-
កម្ពុជា-តួកគី បានជួបពិភាក្សាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មតួកគី បានជួបពិភាក្សាការងារក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២សម្រេចបានជាង១៥០លានដុល្លារ ដោយកើនឡើង៧០ភាគរយបើធៀបនឹងឆ្នាំ២០២១។ ជំនួបនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី៥ខែមេសា រវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុបនៃក្រសួងពាណិជ្ជកម្មតួកគី និងមានវត្តមានចូលរួមពីលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ភាគីទាំងពីរ។ នេះបើតាមប្រភពក្រសួងពាណិជ្ជកម្ម។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធលទ្ធផល(Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច។ ប្រភពខាងលើបន្តថា ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យក្នុងការរៀបចំនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីកំណើននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ ១៥២ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។…
-
ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្នែកដោះស្រាយវិវាទពាណិជ្ជកម្មដល់មន្រ្តីរាជការ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាស្តីពី “សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា” ដល់មន្រ្តីជំនាញនិងវិស័យឯកជនដើម្បីបញ្ជ្រាបការយល់ដឹងអំពីយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ សំដៅបង្កើនប្រសិទ្ធភាពក្នុងការសម្របសម្រួល និងដោះស្រាយបានលឿនរហ័ស ប្រកបដោយទំនុកចិត្តជូនដល់ធុរជនក្នុងស្រុក និងក្រៅស្រុក។ សិក្ខាសាលានេះធ្វើឡើងកាលពីថ្ងៃទី ៦ ខែមេសា ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលមានការចូលរួមពីមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងវិស័យឯកជនពាក់ព័ន្ធចំនួន ៧០នាក់។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកជំទាវ គង់ សិទ្ធិកា មានប្រសាសន៍ថា ការបង្កើតឱ្យមាននូវច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ គឺជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីទាក់ទាញការវិនិយោគ តាមរយៈការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ។ លោកជំទាវបញ្ជាក់ថា មជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺផ្តល់ភាពងាយស្រួលដល់វិស័យឯកជនមកពីគ្រប់ជាតិសាសន៍អាចធ្វើការប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត និងមានតម្លាភាព។ លោកជំទាវបន្ថែមទៀតថា ចំពោះកម្ពុជាវិញ ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅបានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យគត់សម្គាល់។ លោកជំទាវ គង់ សិទ្ធិកា បញ្ជាក់ថា៖«ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ ដើម្បីដោះស្រាយនូវវិវាទនេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(ម.ជ.ម) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដែលជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតែមួយគត់នៅកម្ពុជា…
-
ពិព័រណ៍ផលិតផលកសិកម្មខ្មែរ ត្រូវបានប្រារព្ធនៅអគារខេមរានី
ភ្នំពេញ៖ពិព័រណ៍ផលិតផលកសិកម្មខ្មែរដែលរៀបចំឡើងដោយ សមាគម ពាណិជ្ជករវ័យក្មេងកម្ពុជានិងសមាគមពាណិជ្ជករកាណាដា ត្រូវបានប្រារព្ធកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅ អគារ ខេមរានី នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ។ ចូលរួមក្នុងឱកាសនេះដែរមានប្រតិភូកម្ពុជាមកពីប្រទេសកាណាដា ចំនួន ៦០ នាក់ ដឹកនាំដោយលោក ជីវ សុខាល័យ ប្រធានគណៈកម្មា ធិការ សាខាបក្សប្រចាំខេត្តកេបិច។ចំណែកនៅក្នុងប្រទេស មានមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វិស័យឯកជនចំនួន ប្រាំមួយ ក្រុមហ៊ុន និងសហគមន៍ចំនួន ១០សហគមន៍។ ផលិតផលកសិកម្មដែលយកមកតាំងបង្ហាញមានដូចជា អង្ករ (ប្រភេទអង្ករនាំចេញ) ចេកអំបូងលឿង ម្រេចស្វាយកែវ ល្មៀត (ស្រស់និងក្រៀម) មៀនប៉ៃលិន (ស្រស់និងក្រៀម) ស្វាយចន្ទី ស្ពៃក្ដោប ល្ហុង ក្រវាញ ស្លឹកគ្រៃ រំដេង ល្មៀត ទឹកឃ្មុំ ផ្លែសំរង…
-
មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្ម៖ ទំនិញដែលនាំចូលពីបរទេសមិនគួរត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាប្រាប់ថា ក្រុមការងារសភាពាណិជ្ជកម្មមិនគាំទ្រចំពោះការនាំចូលផ្ដាច់មុខនូវទំនិញពីបរទេសឡើយ។រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ ព្រោះផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែងដោយស្មើភាព ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹងថា គ្រប់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេសមិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ។ លោកថា ការនាំចូលទំនិញផ្ដាច់មុខពីបរទេស ព្រោះផ្ទុយពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែងដោយស្មើភាពនិងផ្ទុយគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិទៀតផង។ ឧកញ៉ាបានបន្ថែមថា សភាពាណិជ្ជកម្មកំពុងតែធ្វើការងារមួយចំនួនទាក់ទងនឹងការនាំចូលផ្តាច់មុខនិងរក្សាកម្មសិទ្ធបញ្ញានេះ ដោយសារតែសភាពាណិជ្ជកម្ម មិនមានការគាំទ្រនោះទេ។ សម្រាប់ផលិតផលនាំចូលទាំងអស់ ដែលអាចជួញដូរបាន គឺមិនអាចផ្តាច់មុខបានទេ ដោយសារទីផ្សារសរី។ ឥឡូវយើងមានច្បាប់ការរពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហើយ។ ដូចនេះប្រសិនបើយើងឱ្យក្រុមហ៊ុន ដែលមកពីបរទេស គាត់មកផ្តាច់មុខនៅស្រុកខ្មែរយើង តែគាត់មិនបាននាំចូលផលិតផលនោះ ជាពិសេសគ្រឿងយន្តកសិកម្ម ឬបច្ចេកវិទ្យាជាដើម ដែលវានឹងអាចធ្វើឱ្យមានការរាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង»។ ឧកញ៉ាបានបន្ថែមទៀតថា ធម្មតាទីផ្សារសេរី ត្រូវតែមានការនាំចូលប្រកួតប្រជែងដោយស្មើភាព ដូចនេះប្រសិនបើនៅតែបន្តអនុញ្ញាតឱ្យមានការនាំចូលផ្តាច់មុខ គឺក្រុមហ៊ុននាំចូលនោះលក់ផលិតផល ដែលមានតម្លៃតាមការកំណត់របស់ខ្លួន មិនមានតម្លៃច្បាស់លាស់ ។ កន្លងទៅធ្លាប់មានបញ្ហារួចទៅហើយ ក្រុមហ៊ុនមួយចំនួនចុះបញ្ជីផលិតផលដែលខ្លួននាំចូលផ្តាច់មុខ ប៉ុន្តែមិនបាននាំចូលមក។ នៅពេលក្រុមហ៊ុនផ្សេងៗចង់នាំចូលផលិតផលដូចគ្នានោះដែរ ដែលមកពីប្រភពក្រុមហ៊ុនដើមនៅក្រៅប្រទេសតែមួយ ត្រូវបង់កម្រៃសេវាបង់ក្រៅ ដើម្បីអាចនាំចូលផលិតផលនោះបាន…
-
ប្រព័ន្ធអនុគ្រោះពន្ធ DCTS ចូលខ្លួនមកជំនួស GSP ចាប់ពីខែមេសានេះដើម្បីជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ ឌីស៊ីធីអេស (Developing Countries Trading Scheme,DCTS) នៃចក្រភពអង់គ្លេសបានចូលជាធរមាននៅខែមេសា ឆ្នាំ២០២៣នេះ ខណៈដែលកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។ ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS មិនមានអ្វីខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ Generalised System of Preferences ដែលហៅកាត់ថា GSP នោះទេ ។ប៉ុន្តែអ្វីដែលខុសគ្នាបន្តិចនោះគឺចំនួនប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយ DCTS មានប្រទេស៦៥ ខណៈដែល GSP មានត្រឹម៤៧ប្រទេសប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ថា៖« ក្នុងខែមេសានេះជាពេលវេលា ដែលប្រព័ន្ធ DCTS ចូលខ្លួនមកជំនួស GSP ហើយប្រព័ន្ធនេះ មិនខុសពី GSPនោះទេ គ្រាន់តែគេបង្កើនចំនួនប្រទេសដែលត្រូវបានអនុញ្ញាតឱ្យនាំចូលទំនិញទៅអង់គ្លេសតាមរយៈនេះ។ប្រទេសដែលមានចំណូលទាបឬ ចំណូលមធ្យមកម្រិតទាបចំនួន១៨ទៀត ត្រូវបានបញ្ចូលទៅក្នុងប្រទេសនេះ ដែលបានបញ្ជាក់ដោយធនាគារពិភពលោក»។ យោងតាមការចេញផ្សាយរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS ផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ដែលនឹងជួយឱ្យបណ្តាធុរកិច្ចកម្ពុជាអាចជំរុញការនាំចេញទំនិញរបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស។ តាមរយៈការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការ…
-
លោកជំទាវបណ្ឌិត ជា សេរី ៖ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលមានការកើនឡើង ១៦,៦០% ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ
ខេត្តព្រះសីហនុ៖ ក្នុងសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង (KHQR) និងអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញដែលរៀបចំធ្វើនៅក្រុង-ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានលំហូរសាច់ប្រាក់រៀលចំនួន ៤១% មកធនាគារឯកជន និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនៅខេត្តព្រះសីហនុនាពេលកន្លងទៅនេះ ។ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលមានការកើនឡើង ១៦,៦០% ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ ជាមួយនេះអត្រាប្តូរប្រាក់ត្រូវបានរក្សាលំនឹងបានយ៉ាងល្អប្រសើរ ។ លោកជំទាវសំដែងការគាំទ្រក្រសួងពាណិជ្ជកម្មចំពោះការបិទស្លាកតម្លៃជាលុយរៀល នៅលើមុខទំនិញ លើកទឹកចិត្តការលើកស្ទួយការចារចរប្រាក់រៀល នាំគ្នាប្រើប្រាស់លុយរៀលអោយបានកាន់ទូលំទូលាយថែមទៀត។ លោកជំទាវបន្ថែមថា ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាលនិងធនាគារជាតិ នៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា សម្រាប់អាជីវកម្ម។ ទន្ទឹមនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីៗ គ្រប់ប្រភេទ…
