Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំអំពៅ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំអំពៅ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

    ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃគ្រឿងសមុទ្រ-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺនរៀល-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-មឹក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្កា ១គីឡូក្រាម ៣ម៉ឺនរៀល-ងាវ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-អយស្ទ័រ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីសាបាក់ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់គោ-សាច់គោសាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺន ៣ពាន់រៀល-សាច់គោស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៣ពាន់រៀល-សាច់ចម្លក់ ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល តម្លៃសាច់ជ្រូក-សាច់ជ្រូបីជាន់ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-ឆ្អឹងជំនី ១គីឡូក្រាម ៣ម៉ឺន ៥ពាន់រៀល-សាច់ក្រក់ជ្រូក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីពោ…

  • សិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា និងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

    សិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា និងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

    បន្ទាយមានជ័យ ៖ ពេលវេលាគឺជាជីវិត ដូច្នេះសិក្ខាកាមក្នុងតួនាទីរបស់ខ្លួនត្រូវខិតខំបំពេញឱ្យបានល្អប្រសើរដើម្បីកិត្តយសខ្លួនឯង និងសង្គមជាតិ នេះជាប្រសាសន៍លើកឡើងរបស់ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកានិងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នៅភោជ្ជនីយ៍ដ្ឋានមាតុភូមិក្រុងប៉ោយប៉ែត នាថ្ងៃទី២៤ មករា ២០២៣ ។ លោក ឈឿង សិរីវុឌ្ឍ ប្រធានមន្ទីទេសចរណ៍មានប្រសាសន៍ថា៖ ដោយលំហូរទេសចរណ៍ក្នុងនិងក្រៅស្រុកមានកំណើនកើនឡើងជាលំដាប់ តម្រូវការអ្នកមានជំនាញបដិសណ្ឋារកិច្ច គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ កាន់តែច្រើនហេតុនេះមន្ទីរសហការជាមួយអង្គការដៃគូបណ្តុះបណ្ដាលជំនាញទាំងនេះជាបន្តបន្ទាប់ ដើម្បីឱ្យបុគ្គលិក ចេះជំនាញពិតប្រាកដ ងាយស្រួលធ្វើការក្នុងអាជីកម្មនីមួយៗ។ កម្មវិធីនេះត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍជំនាញ ដែលជាគម្រោងរបស់ទីភ្នាកងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តការក្នុងខេត្តគោលដៅចំនួន១០ ។ លោក អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៀតថា៖ កម្មករពលករ ភាគច្រើនបានទៅរកការងារនៅប្រទេសជិតខាង តែមិនសូវទទួលបានលទ្ធផលវិជ្ជមាន ព្រោះខ្លះត្រូវមេខ្យល់បោកប្រាស់កម្លាំងពលកម្ម ពួកគាត់គួរតែងាកមកធ្វើការក្នុងស្រុកដើម្បីសុវត្តិភាពខ្លួនឯងផង និងសេដ្ឋកិច្ចគ្រួសារផង ហើយរស់នៅប្រកបដោយសុខដម្យរម្យនា ៕ដោយ៖ ឃិន គន្ធា

  • គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានតម្លៃ ជាងបួនពាន់លានដុល្លារ

    គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានតម្លៃ ជាងបួនពាន់លានដុល្លារ

    ភ្នំពេញ៖គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា ដែល សិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងនឹងចំណាយទឹកប្រាក់ជាងបួនពាន់លានដុល្លារ ។គម្រោងនេះ ផ្តោត ចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ច ប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធលទ្ធភាព គម្រោង លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជា ផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយ ជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC ។ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗ ដែលបាន សិក្សា មកបង្ហាញរួមមានដូចជា ទិដ្ឋភាពទូទៅនៃគម្រោង, ការវិភាគ លើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ផែនការនៃការសាងសង់, ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ការរៀបចំការដឹកជញ្ជូន, រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ការវាយតម្លៃលើ ផ្នែកហិរញ្ញវត្ថុ និងការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។តាមរយៈការសិក្សាបឋមនេះ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា…

  • មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បើកសម្ពោធជាផ្លូវការ ដើម្បីផ្តល់សេវាថែទាំសុខភាពដ៏ល្អឥតខ្ចោះនៅកម្ពុជា

    មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បើកសម្ពោធជាផ្លូវការ ដើម្បីផ្តល់សេវាថែទាំសុខភាពដ៏ល្អឥតខ្ចោះនៅកម្ពុជា

    ភ្នំពេញ ៖ ជាផ្នែកមួយនៃបេសកកម្មរបស់អិនធើឃែរ ដើម្បីបំរើថែទាំសេវាសុខភាពឈានមុខគេ និងដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងសហគមន៍នោះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣មានទីតាំងនៅជាប់ផ្សារទំនើបអូឡាំព្យារ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានជម្រើសច្រើន ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល សម្រេចចិត្ដមកប្រើប្រាស់សេវានោះ។ អ្វីដែលជាការគិតគូររបស់ក្រសួងសុខាភិបាល គឺសុំឲ្យមន្ទីរពេទ្យ-គ្លីនិកត្រូវមានតារាងតម្លៃ ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាណាមួយ ពេលអ្នកជំងឺបានប្រើប្រាស់សេវារបស់មន្ទីរពេទ្យ-គ្លីនិកនោះរួចហើយ។ ជាមួយគ្នានេះ លោកជំទាវបានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ទោះបីជាទទួលបានការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ឬនៅក្រៅប្រទេសយ៉ាងណាក្ដី ត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល ហើយគិតអាយុជីវិតមនុស្សជាធំ។ ហើយលោកជំទាវសង្ឃឹមថា នឹងឃើញមជ្ឈមណ្ឌលអិនធើឃែរ នឹងដឹកនាំការថែទាំសុខភាពតាមគុណភាពអន្តរជាតិ និងទេសចរណ៍វេជ្ជសាស្រ្ដនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត Elias Engelking គ្រូពេទ្យវះកាត់ទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ មានប្រសាសន៍ថា អិនធើឃែរ បានសហការជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិឆ្នើមផ្សេងទៀត។វិធីសាស្រ្តនៃការព្យាបាលរួមបញ្ចូលគ្នាទាំងនេះរួមមានផ្នែកនៃការវះកាត់ទូទៅ ការវះកាត់ឆ្អឹង សុខភាពស្ត្រី ការវះកាត់កុមារ និងច្រើនទៀត។ ចំណែកលោកស្រីវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick…

  • សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាង ឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

    សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាង ឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា កម្ពុជា សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាងឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ ជាពិសេស វិស័យវាយនភណ្ឌ ភាពប្រសើរឡើងជាលំដាប់ នៃវិស័យសេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបីជាវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យកើនទាបក៏ដោយ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា និងក៏ដើម្បីអបអរសាទរលទ្ធផល ដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ សំដៅសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៣២០នាក់ ។ ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា នាឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក បានបន្តងើបឡើងដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជា៖ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការផ្ទុះឡើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កើនថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងវត្ថុធាតុដើម ។ ការអូសបន្លាយនៃសង្គ្រាមបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើងយ៉ាងឆាប់រហ័សដល់ ៨,៨% ។ នៅសហរដ្ឋអាមេរិក អតិផរណាបានកើនឡើងដល់អត្រា…

  • ទេសាភិបាលធនាគារជាតិ៖កម្ពុជា បានពង្រឹង និងបំពេញបាន លក្ខខណ្ឌជាច្រើន ចំពោះការប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ទេសាភិបាលធនាគារជាតិ៖កម្ពុជា បានពង្រឹង និងបំពេញបាន លក្ខខណ្ឌជាច្រើន ចំពោះការប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

    ភ្នំពេញ៖ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជា ដែលមានសមាជិក-សមាជិកាចូលរួម ជាង ៣០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា បានពង្រឹង និងបំពេញបានលក្ខខណ្ឌជាច្រើន ចំពោះ ការប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈការអនុវត្តមុខងារ និងភារកិច្ចរបស់អង្គភាព ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។ ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា នៅឆ្នាំ២០២២ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ និងបំពេញតួនាទីជាប្រធាន កិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ។ ធនាគារជាតិនៃកម្ពុជា ក៏បានបំពេញតួនាទីជាប្រធានកិច្ច ប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និង សហប្រធានកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងអាស៊ាន+៣ ព្រមទាំងកិច្ចប្រជុំ ពាក់ព័ន្ធនានា ដោយបានរួមចំណែកលើកកម្ពស់សមាហរណ កម្ម ហិរញ្ញវត្ថុតំបន់ឱ្យកាន់តែស៊ីជម្រៅ…

  • ក្រុមហ៊ុនជប៉ុន បានចុះមកសិក្សាគម្រោងដើម្បីវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម “ផ្លែឈើ” ក្នុងខេត្តបាត់ដំបង

