Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • កម្ពុជា កំពុងប្រើប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា-កូរ៉េ ដើម្បីទាក់ទាញវិនិយោគិនកូរ៉េបន្ថែម

    កម្ពុជា កំពុងប្រើប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា-កូរ៉េ ដើម្បីទាក់ទាញវិនិយោគិនកូរ៉េបន្ថែម

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងជំរុញឱ្យមានការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)និងខិតខំទាក់ទាញវិនិយោគិនកូរ៉េ ឱ្យមកវិនិយោគបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បាន ចូល ជាធរមានអស់រយៈពេលជាងមួយខែ។ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ក្រោយពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាង កម្ពុជា និង កូរ៉េ (CKFTA) បានជាចូល ជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មកកម្ពុជា និង សាធារណរដ្ឋកូរ៉េ បន្តជំរុញឱ្យមានការប្រើប្រាស់កិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីនេះ ខណៈដែលការដាក់ពាក្យស្នើអាជ្ញាប័ណ្ណ វិធានប្រភពដើមទំនិញ ពីសំណាក់អ្នកនាំចេញមានកំណើន ជាបន្តបន្ទាប់។ លោកបានបន្ថែមទៀតថា កម្ពុជាកំពុងតែខិតខំប្រឹងប្រែង ទាក់ ទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគបន្ថែមជាពិសេសវិនិយោគលើផលិតផលទំនិញ សម្រាប់នាំចេញទៅប្រទេសកូរ៉េ និងនាំ ទៅកាន់ប្រទេសទី៣ផងដែរ។ លោកបានបញ្ជាក់ទៀតថា ៖« បន្ថែមពីលើនេះទៀត ភាគី ទាំងពីរ នឹងបង្កើតគណៈកម្មាធិការចម្រុះ ក៏ដូចជា ក្រុមកាងារ ដើម្បីតាមដាន និងត្រួតពិនិត្យលើប្រតិបត្តិការ និងការអនុវត្ត…

  • ក្រុមហ៊ុនព័ត៌មានវិទ្យា មួយ ប្ដេជ្ញាប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បី ចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅកម្ពុជា

    ក្រុមហ៊ុនព័ត៌មានវិទ្យា មួយ ប្ដេជ្ញាប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បី ចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុនព័ត៌មានវិទ្យា(IT)មួយដែលស្ថានិកសុទ្ធសឹង ជា កូនខ្មែរ ប្ដេជ្ញាច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗដើម្បីចូលរួមលើក កម្ពស់ គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមាន ភាព ប្រសើរឡើង។នេះបើតាមការបញ្ជាក់របស់តំណាង ក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាល ពេទ្យយើងដែលថ្លែង ប្រាប់អ្នកសារព័ត៌មាននៅក្នុងសប្ដាហ៍នេះ។ កម្មវិធីពេទ្យយើងជាប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងផ្តល់សេវា សុខាភិបាល និងព្យាបាលបែបឌីជីថលដែលផ្ដល់ជំនួយ និង ដោះស្រាយដល់គ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជននានា លើក ការរក្សាកំណត់ត្រាព្យាបាលអ្នកជំងឺ គ្រប់គ្រងអ្នកជំងឺ រក្សា គុណភាពក្នុងការផ្តល់សេវាព្យាបាល និងការគ្រប់គ្រង ប្រតិបត្តិការ នៅមន្ទីរពេទ្យគ្រប់គ្រងបែបឌីជីថល ។ សហស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យាពេទ្យយើងឱ្យដឹងថា កម្មវិធីពេទ្យ យើងបាន រៀបចំផែនការយុទ្ធសាស្ត្ររួចរាល់ សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការច្នៃប្រឌិត បច្ចេកវិទ្យាបម្រើឱ្យសេវាកម្មសុខាភិបាល។ សហស្ថាបនិកនិងទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម លោក ប៊ិន សុជាតិ មានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ពេទ្យយើង( pethyoeung )បានច្នៃប្រឌិតប្រព័ន្ធឌីជីថល សុខាភិបាល ថ្មីៗជាច្រើន ដើម្បីផ្ដល់នូវដំណោះស្រាយឌីជីថល ដែលទំនើប មានភាពច្នៃប្រឌិតនិងងាយស្រួល សម្រាប់អ្នកផ្ដល់ សេវាសុខភាពព្រទាំងអ្នកជំងឺក្នុងប្រទេសកម្ពុជា។លោកថា នៅឆ្នាំថ្មីខាងមុខក្រុមហ៊ុនបានរៀបចំការងារចាំបាច់នានា ដើម្បីប្រជែងលើទីផ្សារព្រមទាំងពង្រឹងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។…

