Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ពលរដ្ឋឃុំរុនតាឯក បន្ថែមមុខរបរចាក់ស្មុក ដើម្បីបង្កើនចំណូល

    ពលរដ្ឋឃុំរុនតាឯក បន្ថែមមុខរបរចាក់ស្មុក ដើម្បីបង្កើនចំណូល

    សៀមរាប៖ការចាក់ស្មុក ជាការងាររបស់មនុស្សវ័យចំណាស់ ដែលគេតែប្រទះឃើញជាពិសេសនៅទីជនបទនានា។ គេយកស្លឹកត្នោតមកចាក់ចេញជារូបរាងរបស់ប្រើប្រាស់ផ្សេងៗ ដូចជា ចាន កន្ត្រក កន្ទេលនិងរបស់ប្រើប្រាស់មួយចំនួនទៀតឬសម្រាប់តាំងលម្អជាដើម។ ការចាក់ស្មុកនេះត្រូវការសំខាន់តែស្លឹកត្នោតប៉ុណ្ណោះ ហើយក៏មិនសូវចោទជាបញ្ហាទៀតសោត ដោយហេតុថា កម្ពុជាសម្បូរដើមត្នោតស្រាប់។ស្លឹកត្នោតដែលកាត់មកបាន ប្រជាជនរើសយកតែស្លឹកល្អៗ ហើយរៀបពង្រាយដាក់ហាលថ្ងៃរហូតដល់ស្លឹកនោះទន់បន្តិចទើបយកទៅចាក់ជាស្មុក។ ប្រជាជននៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីល្បាញខាងលក់នំអាកោត្នោត មិនចាញ់ភូមិព្រះដាក់ដែរនោះ បានចេះជំនាញចាក់ស្មុកនេះតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយមួយចំនួនបានយកការចាក់ស្មុកជារបរបន្ថែមក្រៅពីមុខរបរធ្វើស្រែចំការ និងលក់ដូរផង។ ជាតំបន់គម្រូដែលត្រូវបានប្រជាជនខ្មែរទូទៅស្គាល់តាមរយៈការរៀបចំផ្ទះសម្បែងបានស្អាត និងមានការរស់នៅបែបជាសហគមន៍ ឃុំរុនតាឯកបាននិងកំពុងអនុវត្តស្របទៅតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈការយកស្មុកទៅខ្ចប់បាយ ឬនំ។ ដូច្នេះហើយ ការចាក់ស្មុកនេះត្រូវប៉ាន់សម្រាប់អ្នកលក់នំអាកោនៅក្នុងតំបន់ ដែលពួកគេអាចយកទៅប្រើជំនួសឱ្យចានស្នោរ។ អ្នកស្រី អឿន ចន្ទ្រា ដែលជាអ្នកប្រមូលទិញស្មុកពីឃុំរុនតាឯកម្នាក់បានឱ្យដឹងថា ខ្លួនអាចប្រមូលទិញបានមួយថ្ងៃប្រហែល ២៥០ស្មុក និងសម្រាប់ថ្ងៃចុងសប្ដាហ៍ដែលប្រជាជនក្នុងភូមិទំនេរដៃច្រើន អ្នកស្រីអាចប្រមូលបានពី ៨០០ ទៅ ៩០០ស្មុកឯណោះ។ អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់អ្នកណាដែលគេពូកែចាក់ទៅ គេអាចរកបានមួយថ្ងៃ១ម៉ឺន ទៅ ១ម៉ឺន៥ពាន់ដែរ តែបើមិនសូវទេក៏អាចបាន ៥ ០០០រៀល ៦ ០០០រៀល ទុកគ្រាន់ទិញម្ហូប ទិញនំឱ្យកូនៗហូបដែរ។» ក្រាលកន្ទេល…

  • កម្ពុជា រំពឹងថាការនាំចេញនឹងកើនឡើងក្នុងរង្វង់ពី៩,៩ភាគរយ ទៅ១៨ភាគរយ ក្រោយមានកិច្ចព្រមព្រៀងអាសិប-RCEP

