Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អាមេរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

    អាមេរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

    ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិកនៅភ្នំពេញ បានរៀបចំនូវកិច្ចប្រជុំកំពូលកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៦ដល់៨ ខែធ្នូ ឆ្នាំ២០២២។ អ្នកដឹកនាំជំនាន់ថ្មីចំនួន១៥០នាក់ មកពី១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ASEAN និងប្រទេសទីម័រលេស្ត បានចូលរួមក្នុងសិក្ខាសាលាពង្រឹងជំនាញ ការចងបណ្តាញគ្នា និងចូលរួមសកម្មភាពជាច្រើនដែលផ្តោតទៅលើការលើកកម្ពស់ពង្រឹងផ្នែកសេដ្ឋកិច្ច។ កម្មវិធី YSEALI ចង់ពង្រឹងនូវភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ាន និងជួយគាំទ្រដល់អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មី នៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ កិច្ចប្រជុំកំពូល ដែលអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ជាកិច្ចប្រជុំកំពូលធ្វើឡើងដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ២០១៩មក។ សិក្ខាកាមស្វែងយល់ពីវិធីក្នុងការធ្វើកិច្ចសហការក្នុងតំបន់លើកកម្ពស់នូវភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍន៍ ធុរកិច្ច ព្រមទាំងបានរៀនពីសហគ្រិននិងអ្នកជំនាញជោគជ័យ នៃតំបន់អាស៊ីអាគ្នេយ៍។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុក ទៅកាន់អ្នកចូលរួមថា៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និងការពារ ស្វែងរក និងឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ដល់សហគមន៍នូវឧបករណ៍ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត និងព្យុះសង្ឃរា Hurricane។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយ…

  • កម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាល កំពូលទាំង៣០ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌

    កម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាល កំពូលទាំង៣០ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌

    ភ្នំពេញ ៖ កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះលើកដំបូងនៅក្នុងខែមីនា ឆ្នាំ ២០២៣ខាងមុខ ដើម្បីធ្វើការវាយតម្លៃបារ រង្គសាល ដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនិងអ្នកក្រឡុកស្រាដ៏ជំនាញ ជាមួយនឹងការផ្សព្វផ្សាយទៅកាន់ទីផ្សារជាតិនិងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល មិនតែប៉ុណ្ណោះជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់ ក្នុងការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ។ តាមការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា អ្នកជំនាញបានបង្ហាញថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាតមួយហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗនិងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះកម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុកនិងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ដែលពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់ នេះពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសន៍មួយរបស់ លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង 30 ។ អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30…

  • ធនាគារវីងចាប់ដៃគូរជាមួយ Women’s World Banking ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅកម្ពុជា

    ធនាគារវីងចាប់ដៃគូរជាមួយ Women’s World Banking ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅកម្ពុជា

    ភ្នំពេញ៖ ភ័ស្តុតាងជាសាកលបង្ហាញថា ការប្រើចក្ខុវិស័យ យេនឌ័រ ក្នុងការរចនាគោលនយោបាយ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុ អាច ជំរុញឱ្យ មានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងការចូលរួម ក្នុង សកម្មភាពសេដ្ឋកិច្ច។ ដើម្បីជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈបរិយាបន្នហិរញ្ញវត្ថុនោះ Women’s World Banking (WWB) រួមជាមួយ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការជួបជុំនិយតករ អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអ្នកភាគីពាក់ព័ន្ធប្រមាណ៤០នាក់នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ Women’s World Banking (WWB) ដែល ជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ មានបទពិសោធន៍ ជាង៤០ឆ្នាំ ក្នុងការរចនាដំណោះស្រាយជាមួយអ្នកផ្តល់ សេវា ហិរញ្ញវត្ថុដើម្បីឈានចូលទីផ្សារស្ត្រីដែលមានប្រាក់ចំណូលទាបដោយប្រើវិធីសាស្រ្តរចនាដែលផ្តោតលើស្ត្រី។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានលើក ឡើងនូវចំនុចសំខាន់ៗអំពីរបៀបដែលបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីអាចកសាងផ្លូវឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ច។ ឯកឧត្តមក៏ បានចែករំលែកទិដ្ឋភាពទូទៅនៃកិច្ចខិតខំប្រឹងប្រែង…

  • រដ្ឋមន្រ្តីកសិកម្ម៖ ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលជ្រើសរើស