  • មជ្ឈមណ្ឌលវេជ្ជសាស្រ្ដអិនធើឃែរ ប្រារព្ធខួបពីរឆ្នាំនៃការផ្តល់សេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពនៅកម្ពុជា

    មជ្ឈមណ្ឌលវេជ្ជសាស្រ្ដអិនធើឃែរ ប្រារព្ធខួបពីរឆ្នាំនៃការផ្តល់សេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពនៅកម្ពុជា

    ភ្នំពេញ៖ លោក Jason Harrison អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare បានមានប្រសាសន៍ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលការចាប់ផ្តើមដំបូងនេះ ជាគ្លីនិកអនុវត្តទូទៅ ហើយបានរីកចម្រើនជាមួយនឹងសេវាកម្ម ដូចជាការពិនិត្យសុខភាព មជ្ឈមណ្ឌលចាក់វ៉ាក់សាំង ការពិគ្រោះយោបល់ និងក្រោយមកប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលរូបភាពវេជ្ជសាស្រ្ត និង មន្ទីរពិសោធន៍ ដែលធ្វើការធ្វើតេស្តពិនិត្យសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការថែទាំ។ អ្នកគ្រប់គ្រងទូទៅរូបនេះបន្តថា ចាប់តាំងពីការបង្កើតឡើងមក មជ្ឈមណ្ឌលបានផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា និងអ្នកជំងឺបរទេសរាប់ពាន់នាក់ ដោយផ្តល់ការថែទាំសុខភាព និងការព្យាបាលដ៏ត្រឹមត្រូវតាមតម្រូវការរបស់ពួកគេ។ លោក Jason Harrison បន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ Intercare បានរីកចម្រើន រហូតក្លាយជាមជ្ឈមណ្ឌលឈានមុខគេមួយក្នុងប្រទេសកម្ពុជា សម្រាប់សេវាវេជ្ជសាស្រ្ត និងថែទាំសុខភាព ដោយផ្តោតលើការបម្រើអ្នកជំងឺគ្រប់ប្រភេទ និងសហគមន៍ និង ស្វាគមន៍អ្នកជំងឺរបស់យើងដោយភាពស្មោះត្រង់ ការគោរព និងការយកចិត្តទុកដាក់ក្នុងការផ្តល់ឱ្យពួកគេនូវការព្យាបាលដែលពួកគេសមនឹងទទួលបាន។ លោក Jason Harrison បានបញ្ជាក់ទៀតថា មន្ទីរពេទ្យក៏ផ្តល់ការថែទាំឯកទេសក្នុងផ្នែកដូចជាការអនុវត្តទូទៅ ពេទ្យកុមារ សម្ភព រោគស្ត្រី និងការកែសម្ផស្ស ហើយបច្ចុប្បន្នបានពង្រីកការផ្តល់សេវាសង្រ្គោះបន្ទាន់ ២៤ម៉ោងក្នុងមួយសប្តាហ៍…

  • ពន្ធដារជំរុញឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អនុវត្ត កាតព្វកិច្ចសារពើពន្ធ

    ពន្ធដារជំរុញឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អនុវត្ត កាតព្វកិច្ចសារពើពន្ធ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ជំរុញ ឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នមិន ស្វែងរកប្រាក់ចំណេញដទៃទៀត ដែលបាននិងកំពុងមាន សកម្មភាព ឬមានប្រតិបត្តិការនៅកម្ពុជាចូលរួមអនុវត្ត កាតព្វកិច្ច សារពើពន្ធឱ្យតឹ្រមត្រូវដើម្បីធានានូវតម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានចំពោះម្ចាស់មូលនិធិ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)» សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែន សម្បត្តិ អគ្គនាយក រងនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ អំពី ការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារដែលបាននិងកំពុងកែលម្អ រដ្ឋបាលសារពើពន្ធ ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការផ្តល់សេវាជូនអ្នកជាប់ ពន្ធគ្រប់មជ្ឈដ្ឋានបន្ថែមទៀត។ លោកបន្តថាក្នុងនោះដែរ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើត ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១០១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ របស់ក្រសួ ងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាននិងកំពុងសហការអនុវត្ត យ៉ាងសកម្មស្របតាមភារកិច្ច ដែលមានចែងនៅក្នុងប្រកាស នេះ ដូចជាពង្រឹងការអនុវត្តច្បាប់…

