Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឆ្នាំ២០២២កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិប្រមាណ ៥៦% ដែលកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១

    ឆ្នាំ២០២២កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិប្រមាណ ៥៦% ដែលកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១

    កំពង់ស្ពឺ៖ ឆ្នាំ២០២២កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៥៦% ដែលបានកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១ ហើយការកើនឡើងនេះ បង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។ នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ។ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ស្ពឺ និយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ ការប្រើប្រាស់ទូលំទូលាយនូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា ដល់អ្នកជំនាន់ក្រោយ និងភ្ញៀវទេសចរបរទេស ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា កន្លងមក សង្កេតឃើញថា ការចាយវាយប្រាក់រៀលនៅខេត្តកំពង់ស្ពឺពីសំណាក់ប្រជាពលរដ្ឋមានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ ព្រោះខេត្តកំពង់ស្ពឺ ក៏ជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និងបរទេស…

  • ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ​ វេទិកាកេសរកូលជាតិ លើកទី៣ចាប់ពីថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប AeonI

    ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ​ វេទិកាកេសរកូលជាតិ លើកទី៣ចាប់ពីថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប AeonI

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដល់សាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថាននឹងរៀបចំ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ * វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថាពិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងដែរថាពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១)លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និង គុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ ២)ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា ៣)ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ៖ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ មានតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចជាតិ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ៖ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ មានតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OECD) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីសម្ពោធព្រឹត្តិបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយពីជំងឺរាតត្បាតសកល” (“The 2023 OECD Economic Outlook for Southeast Asia, China and India: Reviving Tourism Post-Pandemic”) ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់របស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ ផ្តល់ប្រាក់ចំណូល និងសម្រួលលំហូរទំនិញគ្រឿងឧបភោគ-បរិភោគសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ រីឯវិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះក្រុមហ៊ុនចិន សម្រាប់ការវិនិយោគស្វាយចន្ទី នៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះក្រុមហ៊ុនចិន សម្រាប់ការវិនិយោគស្វាយចន្ទី នៅកម្ពុជា

    ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dr. Wang Xiangshe នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន ។ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការវិនិយោគស្វាយចន្ទី មិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូដល់បរិស្ថាននិងព្រៃឈើ (Eco-Friendly) ផងដែរ ៕ ប្រភព៖ក្រសួងកសិកម្ម

  • រដ្ឋមន្រ្តីក្រសួងផែនការ ជំរុញមន្រ្តីជំរឿនកសិកម្មទាំងអស់ត្រូវយកចិត្តទុកដាក់លើការងាររបស់ខ្លួន

    រដ្ឋមន្រ្តីក្រសួងផែនការ ជំរុញមន្រ្តីជំរឿនកសិកម្មទាំងអស់ត្រូវយកចិត្តទុកដាក់លើការងាររបស់ខ្លួន

    រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានជំរុញដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ដើម្បីឱ្យដំណើរការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣ នៅកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេសទទួលបានជោគជ័យ។ ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនកសិកម្មចំនួន ៤៧នាក់ នៅខេត្តកំពត កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ បានលើកឡើងថា ខណៈដែលការធ្វើជំរឿនកសិកម្មនៅកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះតទៅ និងមានរយៈពេល៣០ថ្ងៃ​ ហេតុនេះ សូមឱ្យមន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកបន្តថា៖«មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ដោយមិនត្រូវឱ្យមានការធ្វេសប្រហែស ឬបង្កលក្ខណៈខុសឆ្គងប្រាសចាកពីភារកិច្ច និងក្រមសីលធម៌របស់ខ្លួនឡើយ ហើយក៏ត្រូវចេះសហការគ្នា ជាមួយមន្ទីរផែនការខេត្ត ដើម្បីអនុវត្តការងារធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣នេះ ឱ្យសម្រេចបានលទ្ធផលគួរជាទីទុកចិត្ត និងប្រសិទ្ធភាព»។ លើសពីនេះ រដ្ឋមន្រ្តីក្រសួងផែនការ ក៏អំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ និងផ្តល់ទិន្នន័យ…

  • រដ្ឋមន្ត្រីកសិកម្ម ៖ គយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រ និងសំណាក នៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ

    រដ្ឋមន្ត្រីកសិកម្ម ៖ គយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រ និងសំណាក នៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ

    ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីនីតិវិធី នៃកិច្ចដំណើរការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិផលវិស័យកសិកម្ម ក្នុងទម្រង់អេឡិចត្រូនិក តាមប្រព័ន្ធបញ្ជរតែមួយ ក្នុងជំហានដំបូង នៅទីស្តីការក្រសួង កាលរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជានីតិវិធី គឺគយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រ និងសំណាក នៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ហើយសម្រាប់ក្រុមហ៊ុនណាដែលមិនគោរព តាមគោលការណ៍ អនាម័យ និងភូតគាមអនាម័យ (SPS) គឺតម្រូវឱ្យនាំទៅប្រភពដើមវិញ ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មដែលត្រូវស្ថិតក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយ ជាមួយគ្នានេះដែរអគ្គនាយកដ្ឋានពាក់ព័ន្ធទាំង៣ គឺកសិកម្មសត្វ និងជលផល ត្រូវធ្វើការនេះជាមួយគយ និងពិនិត្យកែសម្រួលអនុក្រឹត្យលេខ១៧ ថាតើរបស់ណាត្រូវធ្វើការត្រួតពិនិត្យ (Spot Check) ហើយត្រូវដឹងពីប្រភពច្បាស់លាស់។ ឯកឧត្តម ឌិត ទីណា បន្តទៀតថា ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ (SPS) គឺជាបដិការដែលត្រូវអនុវត្តតាមគោលការណ៍ស្មើភាពពាណិជ្ជកម្ម ដែលការងារនេះ…

  • ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បើកភ្លើងខៀវឱ្យក្រុមហ៊ុន Cellcard ត្រៀមបោះផ្សាយលក់ភាគហ៊ុន

    ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បើកភ្លើងខៀវឱ្យក្រុមហ៊ុន Cellcard ត្រៀមបោះផ្សាយលក់ភាគហ៊ុន

    ភ្នំពេញ៖ ប្រតិបត្តិករទូរគមនាគមន៍ CAMGSM PLC របស់ក្រុមហ៊ុន Royal Group ដែលត្រូវបានគេស្គាល់ថា Cellcard បានទទួលការយល់ព្រមជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីពេលថ្មីៗនេះ លើការត្រួតពិនិត្យសិទ្ធិក្នុងការចុះបញ្ជីមូលបត្រ ដែលបានបញ្ជាក់ថា ក្រុមហ៊ុនអាចបំពេញតម្រូវការចុះបញ្ជីនៅលើផ្សារហ៊ុនបាន។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ ការអនុម័តនេះឆ្លុះបញ្ចាំងថា ក្រុមហ៊ុន CAMGSM PLC មានភាគហ៊ុនរបស់ភាគទុនិកមិនតិចជាងប្រហែល ៧.៣លានដុល្លារ នៅកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំចុះបញ្ជីដំបូងនៅផ្សារហ៊ុន និងទទួលបានប្រាក់ចំណេញសុទ្ធមិនតិចជាងប្រហែល ០.៥លានដុល្លារសម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយបំផុត មុនឆ្នាំ កាលបរិច្ឆេទនៃការបំពេញពាក្យសុំ និងសរុបសម្រាប់ប្រាក់ចំណេញសុទ្ធមិនតិចជាងប្រហែល ០.៧៤លានដុល្លារសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ។នេះបើយោងតាមច្បាប់ចុះបញ្ជីនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ លោក គឹម សុផានីតា នាយកប្រតិបត្តិការទីផ្សារនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់អ្នកយកព័ត៌មានថា Cellcard នឹងក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដែលបានចុះបញ្ជីដំបូងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ CSX បន្ទាប់ពីបញ្ចប់ដំណើរការទាំងអស់ដោយជោគជ័យ។ ក្រុមប្រឹក្សាភិបាលសំខាន់នៃទីផ្សារភាគហ៊ុនមានភាគហ៊ុនចំនួន ៧ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២២ មានដូចជា PWSA, GTI, PPAP, PPSP, PAS, ABC និង…

  • អភិបាលខេត្តបាត់ដំបង បានស្នើឲ្យទូតកាណាដា ជួយកៀរគរជំរុញឲ្យអ្នកជំនួញ និងក្រុមហ៊ុនរបស់កាណាដាមកវិនិយោគតម្លើងរោងចក្រកែច្នៃផលិតផលកសិកម្ម

