Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • រដ្ឋមន្ត្រី ក្រសួងកសិកម្មអញ្ជើញបិទសន្និបាតសហគមន៍កសិកម្ម

    រដ្ឋមន្ត្រី ក្រសួងកសិកម្មអញ្ជើញបិទសន្និបាតសហគមន៍កសិកម្ម

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នំា២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍កសិកម្មជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា” នៅទីស្តីការក្រសួង ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេរ និងវាយតម្លៃខ្ពស់ចំពោះសហគមន៍កសិកម្មទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាគាំទ្រនានាដល់ផលិតកម្មកសិកម្ម ពិសេសការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ប្រធានមន្ទីរត្រូវពិនិត្យមើលសហគមន៍កសិកម្មដែលមានសកម្មភាពមានប្រយោជន៍ និងប្រសិទ្ធភាព ហើយលុបចោលនូវសហគមន៍កសិកម្មទាំងឡាយណាដែលមិនមានសកម្មភាព។ នៅក្នុងចំណោមសហគមន៍ទៀតសោត ឯកឧត្តមបានផ្ដល់អនុសាសន៍ឱ្យទុកចិត្តគ្នា ធ្វើការរួមគ្នា ដោយចៀសវាងដាច់ខាតនូវការបោកប្រាស់កេងបន្លំគ្នាទៅវិញទៅមក។ ជាងនេះទៀត សហគមន៍ត្រូវមានផែនការដាំដុះច្បាស់លាស់ ស្របតាមកិច្ចសន្យា និងមានព័ត៌មានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនីមួយៗតាំងពីអ្នកផលិតរហូតទីផ្សារ។ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។ សូមជម្រាបជូនថា សហគមន៍កសិកម្មចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០២៣នេះ ចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១.២៥១សហគមន៍ ដែលមានសមាជិកសរុប ១៧០.២០៨នាក់…

  • អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ៥៤០ លានដុល្លារ ក្នុងរយៈពេលពីរខែ ឆ្នាំ២០២៣

    អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ៥៤០ លានដុល្លារ ក្នុងរយៈពេលពីរខែ ឆ្នាំ២០២៣

    ភ្នំពេញ៖ របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដាបានបង្ហាញថា នៅក្នុងរយៈពេលពីរខែចាប់ពីខែមករា ដល់កុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានប្រមាណ ៥៣៩,២៣ លានដុល្លារអាមេរិកស្មើនឹង១៥,១០ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ គឺកើនឡើង២៧,០០ លានដុល្លារ ដែលស្មើនឹង ៥,២៧ភាគរយ។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេលពីរខែ ឆ្នាំ២០២៣ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា នាខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញសម្រេចបាន ប្រមាណជា ២៣៨,៦០ លានដុល្លារ ប្រៀបធៀបនឹងចំណូល ពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ កើនឡើង ៦,៥៤ភាគរយ។ ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលពីរខែនេះដែរ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩ភាគរយ អាករលើតម្លៃបន្ថែម ៨,៩៣ភាគរយ និងពន្ធលើប្រាក់បៀវត្ស១១,០១ភាគរយ។ អគ្គនាយកដ្ឋានពន្ធដារបានផ្តួចផ្តើម ហើយនឹងដាក់ចេញឱ្យអនុវត្តនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក…

  • កម្ពុជា នាំចេញផ្ទាំងសូឡា ម៉ូឌុល និងបំណែកផ្សេងរបស់គ្រឿងទាំងពីរនេះ សម្រេចបានទឹកប្រាក់ជាង ១ ១៧៤ លានដុល្លារ

    កម្ពុជា នាំចេញផ្ទាំងសូឡា ម៉ូឌុល និងបំណែកផ្សេងរបស់គ្រឿងទាំងពីរនេះ សម្រេចបានទឹកប្រាក់ជាង ១ ១៧៤ លានដុល្លារ

