-
រដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ ទៅដល់ ទេសចរផ្ទាល់
ខេត្តកំពង់ធំ ៖ ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ពីព្រោះកាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។ ឯកឧត្តមថ្លែងថា «វិស័យទេសចរណ៍ជាអ្នកលក់, វិស័យកសិកម្ម គឺជាអ្នកផលិត, វិស័យបរិស្ថាន គឺជាអ្នកផលិតផង និងការពារផង, រីឯវិស័យវប្បធម៌ គឺជាអ្នកការពារផង និងផ្សព្វផ្សាយផង ដូច្នេះការផ្សព្វផ្សាយផលិតផលទាំងនោះគឺតាមរយៈព្រឹត្តិការណ៍ទេសចរណ៍នេះឯង»។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា គឺខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍកសិកម្ម វិស័យបរិស្ថាន វិស័យវប្បធម៌។ ឯកឧត្តម ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីតែងមានប្រសាសន៍រាល់ពេលថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ផលិតផលទាំងអស់គឺយកមកដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីឱ្យប្រជាជនទិញប្រើប្រាស់បាន។ ឯកឧត្តម បានបន្តថា វិស័យវប្បធម៌ គឺពង្រឹងការគ្រប់គ្រងតំបន់បេតិកភណ្ឌ…
-
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន ភីធីធី ជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល អប្សរា ទទួលបាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ២០។ នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដគម្រោងដដែលនៅក្នុងរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩ ដោយដាក់តាំងលក់ផលិតផលដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ ជាដើម។ យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ…
-
កម្ពុជាត្រូវបានវាយតម្លៃពីគណៈកម្មការ UN ថា ជាប្រទេសអាចមានលក្ខណៈសម្បត្តិចាកចេញពីអភិវឌ្ឍន៍តិចតួចចំនួន ២លើកជាប់គ្នា
ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាត្រូវបានវាយតម្លៃពីគណៈកម្មការ UN ថា ជាប្រទេសអាចមានលក្ខណៈសម្បត្តិចាកចេញពីអភិវឌ្ឍន៍តិចតួចចំនួន២លើកជាប់ៗគ្នា។ ការថ្លែងឡើងបែបនេះរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងនៅក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទ LDC5 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងដូហា ប្រទេសកាតា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមដែរថា តាមការកត់សម្គាល់អំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងពាណិជ្ជកម្ម ដូចជាការបាត់បង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់ថ្នាក់ LDC។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការពន្យារពេលក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសនិងដោយឡែក, កម្មវិធីកសាងសមត្ថភាពនិងជំនួយបច្ចេកទេសចំពោះ LDCs, ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយឯកឧត្តមបានលើកឡើងអំពី កម្មវិធីសកម្មភាពដូហាសម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដីសម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូនសម្រាប់ប្រទេសកំពុងចាកចេញពី…
-
ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បង្កើនសន្ទុះវាយលុកទីផ្សារផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសារាយសមុទ្រធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖ និន្នាការប្រើប្រាស់ផលិតផលថែរក្សាសុខភាព និងសម្រស់កំពុងពេញនិយមនៅកម្ពុជា។ ឆ្លើយតបនឹងបរិបទនេះ ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានប្រកាសចាប់ដៃគូសហការជាមួយម្ចាស់ហាង Queen of the woman ដើម្បីវាយលុកទីផ្សារផលិតផលថែរក្សាសម្រស់ ព្រមជាមួយការជ្រើសរើសតារាកម្លែងតាមបណ្តាញសង្គម ពូ ណុយ ជាទូតសុឆន្ទៈអាហារបំប៉នសារាយសមុទ្រធម្មជាតិ។ លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ថា ការណ៍ដែលក្រុមហ៊ុនលោកជំទាវចាប់ដៃគូអាជីវកម្មជាមួយលោកស្រី ចារ៉ានីត ម្ចាស់ហាង Queen of the woman គឺដោយសារតែការជឿជាក់ និងមានទំនុកចិត្តខ្ពស់លើបទពិសោធន៍លក់របស់ម្ចាស់ហាងនេះជាង១០ឆ្នាំ ក្នុងការលក់ផលិតផល Skincare សម្លៀកបំពាក់ និងផលិតផលល្បីៗដទៃទៀត (Worldwide) ដែលភាគច្រើនជ្រើសរើសលក់តែផលិតផលសុទ្ធ និងមានគុណភាពល្អ។ លោកស្រី ចារ៉ានីត ម្ចាស់ហាង Queen of the woman បានបញ្ជាក់ថា ការចាប់ដៃគូសហការគ្នានាពេលនេះ អាចកើតឡើងទៅបាន ក៏ដោយសារតែការជឿជាក់ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ជាពិសេសទៅលើគុណភាពផលិតផលដែលមានស្តង់ដារបស់ក្រុមហ៊ុន…
-
សាខាធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បើកដំណើរការ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ក្នុងពិធីសម្ភោធបើកឲ្យដំណើរការជាផ្លូវការធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ៖ ការពង្រីកសកម្មភាពប្រតិបត្តិការធនាគាររបស់ ARDB គឺដើម្បីឆ្លើយតប និងសំដៅដល់ការលើកស្ទួយក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទយ៉ាងសំខាន់ ។ ឯកឧត្តម បន្ថែមថា ៖ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៨ ជាធនាគារឯកទេស ។ នៅឆ្នាំ២០១៩ ធនាគារ ARDB បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារពេញលេញជូនអតិថិជន ។ ឯកឧត្តមបណ្ឌិតបន្តថា ៖ រយៈពេល ២៥ឆ្នាំ ធនាគារនេះបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍវិស័យកសិកម្ម…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រ Aroma Success Garment Co., LTD.
