-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យភាគីបារាំង សិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដើម្បីនាំកសិផលកម្ពុជា ចូលទៅកាន់ទីផ្សារបារាំង និងការនាំទំនិញបារាំងមកកម្ពុជាវិញ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ Rungis នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ទីផ្សារកសិផលកម្ពុជា និងបានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជានិងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំងនិងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។ មួយវិញទៀត គឺការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ តាមរយៈអាហារូបករណ៍និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាដើម ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួន ៣សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ ក្រុមការងារត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិតរហូតទីផ្សារ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
កម្ពុជានាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារក្នុងត្រីមាសទី១
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករទៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ ១២៦ លានដុល្លារអាមេរិកដោយកើនឡើងប្រមាណ ២០,៩ លានដុល្លារ ដែលស្មើនឹងប្រមាណ ១៩,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ)។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសាថា ការឡើងកើនឡើងនៃការនាំចេញអង្ករនៅក្នុងត្រីមាសទីមួយនេះ គឺទីមួយកំណើនបរិមាណ ដែលមានជាងពីរម៉ឺនតោន និងកំណើនបរិមាណនាំចេញអង្ករក្រអូបច្រើនជាងមុន ជាពិសេសទៅអឺរ៉ុប ធ្វើឱ្យតំលៃ ថ្លៃជាងអង្ករស ដែលធ្លាប់ចេញច្រើនពីពេលមុន។ «មកពីអឺរ៉ុបបើកទីផ្សារឡើងវិញធម្មតា ទើបអ្នកនាំចេញនាំអង្ករក្រអូបបានច្រើនវិញ ព្រោះអត់បង់ពន្ធ។ កាលពីមុនយើងពិបាកលក់ ឥឡូវវាស្រួលលក់បន្តិច ដោយសារពន្ធដែលធ្លាប់ដាក់នោះ វាបានបញ្ចប់តាំងពីដើមឆ្នាំ២០២២មក ខណៈដែលថ្លៃដឹកជញ្ជូនក៏មានការធូរថ្លៃជាងមុនដែរ»។ នេះបើតាមលោក លន់ យ៉េង ប្រាប់បន្ថែម។ លោកបានបន្តថា កត្តាមួយទៀត ដែលធ្វើឱ្យមានកំណើននៃការនាំចេញអង្ករក្រអូបរបស់កម្ពុជានេះដែរ គឺដោយសារតែចុងឆ្នាំ២០២២កន្លងទៅនេះ អង្ករក្រអូបកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាអង្ករល្អផ្តាច់គេ ស្របដែលកសិករកំពុងប្រមូលផល ដូចនេះការបញ្ជាទិញនៅដើមឆ្នាំ២០២៣នេះក៏មានកំណើនទៅតាមហ្នឹងដែរ។ ទាក់ទងនឹងការបង្កើនការនាំចេញអង្ករក្រអូបនេះដែរ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីពេលកន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…
-
ធនាគារជាតិនៃកម្ពុជា និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិរបស់ឥណ្ឌា ជំរុញការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិ ( NPCI) របស់ឥណ្ឌា នឹងធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជានិងប្រទេសឥណ្ឌា ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានជឿថា នឹងផ្តល់ជាធាតុចូលដ៏សំខាន់សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។ ការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ថាប័នទាំងពីរ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងគ្នា តាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៣ ក្រោម អធិបតីភាព លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក រីតេស ស៊ូក្លា(Ritesh Shukla) នាយកប្រតិបត្តិនៃស្ថាប័នទូទាត់ប្រាក់អន្តរជាតិ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថាក្រៅពីការជំរុញពីការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ភ្លាមៗហើយ អនុស្សរណៈនេះក៏មានគោលបំណងក្នុងការបង្កើតជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរសិក្សា និងពិភាក្សាបន្ថែមលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន ប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។ ប្រភពដដែលថា លើសពីនេះការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ ឆ្លងដែនខាងលើត្រូវបានរំពឹងថា…
-
កម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតទាំង ១៦ របស់ពិភពលោកក្នុងឆ្នាំ ២០២៣