    ក្រុមហ៊ុនជប៉ុន បានចុះមកសិក្សាគម្រោងដើម្បីវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម “ផ្លែឈើ” ក្នុងខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ ឯឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនមួយរបស់ជប៉ុនដែលមានគោលបំណង ក្នុងការសិក្សា និងចង់ស្វែងយល់បន្ថែមទៀត មុនការបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម”ផ្លែឈើ”ខ្នាតតូចនៅក្នុងខេត្តបាត់ដំបង។ នេះគឺជាការគូសបញ្ជាក់ប្រាប់ទៅកាន់ភ្ញៀវជប៉ុន ដែលមកពីខេត្តអិហ៊ិម៉ិ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលតំណាងក្រុមហ៊ុនបានចូលជួបពិភាក្សាការងារពីគោលបំណង និងជំហានចាប់ផ្តើមក្នុងការសិក្សាគម្រោង របស់ខ្លួន មុនឈានទៅបោះទុនវិនិយោគលើវិស័យការកែច្នៃផ្លែឈើ នៅក្នុងខេត្តបាត់ដំបង។ លោក មីនិអុ ស៊ីនដូ (Mineo Shindo)ប្រធានក្រុមហ៊ុនមកពីខេត្តអេហិម៉ិ បានបញ្ជាក់ថា៖ ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្ដអិហិម៉ិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ។ ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តអិហិមិ បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន Shindo ដើម្បីប្រើប្រាស់ផ្លែឈើក្នុងតំបន់ នៅកម្ពុជា ហើយជឿជាក់ថា វានឹងនាំមកនូវផលប្រយោជន៍ និងនិរន្តរភាពលើអាជីវកម្ម ក៏ដូចជាការផ្លាស់ប្តូរទៅវិញទៅមកក្នុងវិស័យ ធនធានមនុស្ស រវាងខេត្តបាត់ដំបងនិងខេត្តអិហិមិ។ ឯកឧត្តម សុខ លូ បានថ្លែងថា៖ កន្លងមកមានក្រុមហ៊ុនជប៉ុន បានមកវិនិយោគទុនខ្នាតតូចនៅក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង…

  • ម្ចាស់សិប្បកម្មកំប្លោក នៅស្រុកទឹកឈូខេត្តកំពត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកសូមចូលរួមគាំទ្រ សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសសិប្បកម្មកំប្លោក

    ម្ចាស់សិប្បកម្មកំប្លោក នៅស្រុកទឹកឈូខេត្តកំពត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកសូមចូលរួមគាំទ្រ សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសសិប្បកម្មកំប្លោក

    ខេត្តកំពត ៖ លោក ហ៊ាង ភិរុណ ម្ចាស់សិប្បកម្មកំប្លោក ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូខេត្តកំពត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកសូមចូលរួមគាំទ្រ សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសសិប្បកម្មកំប្លោក។ យុវជន ហ៊ាង ភិរុណ ជាម្ចាស់សិប្បកម្មកំប្លោក បានអោយដឹងថា សព្វថ្ងៃនេះ សិប្បកម្មតូចមួយដែលស្ថិតនៅទីតាំងភូមិ ឃុំខាងលើ គឺរូបគេធ្វើតែម្នាក់ឯងទេ ដោយបានរៀនសិប្បកម្មមួយនៅខេត្តសៀមរាប ដោយសារការយកចិត្តទុកដាក់ធ្វើអោយ ហ៊ាង ភិរុណ ប្រើពេលត្រឹមមួយខែប៉ុណ្ណោះចេះធ្វើកាបូប កាតាប មួក ឬវត្ថុអនុស្សាវរីយ៍ជាច្រើនពីកំប្លោក ក៏ត្រឡប់មកភូមិស្រុករបស់ខ្លួនវិញ និងចាប់ផ្តើមប្រកបរបរមួយនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ ហ៊ាង ភិរុណ បន្ថែមថា ការធ្វើវត្ថុអនុស្សាវរីយ៍ពីកំប្លោកនេះ មិនពិបាកនោះទេ ដោយសារការស្រឡាញ់ និងចូលចិត្តធ្វើអោយរូបគេអាចទទួលបានចំនូលច្រើនគួរសម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមិនចាំបាច់ធ្វើការចំណារស្រុកនោះទេ។ ម្ចាស់សិប្បកម្មកំប្លោករូបនេះ បន្តថា វត្ថុអនុស្សាវរីយ៍ ជាកាបូប កាតាប មួក ដែលខ្លួនបានធ្វើ គឺមានតម្លៃចាប់ពី ១០ដុល្លារ ដល់ ៤៥ដុល្លារ តាមតូចឬធំ ជាពិសេសគឺម៉ូតដែលភ្ញៀវចង់បាន…