-
កម្ពុជា និង អូស្រា្តលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស ៧០ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែ
ភ្នំពេញ៖ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា “វ.ស.អ.ក.ក” នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ។ លោក ឡោ ប៊ុណ្ណា នាយក វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា“វ.ស.អ.ក.ក” បានលើកឡើងថា ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន៨០កន្លែង ។ ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា “វ.ស.អ.ក.ក” និងរដ្ឋាភិបាលអូស្រ្តាលី។ ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន ៨០កន្លែង…
-
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ ហិរញ្ញវត្ថុវិមជ្ឈការផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុ ប៉ុន្តែទម្រង់ហិរញ្ញវត្ថុនេះកំពុងក្លាយជាកម្មវត្ថុនៃការពិភាក្សាយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីហានិភ័យដែលអាចនឹងកើតមាន ជាមួយនឹងភាពស្មុគស្មាញនៃការធ្វើនិយ័តកម្មផងដែរ។ ការថ្លែងបែបនេះរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយ ធ្វើឡើងក្នុងសិក្ខាសាលាពីតួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី០៤ ខែមេសានេះ នាសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា មូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានគោលការណ៍គ្រឹះចំនួន ៣ រួមមាន៖ (១) លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ និង (៣) អភិវឌ្ឍឱ្យល្អប្រសើរនូវនវានុវត្តន៍ហិរញ្ញវត្ថុ ដោយឈរលើគោលគំនិត ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា សកម្មភាព និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានយល់ថា មិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយ័តកម្មនោះទេ ដោយហេតុថា…
-
បណ្តាញផ្លូវជាតិសំខាន់ៗបីខ្សែតម្លៃ៤០ លានដុល្លារ ក្នុងខេត្តក្រចេះចាប់ផ្តើមសាងសង់
ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវបីខ្សែក្នុងខេត្តក្រចេះជាង ៩៨ គីឡូម៉ែត្រក្នុងតម្លៃ ៤០ លានដុល្លារ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងថា ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំងបីខ្សែនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតផ្លូវ ពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ កំណាត់ផ្លូវទាំងបីខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់។ ឯកឧត្តមបន្តថា បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ (ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង…
-
វិស័យធនាគារនៅកម្ពុជាមានទ្រព្យសម្បត្តិសរុប ៦៧,៩ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២២
ភ្នំពេញ៖ លោក ឃឹម សម្បូណ៌រតនា ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA បានឱ្យដឹងថា វិស័យធនាគារនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទ្រព្យសម្បត្តិសរុបចំនួន ៦៧,៩ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២២។ ក្នុងនោះមានធនាគារពាណិជ្ជចំនួន ៦០ កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដែលបម្រើសេវាដល់ប្រជាជនចំនួន១៧លាននាក់។ លោក ឃឹម សម្បូណ៌រតនា បន្តថា ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន បណ្តាធនាគារបានខិតខំបង្កើតផលិតផលផ្សេងៗជាច្រើន។ ខណៈដែលវិស័យធនាគារមានការរីកចម្រើនខ្លាំង បញ្ហាប្រឈមមួយចំនួនក៏កើតមានឡើងដូចគ្នា មានដូចជា៖ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មខ្នាតតូចនៅមានកម្រិត, កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមក្រុមប្រជាពលរដ្ឋមួយចំនួន និងការក្លែងបន្លំ ឬឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។ លោកបន្ថែមថា ឆ្លើយតបនឹងបញ្ហាទាំងនេះ វិស័យធនាគារត្រូវការការចូលរួមសកម្មពីប្រព័ន្ធផ្សព្វផ្សាយ មានដូចជាសុក្រឹតភាព និងវត្ថុបំណង ដើម្បីឱ្យមានភាពសុក្រឹត (ត្រឹមត្រូវ) និងមានគោលបំណងជាក់លាក់ ក្នុងការរាយការណ៍របស់ពួកគេ ជាពិសេសនៅពេលនិយាយអំពីព័ត៌មានហិរញ្ញវត្ថុ។ (ស្រាវជ្រាវ ពិនិត្យអង្គហេតុ និងប្រភពព័ត៌មាន)។ ការយល់ដឹងអំពីពាក្យបច្ចេកទេសហិរញ្ញវត្ថុ៖ ត្រូវមានការយល់ដឹងអំពីភាសាហិរញ្ញវត្ថុឱ្យបានច្បាស់ ដើម្បីអាចពន្យល់ព័ត៌មានហិរញ្ញវត្ថុតាមរបៀបដែលងាយស្រួល សម្រាប់អ្នកអានយល់។ ចំណេះដឹងផ្នែកឌីជីថល៖ ដើម្បីស្គាល់ឧបករណ៍ឌីជីថល និងវេទិកាដែលអាចជួយដល់ការស្រាវជ្រាវ រាយការណ៍…