-
អបអរសាទរសមិទ្ធផលថ្មីលើទឹកដីអច្ឆរិយ!
ភ្នំពេញ: គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០%ហើយ។ នៅថ្ងៃទី២៨ ខែមីនា គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។ ជាលទ្ធផលគិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គិសនីប្រើប្រាស់ចិញ្ចាចចិញ្ចែងចាប់ពីថ្ងៃនេះទៅ ដែរដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ៕
-
សិប្បកម្មមួយកែច្នៃបំពង់បឺតពីស្មៅចចូត រួមចំណែកដល់បរិស្ថាន និងលើកកម្ពស់ជីវភាពស្រ្តីក្នុងសហគមន៍
ភ្នំពេញ៖ ទុយោ ឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយោប្លាស្ទិកដោយសារតែវាសាមញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផលវិបាកធំធេងសម្រាប់បរិស្ថាន។ ទុយោប្លាស្ទិក ដែលគេតែងយល់ថាគ្មានអ្វីធំដុំនោះ បានក្លាយទៅជាសំណល់ ៨,៣ ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geographic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះ បានធ្វើឱ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។ ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកត់សំគាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនបានផ្លាស់ប្តូរពីទម្លាប់ប្រើប្រាស់ទុយោប្លាស្ទិកមកជាទុយោដែលមានការច្នៃពីក្រដាស ឬធនធានធម្មជាតិនានា ខណៈសិប្បកម្មកែច្នៃទុយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិ នៅក្នុងស្រុកដែលរកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម។ កញ្ញា ហៃ សុជាតិ វឌ្ឍនា ដែលជាម្ចាស់អាជីវកម្មអាទិករ នេះបានប្រាប់ឱ្យដឹងថា សិប្បកម្មខ្នាតតូចរបស់កញ្ញា ចាប់ផ្តើមដំណើរការក្នុងខែមេសា ២០២២ និងមានគោលដៅចម្បងមួយគឺ ចង់ឃើញប្រជាជនខ្មែរចូលរួមចំណែកការពារបរិស្ថាន ទីក្រុងរមណីយដ្ឋានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។ កញ្ញា បានឱ្យដឹងពីច្រវាក់ផលិតកម្មរបស់ខ្លួនថា ទម្រាំបានបំពង់បឺតមួយៗ គឺត្រូវឆ្លងកាត់ការលាងសម្អាតទាំងផ្នែកក្រៅ…
-
វារីវប្បករ៖ កម្ពុជាគួរលើកចិត្តឱ្យចិញ្ចឹមត្រីមានស្រកាបន្ថែម ខណៈត្រីប្រភេទនេះនៅមានទីផ្សារទូលាយ
ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅព្រែកព្នៅរាជធានីភ្នំពេញ និងជា ឈ្មួញកណ្តាលប្រមូលទិញផលវារីវប្បកម្មពីអ្នកចិញ្ចឹមបាន លើក ឡើងថា បច្ចុប្បន្ននេះ ការចិញ្ចឹមត្រីរំអិល(ត្រីអត់ស្រកា) មានចំនួនច្រើន ដោយអាច ផ្គត់ផ្គង់ក្នុងស្រុកបាន១០០ភាគរយ និងថែម ទាំងអាចឈាន ដល់ការ នាំចេញ ទៀតផង ខណៈការចិញ្ចឹមត្រីមានស្រកានៅក្នុងស្រុកមាន ប្រមាណ ត្រឹម ១០ ភាគរយប៉ុណ្ណោះ។ដោយសារការតែការផ្គត់ផ្គង់ត្រីមាន ស្រកា នៅមានកម្រិត ដូច្នេះហើយ ទើបកម្ពុជានាំចូលប្រភេទត្រីមាន ស្រកា បន្ថែមសម្រាប់ ផ្គត់ផ្គង់ ក្នុងទីផ្សារ ។ លោក យន់ សុវណ្ណារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅ ព្រែកព្នៅ បាននិយាយថាដោយសារការតែការផ្គត់ផ្គង់ត្រីមានស្រកា នៅ មានកម្រិតដូច្នេះហើយ ទើបកម្ពុជានាំចូលប្រភេទត្រីមានស្រកាបន្ថែម សម្រាប់ ផ្គត់ផ្គង់ក្នុងទីផ្សារ ហើយបញ្ហានេះ បានធ្វើឱ្យវា ក្លាយ ជាឱកាស សម្រាប់កសិករ ឬវារីវប្បករ បង្កើនការចិញ្ចឹមត្រីមានស្រដើម្បីបំពេញ តម្រូវ ការទីផ្សារ និងអាចកាត់បន្ថយការនាំចូលបាន។ លោកបានបន្តថា ត្រីរំអិល បើធៀបនឹងត្រីមានស្រកា គឺត្រីរំអិលមានទីផ្សារ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅការិយាល័យ គណៈកម្មាធិការប្រកួតប្រជែង (PCC) នៃប្រទេសហ្វីលីពីន