  • ក្រសួងកសិកម្ម៖ ការដាក់លក់ផ្លែមៀនខ្មែរនៅវេបសាយអាលី បាបា គឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ

    ក្រសួងកសិកម្ម៖ ការដាក់លក់ផ្លែមៀនខ្មែរនៅវេបសាយអាលី បាបា គឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ

    ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែង ការ រីករាយនៅពេលឃើញផ្លែមៀនខ្មែរ ត្រូវបានដាក់លក់នៅ លើវេបសាយទីផ្សារអនឡាញលំដាប់ពិភពលោកអាលី បាបា( Alibaba) ដោយចាត់ទុកថាជាគំនិតផ្តួចផ្កើមដ៏ល្អមួយ ខណៈ ក្រសួងនឹងខិតខំធ្វើការជាមួយកសិករដាំផ្លែមៀន ដើម្បីពង្រឹង គុណភាព និងអនាម័យបន្ថែមទៀត។ ការបង្ហាញចំណាប់អារម្មណ៍នេះ បន្ទាប់ពីផ្លែមៀនប៉ៃលិន របស់កម្ពុជា ត្រូវបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅ ទីក្រុងហាន់ចូវ ខេត្តជឺជាំង។ នេះបើតាម ឯកឧត្តម នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ (ប្រទេសចិន) បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២២។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា បានឱ្យដឹងថា សម្រាប់ក្រសួងកសិកម្ម ការយកផ្លែមៀន ខ្មែរទៅដាក់លក់លើវេបសាយ Alibaba គឺជាការផ្ដួចផ្ដើម…

  • កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ:​ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចារបស់ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ាផលប្រយោជន៍រួមនិងបំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។…

  • មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖សេដ្ឋកិច្ចកម្ពុជាកំពុងមាន កំណើនជាបណ្ដើរៗ

    មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖សេដ្ឋកិច្ចកម្ពុជាកំពុងមាន កំណើនជាបណ្ដើរៗ

    ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់ គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ការដាក់ចេញនូវវិធានការ នានា និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច បានធ្វើឱ្យ សេដ្ឋកិច្ច កម្ពុជា កំពុងកើនឡើងជាបណ្ដើរៗ និងជាបន្តបន្ទាប់ ។ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែន បានថ្លែង បែប នេះនៅ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ពាក់កណ្ដាល អាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ ២០១៩-២០២៣ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម ទួន ថាវរៈ មានប្រសាសន៍បន្ថែមថា កម្ពុជាជួបប្រទះ នូវកំណើនសេដ្ឋកិច្ចអវិជ្ជមានលើកដំបូង ក្នុងរយៈ ពេលមួយ ទសវត្សរ៍ចុងក្រោយ ក្នុងកម្រិត-៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារបញ្ហាការឆ្លង រីករាលដាលនៃជំងឺកូវីដ៩ និងកើន ឡើង បន្តិចវិញ នៅឆ្នាំ២០២១ ត្រឹម២,៤ភាគរយ ។ឯកឧត្តម បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងរួមទាំងការដាក់ ចេញ…

  • ទីផ្សារអចលទ្រព្យខេត្តព្រះសីហនុ ផ្ដើមងើបឡើងវិញបន្តិច ក្រោយមាន កំណើនទេសចរក្នុងស្រុក

    ទីផ្សារអចលទ្រព្យខេត្តព្រះសីហនុ ផ្ដើមងើបឡើងវិញបន្តិច ក្រោយមាន កំណើនទេសចរក្នុងស្រុក