  • កសិដ្ឋានចិញ្ចឹមគោ i7 ក្នុងឆ្នាំ២០២៣នេះនឹងចែកចាយសាច់គោពូជសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    កសិដ្ឋានចិញ្ចឹមគោ i7 ក្នុងឆ្នាំ២០២៣នេះនឹងចែកចាយសាច់គោពូជសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    កសិដ្ឋានចិញ្ចឹមគោពូជបរទេសដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា i7 របស់ឧកញ៉ា ស្រី ចន្ធូ នឹងបន្ថែមការចែកចាយសាច់គោពូជបរទេសសម្រាប់ផ្គតផ្គង់ទីផ្សារនៅក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់ និងពង្រីការនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣នេះ។ ការង្កើតទីផ្សារសាច់សម្រាប់ចែកចាយជាសកលត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យជួយលើកកម្ពស់ការចិញ្ចឹមគោសម្រាប់ពលរដ្ឋកម្ពុជា ពិសេស រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅតាមមូលតាមដ្ឋាន។ នេះបើយោងតាម ការលើកឡើង ពីលោក អឿន សុផល ទីប្រឹក្សាទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋាន i7 ដែលមានទីតាំង ស្ថិតនៅក្នុងឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក អឿន សុផល បញ្ជាក់ទៀតថា ដើម្បីឲ្យគោលដៅស្របជាមួយចក្ខុវិស័យរួមចំណែកទាំងអស់នេះ កសិដ្ឋានi7 ដែលជាកសិដ្ឋានចិញ្ចឹមគោពូជបរទេស បាននាំចូលគោពូជជាច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីផលិតបានជាមេជីវិតចែកចាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងម្លៃថោកសមរម្យមួយដែលអាចឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញទៅបង្កាត់ពូជដោយខ្លួនឯងបាន ។ លើសពីនេះទៀត កសិដ្ឋានi7ក៏មានការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋអីពីវិធីសាស្រ្តការចិញ្ចឹមថែទាំនិងការង្កាត់មេជីវិតពូជគោបរទេសជាមួយគោខ្មែរ ដើម្បីប្រែក្លាយពូជគោបន្តវេនទៅជាពូជគោបរទេសជួយឲ្យការចិញ្ចឹមធំធាត់លឿនចំនិញពេលវេលា និងមានតម្លៃខ្ពស់ឆ្លើយតបទៅនិងតម្រូវការទីផ្សារផងដែរ។ ទីប្រឹក្សាកសិដ្ឋាន i7ទទួលបន្ទុកសត្វពាហនៈរូបនេះ បន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៣នេះ កសិដ្ឋាន i7 ក្រោមការខ្នាស់ខ្នែងពីលោកឧកញ៉ា ស្រី ចន្ធូ ដែលជាម្ចាស់កសិដ្ឋាននឹងបោះឈានចូលទៅចែកចាយផ្គត់ផ្គង់សាច់គោពូជបរទេសទៅលើទីផ្សារនៅក្នុងស្រុក និងទៅកាន់បរទេសដោយមានចក្ខុវិស័យចាប់យកទីផ្សារប្រទេសនៅតំបន់អាស៊ី។ ជាមួយនិងតម្រូវការទីផ្សារចែកចាយនិងនាំចេញសាច់គោដ៏ធំនេះ លោក ឧកញ៉ា ស្រី ចន្ធូគ្រោងនឹងបង្កើតឲ្យមានជាសហគមន៍គោសាច់មួយដោយផ្តោតសំខាន់ទៅលើគុណភាព មានន័យថា…

  • យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ និងបន្លែផ្លែឈើ លើក ទី១៦ នឹងធ្វើឡើងនៅខេត្តសៀមរាប

    យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ និងបន្លែផ្លែឈើ លើក ទី១៦ នឹងធ្វើឡើងនៅខេត្តសៀមរាប

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំយុទ្ធនាការទិញ ផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញ ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលអ្នកផលិតនៅក្នុងស្រុករំពឹងថា យុទ្ធនាការ នេះនឹងរួមចំណែកធ្វើឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់ពីផលិតផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុកដែលមាន គុណភាព ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាព រស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និង គាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើក កម្ពស់វិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍវិស័យឯកជន ក្រសួង ពាណិជ្ជកម្មនឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបខែ ក្រោយនេះ។ ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាព ពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋាន មក ទីផ្សារ ជាវេទិកាផ្គូរផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផល យកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការ នាំចូលពីបរទេសជាជំហានៗ។ លោកស្រី កែវ មុំ ម្ចាស់សិប្បកម្មផលិតនំស្រួយលីលី…