(ប្រទេសហ្វីលីពីន)៖ តាមរយៈការអញ្ជើញរបស់ លោក Michael Galicia Aguinaldo ប្រធាននៃគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទៅទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅការិយាល័យ PCC នៅទីក្រុងខេហ្សុន ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការគាំទ្រពីគម្រោង COMPETE ដំណាក់កាលទី២ របស់ទីភា្នក់ងារ GIZ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងជួយដល់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរអំពីការរៀបចំស្ថាប័ន និងឧត្តមានុវត្តន៍កន្លងមករបស់ គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ជាពិសេសលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាមួយ…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើរឱ្យទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករពីកម្ពុជា តាមរយៈការចុះកិច្ចព្រមព្រៀងគ្នានាពេលកន្លងមក
(ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករកម្ពុជា តាមរយៈការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់ រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃវិស័យឯកជននៃប្រទេសទាំងពីរក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម (Joint Venture) ក៏ដូចជា ពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ការស្នើរនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារទ្វើភាគីជាមួយ ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត នៅក្នុងពេលអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic…
-
សិង្ហបុរីជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្មទៅកាន់ទីផ្សាររបស់ខ្លួនពិសេសអង្ករ ម្រេច បន្លែសរីរាង្គ
(ឥណ្ឌូនេស៊ី) ៖ ឯកឧត្តម Gan Kim Yong បានជំរុញឱ្យកម្ពុជា នាំចូលផលិតផលកសិកម្មរបស់ខ្លួនឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ការជំរុញឱ្យមានការនាំចូលទំនិញកសិកម្មនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី និងសហការី នៅអំឡុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ នាទីក្រុងម៉ាហ្គាឡាំង នៃប្រទេសឥណ្ឌូនេស៊ី។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Gan Kim Yong និងសហការី ព្រមទាំងបានថ្លែងអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២…
-
កម្ពុជា-ចិន គ្រោងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ភ្នំពេញ៖ កម្ពុជា-ចិន គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេសដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បីឱ្យគម្រោងមួយនេះឱ្យលេចរូបរាងឡើងឆាប់រហ័ស សំដៅប្រែក្លាយសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ កាន់តែប្រសើរឡើង។ គម្រោងនេះ ត្រូវបានសម្រេចឡើងតាមរយៈកិច្ចពិភាក្សាការងាររួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមេទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចរូបរាងឡើង តាមអនុសាសន៍ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបន្តថា បច្ចុប្បន្នគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គឺទទួលបានការគាំទ្រពីនាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសរបស់ប្រទេសចិន ខណៈក៏គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងនេះផងដែរ។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។ ឯកឧត្តមបានឱ្យដឹងថា៖« ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ខ្ញុំបានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ»។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន…
-
នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក និងអូស្ត្រាលី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាសាលាផលិតនាឡិកាស្វីសដ៏ល្អដាច់គេប្រចាំនៅអាស៊ី
ភ្នំពេញ ៖ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានស្វាគមន៍នាយកប្រតិបត្តិចំនួន ៣នាក់មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតនាឡិការបស់ប្រទេសស្វីស ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣រូប មានដូចជា លោក Anthony Galliano នៃក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយកប្រតិបត្តិនៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។ គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត និងបានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដារ របស់ប្រទេសស្វីស ។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា៖ «យើងមានកិត្តិយសក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបានបំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ ជាពិសេសការរួមចំណែកដ៏ធំធេងរបស់លោក Anthony ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិតជាគួរឱ្យកត់សម្គាល់ ហើយនឹងត្រូវបានចងចាំជារៀងដរាបតទៅ»។…
-
ការប្រើប្រាក់កម្ចីមិនចំគោលដៅ អាចប្រឈមហានិភ័យច្រើន រហូតក្លាយជាបំណុលវ័ន្តករ ដែលរុញច្រានឱ្យក្រុមគ្រួសារ ធ្លាក់ក្នុងភាពក្រីក្រ
កំពង់ចាម៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម បានបង្ហាញការព្រួយបារម្ភពីការប្រើប្រាស់ប្រាក់កម្ចីមិនចំគៅដៅរបស់អ្នកបានខ្ចីប្រាក់ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ ។ ជាមួយនេះ ការប្រើប្រាក់កម្ចីមិនចំគោលដៅ អាចនឹងប្រឈមហានិភ័យច្រើន រហូតក្លាយជាបំណុលវ័ន្តករ ដែលរុញច្រានឱ្យក្រុមគ្រួសារ ធ្លាក់ក្នុងភាពក្រីក្រ។ នេះជាការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា និងលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលធ្វើនៅស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។ នៅក្នុងឱកាសនេះ លោកអគ្គនាយករងរូបនេះ បានព្រមានដល់បុគ្គលឥណទាន និងអ្នករួមគំនិតទាំងឡាយណា ដែលឃុតឃិតគ្នា មិនយកគោលការណ៍ច្បាប់មកអនុវត្ត នៅការក្នុងផ្ដល់ឥណទានដល់ប្រជាជន និងអ្នកប្រើប្រាស់ប្រាក់កម្ចីដូចជា៖ តម្រូវឲ្យយកអត្តសញ្ញាណប័ណ្ណប្រជាជន, សៀវភៅគ្រួសារ ហើយមានកន្លែងខ្លះឈានដល់យកសំបុត្រកំណើតទៀតផង ។ លោក ថា បើរកឃើញអ្នកណាម្នាក់អនុត្តន៍ខុសពីគោលការណ៍ និងបទបញ្ញាត្តិ នឹងត្រូវរងការដាក់ពិន័យ ឬអាចដល់ការប្រឈមមុខចំពោះតាមច្បាប់ ។ បញ្ហានេះដែរ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ…
-
ស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលខេត្ត ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែទូលាយ
រតនគិរី៖ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តរតនគីរីនិងអាជីវករមកពីខេត្តដទៃទៀត បានរួមគ្នារៀបចំពិព័រណ៍ផលិតផល ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែទូលាយបន្ថែមទៀត។ នេះបើតាមការឱ្យដឹងពីស្ថាប័នពាក់ព័ន្ធ នៅក្នុងកម្មវិធីពិព័រណ៍ផលិតផលសក្តានុពល របស់ខេត្ត និងផលិតផលនាំចេញ-នាំចូលក្រុងបានលុងខេត្តរតនគិរី លើកទី៤ ឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែមីនា។ ឯកឧត្តម ងិន ណែល អភិបាលខេត្តរតនគីរីបានឱ្យដឹងថា ពិព័រណ៍ផលិតផលនេះ ជាការបង្កើតឱ្យមានបរិយាកាសពាណិជ្ជកម្មដល់អាជីវករ សេវាករ ពាណិជ្ជករក្នុងមូលដ្ឋាន រវាងខេត្តរតនគិរី និងខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ពិព័រណ៍នេះ ក៏នឹងជួយជម្រុញ និងពង្រីកវិស័យពាណិជ្ជកម្មនៅក្នុងខេត្តរតនគិរី ក៏ដូចជាខេត្តដទៃទៀតឱ្យកាន់តែខ្លាំងថែមទៀត។តាមរយៈពិព័រណ៍នេះ យើងបានរួមគ្នាធ្វើសកម្មភាពរវាងខេត្ត និងខេត្តឱ្យមានភាពរស់រវើក មានសម្ព័ន្ធភាពល្អនឹងគ្នា បង្កើតឱ្យមានសកម្មភាពពាណិជ្ជកម្មបន្ថែមលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម។ ឯកឧត្តមបានបន្តទៀតថា ពិរព័រណ៍នេះ ក៏ជួយបង្កើតឱ្យមានឱកាស នាំចេញនៅនឹងកន្លែង តាមរយៈអ្នកផ្គត់ផ្គង់ដល់អ្នកទេសចរ និងអ្នកប្រើប្រាស់ ជាពិសេសជម្រុញឱ្យបណ្ដាខេត្តទាំងអស់ បានចូលរួមផ្លាស់ប្តូរគំនិតគ្នា និងបង្ហាញពីផលិតផលរបស់ខ្លួនសំដៅលើការផ្លាស់ប្ដូរទំនិញ រវាងខេត្ត និងខេត្ត ពង្រឹង និងពង្រីកពាណិជ្ជកម្ម នៅក្នុងខេត្តឱ្យកាន់តែមានភាពទូលំទូលាយ»។ លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានលើកឡើងដែរថា ពិព័រណ៍នេះ មានស្តង់របស់អាជីវករចូលរួមសរុបប្រមាណ៩៧ស្តង់ ។ក្នុងនោះមាន…