Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រសួងពាណិជ្ជកម្ម ៖ តម្លៃសាំងធម្មតា ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

    ក្រសួងពាណិជ្ជកម្ម ៖ តម្លៃសាំងធម្មតា ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,២០០រៀល ក្នុង១លីត្រ។ សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៦៦៧រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៤៦៧រៀល ក្នុងមួយលីត្រ។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ ៕ រតនា

  • ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គអាចជជែកលើការផ្ដល់សន្ទុះដល់ការអភិវឌ្ឍដោយស្មើភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

    ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គអាចជជែកលើការផ្ដល់សន្ទុះដល់ការអភិវឌ្ឍដោយស្មើភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

    ភ្នំពេញ៖ការផ្ដល់សន្ទុះលើការអភិវឌ្ឍដោយស្មើភាព នឹងនៅតែជា ប្រធាន បទសំខាន់ ដែលក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ កម្ពុជា ឡាវ ភូមា និងវៀតណាម ដែលហៅជាភាសា អង់គ្លេស៊ី អិល អឹម វី( CLMV) ឆ្លៀតជួបជជែកជាមួយគ្នា នៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ទី១៤កញ្ញាខាងមុខនៅក្រុងសៀមរាប។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែង ឲ្យដឹងនៅថ្ងៃទី១១ខែកញ្ញាថា លោកនៅមិនទាន់ទទួលបាន របៀបវារៈ ស្ដីពីកិច្ចប្រជុំCLMVនៅឡើយទេ តែកិច្ចប្រជុំនេះ ទំនង ជាផ្ដោតទៅ លើការអភិវឌ្ឍដោយស្មើភាព រវាងប្រទេសសមាជិក អាស៊ាន។ លោកបន្តថា៖«ដូចយើងជ្រាបស្រាប់ហើយថា ក្នុងចំណោម ប្រទេស ជាសមាជិកអាស៊ាន ប្រទេសដែលមានការរីកចម្រើនខ្ពស់មាន តែប្រាំមួយប្រទេសទេ និងប្រទេសដែលមានការរីកចម្រើននៅមាន កម្រិតមានចំនួន៤ប្រទេសគឺ CLMV នេះឯង។»អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល បានគូសបញ្ជាក់ទៀតថា កន្លងមក CLMV ធ្លាប់បានជជែកលើការផ្ដល់សន្ទុះ ក្នុងការអភិវឌ្ឍ ស្មើភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចអាស៊ាន ស្ថិតក្នុងភាព ធន់និងទ្រាំទ្ររួចលោកបន្តថា៖«សមិទ្ធផលសេដ្ឋកិច្ចមួយដែលយើងបានលើកឡើង…

  • គំរោង វីឡា ជ្រេហ្គនលែន 598 បើកសម្ពោធជាផ្លូវការ ក្នុងចក្ខុវិស័យបង្កើតបទពិសោធន៍នៃការរស់នៅដ៏ពិសេស

    គំរោង វីឡា ជ្រេហ្គនលែន 598 បើកសម្ពោធជាផ្លូវការ ក្នុងចក្ខុវិស័យបង្កើតបទពិសោធន៍នៃការរស់នៅដ៏ពិសេស

    ភ្នំពេញ៖ ក្រុមហ៊ុន Dragonland Investment Co.Ltd. ដែលវិនិយោគគម្រោងដំបូង គឺ “គំរោង វីឡា ជ្រេហ្គនលែន 598” បានរៀបចំពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ជា សុផារ៉ា រាជធានីភ្នំពេញ។ ក្រុមហ៊ុន Dragonland Investment មានម្ចាស់ភាគហ៊ុនចំនួន ៣រូប រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុន និងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។ ថ្លែងក្នុងពិធីនេះ លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន Dragonland Investment មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធគម្រោង Dragon Land និងជាថ្ងៃសំគាល់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី “ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត”។ លោកថា Dragon land…

  • រាជរដ្ឋាភិបាល រៀបចំកិច្ចព្រមព្រៀងថ្មីឲ្យក្រុមហ៊ុន AIAI អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-ព្រះសីហនុ

