Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អាជីវករទិញមើមដំឡូងមីស្រស់ និងស្ងួត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា

    អាជីវករទិញមើមដំឡូងមីស្រស់ និងស្ងួត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា

    ខេត្តបន្ទាយមានជ័យ ៖ អាជីវករទទួលទិញ មើមដំឡូងមីស្រស់ និងមើមហាលស្ងួត ចំនួន ៤៧កន្លែងតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានមកជួបជុំគ្នានៅមន្ទីរ ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេសដើម្បីចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីមាត្រាសាស្ត្រអំពីការប្រើជញ្ជីងថ្លឹងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ លោក ព្រំ ឡុងផល្លា អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេស បានបញ្ជាក់បន្ថែម ការដែលអាជីវករមកចូលរួមសិក្ខាសាលានេះធ្វើឲ្យពួកគាត់យល់ពីច្បាប់ប្រើប្រាស់ជញ្ជីងថ្លឹងភោគផលរបស់ប្រជាកសិករឲ្យបានត្រឹមត្រូវរវាងអ្នកលក់ អ្នកទិញទទួលបាននូវភាពយុត្តិធម៌ទាំអស់គ្នា ។ សិក្ខាសាលាមានរយៈពេលមួយព្រឹកជាការផ្សព្វផ្សាយច្បាប់ មុននឹងមន្ត្រីជំនាញចុះអនុវត្តច្បាប់ និងលក្ខណៈបច្ចេកទេសការប្រើជញ្ជីងថ្លឹង។ លោក ម៉េង សេរី វ៉ាត់ អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេសនវានុវត្តន៍ បានឲ្យអ្នកចូលរួមសិក្ខាសាលាពេលនេះបន្តផ្សព្វផ្សាយដល់អាជីវករដូចគ្នាដែលមិនបានមកចូលរួម ហើយរួមសហការជាមួយមន្ត្រីជំនាញ និងប្រកាន់យកភាពត្រឹមត្រូវលើការប្រើជញ្ជីងថ្លឹងកសិផល ចៀសវាងការ កេងបន្លំភ្នែកជញ្ជីង មិនជាការល្អនោះទេ ។ ប៉ុន្តែរឿងតម្លៃលក់ចេញ ទិញចូលយ៉ាងណានោះវាអាស្រ័យ លើបងប្អូនជាអ្នកទិញ និងអ្នកលក់ ចំណែកមន្ត្រីជំនាញយើងគ្រាន់តែជាអ្នកអនុវត្តផ្នែកបច្ចេកទេសទៅលើការប្រើប្រាស់ជញ្ជីងតាមលក្ខណៈបច្ចេកទេសមាត្រាសាស្ត្រ ប៉ុណ្ណោះ ៕ ដោយ គៀន ច័ន្ទហ៊ីន

  • ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម បានជិត ប្រាំ ពាន់ ម៉ាក ត្រឹមឆ្នាំ២០២២

    ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម បានជិត ប្រាំ ពាន់ ម៉ាក ត្រឹមឆ្នាំ២០២២

    ភ្នំពេញ៖ កាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា បាន ទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួនជាង ប្រាំមួយពាន់ ក្នុងនោះក្រសួងក៏បានចុះបញ្ជីម៉ាកសញ្ញា ពាណិជ្ជកម្ម នៅទូទាំងប្រទេសបានជាងប្រាំពាន់ម៉ាកផងដែរ។នេះបើយោងតាមរបាយការណ៍ក្រសួងដែលបង្ហាញឡើងក្រោយបញ្ចប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅ ការងារពាណិជ្ជកម្មឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែមករា។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីពេលកន្លងទៅ ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ និងម៉ាកសមូហភាព។ ក្នុងនោះក្រសួងបាន សហការសម្រប សម្រួលលើការចុះបញ្ជីម៉ាកនេះដូចជា៖ បង្កងតាកែវ, ទឹកត្រីកំពត កែប, SKO & Device, លើប្រភេទអង្ករសែនក្រអូប DSMK & Device , លើប្រភេទអង្ករដំណើបស្បៃមង្គល, ចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល, ក្រូចពោធិ៍សាត់, នំបញ្ចុកសៀមរាប និងដូងខ្ទិះបាត់ ដំបង ជាដើម បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាក សមូហភាពល្បីៗជាច្រើនដែលយើងបានចុះរួចមកហើយ។ ឯកឧត្តម…

  • តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៧ពាន់រៀល-សាច់ក្រកជ្រូក ១គីឡូក្រាម ៣ម៉ឺនរៀល-ងៀតជ្រូក ១គីឡូក្រាម ៥ម៉ឺនរៀល តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-ងៀតគោ ១គីឡូក្រាម ៨ម៉ឺនរៀល-សាច់ក្រក់គោ ១គីឡូក្រាម ៤ម៉ឺនរៀល តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-ទាកាប៉ា ១គីឡូក្រាម ២ម៉ឺនរៀល-ទាសំពៅ ១ក្បាល ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីឌៀប ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីពោ ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីទីឡាបយ៉ា…

  • ធនាគារ SMBC ចង់ផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗ ចំនួនពីរ នៅកម្ពុជា ក្នុងតម្លៃជាង ៤២លានដុល្លារ

    ធនាគារ SMBC ចង់ផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗ ចំនួនពីរ នៅកម្ពុជា ក្នុងតម្លៃជាង ៤២លានដុល្លារ

    ភ្នំពេញ៖ ប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (Sumitomo Mitsui Banking Corporation (SMBC) លើផ្នែកហិរញ្ញវត្ថុ សម្រាប់ គម្រោងអភិវឌ្ឍន៍ បានបង្ហាញបំណងចង់ផ្តល់ហិរញ្ញប្បទាន លើគម្រោងធំៗចំនួនពីរនៅកម្ពុជា ខណៈគម្រោងនេះមានតម្លៃ រហូតជាង ៤២លានដុល្លារអាមេរិក។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងប្រភិភូធនាគារ SMBC ជាមួយរដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី៣០ ខែមករា។ នាឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជា យុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងការអភិវឌ្ឍវិស័យកំពង់ផែ រួមមាន ការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលក៏មានគម្រោងនឹងកែប្រែ មុខ មាត់ខេត្ត ព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ…

  • តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

    ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺន ២ពាន់រៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ចំឡក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៦ពាន់រៀល-សាច់ក្រកជ្រូក ១គីឡូក្រាម ៣ម៉ឺន ៥ពាន់រៀល តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល តម្លៃសាច់ត្រី-ត្រីឌៀប ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីទួក ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីអង្តែង ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីពោរ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីទីឡាបយ៉ា ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីងៀត…

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមិទ្ធផលសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទៅ ក្នុងនោះ សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាមេរិក គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាមេរិក គឺមានការកើនទ្បើង ៤%។ ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមរដ្ឋមន្រ្តី រម្លឹកថា ចាប់តាំងពីដើមឆ្នាំ២០២០…

  • ម្ចាស់អាជីវកម្ម ៥រូប រៀបចំសិក្ខាសាលាស្តីពី “ការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យា” ដើម្បីផ្ដល់បទពិសោធន៍ និងចំណេះដឹងពីការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ដល់យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋ

    ម្ចាស់អាជីវកម្ម ៥រូប រៀបចំសិក្ខាសាលាស្តីពី “ការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យា” ដើម្បីផ្ដល់បទពិសោធន៍ និងចំណេះដឹងពីការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ដល់យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋ

    ភ្នំពេញ៖ វាគ្មិនចំនួន ៥រូប ដែលជំនាញផ្នែកអាជីវកម្មក្នុងសម័យបច្ចេកវិទ្យាឌីជីថល បានសហការគ្នារៀបចំសិក្ខាសាលាមួយ ស្ដីពីការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យា ជូនដល់យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នៅក្នុងសិក្ខាសាលានេះមានការធ្វើបទបង្ហាញស្តីពី សណ្តាញសង្គម និងឌីជីថល ម៉ាឃីធីង ដោយ វាគ្មិនលោក ប្រង់ ដេវីត គ្រូបណ្តុះបណ្តាល ជំនាញផ្នែកឌីជីថល ម៉ាឃីធីង។ បទបង្ហាញស្តីពី ពាណិជ្ជកម្មអេឡិចត្រូនិក និងការប្រើប្រាស់ឧបករណ៍ជំនួយ ដោយវាគ្មិន លោក ឯម ឬទ្ធី ស្ថាបនិក នៃក្រុមហ៊ុន អាយ អ៊ី បាយ។ បទបង្ហាញស្តីពី ការយល់ដឹងពីបច្ចេកវិទ្យាពន្ធដារ និងគណនេយ្យ ដោយវាគ្មិន លោក បណ្ឌិត គិត ចាន់ថង នាយកប្រតិបត្តិ នៃក្រុមហ៊ុន សូតា ប្រ៊ីហ្វេសិនណល។ បទបង្ហាញស្តីពីការយល់ដឹងពីបច្ចេកវិទ្យាអចលនទ្រព្យ ដោយវាគ្មិន…

  • តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

    ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-ពងទា ចំនួន ១០គ្រាប់ ៦៥០០រៀល-ពងមាន់ ចំនួន ១០គ្រាប់ ៦៥០០រៀល តម្លៃស្ពៃ-ស្ពៃចង្កឹះ ១គីឡូក្រាម ៨ពាន់រៀល-ស្ពៃតឿ ១គីឡូក្រាម ៤ពាន់រៀល-ស្ពៃក្តោប ១គីឡូក្រាម ៥ពាន់រៀល-ស្ពៃក្រញ៉ាញ់ ១គីឡូក្រាម ៤ពាន់រៀល -តម្លៃគ្រឿងសមុទ្រ-មឹក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្គា ១គីឡូក្រាម ៤ម៉ឺនរៀល-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺនរៀល-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺនរៀល-ងាវ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីទួកចិញ្ចឹម ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីអន្តែងចិញ្ចឹម ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីពោ…

  • រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យកូរ៉េ វិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ

    រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យកូរ៉េ វិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ

    (កូរ៉េខាងត្បូង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យ កូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េខាងត្បូង។មានប្រសាសន៍នេះធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលពេលវេលានេះជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ ឯកឧត្តម ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកប្រធាន…

  • ការបើកសាខាថ្មីរបស់ធនាគារ ហ្វីលីព ខេត្តបាត់ដំបង ជាការបោះជំ ហ៊ានដ៏ធំមួយ ក្នុងការពង្រីកវិសាលភាពរបស់ធនាគារ ដើម្បី ផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរ

    ការបើកសាខាថ្មីរបស់ធនាគារ ហ្វីលីព ខេត្តបាត់ដំបង ជាការបោះជំ ហ៊ានដ៏ធំមួយ ក្នុងការពង្រីកវិសាលភាពរបស់ធនាគារ ដើម្បី ផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរ

    បាត់ដំបង ៖ លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាបាត់ដំបង ជាការបោះជំហ៊ានដ៏ធំមួយក្នុងការពង្រីក វិសាលភាពរបស់ធនាគារដើម្បីផ្ដល់នូវ សេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន និងស្របទៅតាម កំណើន នៃតម្រូវការ ផ្នែកសេវាកម្ម ធនាគារដែលមានគុណភាពខ្ពស់។ ការបើកបម្រើជូនសេវាធនាគារពេញលេញនេះ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ធនាគារដើម្បីក្លាយជា “ ដៃគូ ហិរញ្ញវត្ថុដ៏មានទំនុកចិត្ត ” នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ។ នេះជាការលើកឡើងក្នុងឱកាសបើកសម្ពោធសាខាថ្មី ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយការបំពាក់រចនាបថថ្មី ។ លោក Lee Yong Man ក៏បានបន្ថែមថា «វាជាបេសកកម្មរបស់ធនាគារ ហ្វីលីព ក្នុងការ ចូលរួមចំណែក ដល់ការលើកកម្ពស់ និង ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ក្នុងប្រទេស ក៏ដូចជាការផ្តល់ជូន នូវ បទពិសោធន៍ ធនាគារ ដ៏…