Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ៖ រុស្ស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជាមួយកម្ពុជា ពិសេសជំរុញការវិនិយោគរវាងរុស្ស៊ី និងកម្ពុជា

    មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ៖ រុស្ស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជាមួយកម្ពុជា ពិសេសជំរុញការវិនិយោគរវាងរុស្ស៊ី និងកម្ពុជា

    ភ្នំពេញ ៖ លោក Rafael Iangareev មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន របស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងប្រាប់អ្នកសារព៍ត៌មាន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី រួមទាំងការវិវឌ្ឍន៍ថ្មីៗជុំវិញសង្គ្រាមនៅអ៊ុយក្រែន ថា រុស្ស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជាមួយកម្ពុជា ពិសេសជំរុញការវិនិយោគរវាងរុស្ស៊ី និងកម្ពុជា ។ មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន របស់ស្ថានទូតរុស្ស៊ីបន្តថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសនានា បានជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែដល់សេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក៏ដូចជាប្រទេសដែលដាក់ទណ្ឌកម្ម។ លោកបន្ថែមថា រុស្ស៊ីបាននិងកំពុងប្រឈមនឹងវិបត្តិថាមពល ហើយទោះបីជាក្រុមហ៊ុនលោកខាងលិចជាច្រើនបានចាកចេញពីទីផ្សារថាមពលរុស្ស៊ី ក៏ឥឡូវនេះមានក្រុមហ៊ុនរុស្ស៊ីជាច្រើនបានចាប់ផ្តើមដំណើរការជំនួសវិញ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច លោក Rafael Iangareev បានគូសបញ្ជាក់ថា «រុស្ស៊ីនៅតែត្រៀមខ្លួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយបណ្តាប្រទេសជាមិត្ត រួមមាន បណ្តាប្រទេសពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាន»។ ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតរវាងកម្ពុជា និងរុស្ស៊ី លោកមន្ត្រី បានរំលេចត្រួសៗអំពីដំណើរទស្សនកិច្ចសំខាន់ៗរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់រុស្ស៊ី និងការចូលរួមប្រជុំអន្តរគណបក្សផ្សេងៗតាមប្រព័ន្ធអនឡាញ។ជាមួយគ្នានេះដែរ លោក Rafael Iangareev ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីដោយបើកចំហរ ក្នុងការពង្រឹង…

  • អភិបាលខេត្តបាត់ដំបង និង អភិបាលខេត្តច័ន្ទបុរី ជំនួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    អភិបាលខេត្តបាត់ដំបង និង អភិបាលខេត្តច័ន្ទបុរី ជំនួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    (បាត់ដំបង) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលបានរស់នៅតំបន់ព្រំដែន ។ ក្នុងជំនួបនេះភាគីខេត្តទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ឯកឧត្តម សុខ លូ និងឯកឧត្តម មន្ដសិទ្ធិ៍ផៃសានធនវ័ត្ន បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អហើយភាគីទាំងពីរ ក៏បានប្ដេជ្ញាក្នុងការបង្កើន នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ក្នុងដែននៃសមត្ថកិច្ចតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋាន របស់ ប្រទេសទាំងពីរ (កម្ពុជា-ថៃ) ។ ភាគីទាំងពីរ ក៏បានជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ លើការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ…

  • កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម

    កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម

    ភ្នំពេញ ៖ នៅអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីការងាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម រាជធានី-ខេត្ត ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិកម្ម អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្ដម តូច ប៊ុនហួរ បញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ និងតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករទូទាំងប្រទេស គួបផ្សំនឹងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យផលិតកម្មដំណាំកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។…

  • អគ្គនាយកដ្ឋានពន្ធដារ ប្រមូលព ន្ធបានប្រមាណ ៣០០លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៣

    អគ្គនាយកដ្ឋានពន្ធដារ ប្រមូលព ន្ធបានប្រមាណ ៣០០លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៣

    ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ប្រមូលបានប្រមាណ ៣០០ លានដុល្លារអាមេរិក ស្មើនឹង ៨ % នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ការបង្ហាញតួលេខចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលដឹកនាំដោយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល ។ ឯកឧត្តម បានឱ្យដឹងថា ៖«ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមបប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១ ២១៧,៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០,៥៩ លានដុល្លារ ស្មើនឹង ៨,៤២ % នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣»។ លើសពីនេះ ក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២…

  • ពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd

    ពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd

    ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះគម្រោងមានជ័យ រ៉េស៊ីដិនស៍ ដែលសមិទ្ធផលនេះបានកើតចេញពីសមត្ថភាព, ការប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន ស្របពេលដែលកម្ពុជាកំពុងបោះជំហានងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងថាមពល។ ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។…

  • ទូតបួនប្រទេស នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

    ទូតបួនប្រទេស នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រួមមាន ឯកឧត្តម Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េប្រចាំកម្ពុជា និងថៃ, ឯកឧត្តម Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា និងថៃ និងឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃ។ នាឱកាសនៃជំនួបសម្តែងការគួរសមជាមួយអគ្គរាជទូត អគ្គរដ្ឋទូតម្តង ៤ប្រទេសនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាពក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារ…

  • តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំអំពៅ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំអំពៅ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣

    ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ៤ពាន់រៀល-ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ៣ម៉ឺនរៀល តម្លៃគ្រឿងសមុទ្រ-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺនរៀល-ត្រីសាបាក់ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-មឹក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្គា ១គីឡូក្រាម ៣ម៉ឺនរៀល-ងាវ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-អយស្ទ័រ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីទីឡាបយ៉ា ១គីឡូក្រាម…

  • ជំទាវ ហោ ម៉ាលីន ៖ ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មស្មើនឹង ៤១% នៃការចិញ្ចឹមសត្វក្នុងស្រុកសរុប ពោលគឺលើសផែនការគ្រោងទុកដែលមានត្រឹមតែ ៣០ភាគរយ

    ជំទាវ ហោ ម៉ាលីន ៖ ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មស្មើនឹង ៤១% នៃការចិញ្ចឹមសត្វក្នុងស្រុកសរុប ពោលគឺលើសផែនការគ្រោងទុកដែលមានត្រឹមតែ ៣០ភាគរយ

    ភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ត្រូវបានបិទបញ្ជាប់ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នំា២០២៣ នាអគ្គនាយកដ្ឋានសុខភាពសត្វ។ ឯកឧត្តម តាន់ ផាន់ណារ៉ា បានលើកឡើងថា អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សាច់សត្វ ផលិតផលសត្វ ការពារជំងឺឆ្លងសត្វ ការពារសុខភាពសាធារណៈ បរិស្ថាន ចំណូលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះអនុវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ សមិទ្ធផលទាំងនេះសម្រេចបានដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងមានការចូលរួមពីក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគួរអភិវឌ្ឈន៍នានា និងផ្នែកឯកជនផងដែរ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម តាន់…

  • ពិព័រណ៌លក់សៀវភៅធំបំផុតលើពិភពលោកនឹងប្រព្រឹត្តិទៅក្នុងផ្សារទំនើបអូឡាំព្យា ចាប់ថ្ងៃទី២២ ខែកុម្ភៈ ដល់ទី៥ ខែមិនាខាងមុខ

    ពិព័រណ៌លក់សៀវភៅធំបំផុតលើពិភពលោកនឹងប្រព្រឹត្តិទៅក្នុងផ្សារទំនើបអូឡាំព្យា ចាប់ថ្ងៃទី២២ ខែកុម្ភៈ ដល់ទី៥ ខែមិនាខាងមុខ

