-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ម៉ឺននាក់ពីព្រឹត្តការណ៍ស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២របស់កម្ពុជា ពិតជាអាចផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា។ឯកឧត្តមរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ម៉ឺននាក់ និងទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាងបួនលាននាក់នៅឆ្នាំនេះបន្ទាប់ពីទទួលបានប្រមាណ១,២លាននាក់នៅត្រីមាសទី១ឆ្នាំ២០២៣នេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) ឯកឧត្តម ថោង ខុន បានបន្តថា អ្វីដែលជាការរំពឹង និងជាក្ដីសង្ឃឹមរបស់កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើនដូចកាលមុនពេលកូវីដ១៩ ដោយ ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤ ២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ៖ «យើងបានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសមិទ្ធផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងស្រូបទាញភ្ញៀវទេសចរបរទេសឲ្យចាប់អារម្មណ៍ និងមកកម្សាន្តនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៥០ម៉ឺននាក់ និងរំពឹងជួយជំរុញភ្ញៀវទេសចរបរទេសឲ្យកមកម្សាន្តនៅកម្ពុជាលើសបួនលាននាក់នៅដំណាច់ឆ្នាំ២០២៣ នេះ»។ តាមរយៈកំណើនភ្ញៀវទេសចរបរទេសនៅត្រីមាសទី១ បានជំរុញឱ្យឯកឧត្តមរដ្ឋមន្រ្តីវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ឯកឧត្តមបញ្ជាក់ថា ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសប្រទេសចិន…
-
កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅលើទីផ្សារជប៉ុនក្នុងពិព័រណ៍កម្ពុជានៅប្រទេសជប៉ុន
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបានដឹកនាំក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកឯកជនចូលរួមកម្មវិធីពិព័រណ៍កម្ពុជា Cambodia Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥)។ ក្រសួងទេសចរណ៍បន្តថា មួយវិញទៀត ពិព័រណ៍នេះក៏ដើម្បីផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»ផងដែរ។ បើតាមក្រសួងទេសចរណ៍កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣ មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។…
-
កម្ពុជាស្នើអូស្ត្រាលី ពិនិត្យទៅលើមន្ត្រីនគរបាលនារីចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានស្នើដល់មន្ត្រីជាន់ខ្ពស់នៃនគរបាលសហព័ន្ធអូសាស្ត្រលី ពិនិត្យទៅលើមន្ត្រីនគរបាលនារី ដែលពួកគាត់មានសក្តានុពល អាចចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ការស្នើនេះ ត្រូវបានលើកឡើងដោយលោកស្រី រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ទៅដល់ លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្ត្រាលី និងលោក Richard Moore ប្រធានក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្ត្រាលី ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានោះដែរ លោកស្រី រស់ ច័ន្ទសោភា បានលើកឡើងថា មន្ត្រីនគរបាលនារីដែលមានសក្តានុពល មិនត្រឹមតែការផ្តល់ការពង្រឹងលើកកម្ពស់សមត្ថភាពក្នុងការចូលរួមក្នុងសិក្ខាសាលា កិច្ចសន្ទនាប៉ុណ្ណោះទេ តែអាចផ្តល់ឱកាសចំពោះឱ្យមានឱកាសទៅទស្សនកិច្ចសិក្សា ឬទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពពួកគាត់។ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Anthony Maguire បាននថ្លែងអំណរគុណលោកស្រីរស់ ច័ន្ទសោភា ដែលបានលើកឡើងផ្តោតសំខាន់ទៅលើការចូលរួមរបស់ស្ត្រី ក្នុងវិស័យនគរបាល។ លោកក៏បានឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីចំនួនបីនាក់ហើយដែលជាស្ត្រី ហើយមេដឹកនាំជាស្ត្រីនេះ មានការចូលរួមចំណែកយ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់ ក្នុងក្រសួង ពិសេសនគរបាលអូស្ត្រាលី និងនគរបាលជាតិកម្ពុជាដែលមានការផ្តោតសំខាន់លើបញ្ហាសមត្ថភាពរបស់ស្ត្រី។ បើតាមលោកស្រី…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Maury Hechavarria Bermúdez អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋគុយបា នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ដែលកន្លងមកគុយបាបានចូលរួមជួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ឯកឧត្តម ឌិត ទីណា បន្តថា កម្ពុជាក៏ធ្លាប់ជួយគុយបានៅពេលមានបញ្ហាខ្វះខាតអង្ករ ដើម្បីឱ្យមានចីរភាព និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលកម្ពុជា បានប្រែក្លាយពីប្រទេសខ្វះខាតអង្ករទៅជាប្រទេសអ្នកនាំអង្ករចេញ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏រំពឹងថា គុយបា នឹងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញអង្ករដូចគ្នា តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប ពូជសុទ្ធល្អ ផ្តល់ទិន្នផលខ្ពស់ ប្រើរយៈពេលខ្លី និងមានរសជាតិឆ្ងាញ់។ ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រប្រទេសគុយបា ទាំងផ្នែកបច្ចេកទេស…
-
អូស្ត្រាលី គ្រោងនឹងដើម្បីបង្កើតសួនកសិ-ឧស្សាហកម្មដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ ប្រទេសអូស្ត្រាលីកំពុងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម ឬ អេអាយភី(AIP) ដំបូងគេនៅកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួនលើផលិតផលដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ យោងតាមការចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កសិផលកម្ពុជា ៩៥ភាគរយ ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ ប្រទេសទាំងនោះ បន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ ស្ថានទូតដដែលបន្តថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។ នោះហើយជាមូលហេតុ ដែលអូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ។ «សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ…
-
ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងគោលបំណងស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍន៍ភាពនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ និងផ្តល់អនុសាសន៍នានា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ជាពិសេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រភពក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ថ្លែងក្នុងអង្គប្រជុំ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងការពារបានជោគជ័យក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមនីតិវិធី និងបែបបទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ពាក់ព័ន្ធលើទោសប្បញ្ញត្តិមួយចំនួន។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមមាត្រានីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឱ្យកែសម្រួល និងបន្ថែមខ្លឹមសារសំខាន់ៗមួយចំនួនឱ្យស្របទៅតាមស្មារតីនៃអង្គប្រជុំ ព្រមទាំងផ្តល់គោលការណ៍មួយចំនួនទៀតជូនក្រុមការងារ ដើម្បីមានមូលដ្ឋានក្នុងការចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ៕ដោយ :ង៉ាន់ ទិត្យ
-
ទំនិញខូចគុណភាព ជាងប្រាំពីរតោនត្រូវបានដុតកម្ទេចចោល នៅខណ្ឌដង្កោ