    រដ្ឋមន្រ្តីកសិកម្ម៖ ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលជ្រើសរើស

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួងមានបំណង់ចង់ឲ្យមានការបែងចែកផលិតកសិកម្មនាំចូល និងផលិតកសិកម្មក្នុងស្រុក នាពេលខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការជ្រើសរើស និងដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រផលិតក្នុងស្រុក។ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ខ្ញុំគិតថា ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន។ ពាក់ព័ន្ធនឹងការនាំចេញនាំចូល បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមានចរិកជាតិនិយម ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវគិតចំពោះនូវស្ថានភាពសេដ្ឋកិច្ចផងដែរ។ ឯកឧត្តម បន្តថា ការពិនិត្យនូវតុល្យភាពនៃការនាំចេញ-នាំចូល គឺត្រូវគោរពច្បាប់អន្តរជាតិ ត្រូវគោរពលើគោលការណ៍អនាម័យ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឲ្យនាំចូល ប៉ុន្ដែបើសិនជាផលិតនោះល្អ ហើយមានតម្លៃថោក មិនឲ្យគេនាំចូល គេក៏មានសិទ្ធ មិនឲ្យយើងនាំចូលដូចគ្នា។ ឆ្លើយតបនឹងការរិះគន់វិញ ឯកឧត្តម ឌិត ទីណា បានថ្លែងថា ឯកឧត្តមមិនដែលបាក់ទឹកចិត្តចំពោះពាក្យរិះគន់នោះទេ ហើយប្រសិនបើការិះគន់នោះត្រូវ ឯកឧត្តមនឹងទទួលយក ព្រមទាំងយកមកកែតម្រូវ ប៉ុន្តែបើអ្នករិះគន់ក្នុងន័យបង្ខូច និងគ្មានការពិត នោះឯកឧត្តមនឹងមិនខ្វល់ ឬខាតពេលទៅពន្យល់នោះទេ។ រាល់មតិរិះគន់ទាំងអស់ ប្រសិនជាការនិយាយលើកឡើងនោះ ជារឿងត្រឹមត្រូវ ឯកឧត្តមនឹងយកពិចារណា និងកោតសរសើរ…

  • CamDX ទទួលបានជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២

    CamDX ទទួលបានជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២

    ភ្នំពេញ៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។ នេះគឺជាពានរង្វាន់អន្តរជាតិទី ១ ដែលកម្ពុជាទទួលបានសម្រាប់ថ្នាល CamDX បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ថ្នាលនេះ ឱ្យដំណើរការបានរយៈពេលជាង ២ឆ្នាំកន្លងមក។ ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់ រដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ពានរង្វាន់នេះ មានគោលបំណងសំដៅដល់ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិ តាមរយៈការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សូមជម្រាបថា ក្នុងការទទួលបានជ័យលាភីខាងលើនេះ ថ្នាល CamDX របស់កម្ពុជាបានស្ថិតក្នុងចំណោមគម្រោង ១០ មកពីប្រទេសចំនួន…

  • សហគមន៍ចិញ្ចឹមគ្រំចំពុះទាអំពាវនាវរកទីផ្សារក្នុងស្រុក ខណៈមិនចង់ពឹងផ្អែកលើទីផ្សារក្រៅស្រុក ខ្លាំងពេក

    សហគមន៍ចិញ្ចឹមគ្រំចំពុះទាអំពាវនាវរកទីផ្សារក្នុងស្រុក ខណៈមិនចង់ពឹងផ្អែកលើទីផ្សារក្រៅស្រុក ខ្លាំងពេក