    ភ្នំពេញ ៖ ពិព័រណ៌លក់សៀវភៅធំបំផុតលើពិភពលោក បានវិលត្រលប់មកប្រទេសកម្ពុជាវិញម្តងទៀត ជាមួយនឹងការលក់ក្នុងតម្លៃធូរថ្លៃមិនធ្លាប់មានពីមុន បន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៌នេះ បានផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។ ពិព័រណ៌លក់សៀវភៅនេះ នឹងចាប់ផ្ដើមប្រព្រឹត្តិទៅពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៥ ខែមីនាខាងមុខ ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសមរម្យរហូតដល់១ដុល្លារក៏មាន។ ជាមួយគ្នានេះ អ្នករៀបចំកម្មវិធីបានប្រកាសអញ្ជើញសិស្សនិសិត្ស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមចូលចិត្តអាន និងស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានី-ខេត្ត ចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅដែលមានតម្លៃធូរថ្លៃបំផុត និងមានច្រើនជម្រើស ក្នុងនោះមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារដល់សៀវភៅសម្រាប់យុវវ័យ ព្រមទាំងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។ អ្នករៀបចំកម្មវិធីបានបញ្ជាក់ឱ្យដឹងថា ពិព័រណ៌លក់សៀវភៅនេះ នឹងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩.០០ព្រឹក ដល់ម៉ោង១២អធ្រាត សម្រាប់រយៈពេល១២ថ្ងៃជាប់ៗគ្នា។ បើតាមអ្នករៀបចំកម្មវិធី ពិព័រណ៌លក់សៀវភៅនេះនឹងពោរពេញទៅដោយសៀវភៅល្អៗរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនប្រភេទផ្សេងទៀត។ ហើយអ្វីដែលពិសេសបំផុតនោះ គឺពិព័រណ៌លក់សៀវភៅមិនធ្លាប់មានពីមុនមកនេះ គឺបងប្អូនសិស្សនិសិត្សអាចបានចូលរួមដោយសេរី និងឥតគិតថ្លៃ។ សូមជម្រាបថា ដោយបានបើកសម្ពោធជាលើកដំបូងនៅកម្ពុជា សម្រាប់ការបោះពុម្ពផ្សាយលើកទីមួយនៅឆ្នាំ២០២២ ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេងនៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរសម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសមានគុណភាពខ្ពស់ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅដែលជាទីពេញចិត្ត…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣

    ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នាអគ្គនាយកដ្ឋានកៅស៊ូ។ បន្ទាប់ពីស្តាប់របាយការណ៍របស់ឯកឧត្តម ហឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអ្គនាយកដ្ឋានកៅស៊ូ រួមមក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះសមិទ្ធផលដែលសម្រេចបាន និងស្នើឱ្យមន្ដ្រីនៃអគ្គនាយកដ្ឋានកៅស៊ូយកកិច្ចប្រជុំនេះ ជាឱកាសជួបជុំជាមួយវិស័យឯកជន ដើម្បីពិភាក្សានិងសហការគ្នាធ្វើផែនការខ្លី មធ្យម និងវែង ដើម្បីជំរុញប្រសិទ្ធភាពសេដ្ឋកិច្ច និងការរីកចម្រើន។ សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងងស់ពីកម្លាំងកាយចិត្តធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញគួរកត់សម្គាល់ ក្នុងអត្រាប្រមាណ ៥.៥% ក្នុងឆ្នាំ២០២២ ក្នុងនោះដែរវិស័យកៅស៊ូក៏បានអភិវឌ្ឍប្រកបដោយភាពប្រកួតប្រជែង និងអនុវត្តសម្រេចបានជោគជ័យតាមគោលដៅ និងសូចនាករដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្ត្រកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០នៅកម្ពុជា។ គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូសរុបទូទាំងប្រទេសមាន ៤០៤.៥៧៨ហិកតា ដែលក្នុងនោះផ្ទៃដីកៅស៊ូចៀវជ័រមានចំនួន ៣១៥.៣៣២ហិកតា ហើយការនាំកៅស៊ូចេញកៅស៊ូទៅបរទេសបានចំនួន ៣៧២.៩០០តោន ស្មើនឹង ៥២៨លានដុល្លា ដែលតម្លៃជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០២២កន្លងទៅនេះគឺ…