    អភិបាលខេត្តបាត់ដំបង បានស្នើឲ្យទូតកាណាដា ជួយកៀរគរជំរុញឲ្យអ្នកជំនួញ និងក្រុមហ៊ុនរបស់កាណាដាមកវិនិយោគតម្លើងរោងចក្រកែច្នៃផលិតផលកសិកម្ម

    ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរាជទូត នៃប្រទេសកាណាដា (ប្រចាំ៣ប្រទេស)រួមមាន៖ព្រះរាជាណាចក្រកម្ពុជា ថៃ និងប្រទេសឡាវ ។ ក្នុងជំនួបនេះដែរផ្តោតនូវកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រទេសកាណាដា និងដើម្បីជម្រុញដល់ការទាក់ទាញអ្នកវិនិយោគទុនរបស់កាណាដាឲ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្តោតលើការតម្លើងរោងចក្រ ដើម្បីធ្វើការកែច្នៃនូវផលិតផល ភោគផលដំណាំកសិ-ឧស្សាហកម្ម ដែលមានក្នុងខេត្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។ លោកជំទាវបណ្ឌិត Sarah Taylor បានគូសបញ្ជាក់ពីដំណើរបេសកកម្មរបស់ខ្លួននៅខេត្តបាត់ដំបង ដើម្បីបានស្វែងយល់អំពីវឌ្ឍនភាពរីកចម្រើនរបស់ខេត្ត ជាពិសេសផ្តោតលើវិស័យនិងគម្រោងសំខាន់ៗមួយចំនួនដែលប្រទេសកាណាដាបានជួយដល់កម្ពុជា ដូចជា ៖ គម្រោងបោសសម្អាតមីន ជាដើម ហើយក្នុងនោះក៏មាននៅខេត្តបាត់ដំបងផងដែរ។ លោកជំទាវ បន្តថា ៖ ក្រៅពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ក្នុងនោះក៏មានក្រុមហ៊ុនធំៗនិងអ្នកវិនិយោគកាណាដា ជាច្រើនផងដែរ ដែលបានមករកស៊ី នៅកម្ពុជា។ ក្រៅពីផ្តោតលើកិច្ចសហប្រតិបត្តិការចំណងការទូត ក្នុងនោះលោកជំទាវបណ្ឌិតSarahTaylor ក៏ចង់ស្វែងយល់អំពីកិច្ចដំណើរការនិងការប្រព្រឹត្តទៅសម្រាប់ក្នុងការត្រៀមរៀបចំនូវការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ របស់ប្រទេសកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នៅថ្នាក់ពេលខាងមុខនេះ ។…

  • ស្ថាប័នរដ្ឋចាប់ដៃគូជាមួយវិស័យឯកជន ផ្តល់ចំណេះដឹងស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា”

    ស្ថាប័នរដ្ឋចាប់ដៃគូជាមួយវិស័យឯកជន ផ្តល់ចំណេះដឹងស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា”

    ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីដាក់ដំណើរការជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារ Oakwood Premier Phnom Penh ។ កម្មវិធីបណ្តុះបណ្តាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា“ គឺជាកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៨សប្តាហ៍ ហើយវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗចំនួន ៤៖ (១) បង្កើនការយល់ដឹងទូលំទូលាយពីការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន, (២) បង្កើនជំនាញ និង ចំណេះដឹងចាំបាច់ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់, (៣) យល់ដឹងអំពី របៀបបង្កើត និងរៀបចំមាតិកាដែលមានគុណភាពខ្ពស់ និងទាក់ទាញ ដែលស្របតាមគោលដៅប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ខ្លួន, និង (៤) យល់ដឹងអំពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វគ្គបណ្តុះបណ្តាលនេះដែរ នឹងរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ ២០២៣ ដែលលើកទី១ គឺចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញដល់សភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កម្ពុជា ផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ

    ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញដល់សភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កម្ពុជា ផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ

    (បាងកក) ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានស្នើសុំសភាពាណិជ្ជកម្ម ក៏ដូចជាក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ នៅក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជន នៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ដើម្បីផ្សព្វផ្សាយ…