-
ស្ថាប័នជំនាញប្ដេជ្ញារួមគ្នាជួយប្រជាកសិករ ដើម្បីជំរុញការចិញ្ចឹមត្រីលក្ខណៈគ្រួសារ
ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធ ដែលកំពុងធ្វើការលើវិស័យជលផលនៅកម្ពុជា បានជំរុញឱ្យរួមគ្នាត្រូវស្វែងរកវិធីដោះស្រាយជូនប្រជាកសិករ ដើម្បីលើកកម្ពស់ការចិញ្ចឹមត្រីលក្ខណៈគ្រួសារបន្ថែមទៀត។ ការលើកនេះ ត្រូវបានបង្ហាញឡើងក្នុងសិក្ខាសាលាស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD), រដ្ឋបាលជលផល អង្គការសង្គមស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងដៃគូរពាក់ព័ន្ធជាច្រើនទៀត ដែលប្រារព្ធឡើងនាខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ នាយិកាអង្គការអ្នកត្រួសត្រាយនៃកម្ពុជា លោកស្រី ចេប ម៉ាលីបុប្ផា បានលើកឡើងថា បច្ចុប្បន្នអង្គការលោកស្រី កំពុងសាកល្បងគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បច្ចេកទេសចិញ្ចឹមត្រីតាមបែបក្សេត្របរិស្ថាន ហើយឆ្លើយតបជាមួយនឹងទីផ្សារក្នុងតំបន់។ លោកស្រីបញ្ជាក់ថា ៖« បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ មិនមែនជាបច្ចេកទេសថ្មីទាំងស្រុងសម្រាប់ប្រទេសយើងនោះទេ ព្រោះមានអង្គការផ្សេងទៀតបាននាំយកបច្ចេកទេសនេះ មកអនុវត្តជាច្រើនឆ្នាំមកហើយ។ យ៉ាងណា លោកស្រី សង្ឃឹមថា តាមរយៈគម្រោងនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ លើមុខរបរចិញ្ចឹមត្រី ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់គោលដៅនៃប្រទេសកម្ពុជាផងដែរ»។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង បានគូសបញ្ជាក់ថា ការចិញ្ចឹមត្រីលក្ខណៈគ្រួសារ ក្រៅពីបានដើរតួយ៉ាងសំខាន់នៅក្នុងសន្តិសុខស្បៀងហើយនោះ សកម្មភាពនេះ ក៏ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍កម្ពុជាផងដែរ ។ លោកថា កន្លងមក ដើម្បីបំពេញតម្រូវការហូបចុកក្នុងគ្រួសារកសិករ…
-
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Binance នាំយក Web3 មកកាន់កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន បាយណាន់ (Binance) ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី ប្លុកឆាន (blockchain) ឈានមុខគេលើពិភពលោក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជា ក្នុងការជំរុញប្រទេសជាតិចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ វេវស៊្រី(Web3) បន្ទាប់ពីបានចុះអនុស្សរណៈកាលពីដើមឆ្នាំនេះ ហើយកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិ។ ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា យើងរស់នៅក្នុងពេលវេលាដ៏រំភើបមួយ ដោយសារតែយើងមានដំណោះស្រាយ Web3 ព្រមទាំងការរីកចម្រើននាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រួសត្រាយផ្លូវសម្រាប់ពិភពលោកនេះទៅជាសង្គមរួមបញ្ចូលគ្នា និងបើកចំហដែលពាណិជ្ជកម្មពហុភាគី អាចនាំមកនូវវិបុលភាពសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នា។ អ្នកឧកញ៉ា គិត ម៉េង បន្តថា យើងចង់ឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជានាំមុខគេ ក្នុងការផ្លាស់ប្តូរនេះ ហើយដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា យើងចង់ឲ្យបច្ចេកវិទ្យាជួយយើងឲ្យចូលទៅដល់សេដ្ឋកិច្ចមួយ ដែលមានការអភិវឌ្ឍ។ អ្នកឧកញ៉ាបន្ថែមថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Binance ដែលជាឈានមុខគេនៅក្នុងពិភពលោកផ្នែកប្រព័ន្ធអេកូឡូស៊ី ប្លុកឆាន (blockchain) ហើយប្រាកដថា ការបណ្តាក់ទុនរួមគ្នានេះ…
-
នៅកោះពេជ្រ មានរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២ រយៈពេល៣ថ្ងៃ ក្នុងបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និង Factory Phnom Penh ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។ ថ្លែងក្នុងឱកាសបើកពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ដែលរៀបចំឡើងជាលើកដំបូងនេះ នឹងធ្វើការផ្សព្វផ្សាយពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត សហគ្រិនភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល និងជាឱកាសសម្រាប់សាធារណជន សហគ្រិន វិនិយោគិន ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើតជាបណ្តាញវិនិយោគ និងការសិក្សារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈបច្ចេកវិទ្យា។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម…
-
ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរឹងមាំ រួមចំណែកជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង
ភ្នំពេញ៖កម្ពុជា បានចាត់ទុកថា វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍជាអាទិភាព។ ទន្ទឹមគ្នានេះ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ក៏បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅតាមព្រំដែនរឹងមាំ ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលកំពុងតែមានការរីកលូតលាស់ ក៏ដូចជាចង់រឹតចំណងទំនាក់ទំនងល្អរវាងប្រទេសជិតខាងរបស់ខ្លួនផងដែរ។ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនតាមព្រំដែននេះដែរ ថ្លែងក្នុងជំនួបជាមួយក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃ កាលថ្ងៃទី១០វិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារសំខាន់តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។ ជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំនិងរីកចម្រើន ឯកឧត្តម ក៏បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃនៅតាមព្រំដែន ក្នុងនោះរួមមាន៖១. ក្រសួងកំពុងពន្លឿនគម្រោងសាងសង់រៀបចំច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ ,២. គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និង៣ ក្រសួងក៏គ្រោងសាងសង់ច្រកទ្វារព្រំដែនថ្មីមួយទៀត គឺច្រកទ្វារអន្តរជាតិថ្មដា ស្ថិតក្នុងខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នការសិក្សាគំនូស ប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុង ការស្ថាបនានាពេលឆាប់ៗនេះ។ ជុំវិញការលើកឡើងពីការរួមចំណែករបស់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ…
-
រដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើហ្វីលីពីនទិញអង្ករនិងវិនិយោគផ្នែកឧស្សាហកម្មកសិ ម្ហូបអាហារនៅកម្ពុជា
ភ្នំពេញ៖ប្រមុខការទូតកម្ពុជាស្នើឱ្យហ្វីលីពីទិញអង្ករនិងជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម កសិ ម្ហូបអាហារនៅកម្ពុជា។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន ស្ដីពីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កម្ពស់ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន និងលោកអែនរីកគេ អេ ម៉ាណាឡូ(Enrique A. Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបើកកិច្ចពិភាក្សាទ្វេភាគី ដើម្បីតម្លៃទំនាក់ទំនងមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងពីរ ដែលភាគីទាំងពីរបានសង្កត់ធ្ងន់លើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបង្ហាញថា៖« ឯកឧត្តម ប្រាក់ សុខុន បានស្នើដល់ភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករពីកម្ពុជា និងផ្តល់យោបល់ដល់ហ្វីលីពីនពិចារណាទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដើម្បីបង្កើនទំហំវិនិយោគលើវិស័យឧស្សាហកម្មកសិ-ម្ហូបអាហារនៅកម្ពុជាពីសំណាក់អ្នកវិនិយោគហ្វីលីពីន»។ ភាគីកម្ពុជា-ហ្វីលីពីន បានគូសបញ្ជាក់ពីការកត់សម្គាល់រៀងៗខ្លួនចំពោះកំណើននៃការផ្លាស់ប្តូរលើទំហំពាណិជ្ជកម្មទ្វេភាគីកន្លងមក ដែលភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតចំពោះវិស័យនេះ។ ដើម្បីជំរុញលើកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនេះ ភាគីទាំងពីរបានសម្លឹងឃើញពីភាពចាំបាច់ក្នុងការពន្លឿនកិច្ចចរចារលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា សកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសហ្វីលីពីន និងកម្ពុជានៅមិនទាន់មានភាពសកម្មនៅឡើយទេ ចំណែកស្ថានភាពខ្សែច្រវ៉ាក់ផលិតរបស់កម្ពុជានិងហ្វីលីពីនក៏មិនសូវមានភាពខុសគ្នាប៉ុន្មានដែរដែលលោកសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានរនាំងច្រើនក្នុងការធ្វើពិពិធកម្មនឹងគ្នា ជាពិសេសរនាំងសមុទ្រដែលខណ្ឌចែកប្រទេសទាំងពីរបូករួមរយៈចម្ងាយឆ្ងាយពីគ្នាផង។ លោកបណ្ឌិត បណ្ឌិត គី សេរីវឌ្ឍន៍ ពន្យល់ពីលក្ខខណ្ឌនៃការយកពន្ធត្រួតស៊ីគ្នាដែលភាគីកម្ពុជានិងហ្វីលីពីនចង់សម្របសម្រួលនោះ ដូច្នេះថា៖ «ចំពោះការយកពន្ធត្រួតស៊ីគ្នាគឺពាក់ព័ន្ធនឹងការវិនិយោគរបស់បរទេសនៅកម្ពុជា…
-
កម្ពុជា-ចិនព្រមព្រៀងជាផ្លូវការធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ ពីភ្នំពេញ-បាវិត(ខេត្តស្វាយរៀង) ដើម្បីឈានរកការបញ្ចប់ការចចារសម្បទាន និង ត្រៀមដំណើរការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។ គេហទំព័រក្រសួងសាធារណការនិងដឹកជញ្ជូនផ្សាយថា ផ្លូវល្បឿនលឿនទៅបាវិត គ្រោងចំណាយថវិកាវិនិយោគប្រហែល ១.៦៣៨ លានដុល្លារអាមេរិក ដែលតម្លៃនេះថោកជាង គម្រោងសាងសង់ពីភ្នំពេញទៅខេត្តព្រះសីហនុដែលត្រូវចាយប្រាក់អស់ជាងពីរពាន់លានដុល្លារ។ ប្រភពដដែលបន្តថា ចម្ងាយផ្លូវល្បឿនលឿនភ្នំពេញបាវិតមានចម្ងាយសរុបជាង ១៣៨ គីឡូម៉ែត្រ បូករួមនឹងស្ពានឆ្លងទន្លេមេគង្គមួយផង។ លោក Chen Fenjian ប្រធានក្រុមហ៊ុន មេ របស់ក្រុមហ៊ុន(CRBC) ថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទីថ្ងៃទី១០ វិច្ឆិកា ២០២២ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយគាំទ្រដល់ក្រុមហ៊ុន និងឈានដល់ចុះហត្ថលេខា សម្រាប់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដែលជាគម្រោងតភ្ជាប់ដ៏ធំពីភ្នំពេញទៅកាន់ច្រកព្រំដែនប្រទេសវៀតណាមនិងតភ្ជាប់ទៅកាន់ផ្លូវល្បឿនរបស់វៀតណាមទៅកាន់ទីក្រុងហូជីមីញ ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន ។ លោកបន្តថា គម្រោងផ្លូវល្បឿនលឿនខាងលើនេះ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាពិសេសក៏នឹងជួយលើកកម្ពស់ សកម្មភាពពាណិជ្ជកម្ម កម្ពុជា និងវៀតណាម តាមរយៈការលំហូរចរាចរណ៍ និងទំនិញ ឆ្លងកាត់ប្រទេសទាំងពីរផងដែរ ។ បើតាម…
