Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អាស៊ានមូលមាត់គ្នាធ្វើយ៉ាងណាធានាភាពធនរបស់សហគ្រាសធុនតូចនិងមធ្យម កុំឲ្យងាយដួលរលំ

    អាស៊ានមូលមាត់គ្នាធ្វើយ៉ាងណាធានាភាពធនរបស់សហគ្រាសធុនតូចនិងមធ្យម កុំឲ្យងាយដួលរលំ

    ភ្នំពេញ៖អាស៊ានបានមូលមាត់គ្នាលៃលកធ្វើយ៉ាងណាធានាភាពធន និងទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ឬអេស អឹម អ៊ី(SME) កុំឲ្យ ប្រឈមនឹងការដួលរលំ ព្រោះប្រទេសអាស៊ានទាំង១០ទទួល ស្គាល់ ដូច គ្នា នូវតួនាទីសហគ្រាសធុនតូចនិងមធ្យម ថាមានភាពសំខាន់ និងចាំបាច់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច របស់ប្រទេសអាស៊ាន ទាំង ១០។លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើក ឡើង ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ដែល ទើប បិទបញ្ចប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ អាស៊ានបានចាប់ អារម្មណ៍ខ្លាំងក្នុងការជជែកលើប្រធានបទស្ដីពីសហគ្រាសធនតូចនិងមធ្យម។ លោកបន្ត៖ «ព្រោះសហគ្រាសធុនតូច និងមធ្យមងាយ រលំ ហើយក៏ងាយរីកចម្រើន ហើយការជជែកលើប្រធានបទ នេះ ទៀតសោត ក៏ដើម្បីពង្រឹងសហគ្រិនជាស្ត្រី និងសហគ្រិនជាយុវជន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច»។ លោក ប៉ែន សុវិជាតិ បន្ថែមថា ដើម្បីឲ្យសហគ្រាសធនតូចនិងមធ្យម មិនប្រឈមងាយការរលំ គឺត្រូវពង្រឹងទេពកោសល្យនិងជំនាញ សហ គ្រិនភាពទាំងអស់ ក្នុងបរិយាកាសប្រកួតប្រជែងប្រកប ដោយ សមធម៌ ដែលអាស៊ានប្រកាន់យក។ លោកបន្ថែម៖…

  • មន្ត្រីពាណិជ្ជកម្មហុងកុងវាយតំលៃខ្ពស់ចំពោះការវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ

    មន្ត្រីពាណិជ្ជកម្មហុងកុងវាយតំលៃខ្ពស់ចំពោះការវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ លោក Algernon YAU (អាជឺណិន យ៉ាវ) ដែលជាលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុងបានមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ រួមទាំងធ្វើទស្សនកិច្ចមកកាន់គម្រោង Urban Village & Factory Phnom Penh ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ។ វិស័យអចលនទ្រព្យកំពុងរីកចំរើននៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញដែលជាកន្លែងប្រមូលផ្តុំមនុស្សរស់នៅ និងធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដែលពួកគាត់ត្រូវការតំរូវការផ្ទះសម្បែងជាជំរកដ៏ចាំបាច់។ បន្ថែមពីលើនេះ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងវិនិយោគបរទេស ចាប់តាំងពីខែមករាដល់ខែសីហាឆ្នាំ២០២២នេះ មានចំនួន១២៣គម្រោង ប្រមាណជា ៣,៣ពាន់លានដុល្លារ។គម្រោងទាំងនោះរួមមានផលិតផលសម្លៀកបំពាក់, ស្បែកជើង, ប្លាស្ទិក និងផលិតផលចំណីអាហារផងដែរ។ ទាំងអស់នេះបានបញ្ជាក់ថា កម្ពុជាជាប្រទេសអំណោយផលក្នុងការវិនិយោគនានា។ បច្ចុប្បន្នប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ងាកមករស់នៅក្នុងខុនដូ ដែលជាការរស់នៅក្នុងសម័យថ្មីមានការរចនាប្រកបដោយភាពឆ្លាតវៃ ហើយគម្រោង Urban Village គឺជាគម្រោងខុនដូហុងកុងធំជាងគេនៅកម្ពុជា ដែលផ្តល់ជូនការរស់នៅដែលល្អឥតខ្ចោះសម្រាប់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចរីករាយជាមួយការកម្សាន្ត និងការសម្រាកលំលែនៅពេលទំនេរនៅខាងក្រៅខុនដូផងដែរ។ លោកបណ្ឌិតប៊ែន លី (Ben Li) អគ្គនាយក និងស្ថាបនិកគម្រោង…

  • សភាពាណិជ្ជកម្មកម្ពុជា៖ បើចិន លើកលែងរបាំងពាណិជ្ជកម្ម នោះសេដ្ឋកិច្ចអាស៊ាននឹងស្ទុះឡើងខ្ពស់

    សភាពាណិជ្ជកម្មកម្ពុជា៖ បើចិន លើកលែងរបាំងពាណិជ្ជកម្ម នោះសេដ្ឋកិច្ចអាស៊ាននឹងស្ទុះឡើងខ្ពស់

    ភ្នំពេញ៖លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានលើកឡើងថា ប្រសិនបើចិនលើកលែងរបាំងពាណិជ្ជកម្ម នោះការនាំចេញទំនិញពីប្រទេសក្នុងតំបន់អាស៊ានទៅកាន់ទីផ្សារចិន នឹងមានសន្ទុះគួរឲ្យកត់សម្គាល់។ ឧកញ៉ាបានបញ្ជាក់ថា៖ «វាជារឿងល្អមែនទែន ដែលសម្តេចតេជោ ដឹក នាំប្រទេស ដឹកនាំសេដ្ឋកិច្ចយូរឆ្នាំហើយ ដូច្នេះបទពិសោធន៍ របស់លោក គឺគ្រប់គ្រាន់ក្នុងការស្វែងយល់ពីការរាំងស្ទះ ឬកត្តា លំបាក ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន មិនថាតែចិនទេ ទាំងអាស៊ានផង ទាំងសកលលោកផង»។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបន្ថែមថា៖ «ដូច្នេះ ការស្នើសុំរបស់លោក (សម្តេចតេជោ ហ៊ុន សែន) គឺចំចំណុច សំខាន់ ដែលវិស័យឯកជនកំពុងព្រួយបារម្ភនៃការដឹក ជញ្ជូនដែល មានរនាំង»។បើតាមការបញ្ជាក់របស់ឧកញ៉ា លឹម ហេង គឺក្នុងបរិបទកូវីដ១៩ កន្លងមកនេះ ចិនបានរឹតត្បិតការនាំចូលទំនិញ ដើម្បីបង្ការការឆ្លង ជំងឺកូវីដ១៩ ហើយកត្តានេះហើយ ដែលធ្វើឲ្យទំនិញនៃបណ្តា ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ត្រូវកកស្ទះនៅព្រំដែន វៀតណាម-ចិន។ការលើកឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីប្រធានអាស៊ានប្តូរវេន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យភាគីចិន កាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ…

  • ការចុះបញ្ជីរថយន្តអគ្គិសនីនៅកម្ពុជាកើនឡើងជាង១៨០០ភាគរយធៀបនឹងឆ្នាំមុន

    ការចុះបញ្ជីរថយន្តអគ្គិសនីនៅកម្ពុជាកើនឡើងជាង១៨០០ភាគរយធៀបនឹងឆ្នាំមុន

    ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា លំហូរនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងខ្លាំងនៅរយៈពេល មួយ ឆមាស ឆ្នាំនេះ ។ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ម្សិលមិញ។ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥គ្រឿង បានចុះបញ្ជី។ លោកថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ការចុះបញ្ជីរថយន្តអគ្គីសនីមានការកើនឡើងប្រ មាណ ១៨០៦%។ លោកបញ្ជាក់ថា ការណ៍នេះពីពលរដ្ឋយល់ដឹងច្រើនពីអត្ថប្រយោជន៍ នៃការប្រើប្រាស់រថយន្តអគ្គិសនី។លោកថ្លែងដូច្នេះថា៖«ការប្រើប្រាស់កើនឡើង ព្រោះការជួសជុលថែទាំមានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ។ ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ»។លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យដឹងបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ព្រោះពន្ធនាំចូលលើរថយន្តអគ្គិសនីនេះ មានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈ។ លើសពីនេះការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើន ជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង។លោកថ្លែងដូច្នេះថា៖«ឧទាហរណ៍យើងប្រើ៤០០ គីឡូម៉្រែត…

  • ក្នុងរយៈពេល៣០ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេស

    ក្នុងរយៈពេល៣០ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី  ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេស

    ភ្នំពេញ៖នារយៈពេល៣០ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ថា អេ ឌី ប៊ី(ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើ គម្រោង អភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ពាន់ លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសក្រោយភ្នក់ ភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងកិច្ចអភិវឌ្ឍន៍នានា តាំងពីឆ្នាំ១៩៩២ មក។ នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា។ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន បាន ទទួលលោកស្រីយ៉ុតសាណា វ៉ាម៉ា(Jyotsana Varma) នាយក នៃ ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។ នាជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការជួយជ្រោម ជ្រែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ ប្រមាណ ៤,៣ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងការម…

  • សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន

    សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន

    សៀមរាប:នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ នៅខេត្តសៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញថាអាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។ សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះ ដោយយោងលើស្ថានភាពបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់ របស់យើង អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា កន្លងទៅនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)…

  • សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំង ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ខណៈពិភពលោក កំពុងប្រឈមនឹងឧបសគ្គច្រើន

    សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំង ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ខណៈពិភពលោក កំពុងប្រឈមនឹងឧបសគ្គច្រើន

    សៀមរាប៖ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ដោយឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម ជាដើម។ សម្ដេចតេជោមានប្រសាសន៍បន្តថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ។ ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ។ ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែង ឲ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។ សម្ដេចតេជោបន្ដថា បន្ថែមលើនេះ ចក្ខុវិស័យអាស៊ាន…

  • រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

    រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

    ភ្នំពេញ:ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរ ប្រទេស G20 ក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” រៀបចំធ្វើឡើង នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ សេចក្តីរាយការណ៍ពីមន្ត្រីក្រុមការងារបានឱ្យដឹងថស ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក “ការធ្វើឱ្យប្រសើរ ឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហា អាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារសម្រាប់ការការពារអ្នកធ្វើការទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននឹងកំពុងប្រឈម ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់ថា ការស្តារ និងងើបឡើងវិញចេញពីវិបត្តិដែលមានលក្ខណៈពហុទិដ្ឋភាពនេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ…

  • សមាគមមីក្រូហិរញ្ញវត្ថុគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក

    សមាគមមីក្រូហិរញ្ញវត្ថុគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក

    សៀមរាប៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប»។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ មកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ។ សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ…

  • ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន

    ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន

    ភ្នំពេញ ៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ ។ ឯកឧត្តម សំហេង បុរស មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងពីកម្មវិធីនានា ដែលក្រុមការងារអតីតនាយកដ្ឋានសុខុមាលភាពសង្គម ប.ជ.ស. និង ប.ជ.អ. បានកំពុងអនុវត្ត ដូចនេះបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបាននូវចំណេះដឹងគ្រប់ផ្នែកទាំងអស់។ ឯកឧត្តម សំហេង បុរស បញ្ជាក់ថា រាល់ថ្ងៃនេះ យើងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីឌ-១៩ កំពុងទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល កំពុងដំណើរការក្រោម ប.ជ.ស. និង សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន កំពុងដំណើរការក្រោម ប.ជ.អ. ។ ឯកឧត្តម បន្តថា មន្ត្រីរាជការស៊ីវិលគិតត្រឹមអាយុ…