    កម្ពុជា រំពឹងថាការនាំចេញនឹងកើនឡើងក្នុងរង្វង់ពី៩,៩ភាគរយ ទៅ១៨ភាគរយ ក្រោយមានកិច្ចព្រមព្រៀងអាសិប-RCEP

    ភ្នំពេញ៖កម្ពុជាបង្ហាញក្ដីរំពឹងថា ការនាំចេញរបស់កម្ពុជានឹងកើនឡើងក្នុងរង្វង់ប្រមាណពី ៩,៩ភាគរយ ទៅ ១៨ភាគរយ បន្ទាប់ពីកិច្ចព្រមព្រៀងអាសិបនេះលេចចេញជារូបរាង និងអនុវត្តន៍បានពេញលេញ។នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុង​វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) កាលព្រឹកថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០២២។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP ) នឹងក្លាយជាកម្លាំងចលករជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ ៖«ការសិក្សារបស់វិទ្យាស្ថាន ERIA សម្រាប់កម្ពុជានៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយ ទៅ៣,៨ភាគរយ។ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤ភាគរយ ទៅ១៨ភាគរយ»។ សម្តេចតេជោបន្តទៀតថា៖ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយ ទៅ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ២៣,៤ភាគរយផងដែរ»។ ជាមួយគ្នាប្រមុខរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា៖ «ទោះបីជាប្រទេសអភិវឌ្ឍតិចតួចក្ដី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្ដល់តម្លៃខ្លាំងទៅលើប្រព័ន្ធពហុភាគីនិយម…

  • ក្រុមហ៊ុន ហូវៃ ត្រៀមដាក់លក់កំពូលស្មាតហ្វូនមានកញ្ចក់រឹងមាំបំផុត វាយលុកទីផ្សារប្រទេសកម្ពុជា

    ក្រុមហ៊ុន ហូវៃ ត្រៀមដាក់លក់កំពូលស្មាតហ្វូនមានកញ្ចក់រឹងមាំបំផុត វាយលុកទីផ្សារប្រទេសកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ទីបំផុតក្រុមហ៊ុនហូវៃបានអង្រួនទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយបានអញ្ជើញអ្នកសារព័ត៌មានល្បីៗមកពីស្ថាប័នផ្សេងៗជាច្រើន មកផ្តិតយករូបភាព និងទទួលយកនូវបទពិសោធន៍ដ៏ថ្មីសន្លាង នៃកំពូលស្មាតហ្វូនមានកញ្ចក់អេក្រង់ថាច់ស្គីនរឹងមាំបំផុត គឺ Hauwei Mate 50 pro ដែលកំពុងត្រៀមខ្លួនវាយលុកដណ្តើមចំណែកទីផ្សារស្មាតហ្វូននៅក្នុងខែវិច្ឆិកានេះ។ ការដាក់បង្ហាញកំពូលស្មាតហ្វូននេះ ធ្វើឡើងនៅអគារហូវៃ ជាន់ទី១៨ ក្នុងផ្សារទំនើប Exchange Sqaure រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនេះ តំណាងជាន់ខ្ពស់ក្រុមហ៊ុនហូវៃបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឆ្នាំនេះ ក្រុមហ៊ុន HUAWEI Mobile ប្រចាំប្រទេសកម្ពុជា បាននាំយកមកនូវកំពូលស្មាតហ្វូនកំពូល Flagship ប្រចាំឆ្នាំ គឺ HUAWEI Mate 50 Series មកកាន់ទីផ្សារកម្ពុជា ជាមួយនឹងតម្លែពិសេសបំផុតជាងក្រៅប្រទេស ដែលបំពាក់នៅបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ហួវៃផ្ទាល់ មានឈ្មោះថា XMAGE ពិសេសសម្រាប់យុគសម័យថ្មី នៃការថតរូប និងបំពាក់កញ្ចក់ការពារធ្លាក់បែក Kunlun Glass ដែលមានភាពធន់រឹងមាំបំផុត ការពារជម្រាបទឹក IP68 ក្នុងជម្រៅ ៦ម៉ែត្រ ថ្មសល់ ១%…

