-
៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបី នៃកម្ពុជា ភ្នំពេញ សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់
ភ្នំពេញ ៖ គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែលមានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុនសម្បទាន SCA កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យមើលការងារដែលបានអនុវត្ត នៅអាកាសយានដ្ឋានអន្តរជាតិទំាងបីនៅកម្ពុជាមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការងារសំខាន់គឺ ការជួសជុលផ្លូវបរយន្តហោះ ដើម្បីការពារសុវត្ថិភាពសម្រាប់យន្តហោះ ហើយអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងអនុវត្តការងារបន្តពីឆ្នាំកន្លងទៅ នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រដល់ការសាងសង់ស្ថានីយអ្នកដំណើរថ្មី។ ដោយឡែកចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តាមរយៈការណែនាំរបស់គណៈកម្មការ ក្រុមហ៊ុនមិនមានគម្រោងវិនិយោគបន្ថែមនោះទេ គឺរក្សាទុកត្រឹមការថែទំាងជួសជុល ដែលចាំបាច់បំផុត រហូតដល់អាកាសយានដ្ឋានថ្មីបើកដំណើរការ។ ជាមួយគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។ ជាក់ស្តែងសម្រាប់៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរ៩៤ម៉ឺននាក់ ស្មើនឹង៦០%នៃចំនួនអ្នកដំណើរនៅឆ្នាំ២០១៩ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទំាងបីបានកើនឡើងជាបន្តបន្ទាប់ ហើយគណៈកម្មការសង្ឃឹមថា ចំនួននឹងបន្តកើនឡើងទៀត ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍…
-
សកម្មភាពកំពង់់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនជាង ១០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ
ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង១០ភាគរយ។ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី ២៥ខែមេសាឆ្នាំ២០២៣ ឯកឧត្តមអគ្គនាយកកំពង់ផែក្រុងព្រះសីហនុបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ការចេញចូលទំនិញមានកំណើនដល់ទៅ២២ភាគរយ, ២០១៩ កើន២២ភាគរយ,២០២០និងបីឆ្នាំចុងក្រោយកើនក្នុងរង្វង់ជាង១០ភាគរយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចេញចូលនៃទំនិញនៅកំពង់ផែព្រះសីហនុ មានកំណើនខ្ពស់។ដោយសារកំណើនខ្ពស់នេះហើយ ទើបធ្វើឱ្យមានស្ទះចរាចរណ៍ទំនិញនៅក្នុងកំពង់ផែ។ «ដោយសារមានការកកស្ទះទំនិញនេះហើយ ទើបយើងមានគម្រោងអភិវឌ្ឍន៍ និងពង្រីកចំណតកំពង់ផែ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបធ្វើឱ្យមានការយឺតយ៉ាវ។បើយើងទៅលើចំនួនទូកុងទីន័រវិញ ឆ្នាំ២០១៨ កើនជាង១៧ភាគរយ,២០១៩ជាង១៨ភាគរយ និង៣ឆ្នាំចុងក្រោយជាង១០ភាគរយដូចគ្នា»។ នេះជាការបញ្ជាក់បន្ថែម ពីឯកឧត្តម លូ គឹមឈន់។ ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាន់តែមានភាពមមាញឹក មានលក្ខណៈងាយស្រួល និងចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចំរើនថែមទៀត កំពង់ផែតាមរយៈជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាង់សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត ។ បើតាមឯកឧត្តម គឹមឈន់ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១២ និងកប៉ាល់ចំនួនចន្លោះពី១៦ទៅ១៨កប៉ាល់ ដែលតែងតែធ្វើការចេញចូលកំពង់ផែ ជាទៀងទាត់។…
-
៣ខែដំបូងនៃឆ្នាំ២០២៣នេះ ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកំណើនល្អ
ភ្នំពេញ៖សម្រាប់រយៈ៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជាគឺ ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុទទួលបានអ្នកដំណើរសរុបចំនួន១,២លាននាក់។ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញនិងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។នេះជាតួលេខដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងបី។ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតាមដាននិងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែលមានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្បទាន SCA ។ ប្រភពពីមន្រ្តីចូលរួមបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យមើលការងារដែលបានអនុវត្តនៅអាកាសយានដ្ឋានអន្តរជាតិ ទំាងបីនៅកម្ពុជាមាន ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការងារសំខាន់គឺ ការជួសជុលផ្លូវបរយន្តហោះដើម្បីការពារសុវត្ថិភាពសម្រាប់យន្តហោះ។ចំណែកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងអនុវត្តការងារបន្តពីឆ្នាំកន្លងទៅនោះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រដល់ការសាងសង់ស្ថានីយអ្នកដំណើរថ្មី។ ដោយឡែកចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តាមរយៈការណែនាំរបស់គណៈកម្មការក្រុមហ៊ុនមិនមានគម្រោង វិនិយោគបន្ថែមនោះទេ គឺរក្សាទុកត្រឹមការថែទំាជួសជុល ដែលចាំបាច់បំផុតរហូតដល់អាកាសយានដ្ឋានថ្មីបើកដំណើរការ។ ប្រភពដដែលបន្តថា យោងតាមរបាយការណ៍ជូនអង្គប្រជុំបានបង្ហាញពីចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។ ជាក់ស្តែងសម្រាប់៣ខែដំបូងមនៃឆ្នាំនេះអាកាសយានដ្ឋាន អន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជា គឺ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរ៩៤ម៉ឺននាក់ស្មើនឹង៦០ភាគរយនៃចំនួនអ្នកដំណើនៅឆ្នាំ២០១៩។ ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទំាងបីបានកើនឡើងជាបន្តបន្ទាប់ ហើយគណៈកម្មការសង្ឃឹមថា…
-
សហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័ររួមគ្នាបណ្តុះកូនក្រវាញដើម្បីបង្កើនពូជ និងបង្កើនទិន្នផលក្រវាញសម្រាប់ទុកធ្វើជាអាហារលក់ដល់ភ្ញៀវទេសចរ
ពោធិ៍សាត់៖ ដើម្បីថែរក្សា ពូជ ក្រវាញព្រៃ ប្រចាំតំបន់សហគមន៍របស់ខ្លួនឱ្យមានចំនួនកាន់តែច្រើន និងពិសេសអាចផ្គត់ផ្គង់ផ្នែកអាហារក្រវាញដែលល្បីថាមានរស់ជាតិឆ្ងាញ់ពិសារ ទៅតាមតម្រូវការ របស់ភ្ញៀវទេសចរកាន់តែច្រើនឡើងនោះក្រុមប្រជា សហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានរួមគ្នាបណ្តុះកូនក្រវាញកើនឡើងជាបន្តបន្ទាប់រយៈប៉ុន្មានខែចុងក្រោយនេះ។ កូនក្រវាញដែលគេបានបណ្តុះដោយបានដកហូតពីកណ្តៀងក្រវាញក្នុងព្រៃប្រចាំសហគមន៍ រយៈពេលជិត ៤ខែមកនេះ បានដុះលូតលាស់ល្អដែលអាចនឹងធ្វើការចែកចាយសម្រាប់ដាំក្នុងសហគមន៍ និងមួយផ្នែកសម្រាប់ផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទំព័រ ស្ថិតនៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រកបមុខរបរកសិកម្ម និង បម្រើលើវិស័យទេសចរណ៍ ។ មានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះដែលធ្វើចំណាកស្រុកទៅប្រកបការងារតំបន់ផ្សេង ។ លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានបញ្ជាក់ថា ប្រជាសហគមន៍នៅទីនេះភាគច្រើនប្រកបរបរកសិកម្ម ក្នុងនេះដូចជាការដាំបន្លែ ការចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព ។ ក្រៅពីនេះពួកគាត់រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ និងដកហូតក្រវាញមួយចំនួនសម្រាប់ធ្វើម្ហូបដល់ភ្ញៀវទេសចរ ។ ប្រធានសហគមន៍រូបនេះ បន្តថា ក្នុងការបណ្តុះ ២វគ្គកន្លងមក ពោលគឺចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចំនួនកូនក្រវាញសរុប ៦៨០០កូនហើយ។ លោកសង្ឃឹមថា តាមរយៈការបណ្តុះកូនក្រវាញនេះ និងការចែកចាយសម្រាប់ការយកទៅដាំនៅថ្ងៃខាងមុខនឹងទទួលលទ្ធផលល្អពុំខាន។ ជាមួយគ្នាលោកនឹងជំរុញដល់ប្រជាសហគមន៍ក្នុងការដាំក្រវាញឱ្យកាន់តែច្រើនដើម្បីបង្កើនចំនួនពូជក្រវាញក្នុងតំបន់សហគមន៍ និងពិសេសជាងនេះគឺការផ្គត់ផ្គង់អាហារក្រវាញប្រចាំសហគមន៍របស់លោកកាន់តែសម្បូរបែបថែមទៀត។ លោក…
-
ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអាស៊ាន ថយចុះប្រមាណ១៦ភាគរយ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអាស៊ាន នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់ជាងបីពាន់លានដុល្លារអាមេរិក ដែលអត្រានេះមានការថយចុះ ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ផ្អែកតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំបន់អាស៊ាន នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់សរុបជាងបីពាន់លានដុល្លារពោលថយចុះ១៦ភាគរយ។ របាយការណ៍ដដែលបានបន្តថា ក្នុងនោះ ប្រទេសវៀតណាម និងថៃ ជាទីផ្សារឈានមុខគេរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅត្រីមាសទី១ ឆ្នាំ២០២៣ មានទឹកប្រាក់សរុបជាង ១ពាន់៨រយ លានដុល្លារ កើនឡើងជាង ៨ភាគរយ។ រីឯ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ វិញមានទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៩ភាគរយ។ ដោយឡែក ប្រទេសឥណ្ឌូនេស៊ី បានស្ថិតក្នុងលំដាប់លេខ៣ ដោយមានទំហំទឹកប្រាក់សរុបប្រ មាណ ៣០០ លានដុល្លារ កើនឡើង ៤៣ភាគរយ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រាប់កាលពីដើមខែមេសានេះថា មិនថាតែការធ្វើពាណិជ្ជកម្មក្នុងតំបន់នោះទេ…
-
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី ក្នុងឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ១.៩៧០ លានយន់ កើនឡើង ៨៨.២ភាគរយធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹកប្រាក់ចំនួន ១.៩៧០ លានយន់ កើនឡើង ៨៨.២ភាគរយធៀបនឹងឆ្នាំ២០២១ ។ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១.៨៦០ លានយន់ កើនឡើង ៨៨.៥ភាគរយ។រីឯ កម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០ លានយន់ កើនឡើង ៨៥.៣ភាគរយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ ក្រុមហ៊ុន។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។ល។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភោគីត្រារាជធានីភ្នំពេញ ក្នុងជំនួបពិភាក្សាការងារជាមួយ…
-
ក្រសួងបរិស្ថាន និង AFD បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើក្របខ័ណ្ឌការងារហិរញ្ញប្បទានបៃតង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ជាពិសេសឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលបានផ្ដល់ការវាយតម្លៃខ្ពស់ដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី BOUCHER បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា AFD បាននិងកំពុងអនុវត្តគម្រោងជាច្រើននៅកម្ពុជា ដែលមានភាពស៊ីសង្វាក់គ្នាទៅនឹងអាទិភាពការងាររបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងវិស័យបរិស្ថាន ។ ក្រសួងបរិស្ថាន និង AFD បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើក្របខ័ណ្ឌការងារហិរញ្ញប្បទានបៃតង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ប្រសិទ្ធភាពថាមពល ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ក៏ដូចជា ការអប់រំផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន និងការរស់នៅដោយចីរភាពនៅកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ
-
អ្នកជំនាញយល់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម នឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជានិងវៀតណាមដោយយល់ថានឹងជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផ្នែកអាជីវកម្ម និងបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនផងដែរ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះមានសារៈសំខាន់ណាស់ ដែលនឹងជួយជំរុញកំណើនទំហំផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈកម្ពុជាកំពុងធ្វើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយភាគីឡាវ និងថៃ ថែមទៀត ស្របនឹងទិសដៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ឧកញ៉ាបន្តថា៖«ការបើកធ្វើពាណិជ្ជកម្មតាមព្រំដែននេះ វាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជន អាជីវកម្មនៃប្រទេសទាំង២ ក្នុងការផ្លាស់ប្តូរទំនិញ ឆ្លងកាត់ទំនិញតាមច្រកព្រំដែន និងការបើកតំបន់សេដ្ឋកិច្ចពិសេសទៅតាមតំបន់ព្រំដែនហ្នឹងទាំងរួមគ្នាក៏បាន ដាច់ដោយឡែកក៏បាន» ។ ឧកញ៉ាបន្ថែមថា កាលណាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ នឹងជួយជំរុញសកម្មភាពគម្រោងដែលភាគីកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាស្រាប់ក៏ដូចជាបន្តគម្រោងផែនការផ្សេងៗទៀត ជាពិសេសអាចពង្រឹងកិច្ចសហការទ្វេភាគីតាមច្រកព្រំដែនកាន់តែមានប្រសិទ្ធភាព តួយ៉ាង កិច្ចអន្តរាគមន៍លើការបិទ-បើកច្រកព្រំដែន ដែលកន្លងមកមានការបិទដោយឯកតោភាគីជាដើម។ ស្រដៀងគ្នានេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ជាពិសេសការធ្វើឯកសារតាមច្រកព្រំដែន ដែលនឹងបង្កភាពងាយស្រួល ចំណេញថវិកានិងពេលវេលា និងជំរុញផលិតកម្មរវាងប្រទេសជិតខាងគ្នានេះ។ លោកបញ្ជាក់បន្ថែមថា៖«កិច្ចព្រមព្រៀងនេះនឹងពង្រឹងផលិតកម្ម និងពាណិជ្ជកម្មរវាងប្រទេសជិតខាងគ្នាកាន់តែខ្លាំងក្លាឡើង ដូចដែលអ្វីដែលសហរដ្ឋអាមេរិកបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសម៉ិចសិចកូ និងកាណាដា ជាគំរូស្រាប់»។ គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសាកន្លងទៅថ្មីៗនេះ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន…
-
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ត្រៀមរួចរាល់ដើម្បីធ្វើតេស្តសាកល្បង នៅពាក់កណ្តាលខែឧសភាខាងមុខ
ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយក្រុមហ៊ុនរៀបចំប្រតិបត្តិការ ដែលដឹកនាំដោយលោក ZOU YUHUI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)។ តាមការលើកឡើងរបស់គណៈកម្មការ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩២% និងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ តាមរយៈសជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅសេស សល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេច ដាក់ឱ្យដំណើរការជាផ្លូវការ…
-
កម្ពុជា-បារាំង កំពុងជំរុញឱ្យមានកិច្ចសហការលើការនាំចេញ-នាំចូល កសិផល និងទំនិញទ្វេភាគី
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជា ខណៈបច្ចុប្បន្នភាគីទាំងពីរ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញឱ្យមានកិច្ចសហការលើការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសបារាំង និងនាំចូលទំនិញរបស់បារាំងមកកាន់កម្ពុជាវិញ។ យោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ Rungis និងគណៈប្រតិភូបារាំង កាលរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងនៅក្នុងជំនួប នោះថា ភាគីទាំងពីរបានពិភាក្សាគ្នា លើសក្តានុពលវិស័យក សិកម្ម ហើយលោកក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ទីផ្សារកសិផលកម្ពុជាពីសំណាក់ប្រតិភូបារាំង។ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជានិងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំង និងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។ ឯកឧត្តមបានឱ្យដឹងទៀតថា៖ « យើងក៏បានលើកឡើងពីការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ តាមរយៈអាហារូបករណ៍និងកម្មវិធីផ្លាស់ប្តូរបទពិសោធជាដើម។ ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួន ៣សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះជាដើម»។ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ លោកបានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិតរហូតទីផ្សារ។ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញកសិផល និងទំនិញកម្ពុជា-បារាំង កាលពីថ្ងៃទី១៩…