-
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើង នៅកម្ពុជា ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើងនៅកម្ពុជា ឱ្យក្លាយទៅជាផ្លូវរថភ្លើង ល្បឿនលឿនទាំងអស់ ។ សម្តេច ថា រថភ្លើងនៅកម្ពុជាសព្វថ្ងៃនេះ មានល្បឿនតែ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ខណៈ រថភ្លើងល្បឿនលឿនរត់បាន ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលធ្វើឱ្យចំណេញដល់ការដឹកជញ្ជូន។ សម្ដេចតេជោ បានបន្តថា យើងត្រូវតែធ្វើឱ្យផ្លូវរថភ្លើងរបស់យើង ក្លាយទៅជារទះភ្លើងល្បឿនលឿន ទាំងអស់ ។ សម្ដេច ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រទេសនានាចូលរួម ហើយចូលរួមធ្វើ BOT ដោយយើងមិនចង់ខ្ចីប្រាក់គេ ក្នុងទំហំមួយដ៏ធំ ធ្វើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត និងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជំនួសឱ្យផ្លូវដែកចាស់ ៕ ដោយ វណ្ណលុក
-
រាជរដ្ឋាភិបាល នឹងបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សម្រេចសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ នៃខេត្តចំនួន៣
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៃខេត្តចំនួន៣ ភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ។ សម្តេចតេជោ បានបន្តថា មិនជាយូរប៉ុន្មាន យើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញ ជាមួយនឹងបាវិត ហើយវៀតណាម នឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញ មកភ្ជាប់និងទល់ដែនជាមួយកម្ពុជា ។ សម្តេច ជម្រាបជូនថា ពីមុន គឺខាងក្រុមហ៊ុន ចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយយកប្រាក់ពីប្រជាជន។ ខ្ញុំថា ខ្ញុំមិនព្រមទេ រឿងយកប្រាក់ពីប្រជាជនក្នុងការឆ្លងស្ពាន គឺខ្ញុំទទួលយកមិនបានទេ។ អញ្ចឹងសុំអ្នកឯងគិតគូឡើងវិញ ប៉ុន្តែក្រោយមក ទោះមានការគិតគូរយ៉ាងណា ក៏មិនអាចទៅរួចដែរ ។ ដើម្បីឲ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានតម្លៃថោក កុំឲ្យថ្លៃពេក។ដំបូងយើងចង់ឲ្យគិតពីការតម្លៃ នៃការធ្វើដំណើរក្នុងមួយគីឡូម៉ែត្រ ត្រូវយកប៉ុន្មាន ដើម្បីមិនឲ្យទៅយកតម្លៃឆ្លងស្ពាន ព្រោះប្រជាជនយើង…
-
សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន មានក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរថយន្តជាច្រើន កំពុងវិនិយោគ នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ន មានក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរថយន្តជាច្រើន កំពុងវិនិយោគនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះថា ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ដាក់ទុនវិនិយោគនៅកម្ពុជា តែខ្ទង់ ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ទំហំវិនិយោគមានប្រមាណ ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជា ប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ។ សម្ដេច បន្តថា បច្ចុប្បន្ននៅកម្ពុជា កំពុងមានក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមានក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខ នឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។ កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗ ដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគត។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការអភិវឌ្ឍណាមួយ…
-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនទាន់មានសមត្ថភាព ក្នុងការកែច្នៃផលិតផលកសិកម្មបានច្រើននៅឡើយទេ ដែលទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជា គឺជាប្រទេសនាំចេញគ្រាប់ស្វាចន្ទី មិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរួច មានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។ សម្តេច បញ្ជាក់ថា កម្ពុជា មិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើយទេ ដូចជា៖ ស្រូវ អង្ករជាដើម ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា។ សម្តេចតេជោ បន្តថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលនេះ កម្ពុជា សល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។ សម្ដេចតេជោ ក៏បានលើកឡើងដែរថា កម្ពុជា កំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខ។ សម្ដេច ថា សម្ដេច តែងតែប្រាប់ទៅបរទេស ឱ្យអ្នកវិនិយោគ…
-
ឯកឧត្តម ឌិត ទីណា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្មធានាបាននូវផលិតភាព និងទីផ្សារ