    កោះកុង:គ្រំចំពុះទា គឺជាអាហារសមុទ្រប្រចាំទឹកដីខេត្តកោះកុង ដែលល្បីល្បាញថាមានរសជាតិឆ្ញាញ់ និងជាប្រ ភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងសហគមន៍ការពារធម្មជាតិពាមក្រសោប។ ប្រជាជននៅ តំបន់នេះបានចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាតាំងតែពីឆ្នាំ ១៩៩៣ មកម្លេះ ប៉ុន្តែដោយឡែកកាលណោះ ទីផ្សារគឺពឹងទាំងស្រុងលើប្រទេសថៃ។ពីមួយឆ្នាំ ទៅមួយឆ្នាំប្រជាជនដែលរស់នៅក្នុងតំបន់នេះបានងាកមកចិញ្ចឹមគ្រំចំពុះទាកាន់តែច្រើន ដោយបានឃើញពីទីផ្សារល្អ។ បើទោះបីជាក្រសួងពាក់ព័ន្ធព្យាយាមធ្វើសកម្មភាពផ្សព្វ ផ្សាយរក ទីផ្សារនៅក្នុងស្រុកបន្ថែមក្ដី បច្ចុប្បន្នប្រជាសហគមន៍ពាមក្រសោប នៅតែពឹងផ្អែកលើការនាំចេញ ទៅប្រទេសថៃ ដែលមានរហូតទៅដល់៧៥% នៃការនាំចេញឯណោះ។ លោក វង្ស តារា អនុប្រធានសហគម៍ការពារធម្មជាតិពាមក្រសោបបានកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ការបញ្ជាទិញពីឈ្មួញថៃបានចាប់ផ្ដើមថយចុះ ដែលនាំឱ្យរូបលោក និងប្រជាសហគមន៍ដទៃទៀតមានការព្រួយបារម្ភជាខ្លាំង។អនុប្រធានសហគមន៍រូបនេះបានរៀបរាប់ថា៖ «ទីផ្សារនៅថៃបច្ចុប្បន្នលុះត្រាតែនៅក្នុងស្រុកគេផ្គត់ ផ្គង់មិនគ្រប់គ្រាន់ទើបគេទិញយើង ដូច្នេះហើយយើងមិនអាចពឹងផ្អែកលើទីផ្សារគេទៀតទេ។»លោកបន្តថា៖ «ជារឿងល្អប្រសិនបើទីផ្សារក្នុងស្រុកយើងកើនឡើង ព្រោះវាមានភាពងាយស្រួលជាង និងមានទំនុកចិត្តជាងទីផ្សារខាងក្រៅ ម្យ៉ាងទៀតក៏យើងមិនសូវចំណាយពេលច្រើនលើការដឹកជញ្ជូន ដែរ។»លោកបានបន្តរៀបរាប់ថា ការនាំចេញទៅទីផ្សារខាងក្រៅក៏មិនងាយស្រួលប៉ុន្មានដែរ ដោយហេតុថា គ្រំចំពុះទានេះអាចរស់បានត្រឹមតែ២៤ម៉ោងក្រោយពេលលើកចេញពីទឹកប៉ុណ្ណោះ។ ដូច្នេះ ត្រូវធានា ថាការដឹកជញ្ចូនត្រូវតែលឿន ទើបអតិថិជនអាចទទួលបានរសជាតិឆ្ញាញ់ពិសា។បើតាមការឱ្យដឹងបន្ថែមរបស់អនុប្រធាសហគមន៍រូបនេះ បច្ចុប្បន្នមានប្រជាជនចំនួន ១១៥គ្រួសារ ហើយដែលកំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដោយពួកគេប្រមូលផលតាមរដូវដូចជាធ្វើស្រែដូច្នោះ ដែរ។ បើគិតពីទំហំនៃការលក់ចេញវិញ លោកបានបញ្ជាក់ថាក្នុងមួយឆ្នាំសហគមន៍របស់លោកអាច នាំចេញបានរហូតដល់ ២ទៅ៣ពាន់តោន ដែលមាននាំចេញទៅទីផ្សារប្រទេសថៃ៧៥% វៀតណាម១៥%…

  • កត្តាធំៗចំនួនពីរ កំពុងបានប្រែក្លាយកម្ពុជា ពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ

    កត្តាធំៗចំនួនពីរ កំពុងបានប្រែក្លាយកម្ពុជា ពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថាកម្ពុជាបាន និងកំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ចដែលពោរពេញទៅដោយឱកាសមាសយ៉ាងពិតប្រាកដសម្រាប់ធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ នេះកម្ពុជាបានឆ្លងកាត់បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទំាងទិដ្ឋភាព នយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ ក្រុមហ៊ុន មីនីបៀ របស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើក ឡើងថា ខណៈដែលប្រទេសមួយចំនួនកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសខ្លះបានផ្អាកដំណើរការសកម្មភាពផលិតនានា និងប្រទេសខ្លះទៀតកំពុងជួបវិបត្តិសង្រ្គាម ប៉ុន្តែកម្ពុជានៅ តែមានស្ថានភាពល្អ និងមានកំណើនវិនិយោគនៅក្នុងប្រទេស គួរឱ្យកត់សម្គាល់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនក្រុមហ៊ុន វិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗពីរ គឺ កត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយកម្ពុជា រួមជាមួយ នឹងការលើកទឹកចិត្តមួយចំនួន បានធ្វើឱ្យមានការទាក់ទាញ វិនិយោគទុនមកកម្ពុជាជាច្រើន។ សម្តេចតេជោបានបញ្ជាក់បន្ថែមដូច្នេះថា៖ «ឥឡូវសូមសម្លឹង មើលទៅប្រទេសអ៊ុយក្រែន តើប្រទេសក្នុងពិភពលោក និង ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ចង់ទៅវិនិយោគនៅប្រទេស មានសង្រ្គាមទេ? ចឹងគ្មានអ្នកណាអាចប្រថុយដាក់ទុនវិនិយោគ នៅប្រទេសមានសង្រ្គាម គ្មានសន្តិភាព…

  • រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ ១.៩៦៣លានដុល្លារ

    រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ ១.៩៦៣លានដុល្លារ

    ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ ១.៩៦៣លានដុល្លារ ក្នុងនោះបានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីចំនួន ២០គម្រោង, បានផ្តល់លិខិតអនុញ្ញាតសាងសង់គម្រោងអគារខ្ពស់ៗចាប់ ៥ជាន់ឡើងមានចំនួន ៩៨គម្រោង ស្មើនឹង ១០០អគារ ដែលក្នុងនោះ នៅ រាជធានីភ្នំពេញមានចំនួន ៦៣គម្រោង ខេត្តព្រះសីហនុមានចំនួន ១១គម្រោង, ខេត្តបន្ទាយមានជ័យមានចំនួន ១២គម្រោង និងនៅតាមបណ្តាខេត្តផ្សេងៗមានចំនួន ១២គម្រោង។ របាយការណ៍ខាងលើនេះត្រូវបានឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី បង្ហាញឱ្យដឹងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្តម លាង មុនីរិទ្ធ បន្តថា រយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់…

  • គម្រោងស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ត្រៀមបើកការដ្ឋានសាងសង់នៅពេលខាងមុខ ​

    គម្រោងស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ត្រៀមបើកការដ្ឋានសាងសង់នៅពេលខាងមុខ ​

    ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សាគ្នាដើម្បី​ត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់ពី​រដ្ឋាភិបាលចិនបានសម្រេចផ្តល់ឥណទានក្នុង​ការសាងសង់ស្ពាននេះ ប៉ុន្តែ​សម្រាប់ពេលវេលាជាក់លាក់ ​ក្រសួងមិនទាន់កំណត់​នៅឡើយទេ។ ​ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ ​ ​ឯកឧត្តម វ៉ា ស៊ីមសូរិយា  អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីរៀបចំផែនការជាក់លាក់សម្រាប់ត្រៀមបើកដំណើការសាងសង់នៅពេលខាងមុខតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ ពេលវេលាជាក់នៅមិនទាន់ដឹងច្បាស់ទេ ដោយរងចាំការសម្រេចពីលោក ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោក​បានប្រាប់ថា ៖ «យ៉ាងណា ក៏នឹង​មិនយូរទៀតដែរ ហើយនៅក្រោយពេល គម្រោងស្ពាននេះសាងសង់ចប់ និងជួយសម្រួ​លដល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ទៅកាន់ទីផ្សារគោលដៅ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។ ​ បើតាមក្រសួងសាធារណការ និង​ដឹកជញ្ជូន…

  • យ៉ាងយូរ ២០២៣ទេ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ កន្លែង នឹងត្រូវពង្រាយទូទាំងកម្ពុជា

    យ៉ាងយូរ ២០២៣ទេ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ កន្លែង នឹងត្រូវពង្រាយទូទាំងកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុន BYD Auto Industry បង្ហាញផែនការរៀបចំការបណ្តាក់ទុកវិនិយោគលើវិស័យយានយន្តអគ្គិសនី ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ លោក Henry Yip ថា ការដំឡើងស្ថានីយយានយន្តអគ្គិសនី ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជានេះ លោកសង្កេតឃើញ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឃើញថាមានការកើនឡើងជាលំដាប់ កំណើនេះជាបច្ច័យល្អដល់បរិស្ថាន ហើយក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry បន្តលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើន ហើយក្រសួង នឹងពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ៕