    ​ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថា កម្ពុជាបាននាំចេញផ្ទាំងសូឡា ម៉ូឌុល និងគ្រឿងបំណែករបស់វា សម្រេចបានក្នុងទំហំទឹកប្រាក់១ ១៧៤,៣៨ លានដុល្លារអាមេរិកដោយគិតចាប់ពីខែមករា ឆ្នាំ២០២២ ដល់ ខែមករា ឆ្នាំ២០២៣ ។ទំនិញទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសចិន, កោះតៃវ៉ាន់, ថៃ,សហរដ្ឋអាមេរិក,វៀតណាម,ក្រុងហុងកុង,ឥណ្ឌា,បង់ក្លាដេស,អ៊ុយហ្គង់ដា,កូវ៉ែ​ត,​ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។ របាយការណ៍របស់ក្រសួងមិនបានបញ្ជាក់ពីការកើនឡើង ឬថយចុះនៃការចេញផ្ទាំងសូឡា ម៉ូឌុល និងបំណែកផ្សេងរបស់គ្រឿងទាំងពីរនេះទេ តែឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យ​ដឹងថា ការនាំចេញបន្ទះសូឡានេះ មានការកើនឡើងជាបន្តបន្ទាប់ ក្រោយរដ្ឋបាលរបស់លោក ចូ បៃឌិន បានចេញអធិបញ្ជា​មួយកាលពីពាក់កណ្តាលឆ្នាំ២០២២ ដោយបាន​ប្រកាស​ការលើកលែង​ពន្ធគយ​ ​​ចំពោះ​បន្ទះ​សូ​ឡា​ដែល​នាំចូល​ពី​ប្រទេស​ចំនួនបួន រួមទាំង​កម្ពុជា ក្នុង​រយៈពេលពីរឆ្នាំ ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​នៅ​អាមេរិក។ លោកបានបន្ថែមថា តាមរយៈរបាយការណ៍នាំចេញបន្ទះសូឡា ម៉ូឌុល និងគ្រឿងបង្គុំផ្សេងៗរបស់វា នៅក្នុងខែមករាឆ្នាំ២០២៣នេះ ឃើញថាមានទំហំទឹកប្រាក់ជាង១៥០លានដុល្លារទៅហើយ ។ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក សម្រេចបានជាង១៤០លានដុល្លារ ដែលនេះ សបញ្ជាក់ឱ្យឃើញថា ការនាំចេញទៅអាមេរិកពិតជាមានកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ៖ «ដូចយើងដឹងថា សហរដ្ឋអាមេរិក បានអនុវត្តកម្មវិធីការពារបរិស្ថាន…

  • អ្នកជំនួញ៖ ផ្លែស្វាយស្រស់មានតម្លៃល្អឡើងវិញ តែទិន្នផលផ្លែស្វាយធ្លាក់ចុះខ្លាំង

    អ្នកជំនួញ៖ ផ្លែស្វាយស្រស់មានតម្លៃល្អឡើងវិញ តែទិន្នផលផ្លែស្វាយធ្លាក់ចុះខ្លាំង

    ភ្នំពេញ៖ អ្នកនាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសបានឱ្យដឹងថា តម្រូវការស្វាយពីក្រៅប្រទេសជាពិសេសប្រទេសចិន ចាប់ផ្តើមងើបឡើងវិញ ប៉ុន្តែផលិតកម្មស្វាយនៅក្នុងស្រុកបែរជាមានការធ្លាក់ចុះនៅដើមឆ្នាំ២០២៣នេះ។ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេមដែលនាំចេញស្វាយធំជាងគេមួយទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀតបានឱ្យដឹងថា  កាលពីឆ្នាំ២០២១ និង២០២២កន្លងទៅ តម្លៃស្វាយចុះថោក ដោយសារតែចិនបានបិទខ្ទប់។ លោកបន្តថា តម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃក្លាយជាឧបសគ្គរារាំងការនាំចេញស្វាយស្រស់។លោកបន្ថែមថា  ប្រឈមចំពោះឧបសគ្គទាំងអស់នោះនាំឱ្យម្ចាស់ចម្ការនិងកសិករ ដាំដុះស្វាយចិត្តបោះបង់របរនេះ និងខ្លះលែងចំណាយលើការថែទាំឬបោះបង់ចម្ការស្វាយចោលតែម្ដង។ លោកបានបញ្ជាក់ថា៖«បញ្ហានេះ បានធ្វើឱ្យ ការប្រមូលផលស្វាយឆ្នាំនេះ ពោលគឺចាប់ពីខែតុលា ឆ្នាំ២០២២មក ដល់ពេលនេះ មានការថយចុះ ស្របពេលដែលតម្រូវការ​ បានចាប់ផ្តើមងើបឡើងវិញព្រោះចិនបើកប្រទេស តម្លៃដឹកជញ្ជូនចុះថ្លៃមកធម្មតាវិញ ម្ល៉ោះហើយ អ្នកបញ្ជាទិញបានចាប់ផ្តើមដាក់ការបញ្ជាឡើងវិញ។ តែងាកកម្ពុជាយើង មានផលិតកម្មស្វាយតិចតួច»។ លោកបានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ វាអាចកត្តាពីរសំខាន់ គឺទី១ ដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើឱ្យបាត់បង់តម្លៃផលិតផ្លែស្វាយនេះ និងទី២ កត្តាប្រែប្រួលនៃប្រព័ន្ធដឹកជញ្ជូន ដែលមានការឡើងថ្លៃកប់ពពក ដែលកត្តាទាំងនេះហើយ បានជាធ្វើឱ្យមិនមានលំនឹងរវាងការផលិត និងការផ្គត់ផ្គង់ចូលទីផ្សារ។ លោក ហ៊ុន ឡាក់ ទើបតែត្រលប់មកពីប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចមួយជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនៅដើមខែនេះ។ លោកបានលើកឡើងថា  មានក្រុមហ៊ុនរដ្ឋមួយ នៅខាងបារាំងគេចាប់អារម្មណ៍ចង់នាំចូលស្វាយរបស់កម្ពុជាទៅកាន់ទីផ្សារបារាំង ដោយគេបានពិភាក្សាដំបូងជាមួយផ្នែកឯកជននិងរដ្ឋមន្រ្តីក្រសួងកសិកម្ម។ លោកបានបញ្ជាក់ថា នេះគ្រាន់តែការជជែកគ្នាដំបូងទេ…

  • សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង រកចំណូលពីការដាំបន្លែលើកទឹក ក្នុងមួយខែបានជាង១ពាន់ដុល្លារ

    សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង រកចំណូលពីការដាំបន្លែលើកទឹក ក្នុងមួយខែបានជាង១ពាន់ដុល្លារ

    ខេត្តកំពង់ស្ពឺ៖ ការដាំដុះបន្លែលើទឹក (Hydroponic) ជាការដាំដុះមួយបែបដែលត្រូវបានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យ ក្នុងការដាំសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលបច្ចុប្បន្នអាចឈានទៅដល់បញ្ជូនទៅលក់កាន់ទីផ្សារទាំងក្នុងតំបន់ និងមួយផ្នែកទៀតបានចែកចាយលក់ទៅកាន់បណ្តាខេត្តដទៃទៀត។ សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ។ អ្នកស្រី ទឹម សំណួល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងបានឱ្យដឹងថា បច្ចេកទេសដាំបន្លែលើទឹក ពោលគឺជាការដាំដោយមិនប្រើដីជា វិធីសាស្រ្តមួយដែលសហគមន៍របស់អ្នកស្រីបានទទួលជោគជ័យ និងព្រមជាមួយគ្នាថែមទាំងបានឈានទៅដល់បណ្តុះបណ្តាលដល់សហគមន៍ដទៃសម្រាប់សិក្សារៀនសូត្រជំនាញដើម្បីអនុវត្តក្នុងសហគមន៍របស់ខ្លួនថែមទៀត។ ក្នុងការអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋដែលមិនមានមុខជំនាញអ្វីសោះ កាលពីមុនមក អ្នកស្រី ទឹម សំណូល បានឱ្យដឹងថាឆ្លងកាត់តាមរយៈអ្នកស្រីបានរៀនវគ្គបណ្តុះបណ្តាលជំនាញពីអង្គការនានាទីបំផុតអ្នកស្រីបានរៀនចេះជំនាញការដាំបន្លែលើទឹក និង ជំនាញកសិកម្មដទៃទៀតធ្វើឱ្យអ្នកស្រីអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និង សហគមន៍បានល្អប្រសើរបើប្រៀបធៀបកាលពីមុនមកគឺខុសគ្នាឆ្ងាយខ្លាំងណាស់។ ប្រធានសហគមន៍រូបនេះបានប្រាប់ឱ្យដឹងផងថា “ចាប់ពីដាំរហូតប្រមូលផលគឺប្រើរយៈពេល២៨ថ្ងៃឡើងទៅ។ខ្ញុំដាំបន្លែច្រើនមុខដូចជា ស្ពៃក្រញាញ់ សាលាដនិងខាត់ណា”។ អ្នកស្រីបានបន្តឱ្យដឹងថា ក្នុងរយៈពេល១ខែដែលមាន២៣ធ្នើគឺអាចហុចផលប្រមាណ១តោន៥០០គីឡូក្រាមដោយបានថវិការសរុបជាង ១ពាន់ដុល្លារអាមេរិក ក្នុង១ខែឬបើមានការដាំចម្រុះថវិកាដែលទទួលបានក៏ច្រើនជាងនេះដែរ ពោលគឺអាស្រ័យទៅលើការហុចផល និង តម្លៃលើទីផ្សារប៉ុណ្ណោះ។ ក្នុងរយៈពេលដាំបន្លែលើកទឹកជាង៥ឆ្នាំមកនេះអ្នកស្រី ទឹម សំណូល បានឱ្យដឹងថាជួបឧបសគ្គខ្លះៗពិសេសពេលដំបូងអ្នកស្រី អាចដាំបានត្រឹម៣ទៅ៤ធ្នើ ហើយក៏បានចាប់ផ្តើមបង្កើនចំនួនបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នបានពង្រីកដល់ជាង ២០ធ្នើ ហើយការរកចំណូលក៏បានខ្ពស់ទៅតាមនោះដែរ។ អ្នកស្រីទឹម សំណូលបានបញ្ជាក់ប្រាប់ផងថា…