ភ្នំពេញ ៖ ការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យាក្នុងវិស័យកសិកម្មនឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារកសិផល ព្រោះថា ព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម ។ ក្នងពិធីបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យាក្នុងវិស័យកសិកម្មនឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារកសិផល ព្រោះថាព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច ក៏នឹងបង្កើតទីផ្សារនាំចេញ ដើម្បីបង្កើនចំណូលអ្នកផលិត និងពលករជនបទ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ៖ ដូចជា បន្លែ មាន ស្វាយ ចន្ទី ផ្លែឈើស្រស់ ដំឡូងមី និងផលិតផលផ្លែឈើកែច្នៃ ។ កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០ ០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥ ០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោ ជន៍ពីទីផ្សារនាំចេញទៅក្រៅប្រទេស និងទីផ្សារក្នុងស្រុក សម្រាប់កសិផល…
-
អាជ្ញាធរខេត្តកណ្តាល និងអាជ្ញាធរវៀតណាម សហការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង
ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក វិញសឿង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ដែលបានខិតខំការស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការ នាឆ្នាំ២០០១ កន្លងមក។ឯកឧត្តមអភិបាលរង បន្តថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិវិញសឿង គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ហើយច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវ…
-
ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈជាមួយធនាគារកណ្ដាលកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ លើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុ កាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះនឹងផ្តល់ជាក្របខណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក ។ ឯកឧត្ដម Luke Forau ទេសាភិបាលធនាគារកណ្តាលកោះសូឡូម៉ូន សម្ដែងក្ដីរីករាយលើកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាអំពីបទពិសោធន៍របស់កម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជនកោះសូឡូម៉ូន។ ប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបានផ្តល់គាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ។ ទន្ទឹមនេះ ឯកឧត្ដម Luke Forau បានគោរពអញ្ជើញឯកឧត្ដម ជា ចាន់តូ បំពេញទស្សនកិច្ចនៅកោះសូឡូម៉ូន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលប៉ាស៊ីហ្វិកខាងត្បូង លើកទី៣៨ ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ដល់ប្រទេសជាសមាជិកដទៃទៀត…
-
ធនាគារ ARDB បន្តផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, ឯកឧត្តមបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ធនាគារ អេស ប៊ី អាយ លី ហួរ ដាក់ដំណើរការសាខាបួនថ្មីបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា
សៀមរាប៖ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ ក៏ដូចជាការពង្រីកវិសាលភាពប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីចំនួនបួនទីតាំង គឺសាខាក្រុងសៀមរាប សាខាឬស្សីកែវ សាខាស្រុកមុខកំពូល និងសាខាខេត្តកំពង់ចាម ដែលពិធីសម្ពោធនេះបានរៀបចំនៅធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងសៀមរាបរួមគ្នា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាថ្មីទាំងបួននេះ ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ធនាគារ អេស ប៊ី អាយ លី ហួរ ទោះបីជាទើបទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៅឆ្នាំ២០២០ក៏ដោយ ឯកឧត្តមសង្កេតឃើញថា ធនាគារនេះមានការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ជាក់ស្តែងដូចជាថ្ងៃនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់ដំណើរការសាខាចំនួនបួននៅក្នុងពេលតែមួយ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនក្រុមហ៊ុន និងអតិថិជនទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងបានជូនពរឲ្យធនាគារ អេស ប៊ី អាយ លី…
-
ផ្លូវជាតិលេខ ១០ គ្រោងនឹងបញ្ចប់ការដ្ឋានក្នុងរយៈ ពេលមួយ ឆ្នាំ កន្លះ ទៀត
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោង ការងារសាងសង់ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ។បច្ចុប្បន្នផ្លូវនេះសាងសង់ រួច បានជាង៥០ភាគរយហើយ និងគ្រោងបញ្ចប់ក្នុងរយៈពេលមួយ ឆ្នំាកន្លះទៀត។ ឯកឧត្តមបានប្រាប់អ្នកកាសែតកាលពីថ្ងៃទី២២ខែកុម្ភៈថា ការចុះ ពិនិត្យវឌ្ឍនភាពការងារលើគម្រោងស្ថាបនាផ្លូវជាតិលេខ១០ នេះ ដើម្បីធានាថាគុណភាពស្របទៅតាមលក្ខណៈបច្ចេកទេស និង បញ្ចប់ការស្ថាបនាតាមផែនការដែលបានគ្រោងទុក។ ផ្លូវនេះមាន ចំងាយ១៩៧,៦៩៧ គីឡូម៉ែត្រ ខណៈដែលក្នុងកិច្ចសន្យាសាង សង់ មានប្រវែង១៨៨គីឡូម៉ែត្រ ប៉ុន្តែដោយសារមានការប៉ះពាល់នឹង តំបន់អភិរក្សសត្វព្រៃ ទើបក្រសួងបរិស្ថានបានស្នើសុំឱ្យក្រសួង សាធារណការ ណិងដឹកជញ្ជូន ប្តូរដោយប្រើផ្លូវវាង។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ៖ «យើងបានធ្វើការ វាងតំបន់សត្វព្រៃនេះ ដោយបានបន្ថែមថវិកាសាងសង់ចំនួន ៥៧លានដុល្លារទៀត ហើយមកដល់ពេលនេះយើងធ្វើបាន ដល់ ៥៦ភាគរយហើយ ដោយយើងមានការយឺតយ៉ាវបន្តិ ចតែប៉ុណ្ណោះ»។ ការធ្វើផ្លូវវាង មានការពិបាកដោយសារមានដុំថ្មច្រើន ដែលអ្នក…