-
មន្ត្រីជាន់ខ្ពស់ក្រសួងសារធារណការ ស្នើក្រុមហ៊ុនអូទ្រីសសិក្សាគម្រោង វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសារធារណការ ស្នើក្រុមហ៊ុនឯកជនរបស់ អូទ្រីសសិក្សាលើគម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងតាមរយៈកិច្ចពិភាក្សា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Doppelmayr Groupដែល ដឹកនាំដោយ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ី កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ មន្រ្តីជាន់ខ្ពស់ក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើ ឱ្យ ក្រុមហ៊ុន Doppelmayr Group របស់ប្រទេសអូទ្រីស រៀបចំសិក្សាឱ្យបាន លម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈ ពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” ខណៈក្រុមហ៊ុន បានបង្ហាញបំណង ចង់វិនិយោគលើគម្រោងសង់កន្រ្តកខ្សែកាបនៅកម្ពុជា ពិសេសភូមិសាស្ត្រ រាជធានីភ្នំពេញ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការ ស្វែងយល់ព័ត៌មានសម្រាប់គម្រោងការសិក្សានានាទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមា នការរីកចម្រើនថែមទៀត។ឯកឧត្តមបានបញ្ជាក់ថា៖ «ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែង យល់ ព័ត៌មានសម្រាប់គម្រោងការសិក្សានានាទាក់ទងនឹងសេវាដឹកជញ្ជូន សាធារណៈ ក៏ដូចជាព័ត៌មានគម្រោងផ្សេងៗដែលកំពុងអនុវត្ត ជាពិសេស គម្រោងពាក់ព័ន្ធវិស័យដឹកជញ្ជូនសាធារណៈ…
-
កំពូលតារាចម្រៀង អ្នកនាង ឪក សុគន្ធកញ្ញា និង តារាសម្តែង លោក សេង មង្គល ត្រូវបានប្រកាសជាទូតសុច្ឆនះ(BA) របស់ហាងមាស ពេជ្រ ដាណាទ្រី ជាផ្លូវការ
ភ្នំពេញ៖ លោកស្រី ទ្រី ដាណា រៀបចំកម្មវិធីបង្ហាញមុខកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែង ២រូបទៀតក្លាយទូតសុឆន្ទៈ(BA) របស់ហាងពេជ្រ ដាណា ទ្រី កាលពីថ្ងៃទី០៦ ខែកុម្ភះឆ្នាំ២០២៣ ។កំពូលតាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែងរូបស្រស់សង្ហា ក្លាយទូតសុឆន្ទៈ(BA) នោះគឺ អ្នកនាង ឪកសុគន្ធកញ្ញា និងលោក សេង មង្គល។ លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ដាណា ទ្រី អោយដឹងថាមូលហតុដែលជ្រើសរើសកំពូលរាចម្រៀងនិងតារាសម្តែងពេលនេះគឺ ដើម្បីនឹងនាំយកអ្វីថ្មីៗ មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ជាពិសេសការបង្ហាញនូវគ្រឿងពេជ្រធម្មជាតិសុទ្ធលើដងខ្លួន ដែលមានតម្លៃរាប់លានដុល្លារ។ លោកស្រី ទ្រី ដាណា បញ្ជាក់ថា បច្ចុប្បន្ន មានការប្រកាសលក់ពេជ្រច្រើនប្រភេទនៅលើទីផ្សារ ជាពេជ្រកែច្នៃ ឬពេជ្រក្លែងក្លាយ ប៉ុន្តែ ហាងពេជ្រ ដាណា ទ្រី ផ្ដោតសំខាន់លើពេជ្រសុទ្ធធម្មជាតិ មានការធានាជូន និងអាចលក់វិញបានស្រួល។ លោកស្រីបន្តថា ទំនុកចិត្ត និងគុណភាព ទើបធ្វើឱ្យតារាល្បីៗចាប់អារម្មណ៍ និងគាំទ្រ ហាងពេជ្រ ដាណា ទ្រី…
-
សមាគមជប៉ុន-កម្ពុជា (JCA) សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។ ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ បើទោះបីជាលោក Fumiaki បានបញ្ចប់បេសកម្មការទូតនៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា អង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនេះ ឯកឧត្តម បានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន ៤០ម៉ឺនតោន ។ ការលើកឡើង របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនសហព័ន្ធស្រូវ អង្ករកម្ពុជា ជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណត្តិថ្មី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយ សម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ…
-
កម្ពុជា គ្រោងនឹងនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីនឱ្យបាន ១០ម៉ឺនតោន នៅឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរ ទស្សនកិច្ច សិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន របស់ប្រតិភូ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការ សិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការ ធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះ ហត្ថលេខានាពេលឆាប់ៗខាងមុខ។ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រីកទីផ្សារស្រូវអង្ករ ដោយនៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូ ប្រទេសកម្ពុជាបានជួបជាមួយ លោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើ ការ នាំចូលអង្ករ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូកម្ពុជាបាន ជួប ពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ ផ្គត់ផ្គង់ ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផល បណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ…
-