  • ក្រុមហ៊ុន Smart Axiata បន្តដំណើរជោគជ័យជាង ១៤ឆ្នាំ តាមរយៈដំណើរការល្អឥតខ្ចោះប្រកបដោយនិរន្តរភាព

    ក្រុមហ៊ុន Smart Axiata បន្តដំណើរជោគជ័យជាង ១៤ឆ្នាំ តាមរយៈដំណើរការល្អឥតខ្ចោះប្រកបដោយនិរន្តរភាព

    ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុន ក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា Smart តែងតែព្យាយាមក្នុងការអភិវឌ្ឍ និងការបង្កើតថ្មី ដើម្បីផ្តល់ជូននូវគុណតម្លៃពិសេសទៅកាន់អតិថិជន ភ្នាក់ងារលក់រាយ ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងៗ។ យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្ម ដែលមានទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាព ដែលមិនអាចកាត់ថ្លៃបាន។ លោកថា ជាមួយនឹងកម្លាំងចិត្តពីភាពជោគជ័យជាបន្តបន្ទាប់របស់យើង យើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីធានាឱ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ។ លោកនាយកប្រតិបត្តិបន្ថែមថា យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានចូលរួមចំណែកកសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯក សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់សរុប ៤១៦លានដុល្លារ ជាតម្លៃបន្ថែមសរុប…

  • ក្រសួងសាធារណការ កំពុងត្រៀមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១១ បន្ថែមទៀត ដើម្បីឱ្យប្រសើរឡើងនូវសេវាប្រើប្រាស់ផ្លូវល្បឿនលឿន

    ក្រសួងសាធារណការ កំពុងត្រៀមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១១ បន្ថែមទៀត ដើម្បីឱ្យប្រសើរឡើងនូវសេវាប្រើប្រាស់ផ្លូវល្បឿនលឿន

    ​ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញឱ្យមានការទូទាត់តាមប្រព័ន្ធឌីជីថលបន្ថែមទៀត តាមរយៈការផ្តល់ជម្រើសកាន់តែសម្បូរបែបដល់​ប្រជាពលរដ្ឋក្នុងការបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងដំណើរការប្រមូលចំណូល ចំនួន១២ និងបេក្ខភាពគ្រឹះស្ថានថ្មីចំនួន១១ ផ្សេងទៀត ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើង និងផ្តល់ជម្រើសកាន់តែសំបូរបែប ដល់​ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានថ្លែងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែមានភាពប្រសើរឡើង នូវនីតិវិធីក្នុងការប្រមូល និងបង្វែរចំណូលសេវាសាធារណៈ និងកម្រៃពាក់ព័ន្ធ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ចំនួន១២ ដែលកំពុងដំណើរការ ជាមួយក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំក៏មានការពិភាក្សាដាច់ដោយឡែក ដើម្បីពន្យល់ពីវិធីក្នុងការស្នើសុំចូលរួមប្រមូលចំណូល អនុលោមតាមបែបបទ រប​ស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសា​ធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ…

  • រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរទី តាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា

    រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរទី តាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា

    ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅ ប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ បញ្ជាក់ពីការសម្រេចចិត្តនេះធ្វើឡើងដោយ លោក ហ៊ូ ឆាវហ៊ុយ ប្រធាន ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូរបស់ចិន ក្នុងខណៈពេលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះលោក ហ៊ូ ឆាវហ៊ុយ មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិត ស្បែក ជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងខែ មិថុនា ខាងមុខ។ តបទៅគោលបំណងនេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏ សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ។ កម្ពុជាមានទីផ្សារនាំ ចេញ ផលិតផលស្បែកជើង…