-
ឯកឧត្តម ថោង ខុន លើកទឹកចិត្តឱ្យនាំផលិតផល ក្នុងស្រុកតាំងលក់ ក្នុងពិព័រណ៍ទេសចរណ៍នានា
ខេត្តព្រះសីហនុ ៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។ នាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។ ឯកឧត្តម បន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។ អ្វីដែលឯកឧត្តម រដ្ឋមន្ត្រី ចង់ណែនាំទៅកាន់ម្ចាស់អាជីវកម្ម អ្នកផលិត ក៏ដូចជាអ្នករៀបចំពិព័រណ៍ គឺត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន។ ឯកឧត្តម ថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ប្រាកដជាមានការខាតបង់ខ្លះហើយ ប៉ុន្តែក្រោយពេលកូវីដសូមកុំដំឡើងថ្លៃខ្ពស់ពេក ពីព្រោះដោយហេតុថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ជួបវិបត្តិដូចម្ចាស់អាជីវកម្មដែរ ដូច្នេះចំណូលរបស់ពួកគេក៏មានកម្រិត…
-
សេដ្ឋកិច្ច សង្គម បរិស្ថាន កម្ពុជាកំពុងជំរុញវិស័យភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន
វិស័យដឹកជញ្ជូនកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ វិស័យដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា ក៏កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈ រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើវិស័យភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់ផងដែរ។ នេះបើតាមកិច្ចកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) ក្រោមវត្តមាន មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាភស្តុភារកម្មអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វិទ្យាស្ថានប្រព័ន្ធភ័ស្តុភារកម្មជប៉ុន និងវិស័យឯកជន នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ លោក ឈៀង ពេជ្រ បន្ថែមដូច្នេះថា៖ «ការពិភាក្សារួមគ្នាពិតជាបានផ្តល់នូវបទពិសោធន៍នៃការអនុវត្តល្អៗ ផ្តល់នូវធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតងពីអង្គប្រជុំទាំងមូល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ»។…
-
ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។នេះបើតាមប្រសាសន៍ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។ នាឳកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តមអះអាងទៀតថា៖ «ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។ ចំនុចនេះ អាចបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន»។ ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ដែលបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការវិនិយោគជាភាគទុនិក នៅគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួននាពេលកន្លងមក។ ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរ ឯកឧត្តម Stefan MESSERER…
-
ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ក្នុងចំណោមសាជីវកម្មសកលដែលមានឧត្តមភាពសហករណ៍ទំនួលខុសត្រូវសង្គម នៅក្នុងកម្មវិធីពានរង្វាន់ Global CSR & ESG Awards លើកទី១៤ នៅឆ្នាំ២០២២
ភ្នំពេញ ៖ ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនធុរកិច្ចធំជាងគេមួយរបស់កម្ពុជា ទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធីពានរង្វាន់ Annual Global CSR & ESG Summit & Awards លើកទី១៤ ដែលក្នុងនោះមានពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (Best Community Programme Award) និងពានរង្វាន់ប្រចាំប្រទេសល្អបំផុត(Best Country Award) សម្រាប់ផ្នែកឧត្តមភាពទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើម (Overall CSR Excellence & ESG Award) នៅកម្ពុជា ។ អ្នកទទួលរង្វាន់ផ្សេងទៀតនៅទូទាំងតំបន់អាស៊ានរួមមានមូលនិធិ Maybank នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាវៀតណាម និងក្រុមហ៊ុន PT Astra International TBK នៅប្រទេសឥណ្ឌូនេស៊ី។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងប្រាប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២…