តម្លៃមុខម្ហូប ក្នុងផ្សារដើមគ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារដើមគ ដែលជាផ្សារធំមួយ នៃរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់កំភួនជើង ១គីឡូក្រាម ៣ម៉ឺន ៨ពាន់រៀល តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ១ម៉ឺន ៧ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ១ម៉ឺន ៧ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ១ម៉ឺន ៨ពាន់រៀល-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ២ម៉ឺន ៤ពាន់រៀល តម្លៃសាច់មាន់-មាន់មានពង់ ១គីឡូក្រាម ១ម៉ឺន ៣ពាន់រៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៣ពាន់រៀល-មាន់ស្រែ ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល តម្លៃគ្រឿងសមុទ្រ-មឹកបំពង់ ១គីឡូក្រាម ៣ម៉ឺនរៀល-បង្កា ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-ងាវ ១គីឡូក្រាម…
-
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានាពេលថ្មីៗនេះ បានរៀបចំ “សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារសម្រេចបាន ចាប់តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមិទ្ធផលធំៗដែលធនាគារទទួលបានរួមមាន៖ ១. បានផ្តល់ឥណទានដោយផ្ទាល់ជូនដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទានសរុបប្រមាណជា ៥៣,៤លានដុល្លារ។ ២. បានបញ្ចប់ដោយជោគជ័យ នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យមជំហានទី១ និងទី២ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ១,៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ៣. បាននិងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណ ៤២លានដុល្លារ។ ៤. បាននិងកំពុងដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំបង…
-
ឆ្នាំ២០២២ គយនិងរដ្ឋាករ រកចំណូលបានជាង ២ ៦០០ លានដុល្លារ
ភ្នំពេញ៖យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២២កន្លងទៅ ស្ថាប័ននេះ រកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លាន ដុល្លារ អាមេរិក កើនឡើងប្រមាណ ១៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបូកសរុប លទ្ធផល ការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា(អ.គ.រ )បានឱ្យដឹងថា លទ្ធផលនេះគឺសម្រេចបាន ១០៤,៩ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់ គ្រងឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលបានកោតសរសើរ ចំពោះលទ្ធផល ដែល អ.គ.រ សម្រេចបាននេះ។ ឯកឧត្តមបានបញ្ជាក់ថា៖« សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុង ការ សម្រេច បាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ…
-
អគ្គនាយកដ្ឋានពន្ធដារ រំលឹកអ្នកប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ទៅបង់ពន្ធចំពោះអាជីវកម្មក្រៅពីល្បែង
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់នាយក សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់ឱ្យទៅបំពេញ កាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ-អាករនានា ដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម បើពុំនោះទេ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ សេចក្តីជូនដំណឹងរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល ចុះថ្ងៃទី ២ ខែ កុម្ភៈ ដែលជម្រាបជូនលោក-លោកស្រី នាយកសហគ្រាស ប្រកប អាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់បានឱ្យដឹងថា សហគ្រាស ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធចំពោះ សកម្មភាពអាជីវកម្មល្បែង ពាណិជ្ជកម្ម ដោយអនុលោមតាមប្រកាសលេខ ១០៨០ សហវ.ប្រក ស្ដីពីវិធាន និងនីតិវិធី សម្រាប់អនុវត្តកាតព្វកិច្ចសារពើ ពន្ធចំពោះសហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម គិត ចាប់ពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តទៅ។ដោយឡែកចំពោះសកម្មភាពអាជីវកម្មផ្សេងទៀតក្រៅពីល្បែងពាណិជ្ជកម្មសហគ្រាសត្រូវមានកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា គិតចាប់ពីកាលបរិច្ឆេទនៃដំណើរការអាជីវកម្ម ស្រប តាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ។ ប្រភពដដែលបន្តថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានកត់ សម្គាល់ ឃើញថា សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជ កម្ម មួយចំនួនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករ នានា ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ជូន រដ្ឋបាលសារពើពន្ធ…
-
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អរគុណដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិ បត្តិ នៃក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានាដែលមានគោលដៅអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើន ឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។ ហើយ សមិទ្ធិផលសំខាន់ៗដែលសម្រេចបានកន្លងមកក្នុង រយៈពេលជាង ១០ឆ្នាំ តាមរយៈការអនុវត្តគម្រោង ដែលទទួលបានការគាំទ្រពីក្របខណ្ឌពង្រឹងសមាហរណកម្ម ដោយក្នុងនោះ រួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងគម្រោង…