  • Ah Na Paris Salon ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួន និងប្រកាស ពីភាពជោគជ័យ

    Ah Na Paris Salon ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួន និងប្រកាស ពីភាពជោគជ័យ

    ភ្នំពេញ៖មកក្រឡេកមើលវិស័យតុបតែងមុខនិងធ្វើម៉ូតសក់ នៅ កម្ពុជា គឺជាវិស័យដែលផុលផុសខ្លាំងនិងជាសេចក្តីត្រូវការ ចាំបាច់ សម្រាប់ស្រ្តីៗ។អ្នកប្រកបរបរនេះក៏កើតឡើងជាច្រើនដែរ ក្នុង ពេលបច្ចុប្បន្នដោយគ្រាន់តែអ្នកខ្លះទទួលជោគជ័យ និងអ្នកខ្លះ ទៀតមិនបានរីកចម្រើនតែប៉ុណ្ណោះ។លោក សីទ្ធិ សក្ត័ បានក្លាយ ជាបុគ្គលជោគជ័យម្នាក់ក្នុងការដឹកនាំហាង សាឡនដោយឈរ ជើងអស់ រយៈពេលប្រាំឆ្នាំនិងមាន អ្នកគាំទ្រយ៉ាងច្រើននោះ គឺ” Ah Na Paris Salon “។ ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំនៃអាជីវកម្មហាងសាឡន Ah Na Paris Salon លោក សីទ្ធិ សក្ក័បានប្រាប់ក្រុម សារព័ត៌មាន ឱ្យ ដឹងថា ក្រោយវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ទៅ វិស័យសាឡន ក៏បានងើបខ្លាំងឡើងវិញដែរជាមួយនឹង ការអបអរនូវការជើង ឈរ អាជីវកម្មរបស់ខ្លួនបានរយៈពេលប្រាំឆ្នាំហើយអាចឆ្លងកាត់មកដល់សព្វថ្ងៃ នេះ។អ្វីដែល ពិសេសជាងនេះគឺលោកបានអរគុណ រាជ រដ្ឋាភិបាលដែលធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញទើបវិស័យមួយនេះរស់រាន បន្តបានទៅមុខ។ លោក សីទ្ធិ សក្ក័ បានបញ្ជាក់ថា បើនិយាយពីវិស័យមួយនេះ គឺលោកមិនបានតាំងចិត្តស្រលាញ់ ឬមានក្តីប្រាថ្នាពីមុន ទេ។ប៉ុន្តែដោយសារតែជីវភាពទើបជំរុញឱ្យរូបលោកខិតខំប្រឹងទៅធ្វើជាមួយគេលើផ្នែកតុបតែងកាយធ្វើម៉ូតសក់នេះក្នុង នាមជាកូនជាង…

  • កម្ពុជាចង់បានការហោះហើរត្រង់ពីប្រទេសចំនួនបីមកកាន់ខេត្តសៀមរាបដើម្បីជំរុញវិស័យទេសចរណ៍

    កម្ពុជាចង់បានការហោះហើរត្រង់ពីប្រទេសចំនួនបីមកកាន់ខេត្តសៀមរាបដើម្បីជំរុញវិស័យទេសចរណ៍

    ភ្នំពេញ៖ មន្រ្តីដ្ឋបាលខេត្តសៀមរាបនៃប្រទេសកម្ពុជាបានបង្ហាញពីបំណងចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសចំនួនបីមកកាន់ខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តមួយនេះ។ ប្រតិភូខេត្តសៀមរាបបានធ្វើការជំរុញនិងស្នើខេត្តនៃប្រទេសចំនួនបី បង្កើតឱ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ឱ្យមានការប្រសើរឡើងវិញ។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងពេលចូលរួមមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ី-បូព៌ា (ហៅកាត់ថា EATOF) ឆ្នាំ ២០២២ នៅខេត្ត ក្វាងនីញ(Quang Ninh) ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ មហាសន្និបាតនេះក្រោមប្រធានបទ “ការងើបឡើងវិញនៃទេសចរណ៍ក្នុងតំបន់អាស៊ីបូព៌ាក្នុងយុគសម័យថ្មី” ដោយមានការចូលរួមពីអាជ្ញាថរខេត្តនៃប្រទេសជាសមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) រួមមាន ប្រទេសហ្វីលីពីន កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី កម្ពុជា ជប៉ុន ម៉ុងហ្គោលី និង ប្រទេសឥណ្ឌូនេស៊ី។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំប្រតិភូខេត្តចូលរួមមហាសន្និបាតនេះ បានឱ្យដឹងថា ក្នុងមហាសន្និបាតនេះ សមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) បានពិភាក្សាអំពីវិធានការពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ ពិសេសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ ក្នុងតំបន់ឱ្យមានការប្រសើរឡើងវិញ។ លោកបានបញ្ជាក់ថា ៖«ប្រតិភូខេត្តសៀមរាប បានស្នើខេត្តនៃប្រទេសចំនួនបី រួមមាន៖ ខេត្តខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ,ខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តទូវ នៃប្រទេសម៉ុងហ្គោលី បង្កើតឱ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាបនាពេលខាងមុខដើម្បី…

  • សភាពពាណិជ្ជកម្មកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាននៅឆ្នាំនេះ

    សភាពពាណិជ្ជកម្មកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាននៅឆ្នាំនេះ

    ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា។ សេចក្តីប្រកាសព័ត៌មាននេះបន្តថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះគឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១.០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា កិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាននេះ ត្រូវបាធ្វើឡើងវិលជុំប្រចាំឆ្នាំ ប៉ុន្តែជាអកុសល…

  • ហូម-ឌូខេសិន រៀបចំវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម

    ហូម-ឌូខេសិន រៀបចំវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម

    ភ្នំពេញ ៖ ហូម-ឌូខេសិន រៀបចំវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីគាំទ្រម្ចាស់អាជីវកម្មឱ្យស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុអោយបានច្បាស់លាស់ ។ ធម្មទានាចារ្យ កឹម អឿន ស្ថាបនិក និងជាអគ្គនាយក ហូម-ឌូខេសិន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង គាំទ្រម្ចាស់អាជីវកម្មឱ្យស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នឹងជួយឱ្យការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មពេញដោយទំនុកចិត្តនិងភាពត្រឹមត្រូវប្រាកដនិយម។ ហូម-ឌូខេសិន ជឿជាក់ថា មេរៀនចំនេះដឹងផ្នែកហិរញ្ញវត្ថុនិងអាចផ្តល់លោកអ្នកនូវចំនេះដឹងមូលដ្ឋានគ្រឹះសំខាន់ៗ ដែលចំណេះជំនាញទាំងនោះមានដូចជា៖ របៀបគ្រប់គ្រងហិរញ្ញវត្ថុ ( ចំនេះដឹងជំនាញរឹង) ចំណាប់អារម្មណ៏ (ជំនាញទន់) ការស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុអោយបានច្បាស់ យល់ពីរបាយការណ៍ហិរញ្ញវត្ថុ វិភាគ ចំនូល ចំនាយ ទ្រព្យ បំណុល និងការកែលម្អ ចេះបែងចែកចំនាយផ្សេងៗអោយបានត្រឹមត្រូវ យល់ដឹងដីហានិភ័យនៃអាជីវកម្ម ផែនការប្រតិបត្តិការនៅក្នុងអាជីវកម្ម ។ ធម្មទានាចារ្យ ឈឹង សង្ហា នាយកបណ្ដុះបណ្តាល សហគ្រាសហូម-ឌូខេសិន មានប្រសាសន៍ថា៖ HOME-DUCATION ផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យម កង្វះខាតផ្នែកហិរញ្ញវត្ថុ មិនតំបន់ជាឧបសគ្គ ប៉ុន្តែកង្វះគំនិតអាជីវកម្មនោះទេគឺជាឧបសគ្គពិតប្រាកដរបស់អ្នក ដូច្នេះគំនិតអាជីវកម្មសំខាន់ណាស់សំរាប់អាជីវកម្ម អោយមានស្ថេរភាពហិរញ្ញវត្ថុ និងមានភាពរីកច្រើនបានលឿន…

  • ម្ចាស់សិប្បកម្មក្នុងស្រុកទទួលបានការជួយជ្រោមជ្រែងច្រើន ក្រោយចូលរួមក្នុងវេទិកា «ភូមិមួយផលិតមួយ»

    ម្ចាស់សិប្បកម្មក្នុងស្រុកទទួលបានការជួយជ្រោមជ្រែងច្រើន ក្រោយចូលរួមក្នុងវេទិកា «ភូមិមួយផលិតមួយ»

    ភ្នំពេញ៖វេទិកា «ភូមិមួយផលិតផលមួយ» ដែលជាវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ បាននិងកំពុងធ្វើឡើងជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានា ដើម្បីផ្សព្វផ្សាយ និងស្វែងរកទីផ្សារជូនផលិតផលដែលផលិតបានក្នុងស្រុក។ ដោយឡែកកាលពីថ្ងៃទី ២៧ខែតុលាកន្លងទៅ វេទិកានេះបានប្រារព្ធឡើងនៅរាជធានីភ្នំពេញផ្ទាល់ដោយមានការចូលរួមយ៉ាងច្រើនកុះករ។ ម្ចាស់សិប្បកម្មមួយរូបដែលបានចូលរួមតាំងផលិតផលរបស់ខ្លួនក្នុងវេទិកានេះផងដែរ បានបង្ហាញសេចក្ដីរីករាយ ព្រោះលោកយល់ថាអាជីវកម្មរបស់ខ្លួនទទួលបានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធនៅក្នុងស្រុក ដែលធ្វើឱ្យលោកមានការកក់ក្ដៅក្នុងចិត្ត។ លោក ម៉ៅ ចន្ទ័តារា ដែលជាម្ចាស់សិប្បកម្មតារាហ្វូតបានរៀបរាប់ថាខ្លួនតែងតែឆ្លៀតចូលរួមយកផលិតផលទៅដាក់តាំងនៅពេលមានវេទិកា«ភូមិមួយផលិតផលមួយ» ម្ដងៗ។ ប៉ុន្តែលើកនេះ ដោយធ្វើនៅក្រុងភ្នំពេញស្រាប់ ការចំណាយលើការធ្វើដំណើរត្រូវបានកាត់បន្ថយ ហើយផលិតផលរបស់លោកទៀតសោតក៏ទទួលបានការចាប់អារម្មណ៍ច្រើនគួរសម។ សិប្បកម្មដែលផ្ដោតលើការផលិតប្រេងដូង ប្រេងល្ងខ្មៅ ប្រេងសណ្ដែកដី ប្រេងសណ្ដែកផ្កាយ មិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មានទេ ដោយហេតុថាជាផលិតផលថ្មី ប៉ុន្តែតាមរយៈការចូលរួមពិព៍ណ៍ប៉ុន្មានលើកមកនេះ លោកសង្កេតឃើញមានការស្គាល់កាន់តែច្រើនពីសំណាក់ប្រជាជនទូទៅ និងអ្នកលក់ដូចគ្នា។ លោក ម៉ៅ ច័ន្ទតារា រៀបរាប់ថា៖ «ដាក់តាំងម្សិលមិញនេះ មានអ្នកសួររកច្រើន ដោយសារមានអ្នកស្គាល់គួរសម ក្រៅពីនោះមានអ្នកភ្លក់ផលិតផល តែខ្ងី ផ្សេងៗទៀតដែរ សរុបទៅអាចលក់ដាច់ល្មម»។ លោកបញ្ជាក់ផងដែរ អំពីស្ថានភាពអាជីវកម្មរបស់លោកដោយបច្ចុប្បន្ននេះមានការជួយជ្រោមជ្រែងច្រើនពីសំណាក់គណៈកម្មការភូមិមួយផលិតផលមួយ និងសាលាបច្ចេកទេសមួយចំនួនទៀតដែលធ្វើការពាក់ព័ន្ធនឹងការច្នៃផលិតផលកសិកម្ម ខណៈពេលដែលពីមុនលោកធ្វើទៅតាមអ្វីដែលដឹងពីការស្រាវជ្រាវបន្តិចបន្តួចប៉ុណ្ណោះ។ តាមរយៈការជួយជ្រោមជ្រែងពីអ្នកពាក់ព័ន្ធក្នុងស្រុកនេះ ធ្វើឱ្យលោកបានយល់ដឹងកាន់តែច្រើនពីអាជីវកម្មរបស់ខ្លួន ពិសេសលើដំណើរការនៃការផលិតដែលមានស្តង់ដារ។ ហើយខ្លួនលោកផ្ទាល់ក៏គ្រោងនឹងពង្រីកអាជីវកម្មនេះបន្ថែមទៀត ក្រោយបានសិក្សាច្បាស់ពីវត្ថុធាតុដើមក្នុងការផលិត ដើម្បីធានាការផ្គត់ផ្គង់ទៅថ្ងៃក្រោយ។ ទន្ទឹមគ្នានេះ លោកបណ្ឌិតសួង…

  • អង្គការយូណេស្កូប្រចាំនៅកម្ពុជា ស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគម្រោងប្រើប្រាស់ឌីជីថលក្នុងវិស័យអប់រំ

    អង្គការយូណេស្កូប្រចាំនៅកម្ពុជា ស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគម្រោងប្រើប្រាស់ឌីជីថលក្នុងវិស័យអប់រំ

    ភ្នំពេញ៖តំណាងអង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជា ស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគម្រោងប្រើប្រាស់ឌីជីថលក្នុងវិស័យអប់រំ។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជានិងសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។ ក្នុងឱកាសនៃជំនួបលោក Sardar Umar Alam បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់សាំងជូនប្រជាជន ខណៈដែលលោកសង្កេតឃើញយុទ្ធនាការសុខាភិបាលមួយនេះប្រព្រឹត្តទៅដោយស្មើភាព និងគ្មានការរើសអើង។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានជម្រាបសម្តេចក្រឡាហោមថា រូបលោកផ្ទាល់ក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី៥រួចហើយ។ លោកបន្តថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ យូណេស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។ លោក Sardar Umar Alam បញ្ជាក់ថា៖« ក្នុងនោះបណ្ដាញសង្គម ក៏បង្កើតជាផលប៉ះពាល់ផ្សេងទៀត ដូចជាបទល្មើសបច្ចេកវិទ្យាជាដើម។ យូណេស្កូ បានផ្ដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលកម្ពុជាពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គមដើម្បីប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានប្រកបដោយការរើសអើង»។ តំណាងអង្គការ យូណេស្កូ ប្រចាំកម្ពុជាក៏បានជម្រាបសម្តេចក្រឡាហោម ស ខេង…

  • មន្ដ្រី​ជំនាញ​៖ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ ថ្នាំ​បំប៉ន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ច្រើន ធ្វើ​ឱ្យ​ថ្លៃ​ផលិត​ស្រូវមាន​តម្លៃ​ខ្ពស់

    មន្ដ្រី​ជំនាញ​៖ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ ថ្នាំ​បំប៉ន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ច្រើន ធ្វើ​ឱ្យ​ថ្លៃ​ផលិត​ស្រូវមាន​តម្លៃ​ខ្ពស់

    បាត់ដំបង៖ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ច្រើន ថ្នាំ​បំប៉នច្រើន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ក្នុង​បរិមាណ​ច្រើន ទំនង​ជា​ដើម​ចម​ដែល​ធ្វើ​ឱ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ស្រូវ​នៅ​ភូមិ​គ្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង មាន​តម្លៃ​ថ្លៃ​។ នេះ​គឺជា​ការ​វាយ​តម្លៃ​បឋម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម ​និង​មន្ទីរ​កសិកម្ម​ប្រចាំ​ខេត្ត​បាត់ដំបង នា​ឱកាស​ដែល​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ បាន​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀងនៅភូមិគ្រួស ឃុំអន្លង់រុនកាលពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា ឆ្នាំ​២០២២។ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ នា​រសៀល​ថ្ងៃអាទិត្យ ទី២៣ ខែតុលា  បានអញ្ជើញចុះជាក់ស្តែងនៅភូមិគ្រួស ឃុំអន្លង់រុនដើម្បី​ស្វែង​យល់និង​វាយ​តម្លៃ​ពី​ផ្ទៃដី​ស្រែរបស់ប្រជាពលរដ្ឋដែល​រងប៉ះពាល់​ដោយ​សារ​ជំនន់ទឹកភ្លៀងនៅ​តំបន់​នេះ។ នៅ​ក្នុង​ដំណើរ​ចុះជួប​សំណេះសំណាល​របស់​ប្រជាកសិករ​នៅ​ឃុំ​អន្លង់រុនឯកឧត្តម ងិន ឆាយ បានសាកសួរ​ប្រជាពលរដ្ឋ ដើម្បីស្វែង​យល់​អំពី​ថ្លៃ​ដើមនៃ​ការ​ផលិតដំណាំស្រូវ​របស់​ពួក​គាត់ ដោយ​បាន​ជួបជាមួយភាគី​ពាក់ព័ន្ធ​ទាំង​អស់ រាប់​ចាប់​តាំង​ពីប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ​សមាគម​ទទួល​បន្ទុក​ផ្គត់ផ្គង់​ទឹក​ដល់​ដំណើរការ​កសិកម្ម ព្រមទាំង​ឈ្មួញ​អ្នក​បញ្ជាទីញស្រូវពីប្រជាកសិករ​ផង​ដែរ​។ ស្ថានភាព​ជាក់​ស្ដែង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​មង្គល​បុរី​ ដែលក្រៅ​តែពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​ហើយ ក៏​មាន​ផង​ដែរ គឺបញ្ហាសត្វ​ខ្យង​ក្រហម​បំផ្លាញ​ស្រូវ។ បើ​តាម​ការ​រៀបរាប់​របស់​ប្រជាកសិករ គឺដោយ​សារ​តែ​សត្វខ្យងក្រហមនេះ ពួក​គាត់ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ពូជ​ស្រូវ​ច្រើន ដើម្បី​កាត់កង​ជាមួយ​ការ​បំផ្លាញ​របស់​សត្វ​ខ្យង​ចង្រៃ​នេះ។ ជាលទ្ធផល ​ពួក​គាត់ត្រូវ​ចំណាយ​កាន់​តែ​ច្រើន​នៅ​ក្នុង​ដំណាក់​កាល​ដាក់​ជីបំប៉ន​ ហើយ​នៅ​តែ​ត្រូវ​ប្រើ​ថ្នាំ​កម្ចាស់​សត្វ​ល្អិត​ចង្រៃ​ថែមទៀត។ តាម​រយៈ​ការ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ឯកឧត្តម ងិន ឆាយ បាន​ផ្ដល់​អនុសាសន៍ដល់​ប្រជាកសិករ​អំពី​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីទទួល​បាន​​ប្រសិទ្ធផល​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ការ​ចំណាយ​ជា​អតិបរមា…