ភ្នំពេញ៖ គេហទំព័រអន្តរជាតិ Yahoo finance បានចេញផ្សាយអត្ថបទមួយដែលបង្ហាញឱ្យដឹងពីប្រទេសទាំង ១៦ ដែលមានការអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាបានឈរនៅលេខរៀងទី១៤ ដោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣នេះ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ២៦.៩៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយបានឈានដល់ទឹកប្រាក់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២២។ តួលេខនេះ បានបង្ហាញពីសញ្ញានៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះកត្តាជំរុញមានដូចជាការផលិត និងការនាំចេញទំនិញកសិកម្ម កំពុងស្ទុះងើបឡើងវិញយ៉ាងពេញលេញ។ នៅឆ្នាំ ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនដែលនាំឱ្យមានវិបត្តិស្បៀងអាហារ និងថាមពល, អតិផរណាហក់ឡើងខ្ពស់, ការរឹតបន្តឹងបំណុល និងគ្រាអាសន្នផ្នែកអាកាសធាតុជាដើម។បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែប្រទេសទាំងនោះ ពឹងផ្អែកលើឥណទានសកលដែលមានតម្លៃធូរថ្លៃ ដើម្បីរីកចម្រើន។ ទោះបីជាយ៉ាងនេះក្តី ប្រទេសជាច្រើនបានបោះជំហានយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសខ្លះថែមទាំងបានលេចចេញជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទៀតផង។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីប្រទេសដែលមានការអភិវឌ្ឍន៍លឿនបំផុតទាំង ១៦ នៅលើពិភពលោក និងស្វែងយល់ពីហេតុផលនៅពីក្រោយកំណើនដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសទាំងអស់នោះ។ និន្នាការសំខាន់មួយដែលត្រូវសង្កេតឃើញ នោះគឺថាប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតជាច្រើននៅលើពិភពលោក មានទីតាំងនៅអាស៊ី និងអាហ្រ្វិក។ នេះជារឿងមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារតែតំបន់ទាំងនេះបានជួបប្រទះនឹងកំណើនប្រជាជន…
-
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣
ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ២៦.៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយបានឈានដល់ទឹកប្រាក់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២២។ តួលេខខាងលើនេះ បានបង្ហាញពីសញ្ញានៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះកត្តាជំរុញមានដូចជាការផលិត និងការនាំចេញទំនិញកសិកម្ម កំពុងស្ទុះងើបឡើងវិញយ៉ាងពេញលេញ៕ ប្រភព៖ Yahoo Finance ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រាជរដ្ឋាភិបាលជូនដំណឹងអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបើកឡើងវិញជាបណ្តើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ។ ជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល, ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និង ការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម។ ក្នុងន័យនេះ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម, ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដូចខាងក្រោម៖ ទី១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ដោយឡែក ក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤។ ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី…
-
ពលករខ្មែរនៅ កូរ៉េ អាចផ្ញើប្រាក់ដល់គ្រួសារជាមធ្យម ១ពាន់ដុល្លារ ក្នុង១ខែ និងអាចរក ប្រាក់ចំណូលជូនជាតិជិត ៦០០លានដុល្លាររៀងរាល់ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៉ិត សំហេង បែបនេះធ្វើឡើង ខណៈពេលអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ពិធីនេះដែរមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។ ក្នុងពិធីនេះឯកឧត្តម អ៉ិត សំហេង បានបង្ហាញនូវក្តីរំភើប ដែលបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនខ្មែរ ទាំងអស់មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ និងចំណាយពេលច្រើនម៉ោងដើម្បីចូលរួមកម្មវិធីមហាសង្កា្រន្តនេះ ជាពិសេសក៏មានវត្តមានរបស់លោក គីម ដុងគិន អភិបាលក្រុងអឺយចុងប៊ូ។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង…
-
រដ្ឋមន្រ្តីកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីវ័យក្មេង បន្តអភិវឌ្ឍន៍សមត្ថភាពចំណេះជំនាញលើផ្នែកឌីជីថល
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី បានជំរុញទៅដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ពិសេសស្រ្តីជាសហគ្រិន គួរបន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថលរបស់ខ្លួនបន្ថែមទៀត។ ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកជំទាវ អ៊ឹង កន្ថាផាវី និងគណៈប្រតិភូ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣កន្លងមក នាក្រសួងកិច្ចការនារី។ យោងតាមគេហទំព័ររបស់ក្រសួងកិច្ចការនារី ក្នុងកិច្ចប្រជុំនោះ លោកជំទាវ អ៊ឹង កន្ថាផាវី បានកោតសរសើរចំពោះភាពសកម្មរបស់គណៈកម្មការស្រ្តី ក្នុងសមាគម ជាពិសេសតាមរយៈកិច្ចសហការ ជាមួយនឹងក្រសួងកិច្ចការនារី ក្នុងការរៀបចំកម្មវិធីពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន កាលពីឆ្នាំ២០២២កន្លងមក ក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ាន។ ទន្ទឹមគ្នានេះ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា បន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថលផងដែរ។ លោកជំទាវបន្តថា ៖ «សូមបន្តគិតគូរដល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពផ្នែកឌីជីថល និងជំនាញទន់សមាជិករបស់ខ្លួន និងបុគ្គលិករបស់សហគ្រាស ដែលដឹកនាំដោយសមាជិកខ្លួន ដើម្បីឱ្យមានលទ្ធភាព កាន់តែបានឆ្លើយតប និងទាញផលប្រយោជន៍ពីយុគសម័យឌីជីថល នៅក្នុងស្រុក តំបន់ និងជាសកល»។…
-
ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ”
ខេត្តស្វាយរៀង ៖ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ត្រូវបានរៀបចំធ្វើនៅទីរួមខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍ៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិ១ផលិតផល១ខេត្តស្វាយរៀង មានប្រសាសន៍ថា រដ្ឋបាលខេត្ត ដែលមានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត និងមន្ទីរអង្គភាពជំនាញជាសេនាធិការ បានសហការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានាក្នុងខេត្ត បានធ្វើការពង្រឹង និងពង្រីកសមត្ថភាពដល់សហគមន៍ក្នុងប្រតិបត្តិការផលិត កែច្នៃ បង្កើតថ្មីនូវផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា ដោយមានការគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសពីគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានធ្វើឲ្យផលិតផលជាច្រើនមុខ ដែលផលិតបានដោយផលិតករនៅក្នុងខេត្ត ត្រូវបានទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១ ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ខេត្តស្វាយរៀង មានប្រជាពលរដ្ឋសរុប ចំនួន ១៦០.៦១១គ្រួសារ ស្មើនឹង ៦៧៤.៦៣៥នាក់, ភាគច្រើនប្រកបមុខរបរក្នុងវិស័យផលិតកម្មកសិកម្ម ប្រមាណជា ៥៤,៨% វិស័យសេវាកម្ម ៤៤,៥% និងប្រកបមុខរបរក្នុងវិស័យសិប្បកម្ម…
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញពិនិត្យវឌ្ឍនភាពការស្ថាបនា ផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀប ចំ ដែនដី នគរូបនីយកម្មនិងសំណង់បានកោតសរសើរចំពោះ ការដ្ឋាន កសាងផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ភ្នំបូកគោថា ជាផ្លូវមាន លក្ខណៈប្រវត្តិសាស្រ្តបម្រើឱ្យការអភិវឌ្ឍនៅភ្នំបូកគោនេះ។ កា របញ្ជាក់នេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមេសាក្នុងឱកាស ឯកឧត្ដមអញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេ តភ្ជាប់ ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១ ឆ្ពោះទៅលើភ្នំបូកគោ ស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ ក្នុងពេលពិនិត្យជាក់ស្ដែងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជំរុញដល់ក្រុមការងារធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់និងអាចធ្វើចរាចរណ៍បានសិន ហើយក្រុមហ៊ុននឹងបន្តការខិតខំ ប្រឹង ប្រែង ស្ថាបនាផ្លូវនេះជាជំហានៗទៀតនាពេលអនាគតទៅ ជាផ្លូវចាក់ កៅស៊ូ(AC) ស្របតាមគម្រោង ប្លង់ដែលបានធ្វើការសិក្សាដោយ ក្រសួង សាធារណការនិងដឹកជញ្ជូន។ គួរបញ្ជាក់ថា ដោយសារតែតំបន់វិនិយោគនិងអភិវឌ្ឍន៍ នេះមាន ទំហំ ធំធេងហើយមានផ្លូវឡើងចុះតែមួយខ្សែនោះទើបរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ៩៦សជណ.ដ.ប ចុះថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២ របស់ ទីស្តីការគណៈរដ្ឋមន្រ្តីសម្រេចឱ្យបើកផ្លូវថ្មីចំនួនមួយខ្សែ ទៀត តភ្ជាប់ ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោកាត់តាមដី សម្បទាន សេដ្ឋកិច្ច ចម្ការដូងប្រេងរបស់ក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប ដោយការ ចំណាយជាបន្ទុក របស់ក្រុមហ៊ុនសុខាអូតែល។…