  • ពានរង្វាន់ « Top30 Bar Awards » នឹងលើកកម្ពស់វិស័យបាររង្គសាល ក្នុងប្រទេសកម្ពុជា ឱ្យមានមុខមាត់ថ្មីកាន់តែប្រសើរ

    ពានរង្វាន់ « Top30 Bar Awards » នឹងលើកកម្ពស់វិស័យបាររង្គសាល ក្នុងប្រទេសកម្ពុជា ឱ្យមានមុខមាត់ថ្មីកាន់តែប្រសើរ

    ភ្នំពេញ៖ វិស័យបាររង្គសាល ម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជានឹងទទួលបានការទទួលស្គាល់ និងភាពល្បីល្បាញបន្ថែមទៀតទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ខណៈដែលខ្លួនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ពានរង្វាន់ «Top30 Bar Awards» របស់កម្ពុជា ដោយមានក្រុមហ៊ុន HEINEKEN ប្រចាំប្រទេសកម្ពុជាជាម្ចាស់ឧបត្ថម្ភធំ ។ ព្រឹត្តិការណ៍ក្នុងខែមីនានេះ ដែលត្រូវបានគេរំពឹងថាព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកម្មវិធីលំដាប់ស្តង់ដាសម្រាប់សេវាកម្មនេះដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ថា ពានរង្វាន់ «Cambodia Top30 Bar Awards» ដែលមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី និងទទួលឧបត្ថម្ភធំដោយ HEINEKEN Cambodia នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្នុងការផ្តល់ពានរង្វាន់ដល់បារនិងអ្នកក្រឡុកស្រាល្អបំផុតប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមជាមួយនឹងការជ្រើសរើសបារចំនួន ១៥០ ដែលបានចុះបញ្ជីនៅទូទាំងទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជាដោយបន្តជម្រុះយកមកនៅត្រឹម ១០០បារប៉ុណ្ណោះ។ បារដែលបានជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យ ដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយចំនួន៥០ ហើយការវាយតម្លៃនេះនឹងបន្តធ្វើរហូតទាល់តែជម្រុះកំពូលបារទាំងអស់មកត្រឹម ៣០ដែលត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់ចុងក្រោយ។ លោក Alvin Sinclair ស្ថាបនិកនៃ Top30 Awards បានឱ្យដឹងថា លោកបានធ្វើការសិក្សាស្រាវជ្រាវអំពីទីផ្សារនៅប្រទេសកម្ពុជា ហើយបានរកឃើញថាជាប្រទេសដ៏ស្រស់ស្អាតជាមួយនិងប្រជាជនមានភាពរួសរាយរាក់ទាក់ ដែលរួមជាមួយបារ និងហាងស្រាដ៏អស្ចារ្យជាច្រើនដែលសាកសមនឹងទទួលបានការទទួលស្គាល់ខ្លាំងជាងនេះ។ លោក Sinclair ជឿជាក់ថា ពានរង្វាន់…

  • ដំណើរទស្សនាចរសត្វព្រៃតំបន់ជួរភ្នំក្រវាញ កំពុងស្វែងរកសកម្មភាព ចូលរួមការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ

    ដំណើរទស្សនាចរសត្វព្រៃតំបន់ជួរភ្នំក្រវាញ កំពុងស្វែងរកសកម្មភាព ចូលរួមការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ

    ខេត្តកោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូសហការរបស់ខ្លួន Baseet បាននិងកំពុងរៀបចំព្រឹត្តិការណ៍ស្តីពី«ដំណើរទស្សនាចរសត្វព្រៃ» ដើម្បីកំពុងស្វែងរកកិច្ចគាំពារចូលរួមការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃតំបន់ជួរភ្នំក្រវាញ។ ព្រឹត្តិការណ៍ដំបូងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយកម្មវិធីបន្ទាប់ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈនៅថ្ងៃទី១៤ ខែមីនា នឹងធ្វើឡើងនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងកម្មវិធីចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលបានផ្តល់ជាបទបញ្ញាត្តិទឹកភ្លៀងសម្រាប់កសិកម្ម រហូតឈានទៅដល់ការផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងការលក់ឥណទានកាបូនពីព្រៃឈើ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនាចរសត្វព្រៃនេះ គឺស្របទៅតាមយុទ្ធនាការផ្សេងទៀតដូចជា៖ ភ្នំក្រវាញជារៀងរហូត និងអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ ព្រមទាំងគម្រោងរេដបូក ដើម្បីបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូនព្រៃឈើ។ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការស្វែងរកការគាំទ្រនេះរួមមាន ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។…