    ព្រះសីហនុ៖ ទីផ្សារអចលទ្រព្យនៅខេត្តព្រះសីហនុ ដែលធ្លាប់ ទទួល ការប៉ះទង្គិចខ្លាំងដោយសារជំងឺកូវីដ១៩ នាពេលកន្លង មក នោះ ចាប់ផ្តើមមានចលនាឡើងវិញបន្តិចម្តងៗ។ នេះបើតាមអ្នក ជំនាញដែល រកស៊ីខាងអចលនទ្រព្យនៅខេត្តនេះ។ លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Real Estate និងជាក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពទីផ្សារអចលទ្រព្យ នៅ ខេត្តព្រះសីហនុ ហាក់មានសភាពធូរស្បើយនិងល្អប្រសើរ បន្តិច ឡើងវិញ ពិសេសក្រោយផ្លូវល្បឿនលឿនបើកឱ្យដំណើរការ ដែលនាំឱ្យសកម្មភាពទេសចរណ៍ក្នុងស្រុកទៅកម្សាន្តខេត្តនេះកាន់តែច្រើនឡើង។ លោកថា បច្ចុប្បន្ននេះវិនិយោគគិនចិនមួយចំនួន ក៏ បានចាប់ផ្តើមសាងសង់អគារដែលជាប់គាំងពីមុនឡើងវិញ គម្រោង ខ្លះក៏កំពុងសាងសង់ ខណៈគម្រោងខ្លះក៏សាងសង់បញ្ចប់ បូករួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធក៏ចាប់ផ្តើមដោះស្រាយពីបញ្ហាគម្រោងអគារជាប់គាំងក្នុងខេត្តនេះថែមទៀត។ លោកបញ្ជាក់ដូច្នេះថា៖« បើយើងប្រៀបធៀបកាលពីបិទ ប្រទេស អំឡុងកូវីដ-១៩ ពោលគឺឆ្នាំ២០២០ និងឆ្នាំ២០២១ តម្លៃដីមាន តំបន់ខ្លះមិនសូវខ្ពស់ និងមានការស្រុតចុះបន្តិចនៅតំបន់មួយចំនួន ប៉ុន្តែនៅតំបន់មួយចំនួនទៀតគឺអត់ស្រុតចុះទេ គឺនៅរក្សាតម្លៃ ដដែល ថ្វីត្បិតតែការទិញលក់មិនសូវសំបូរដូចមុនតែតម្លៃ វិញមិន ចុះប៉ុន្មាននោះទេ ដូចជាតំបន់ទីប្រជុំជនជាដើម»។ លោកថា តម្លៃដីធ្លីនៅតែមានតម្លៃខ្ពស់…

  • សហគ្រិនឆ្នើម ៥រូបទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ (CYEA 2022)

    សហគ្រិនឆ្នើម ៥រូបទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ (CYEA 2022)

    ភ្នំពេញ៖ សហគ្រិនជ័យលាភីឆ្នើមទាំង៥រូប និងសហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូបបានទទួលពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២ (CYEA 2022) ពីកម្មវិធីប្រគល់ពានរង្វាន់ (Awards Gala Night) នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារទន្លេបាសាក់២ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១. ដើម្បី ប្រគល់ពានរង្វាន់ដល់សហគ្រិនជ័យលាភីឆ្នើមចំនួន៥រូប និងប្រគល់មេដៃដល់សហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូប។ ២. ដើម្បីថ្លែងអំណរគុណដល់គណៈកម្មការដាក់ពិន្ទុរបស់ពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ ២០២២។ ៣. ដើម្បីថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សាយោបល់ និងគ្រូបណ្តុះបណ្តាលសម្រាប់សហគ្រិនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ៤. ថ្លែងអំណរគុណដល់បណ្តាអ្នកឧបត្ថម្ភ ទាំងអស់ ក៏ដូចជាការបន្តរការគាំទ្រនៅកម្មវិធីនាឆ្នាំបន្ទាប់។ នាឱកាសនោះដែរ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ដែរថា កម្មវិធីនេះ គឺពិតជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មក្នុងការជួយលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា តាមរយៈការចម្រាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។ សូមជម្រាបថា កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា តាមរយៈការចម្រាញ់យក…

  • ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»

    ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»

    ភ្នំពេញ ៖ ក្រសួងបរិស្ថានបើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ គណៈកម្មាការបណ្តាញសហគមន៍ គណៈកម្មការសហគមន៍ មន្ទីរបរិស្ថាន ២៥រាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការជាដៃគូ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា វេទិកាថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយក៏ជាកន្លែងដែលអាចសន្ទនារវាងបងប្អូនប្រជាសហគមន៍ជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចធ្វើការយ៉ាងជិតឌិតជាមួយគ្នា ដើម្បីតម្រង់ទិសថាយើងគួរទៅណាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍បន្តដាំដំណាំ ចិញ្ចឹមសត្វ ដាំឈើដាំ ដើម្បីធានាបាននូវសេដ្ឋកិច្ច សន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍ ។ ឯកឧត្តម បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងកំពុងទទួលបាន គឺជាឱកាសមាសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ កត្តាទាំងអស់នេះហើយ បានអនុញ្ញាតឱ្យកម្ពុជា…