កំពង់ស្ពឺ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រ Aroma Success Garment Co.Ltd ( ដេរខោអាវ ) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសំរោងទង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ។ រោងចក្រនេះអាចផ្ដល់ការងារដល់កម្មករកម្មការិនី ជំហានដំបូងចំនួន ១២០០នាក់ផងដែរ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ២៥ឆ្នាំកន្លងមកហើយ ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina…
-
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa នៅកម្ពុជា ស្តែងចេញតាមរយៈគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រី”
ភ្នំពេញ៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ ថ្មីៗនេះបានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។ គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយក្រុមហ៊ុន Visa ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយ។គម្រោងនេះបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២0 ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល” នឹងបន្តដំណាក់កាលទីពីរ ដែលទើបបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ដោយបានជួយលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា។ គម្រោងមានការរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និងសិក្ខាសាលាស្តីពីជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល សំខាន់ៗ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីក្រសួង ស្ថាប័នមន្ទីរខេត្ត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។តាមរយៈសកម្មភាពនៃការចែករំលែកនូវព័ត៌មានដ៏មានតម្លៃ ដែលប្រព្រឹត្តទៅតាមរយៈព្រឹត្តិការណ៍ឌីជីថល និងវិធានការសិក្សាដោយផ្ទាល់ ផ្តល់ឲ្យនិស្សិតដែលជានារី បានអនុវត្តនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលកម្រិតមូលដ្ឋាន ព្រមទាំងការសិក្សាលើជំនាញជាក់ស្តែងសម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីផងដែរ។ កម្មវិធីទាំងអស់នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនៃខេត្តគោលដៅចំនួន០៤ គឺខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តាមរយៈវគ្គបណ្ដុះបណ្ដាល…
-
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកផលិតនិងអ្នកកែច្នៃក្នុងស្រុក បង្កើនគុណភាពផលិតផលដើម្បីឱ្យការនាំចេញទៅកាន់ផ្សារជាតិ និងអន្តរជាតិមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់
កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោក អ៊ូច សាវិន បានធ្វើការជំរុញឱ្យអ្នកផលិត និងអ្នកកែច្នៃក្នុងស្រុក ខិតខំផលិត និងបង្កើនគុណភាព ស្តង់ដារផលិតផលដើម្បីឱ្យការនាំចេញទៅកាន់ផ្សារជាតិនិងអន្តរជាតិមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់។ លោក អ៊ូច សាវិន លើកឡើងដូចនេះ នៅក្នុងអង្គសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតផលខ្មែរ ដែលធ្វើនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្នុងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ។ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និងកំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចា សម្របសម្រួលដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយដើម្បីនាំទំនិញកម្ពុជាចេញទៅក្រៅប្រទេសទទួលបានជោគជ័យ ។ ហើយជាក់ស្ដែងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ បានកំណត់យកកសិផលសក្តានុពល១០មុខ ដែលត្រូវជំរុញ ផលិតកម្ម និងការនាំចេញដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ។ ហើយសម្រាប់ផលិតផលទាំង១០មុខនោះរួមមាន៖ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ផងដែរ ។ ទន្ទឹមនិងការចុះកិច្ចព្រមព្រៀងនៃនាំចេញផលិតសម្រេចបាន គឺទាមទារឱ្យផលិតករ…
-
ក្រសួងសាធារណការ គាំទ្រវិទ្យាស្ថានកំណើនបៃតងសកល លើការសិក្សាពី សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការគាំទ្រ ដល់ វិទ្យាស្ថានកំណើនបៃតងសកល ឬ GGGI (Global Green Growth Institute – GGGI) ដែលកំពុងសិក្សាបឋមសមិទ្ធលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្ត ក្រុងអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលករណី សិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត។ នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ៦ ខែមីនាជាមួយរដ្ឋមន្រ្តី ក្រសួង សាធារណការ និងដឹកជញ្ជូន កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជា បានលើកឡើងថា វិទ្យាស្ថានបាន និងកំពុងអនុវត្តលើការ សិក្សាបឋមសមិទ្ធលទ្ធភាព (Pre-feasibility Study) សេវាដឹក ជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ដែល ត្រូវបានបញ្ចប់ ដោយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះ គឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។…
-
ជប៉ុនផ្ដល់ថវិកាជាង ៣០ម៉ឺនដុល្លារ ផ្តោតទៅលើគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬហៅកាត់ជាភាសាជប៉ុនថា ជំនួយឥតសំណងគូសាណូណ៌។ កិច្ចសន្យាផ្តល់ជំនួយ ចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ គឺចំនួន១២០.៧៦៨ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ ។ ជាមួយគ្នានេះដែរ ថវិកាជាង ៩ម៉ឺន១ពាន់ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិល ក្នុងស្រុកព្រែកប្រសព្វ ១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ចំនួន១ខ្នងមាន៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុប ចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន៧នាក់ ខណៈដែលថវិកាជាង៨ម៉ឺន ៩ពាន់ដុល្លារ…