    រាជរដ្ឋាភិបាល រៀបចំកិច្ចព្រមព្រៀងថ្មីឲ្យក្រុមហ៊ុន AIAI អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-ព្រះសីហនុ

    ភ្នំពេញ៖គណៈកម្មាធិការអន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២២ ដើម្បីសិក្សានិងវាយតម្លៃ មុនផ្ដល់ការវិនិយោគថ្មីឲ្យ ក្រុមហ៊ុនសាងសង់ចិន (AIAI) អភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន យន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានទាំងពីរជាទីតាំងវិនិយោគនិងគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានបារាំង(SCA)។ យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការអន្តរក្រសួងនេះ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ជាប្រធាន ហើយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន ១៩រូបផ្សេងទៀត។ គណៈកម្មាធិការថ្មីនេះ មានតួនាទីពិនិត្យនិងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ ពាក់ព័ន្ធនឹងការវិនិយោគអាកាសយាន ដ្ឋាន អន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុ រវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាស យានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ឲ្យក្រុមហ៊ុនសាងសង់…

  • ការបង្កើតលេខាធិការស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅកម្ពុជា អាចនឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន

    ការបង្កើតលេខាធិការស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅកម្ពុជា អាចនឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន

    ភ្នំពេញ៖អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច មានសុទិដ្ឋិនិយមថា ការជំរុញឲ្យ បង្កើតអគ្គលេខាធិការដ្ឋានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅកម្ពុជា ទំនងនឹងអាចលើកឡើង ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យជា យោបល់ទៀតថា កម្ពុជាគួរប្រើឱកាសនេះបន្ថែមទៀត ក្នុងការ ជំរុញ ឲ្យលេចចេញវត្តមានការិយាល័យ RCEP ខណៈកម្ពុជា ទទួលរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ពេញមួយសប្ដាហ៍ ដោយមានការចូលរួមពីប្រទេសសេដ្ឋកិច្ចនាំមុខ និងប្រទេសដៃគូ (RCEP) នេះតែម្ដង។ លោកថ្លែងថា «នេះជាឱកាសល្អក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំនេះ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាជាច្រើន ដែលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកំពុងតែកើតមាននៅក្នុងតំបន់ និង សកល។មួយវិញទៀតខ្ញុំជឿថា នឹងមានការជំរុញពិភាក្សាគិតគូរ លើការបង្កើតការិយាល័យអគ្គលេខាធិការដ្ឋាន (RCEP) នៅកម្ពជា បន្ទាប់ពីមានការស្នើសុំពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ…

  • រដ្ឋាភិបាល អនុម័តសេចក្តីព្រាង គោលនយោបាយ អភិវឌ្ឍន៍ វិស័យ ប្រៃសណីយ៍ កម្ពុជា ២០២២-២០៣០ ដើម្បីដោះស្រាយ បញ្ហាប្រឈមរបស់ ពលរដ្ឋ

    រដ្ឋាភិបាល អនុម័តសេចក្តីព្រាង គោលនយោបាយ អភិវឌ្ឍន៍ វិស័យ ប្រៃសណីយ៍ កម្ពុជា ២០២២-២០៣០ ដើម្បីដោះស្រាយ បញ្ហាប្រឈមរបស់ ពលរដ្ឋ

    ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាំងស្រុងក្នុងការអនុម័តលើ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០៣០។ នេះបើតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ០៩កញ្ញា ឆ្នាំ២០២២ ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ខណៈដែលតម្រូវការផ្នែកអ៊ីនធ័រនែតកំពុងកើនឡើង ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា «ការកសាងគោលនយោបាយអភិវឌ្ឍន៍នៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ក្នុងការឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច »។ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ មានគោលដៅចំនួនបួន គឺទី១. ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យ ប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ។ ទី២. ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជននិងអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីចល ។ ទី៣ .គឺបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត និងទី៤ .គឺការលើកកម្ពស់តួនាទី របស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ ។ទោះយ៉ាងណា រដ្ឋាភិបាលបានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះ ស្រាយ។…

  • វេទិកាជាតិ ស្តីពីការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន

    វេទិកាជាតិ ស្តីពីការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន

    ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវជាសមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្តីពី ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងការថែទាំគ្រួសារ នៅសាលាខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ អនឡាញ ។ វេទិកា នេះនឹងមានវត្តមានថ្នាក់ដឹកនាំមកពីទីស្តីការក្រសួង មន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូត លេខាធិការដ្ឋានអាស៊ាន គណៈកម្មាធិការអាស៊ាន ដើមី្បស្ត្រី (ACW ) អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិ វិស័យឯកជន តំណាងសហគ្រិនស្រ្តី ។វេទិកានេះមានគោលបំណង បង្កើនការយល់ដឹង អំពីគោលនយោបាយ និង កម្មវិធីពាក់ព័ន្ធការងារថែទាំគ្មានប្រាក់ឈ្នូល និងការងារផ្ទះ និង គោលនយោបាយជាតិគាំពារសង្គម និង លើកកម្ពស់កិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្ពុជា និង អាស៊ាន អំពីគោលនយោបាយជាតិគាំពារសង្គម និង ការថែទាំគ្រួសារ…

  • កម្ពុជាស្នើធនាគារអភិវឌ្ឍន៍អាស៊ី ចូលរួមជួយកម្ពុជាដោះស្រាយ បញ្ហាក្នុងការផ្គត់ផ្គង់ទីផ្សារការងារ

    កម្ពុជាស្នើធនាគារអភិវឌ្ឍន៍អាស៊ី ចូលរួមជួយកម្ពុជាដោះស្រាយ បញ្ហាក្នុងការផ្គត់ផ្គង់ទីផ្សារការងារ

    ភ្នំពេញ៖កម្ពុជាស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ឬ អេ ឌី ប៊ី (ADB) ចូលរួម ជួយដោះស្រាយបញ្ហាប្រឈម នៅក្នុងវិស័យការងារ ដូចជា កង្វះពលករជំនាញ និងកង្វះការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលធ្វើឲ្យសមត្ថភាព និងផលិតភាពនៃកម្លាំងពលករខ្មែរ នៅមាន កម្រិតនិងមិនទាន់អាចជួយផ្គត់ផ្គង់ទីផ្សារការងារបានគ្រប់គ្រាន់។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយិកាប្រចាំ ប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២ បានជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រវាង ស្ថាប័ន ទាំងពីរ នៅទីស្តីការក្រសួងការងារ។ នាឱកាសជំនួបពិភាក្សានោះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីបញ្ហាប្រឈម នានាដែលកម្ពុជាកំពុងជួបប្រទះ ក្នុងការបំពេញតម្រូវទីផ្សារការងារ ហើយបានស្នើដល់ភាគីអេ ឌី ប៊ី ចូលរួមជួយដោះស្រាយកម្ពុជា តួយ៉ាងដូចជាបញ្ហាកង្វះពលកម្មជំនាញរបស់កម្ពុជាដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារយុវជននិងសហគមន៍មិនទាន់ផ្តល់តម្លៃទៅលើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ដ្រី អ៊ិត សំហេង បញ្ជាក់ថា ភាគច្រើន អ្នកដែលបានចូលរៀនជំនាញបច្ចេកទេស ច្រើនជាក្រុម ជនរងគ្រោះ អ្នកបោះបង់ការសិក្សា…

  • ការនាំចេញម្រេចធ្លាក់ចុះយ៉ាងគំហុកដោយសារម្រេចធ្លាក់ថ្លៃខ្លាំងកសិករហាលទុក រង់ចាំឡើងថ្លៃទើបលក់ចេញ

    ការនាំចេញម្រេចធ្លាក់ចុះយ៉ាងគំហុកដោយសារម្រេចធ្លាក់ថ្លៃខ្លាំងកសិករហាលទុក រង់ចាំឡើងថ្លៃទើបលក់ចេញ

    ភ្នំពេញ:អ្នកជំនាញក្នុងវិស័យម្រេច បានលើកឡើងថា ការនាំចេញម្រេចនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២នេះ ធ្លាក់ចុះប្រមាណចំនួន៧០ ភាគរយ ដោយសារម្រេចធ្លាក់ថ្លៃខ្លាំងពី១៥ ០០០ រៀលមកនៅត្រឹម១២ ០០០ រៀល។ អ្នកជំនាញអះអាងថា ការដែលម្រេចធ្លាក់ថ្លៃនេះ ធ្វើឱ្យកសិករមួយចំនួនមិនបញ្ចេញម្រេចលក់នោះទេ គឺស្តុកទុកលក់ ដោយពួកគេជឿជាក់ថា ម្រេចនឹងឡើងថ្លៃវិញនាពេលខាងមុខដ៏ខ្លី។ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ថ្លែងប្រាប់នៅថ្ងៃព្រហស្បតិ៍ ទី០៧ កញ្ញាថា កត្តាចម្បងដែលនាំឱ្យការនាំចេញម្រេចក្នុងរយៈពេល៧ ខែនៃឆ្នាំ២០២២ នេះធ្លាក់ចុះរហូតដល់៧០ភាគរយ គឺដោយសារម្រេចមានតម្លៃថោក ហើយកសិករហាលទុកស្តុកលក់ នៅពេលដែលម្រេចមានតម្លៃខ្ពស់វិញ។ លោកថ្លែងដូច្នេះថា៖ «តម្លៃធ្លាក់ចុះ ដូច្នេះធ្វើឱ្យកសិករអត់លក់ចេញទេ។ នៅពេលដែលកសិករអត់លក់ចេញ ឈ្មួញអត់មានឥវ៉ាន់នាំចេញនោះទេ។ នេះជាកត្តាសំខាន់ជាងគេ ដោយសារបើប្រៀបធៀបតម្លៃឆ្នាំកាលពីឆ្នាំទៅ ក្នុងខែនេះតម្លៃម្រេច មួយគីឡូថ្លៃ១៥ ០០០រៀល តែឥឡូវថ្លៃតែ១២ ០០០រៀលជាង ហើយកសិករគិតថា តម្លៃនឹងប្រសើរឡើងនៅពេលខាងមុខ ដូច្នេះគាត់អត់បានលក់ចេញទេ គាត់ហាលទុក»។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២២នេះ លោក ម៉ាក់ នី កត់សម្គាល់ឃើញដែរថា មានកសិករមួយចំនួន ដែលសម្រេចលក់ម្រេចចេញក្នុងរង្វង់៣០ភាគរយ ដើម្បីយកថវិកាទៅទូទាត់ការចំណាយផ្សេងៗ។…

  • ចរចាប្រាក់ឈ្នួល៖ កម្មករភាគច្រើន ចង់បានប្រាក់ឈ្នួលសម ស្រប ទៅ តាម ស្ថាន ភាព តម្រូវ ការ បច្ចុប្បន្ន

    ចរចាប្រាក់ឈ្នួល៖ កម្មករភាគច្រើន ចង់បានប្រាក់ឈ្នួលសម ស្រប ទៅ តាម ស្ថាន ភាព តម្រូវ ការ បច្ចុប្បន្ន

    ភ្នំពេញ:កិច្ច ប្រជុំ ចរចា ប្រាក់ ឈ្នួល អប្បបរមា របស់ កម្មករ វិស័យ វាយនភណ្ឌ កាត់ដេរ និង ផលិត ស្បែក ជើង បាន ប្រព្រឹត្ត ធ្វើ ឡើង ចំនួន ៣លើ ក រួច មក ហើយ គិត ដើម ខែ កញ្ញា នេះ ។ នៅ ក្នុង កិច្ចប្រជុំ ក្រុម ប្រឹក្សា ជាតិ ប្រាក់ ឈ្នួល អប្បបរមា លើក ទី ៣ កាល ពី ថ្ងៃ ទី ០១ ខែ កញ្ញា ភា គី តំ ណាង កម្មក…