបាករកទីផ្សារទេគឺមានប៉ុន្មានគេមកយកអស់ៗដោយមិនជួបការលំបាកឡើយ ។ បុរសជាកសិករតាមតំបន់ព្រៃភ្នំរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា”ចាប់ តាំងពីផ្លាស់ប្តុរមកដាំដំណាំមក ខ្ញុំសប្បាយចិត្តច្រើន ដោយសារមានចំណូលប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ អាចរកចំណូលបានចាប់ពី ១២ម៉ឺនរៀល ទៅ ១៣ម៉ឺនរៀល ឃើញថាធូរជាងមុន»។ លោក ធួន សុធី ប្រធានសហគមន៍នៅតំបន់ការពារធម្មជាតិភូមិជ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាប្រជាសហគមន៍នាពេលបច្ចុប្បន្នមានជីវភាពល្អប្រសើរជាងមុនបន្ទាប់ពីពួកគាត់បានដាំដំណាំកសិកម្ម។ប្រជាសហគមន៍មួយចំនួនដែលធ្លាប់តែចំណាកស្រុកពេលនេះបានងាកមកដំាដំណាំកសិកម្មដែលក្រៅពីទទួលបានទិន្នផលខ្ពស់ ហើយនៅបានចំណូលច្រើនគួរសម ។ លោកបានបញ្ជាក់ថា”ការធ្វើកសិកម្មទទួលបានផលខ្ពស់។យើងនៅជិតផ្ទះសម្បែងផង។យើងធ្វើកសិកម្មទទួលបានផលថេរគឺបានចំណូលរៀងរាល់ថ្ងៃ។បើចូលព្រៃកាប់ឈើ និងបរបាញ់សត្វត្រូវប្រឈមនឹងផ្លូវច្បាប់ ហើយពិសេសមិនបានរៀងរាល់ថ្ងៃទេ។ការចូលព្រៃខ្វះមុខខ្ចះក្រោយ គ្រប់គ្នាគឺអញ្ចឹង”។ ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ការដាំបន្លែដូចជា ផ្លែត្រសក់របស់បងប្អូនសហគមន៍ក្នុងស្រុកវាលវែង…
-
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្ររោងផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ាហានេស ខេមបូឌា (YURA Harness Cambodia) នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ាហានេស ខេមបូឌា (YURA Harness Cambodia) ដែលស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន YURA Harness ដែលបានផ្ដល់ ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រេចបើកសាខាក្រុមហ៊ុន និងសាងសង់រោងចក្រនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តសម្រាប់នាំចេញ ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ខេត្តកំពង់ស្ពឺបានកែប្រែមុខមាត់ជាបន្តបន្ទាប់។ ហើយការកែប្រែនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការបន្តបណ្តុះបណ្តាលជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពការងារ ស្របតាមគោលនយោបាយដែលដាក់ដោយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគ។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បានផ្តល់ឱកាសអោយក្រុមហ៊ុនជាច្រើនជ្រើសរើសមកវិនិយោគនៅកម្ពុជា ។ សូមជម្រាបជូនថា YURA Harness (Cambodia) ក្រុមហ៊ុននេះ ជាសាខាមួយរបស់ក្រុមហ៊ុន YURA Harness មកពីសាធារណរដ្ឋកូរ៉េ ដែលបានបង្កើតឡើងតាំង ពីឆ្នាំ១៩៧០មកម្ល៉េះ…
-
រាជរដ្ឋាភិបាលចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) នឹងជំរុញ និងពង្រីកកិច្ចសហការកាន់តែល្អ ប្រសើរ ដូចជា (១) ការចែករំលែកចំណេះដឹង, បទពិសោធន៍ និង ការបណ្ដុះបណ្ដាល។ (២) ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និង (៣) ការគាំទ្រលើសកម្មភាព និង កម្មវិធីផ្សេៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ សំដៅជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ថ្នាល CamDX គឺជាថ្នាលផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ Application Programming_Interface (API) រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត។ សមាជិកទាំង១៤ ដែលមកពីវិស័យឯកជន បាននិងកំពុងប្រើប្រាស់ថ្នាល CamDX សម្រាប់ការផ្លាស់ប្តូរទិន្នន័យអត្តសញ្ញាណកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងក្របខណ្ឌសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (E-KYC)។ ទន្ទឹមគ្នា ធនាគារ និងក្រុមហ៊ុនជាច្រើនទៀតបាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ ហើយខ្លះទៀតកំពុងស្ថិតក្នុងការបំពេញលក្ខខណ្ឌផ្សេងៗ ដើម្បីក្លាយជាសមាជិកថ្នាល CamDX ផងដែរ។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី…
-
ក្រសួងប្រៃសណីយ៍ និង ក្រុមហ៊ុន Google បង្ហាញពីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាមួយតំណាង នៃក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និង ពិសេសការលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា ។ ក្នុងជំនួបពិភាក្សានេះធ្វើឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ រវាង ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោក Yves Gonzalez បង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លោកក៏បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ឯកឧត្តម រដ្ឋលេខាធិការ ប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves Gonzalez ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ ប្រចាំការ ក៏បានស្នើដល់ក្រុមហ៊ុន…