ភ្នំពេញ៖ ទំនិញខូចគុណភាពរួមមាន សាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបជាងប្រាំពីរតោនត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប ធ្វើការបំផ្លាញចោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។ ការបំផ្លាញចោលនេះត្រូវបានលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ នៅតាមបណ្តាទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កក ម្ហូបអាហារ គ្រឿងសម្អាង ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ៖ «គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់…
-
កសិករម្នាក់នៅភូមិទឹកថ្លាទាញចំណូលបានប្រចាំថ្ងៃពីការចិញ្ចឹមងាវភក់
ភ្នំពេញ៖ “ងាវ” ភក់ គឺជាងាវមួយប្រភេទដែលមានទំហំធំជាងងាវទូទៅនិងមានលក្ខណៈខុសគ្នាពីងាវធម្មតា ឬ គ្រែងឈាម ទៅលើក្រឡារបស់វា ដែលគ្មានឈាមនៅពេលចម្អិន។ងាវភក់ជាទូទៅត្រូវបានគេចិញ្ចឹមតាមលក្ខណៈធម្មជាតិ នៅតាមតំបន់ព្រៃកោងកាង នាខេត្តតំបន់សមុទ្រ។ នៅក្នុងភូមិព្រែកសង្កែ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកសិករម្នាក់អាចទាញចំណូលបានជាប្រចាំថ្ងៃមកពីការចិញ្ចឹមងាវភក់នេះ។ របរនេះជួយបង្កើនប្រភពចំណូលដល់គ្រួសាររបស់គាត់បានគួរសម។ ដោយមានសំនៀងរដឺន តាមបែបបងប្អូនខ្មែរឥស្លាម អ្នកស្រី ឡេ ហាត់សះ អាយុ ៤២ឆ្នាំជាកសិករមួយរូបដែលចិញ្ចឹម និងផ្គត់ផ្គង់ងាវភក់ក្នុងសហគមន៍របស់អ្នកស្រីបានឱ្យដឹងថា អ្នកស្រីបានចាប់ប្រកបរបរនេះជាង ១០ឆ្នាំមកហើយ គឺចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០០៧ មក ដោយមិនមានដើមទុនគ្រប់គ្រាន់ រហូតដល់មានមន្ត្រី ជលផល ជួយជាការផ្តល់កូនងាវភក់រហូតដល់ ២០០ គីឡូក្រាម មកចិញ្ចឹមនៅក្នុងស្រះ ហើយក៏បានបន្តចិញ្ចឹមមកដល់សព្វថ្ងៃ។ អ្នកស្រី ហាត់សះ បន្តថា បច្ចុប្បន្នងាវភក់នេះគឺមានតម្រូវការខ្ពស់ណាស់ ពោលគឺទាំងក្នុងសហគមន៍របស់អ្នកស្រីផ្ទាល់និងមានទាំងអាជីវករដែលចង់ទិញយកទៅលក់បន្តជាច្រើនថែមទៀត។ អ្នកស្រី ហាត់សះ បានប្រាប់ថា ៖ «ជាមធ្យមនៅក្នុងមួយថ្ងៃខ្ញុំអាចលក់បានចន្លោះពី ២០ ទៅ ៣០គីឡូក្រាម ក្នុងតម្លៃ ២៥០០រៀលក្នុង១គីឡូក្រាម។ប៉ុន្តែតម្រូវការនេះ អាចប្រែប្រួលថែមទៀតទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន»។ អ្នកស្រីបានឱ្យដឹងទៀតថា ៖…
-
កម្ពុជា និង ក្រុមហ៊ុន ដ៏ធំរបស់ចិនគ្រោងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច
ភ្នំពេញ៖ កម្ពុជា និង ក្រុមហ៊ុន ដ៏ធំរបស់ចិន ដែល មានប្រវត្តិ កកើតឡើងជាង៧០ ឆ្នាំ មកហើយ គ្រោង បង្កើត កិច្ចសហប្រតិបត្តិការលើ វិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច សម្រាប់ ផ្គត់ផ្គង់ ការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ ក្នុង ទីប្រជុំជន និង តាមជនបទដាច់ស្រយាល។ ការពិភាក្សាលើកិច្ច សហប្រតិបត្តិការនេះ ត្រូវ បាន លើកឡើង ក្នុង ជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ជាមួយនឹង ប្រតិភូ សាខាការិយាល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd ដែលជាក្រុមហ៊ុន ដ៏ធំរបស់ចិន កាលពី ចុង សប្តាហ៍ មុន…
-
សាំង ធម្មតាបន្តចុះថ្លៃ ២០០៛ លក់ ៤,២០០រៀល ខណៈ ម៉ាស៊ូត ចុះថ្លៃ ១០០៛ លក់ ៣,៩៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែ ឧសភា នេះ!
ភ្នំពេញ ៖ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹក ថ្ងៃ ចន្ទ ទី ០១ ខែឧសភា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សាំង ចុះថ្លៃ ២០០រៀល ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ ១០០រៀល ។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀលក្នុង១លីត្រ។ ជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ…