Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនមួយរបស់ប្រទេសបាររាំង បង្ហាញផលិតផល Physiolac ក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា

    ក្រុមហ៊ុនមួយរបស់ប្រទេសបាររាំង បង្ហាញផលិតផល Physiolac ក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា

    ភ្នំពេញ ៖ លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។ លោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ ជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ ក្រុមហ៊ុមបានចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់ និងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ជាមួយបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ ។ សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires…

  • ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ទំនើប និងផាសុខភាព សម្ពោធជាផ្លូវការ ជាមួយបច្ចេកវិទ្យាថ្មីផ្តល់ជូនដល់អតិថិជនប្រកបដោយភាពសប្បូរបែប

    ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ទំនើប និងផាសុខភាព សម្ពោធជាផ្លូវការ ជាមួយបច្ចេកវិទ្យាថ្មីផ្តល់ជូនដល់អតិថិជនប្រកបដោយភាពសប្បូរបែប

    ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។ ពិធីសម្ពោធជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។ ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៍ពីសមិទ្ធផលដែលទទួលបានកន្លងមកថា…

  • រយៈពេល៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ស្មើនឹង ៧៨.៦១% នៃផែនការច្បាប់ថវិកា

    រយៈពេល៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ស្មើនឹង ៧៨.៦១% នៃផែនការច្បាប់ថវិកា

    ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ និងអាករបានចំនួន ២,០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ របាយការណ៍ខាងលើនេះត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្ត និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា លទ្ធផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ ហើយនឹងឆ្នាំ២០២១។ ឯកឧត្តមបណ្ឌិតបន្តថា លទ្ធផលនៃការប្រមូលពន្ធអាកររយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន ២,០២២.២លានដុល្លារ ហើយបើគិតជាភាគរយនៃច្បាប់ថវិកាមានចំនួន ៧៨.៦១ភាគរយ ដែលនេះជាតួលេខមួយដ៏ល្អ។ ឯកឧត្តមបណ្ឌិតបន្ថែមថា អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជាសង្ឃឹម និងរំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះ ជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា…

  • កសិករពីររូប ចង់ពង្រីកការដាំដុះរបស់ខ្លួន ជាមួយនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល

    កសិករពីររូប ចង់ពង្រីកការដាំដុះរបស់ខ្លួន ជាមួយនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល

    ភ្នំពេញ៖ខុសពីអ្វីដែលយើងតែងតែបានលឺអំពីទីផ្សារតូចចង្អៀតលើផលិតផលកសិកម្មក្នុងស្រុក កសិករ​ពីររូប បានអះអាងថាការដាំដុះរបស់ខ្លួនសព្វថ្ងៃ ផ្គត់ផ្គង់ទីផ្សារបានតិចតួចណាស់។ បានតិចតួចដោយហេតុថា ផលិផលកសិកម្មដែលខ្លួនប្រមូលបាន តែងតែត្រូវបានឈ្មួញទិញយកអស់ៗមិនដែលសល់ ហើយជារើយៗ ឈ្មួញសុំឱ្យកសិករបង្កើតការដាំដុះបន្ថែមទៀត។ ស្ថិតក្រោមគម្រោងរបស់ Aspire កសិករទាំងពីររូប ដែលមួយរូបរស់នៅក្នុងខេត្តក្រចេះ និងមួយរូបទៀតនៅខេត្តសៀមរាប បានបង្ហាញនូវសេចក្តីរីករាយក្នុងការបន្តការដាំដុះរបស់ខ្លួនឱ្យបានកាន់តែច្រើនថែមទៀត ព្រោះមានទីផ្សារលក់ចេញស្រាប់ៗ។ លើសពីនោះ តម្រូវការទីផ្សារនិងអ្វីដែលកសិករទាំងពីររូបផលិតបានគឺនៅមានគម្លាតឆ្ងាយ។ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងចំណោមកសិករទាំងពីរខាងលើ លោក ឈាវ ហុង បានចាប់ផ្ដើមការដាំដុះរបស់ខ្លួនតាំងតែពីឆ្នាំ២០០០ មកម៉្លេះ។ ប៉ុន្តែកាលណោះលោកមិនទាន់មានចំណេះដឹងច្រើនលើវិធីដាំដុះ ក៏ដូចជាការថែទាំដំណាំនៅឡើយ។ ហេតុដូច្នេះហើយបានជាកាលណោះ លោកពិបាកក្នុងការស្វែងរកទីផ្សារលក់ដំណាំដែលប្រមូលបាន។ រហូតមកដល់ឆ្នាំ ២០១៧ ទើបលោកចាប់ផ្ដើមកែប្រែការដាំដុះទៅជាដំណាំសុវត្ថិភាព ក្រោមការណែនាំរបស់គម្រោង Aspire។ នៅលើដីទំហំប្រាំមួយហិកតា ។កសិកររូបនេះមិនត្រឹមតែដាំដុះដំណាំច្រើនមុខ ក៏ប៉ុន្តែលោកព្យាយាមបង្កើតតុល្យភាព និងការផ្គត់ផ្គង់គ្រប់ផ្នែកផងដែរ។ ជារួម លោកមានទាំងស្រះចិញ្ចឹមត្រី មានចិញ្ចឹមមាន់ និងមួយផ្នែកធំនៃដីផ្សេងទៀតសម្រាប់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ តាមរយៈសកម្មភាពវិលជុំនេះ លោកអាចរកចំណូលបានខ្ទង់រយលានរៀលក្នុងមួយឆ្នាំ ហើយលោកមានបំណងចង់ពង្រីកដីដាំដុះបន្ថែមទៀត។ លោក ឈាវ ហុងបាននិយាយថា៖ «កាលពីឆ្នាំ២០១៩ ចំណូលរៀងធ្លាក់បន្តិច ដោយបាន ៤០០លានរៀលក្នុងមួយឆ្នាំកើនឡើងបន្តិចក្នុងឆ្នាំ ២០២០-២០២១​ ដោយបាន៤៦០លានរៀល…តែសម្រាប់ឆ្នាំនេះកើនឡើងរហូតដល់…

  • ប្រទេសកម្ពុជា នឹង មាន កំណើន សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពីការដក វិធានការ សុខា ភិបាលមួយចំនួនចេញ បន្ថែមទៀត

    ប្រទេសកម្ពុជា នឹង មាន កំណើន សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពីការដក វិធានការ សុខា ភិបាលមួយចំនួនចេញ បន្ថែមទៀត

    ភ្នំពេញ: ប្រទេសកម្ពុជា នឹង មាន កំណើន សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពី ការ សម្រច របស់ រាជ រដ្ឋាភិបាល ក្នុង ការ ដក វិធាន ការ សុខា ភិបាល មួយ ចំនួន ចេញ បន្ថែម ទៀត សម្រាប់ ជន បរ ទេស ។ការ ដក ចេញ នូវ វិធាន ការ មួយ ចំនួន នេះ គឺ សម្រាប់ តែ ជន បរ ទេស ទាំង អស់ ដែល ចូល មក ប្រទេស កម្ពុជា តាម រយៈ…

  • ធនាគារ កាណាឌីយ៉ា បើកសម្ពោធ Smart Branch សាខាសែនសុខជាផ្លូវការ

    ធនាគារ កាណាឌីយ៉ា បើកសម្ពោធ Smart Branch សាខាសែនសុខជាផ្លូវការ

    ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខក្នុងប្រទេសកម្ពុជា បានបង្ហាញសមិទ្ធិផលថ្មីមួយរបស់ខ្លួន ដោយបើកសម្ពោធដំណើរការជាផ្លូវការនូវ Smart Branch ដ៏ថ្មីស្រឡាង មានទីតាំងស្ថិតនៅផ្ទះលេខ ២២៩ និង ២៣១ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាខា សែនសុខថ្មីរបស់ធនាគារ កាណាឌីយ៉ា គឺជាមជ្ឈមណ្ឌលឌីជីថលមួយ ផ្តោតសំខាន់ទៅលើសេវាកម្មធនាគារស្វ័យប្រវត្តិ (Self-Banking Services) ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការបើកគណនីថ្មី ឬក៏សេវាកម្មធនាគារជាច្រើនទៀត តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលទំនើបៗទាន់សម័យ។ ថ្លែងក្នុងពិធីនេះ លោក រ៉េម៉ន់ សៀ (Raymond Sia) នាយកប្រតិបត្តិ និងជាក្រុមប្រឹក្សាភិបាលរបស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា ការបើសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខាសែនសុខនេះ គឺជាដំណាក់កាលមួយ តម្រូវជាមួយមាគ៌ាបរិវត្តន៍ឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ក៏ដូចជាដើម្បីពង្រឹង និងនាំយកនូវបទពិសោធន៍ថ្មីៗជូនអតិថិជន និងសាធារណជន។ ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគទៅលើការអភិវឌ្ឍនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ព្រមទាំងពង្រឹងនូវធនធានមនុស្សក្នុងធនាគារឱ្យកាន់តែប្រសើរ ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មឈានមុខដល់អតិថិជន។ លោកនាយកប្រតិបត្តិបន្ថែមថា តាងនាមឱ្យធនាគារ…

  • ជីប ម៉ុង លែន គ្រោងនឹងបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក្នុងពេលឆាប់ៗនេះ

    ជីប ម៉ុង លែន គ្រោងនឹងបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក្នុងពេលឆាប់ៗនេះ

    ភ្នំពេញ៖ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញថា គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺគម្រោង “ហ្គ្រេនភ្នំពេញស៊ីធី ទីII” នឹងបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីហាណូយ។ លោកឧកញ៉ា លាង ហួង បានឱ្យដឹងទៀតថា គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII សាងសង់ឡើងនៅលើផ្ទៃដីរហូតដល់ទៅ ២៩០ហិកតា តភ្ជាប់នឹងគម្រោងទី I អមដោយមហាវិថីពាណិជ្ជកម្មខ្វាត់ខ្វែង ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។ លោកឧកញ៉ាបន្តថា ជាមួយផ្ទៃដីលាតសន្ធឹងកាន់តែធំទូលាយ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី បានក្លាយជាសហគមន៍រស់នៅដ៏ប្រសើរ និងធំជាងគេក្នុងតំបន់សែនសុខ។ គម្រោងលំនៅឋានថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងនាំមកនូវប្រណីតភាព…

  • អ្នកកសិកម្ម៖ រដ្ឋាភិបាលជំរុញការនាំចេញក្នុងស្រុកជារឿងល្អ តែត្រូវដោះស្រាយបញ្ហាកង្វះទុនរបស់ប្រជាពលរដ្ឋ

    អ្នកកសិកម្ម៖ រដ្ឋាភិបាលជំរុញការនាំចេញក្នុងស្រុកជារឿងល្អ តែត្រូវដោះស្រាយបញ្ហាកង្វះទុនរបស់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញការផ្គត់ផ្គង់ក្នុងស្រុក ជំរុញការនាំចេញនៅនឹងកន្លែង គឺជាឱកាសលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ។ជាពិសេសគឺការបង្កើនមុខរបរប្រជាពលរដ្ឋ ដែលប្រឈមនឹងភាពគ្មានការងារធ្វើ និងតម្លៃកសិផលពលរដ្ឋកំពុងធ្លាក់ថ្លៃ។ លោកបានបញ្ជាក់ថា៖ «ប្រសិនជាយើងផលិត លើកកម្ពស់ផលិតភាពកសិកម្មយើងបែបអ៊ីចឹង យើងនឹងជួយជំរុញទាំងចំណូលសេដ្ឋកិច្ច ទាំងមុខរបរ រួមទាំងការលើកទឹកចិត្តបន្ថែមទៀតលើការផលិតក្នុងវិស័យកសិកម្ម»។លោកបានកត់សម្គាល់ថា ទិន្នផលកសិកម្មមួយចំនួន គឺកម្ពុជាតែងតែនាំចូលពីប្រទេសជិតខាង តួយ៉ាង ថៃ និងវៀតណាម។តាមអ្នកជំនាញផ្នែកកសិកម្មរូបនេះ បើទស្សទានរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋនៅតំបន់រុនតាឯក ផលិតរួចផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯង គឺរដ្ឋាភិបាលត្រូវតែជំរុញឲ្យអស់លទ្ធភាព។ ការលើកឡើងរបស់លោក ថេង សាវឿន បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហដែលបានថ្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី០១តុលា ដោយលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់រុនតាឯក ធ្វើការដាំដុះចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដែលប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថានេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង” ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «យើងត្រូវតែធ្វើការដាំដុះ ធ្វើការចិញ្ចឹមសត្វ។យើងធ្វើវិធីហ្នឹងដើម្បីធ្វើយ៉ាងណាទាញទេសចរ,បង្កើតការងារ បង្កើតប្រាក់ចំណូល។ ការដាំដុះ ការចិញ្ចឹមសត្វរបស់យើងបម្រើឱ្យវិស័យទេសចរណ៍ ដែលខ្ញុំប្រើទស្សនទានថានាំចេញនៅនឹងកន្លែង មិនបាច់នាំចេញទៅក្រៅប្រទេសទើបហៅថានាំចេញទេ!។ យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារឱ្យភ្ញៀវបរទេសបរិភោគ ចាត់ទុកថា…

  • មន្រ្តីក្រសួងពាណិជ្ជកម្ម​ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​នឹងជួយធ្វើកំណែទម្រង់កម្ពុជា​ ធានាបាននូវប្រសិទ្ធភាព​ពេល​កម្ពុជាចាកចេញពីប្រទេស​កម្រិត​អភិវឌ្ឍន៍​តិចតួច

    មន្រ្តីក្រសួងពាណិជ្ជកម្ម​ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​នឹងជួយធ្វើកំណែទម្រង់កម្ពុជា​ ធានាបាននូវប្រសិទ្ធភាព​ពេល​កម្ពុជាចាកចេញពីប្រទេស​កម្រិត​អភិវឌ្ឍន៍​តិចតួច

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ពុជា​ និយាយថាការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) នឹងជួយធ្វើកំណែទម្រង់ប្រទេសកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៅពេលខាងមុខ ខណៈកម្ពុជានឹងអាចចាកចេញពីប្រទេសកម្រិតអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០២៨ តាមរយៈការបង្កើតក្របខណ្ឌគតិយុត្តទំនើបថ្មី​។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងវេទិកាធុរកិច្ចអាស៊ានស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» តាមប្រព័ន្ធវីដេអូដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​ ឯកឧត្តម អ៊ុក ប្រជា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលតំណាងឱ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាបើកវេទិកា​។ ក្នុងសន្ទរកថានោះ ឯកឧត្តម អ៊ុក ប្រជា អះអាងថា តាមរយៈការទាញប្រយោជន៍ជាអតិបរិមានៃពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងជួយកម្ពុជាឲ្យចាកចេញពីប្រទេសដែលមានកម្រិតអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៨ ប្រកបដោយប្រសិទ្ធខ្ពស់ ដោយសារបង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី។ ក្នុងន័យនេះ លោកគូសបញ្ជាក់ថា៖  «យើងនឹងអាចបង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធច្បាប់ គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់ កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥…

  • អ្នកមានមុខរបរក្នុងវិស័យចិញ្ចឹមសត្វ សាទរចំពោះផែនការនាំចេញសត្វទៅទីផ្សារប្រទេស​ចិន

    អ្នកមានមុខរបរក្នុងវិស័យចិញ្ចឹមសត្វ សាទរចំពោះផែនការនាំចេញសត្វទៅទីផ្សារប្រទេស​ចិន

    ភ្នំពេញ៖ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការសាទរដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានផែនការនាំចេញសត្វចិញ្ចឹមដូចជា គោ មាន់ ជ្រូក និងផលិតផលសត្វមួយចំនួនទៀតទៅប្រទេសចិន ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងសុ្រក។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CPA ​នៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះថា សមាគមមានការត្រេកអរយ៉ាងក្រៃលែងដែលក្រសួងកសិកម្មបានខិតខំជួយរកទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ស្របពេលការផ្គត់ផ្គង់សាច់នៅកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ ទាំងសាច់មាន់ និងសាច់ជ្រូក។ លោកថ្លែងដូច្នេះថា៖«ការកកស្ទះសត្វចិញ្ចឹមនៅកម្ពុជា មានសន្ទុះកើនឡើង ដូច្នេះក្រសួងកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកទីផ្សារជូនកសិករ។ ក្នុងអំឡុងពេលបុណ្យភ្ជុំការផ្គត់ផ្គង់សត្វ មិនមានការខ្វះខាតនោះទេ រហូតដល់លើសសល់មកដល់សព្វថ្ងៃនេះ។ ដូច្នេះបានក្រសួងរកទីផ្សារនាំចេញទៅក្រៅ នោះនឹងជួយផ្តល់ការងារដល់កសិករយើង»។ ទោះជាយ៉ាងណាក៏ដោយលោកបន្តថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកចិញ្ចឹមត្រូវអនុវត្តការចិញ្ចឹមសត្វតាមស្តង់ដារនាំចេញ ហើយការអនុវត្តតាមស្តង់ដារនាំចេញនេះ មានតែកសិដ្ឋានចិញ្ចឹមខ្នាតធំៗ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចធ្វើការនាំចេញបាន។ លោកថ្លែងដូច្នេះថា៖«មានតែក្រុមហ៊ុន និងកសិដ្ឋានខ្នាតធំៗទេ ដែលគាត់អាចនាំចេញបាន ហើយនៅពេលដែលគាត់អាចនាំចេញបានមួយចំនួនទៅ វាក៏ល្អ ដល់កសិករខ្នាតតូចដែរ។ បើកសិដ្ឋានខ្នាតធំនាំចេញទៅបាន កសិករខ្នាតតូច ក៏អាចរកទីផ្សារនៅក្នុងស្រុកងាយស្រួលផងដែរ យើងរំពឹងថា វានឹងមានទីផ្សារល្អ បើសិនជាអាចនាំចេញបាន»។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៣ កញ្ញាបានចេញលិខិតអំនាវបានអំពាវនាវដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ…