Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹងការផលិត ដោយខ្លួនឯងវិញ ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូលជាង ៨០ភាគរយទៅហើយ

    អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹងការផលិត ដោយខ្លួនឯងវិញ ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូលជាង ៨០ភាគរយទៅហើយ

    ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមក ពង្រឹងការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូល ស្ទើរតែ៨០ ទៅ៩០ភាគរយទៅហើយ។ នេះជាការបញ្ជាក់របស់ធម្មទានាចារ្យ តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបក្នុងកម្មវិធីវេទិកាម្ចាស់អាជីវកម្មកម្ពុជា «ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី» ដែលរៀបចំដោយហូមឌូខេសិន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមានសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការជួបជុំគ្នាដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងវិបត្តិនាពេលខាងមុខនេះ ។ ធម្មទានាចារ្យ កឹម អឿន ស្ថាបនិក និងជាអគ្គនាយកសហគ្រាសហូមឌូខេសិន បានលើកឡើងថា វេទិកាម្ចាស់អាជីវកម្មកម្ពុជា នាថ្ងៃនេះក្នុងគោលបំណងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល និងក្នុងស្រុកនាពេលថ្មីៗនេះ និងដើម្បីដាក់ចេញនូវគម្រោងគាំទ្រផ្សេងៗ និងគោលនយោបាយថ្មីដោយទីភ្នាក់ងារអន្តរជាតិ និងស្ថាប័នរដ្ឋាភិបាលក្នុងស្រុក និងដើម្បីជួយម្ចាស់អាជីវកម្មក្នុងការរៀបចំខ្លួនសម្រាប់បញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជាឱកាសបន្ទាប់ពី COVID-19 និងរលកនៃការធ្លាក់ចុះសេដ្ឋកិច្ចនាពេលខាងមុខ និងដើម្បីក្លាយជាមូលដ្ឋានសម្រាប់បណ្តាញអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ក៏ជាកន្លែងសម្រាប់ករណីបង្ហាញអាជីវកម្មព្រមទាំងផ្ដល់ឱកាសឱ្យវាគ្មិនកិត្តិយស រួមជាមួយម្ចាស់អាជីវកម្មមានការជជែកវែកញែកអំពីអាជីវកម្មរបស់ខ្លួនដែលស្របទៅនឹងបរិបទបច្ចុប្បន្ន។…

  • ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុន​ LATE​ CHENG​ MINING​ DEVEOPMENT​ ធ្វើ​ការ​វិនិយោគ​ទៅ​លើ​អាជីវកម្ម​រ៉ែ​មាស​ ក្នុង​ខេត្ត​កំពង់ធំ​

    ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុន​ LATE​ CHENG​ MINING​ DEVEOPMENT​ ធ្វើ​ការ​វិនិយោគ​ទៅ​លើ​អាជីវកម្ម​រ៉ែ​មាស​ ក្នុង​ខេត្ត​កំពង់ធំ​

    ភ្នំពេញ៖តាម​សំ​ណើសុំ​វិនិ​យោគ​របស់​ក្រុម​ហ៊ុន​ គណៈ​កម្មា​ធិ​ការ​វិនិ​យោគ​កម្ពុជា​នៃ​ក្រុម​ប្រឹ​ក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ LATE​ CHENG​ MINING​ DEVEOPMENT​ CO​.,LTD​ ធ្វើ​ការ​វិនិ​យោគ​ទៅ​លើ​អាជីវកម្ម​រ៉ែ​មាស​ ក្នុង​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់​ធំ​ នៅ​ចុងឆ្នាំ​២០២៣​ខាង​មុខ​។ គម្រោង​វិនិ​យោគ​នេះ ត្រូវចំណាយ​ទុន​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ៣០០​កន្លែង។​ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ជុំ​វិញ​ការ​វិនិ​យោគ​នេះ​ លោក​ អ៊ឹង​ ឌី​ប៉ូ​ឡា​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រាប់​សារ​ព័ត៌​មាន​CPA ថា​ នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ក្រុម​ហ៊ុន​រដ្ឋ​ឡើយ។​ រាល់​ការ​វិនិ​យោគ​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ក្រុម​ហ៊ុន​ឯក​ជន​ សម្រាប់​ការ​អភិវឌ្ឍ។ លោក​លើក​ឡើង​ថា៖​ «យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិ​យោគ៖ ​ផល​ចំណេញទី​មួយ​ គឺ​តាម​រយៈ​សួយ​សា​ ហើយទី​ពីរ​ គឺ​តាម​រយៈ​ការ​បង់​ពន្ធ​ និងទី​បី​ គឺ​យើង​បង្កើត​ការ​ងារ​ ចំណែក​ទី​បួន​ គឺ​យើង​ទទួល​បាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ថ្មី​នេះ​»។ បន្ថែម​ពី​នេះ​ទៀត​ លោក​ថា​ រាល់​ការ​ធ្វើ​អាជីវ​កម្ម​ទាំង​អស់​នៅ​ក្នុង​លោក​យើង​នេះ​ មិន​ថា​តែ​អាជីវ​កម្ម​រ៉ែ​មាស​ទេ​ គ្រប់​អាជីវ​កម្ម​ផ្សេង​ទៀត​ ក៏​នៅ​តែ​មាន​ផល​ប៉ះ​ពាល់​ផង​ដែរ​ គ្រាន់​តែ​មាន​តិច​ ឬ​ក៏​ច្រើន​ប៉ុណ្ណោះ​។ ហើយ​រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាថា នឹង​ថ្លឹងថ្លែងពិចារណាឲ្យបានម៉ត់បំផុតរវាងផលប៉ះពាល់ និងផលចំណេញដែលទទួលបានពីការវិនិយោគនេះ៕ ដោយ៖ជា សុខនី ចំនងជើងរូប៖ឯកឧត្តម អ៉ឹង…

  • កម្ពុជាស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីពិចារណាផ្តល់ជំនួយដើម្បីពង្រឹងវិស័យធុរកិច្ចឌីជីថល

    កម្ពុជាស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីពិចារណាផ្តល់ជំនួយដើម្បីពង្រឹងវិស័យធុរកិច្ចឌីជីថល

    ភ្នំពេញ៖កម្ពុជាស្នើសុំជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី (ADB) ក្នុងគោលដៅពង្រឹងវិស័យធុរកិច្ចឌីជីថល ដែលមន្ត្រីជាន់ខ្ពស់កម្ពុជាផ្នែកនេះទទួលស្គាល់ថា កម្ពុជានៅមានកង្វះខាតនៅឡើយ។ សម្រាប់កម្ពុជាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយឲ្យកម្ពុជា ដើរទាន់និងស្របតាមផែនការនយោបាយរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ចឌីជីថលដែលទើបដាក់ចេញនៅឆ្នាំ២០២២ នេះ។ សំណើរបស់កម្ពុជាដូច្នេះ ធ្វើឡើងក្នុងឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី,  គណៈកម្មការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិដើម្បីអាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការប្រកាសឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្រ្ត និងប្រធានក្រុមសេដ្ឋវិទូប្រចាំអេឌីប៊ី លោកអាល់បឺត ផាក (Albert Park) ដើម្បីផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា លោកសុខ សុភ័ក្រ្ត បានស្នើទៅកាន់ ADB ឲ្យពិចារណាផ្តល់ជំនួយផ្នែកធនធានហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីបម្រើសកម្មភាពដោះស្រាយបញ្ហា ប្រឈមនានា ក្នុងនោះផ្តោតជាពិសេសលើវិស័យធុរកិច្ចឌីជីថល។ បើតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ការប្រឈមរបស់កម្ពុជារួមមាន៖ ការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រសម្រាប់ការស្ដារឡើងវិញនូវខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ការគាំទ្រសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងការពង្រឹងសមត្ថភាពនិងជំនាញក្នុងការចរចាពាណិជ្ជកម្មសេរីសម្រាប់មន្ដ្រីកម្ពុជា តាមរយៈវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម។…

  • វិនិយោគិនបរទេសមើលឃើញអំពីសក្កានុពលវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ

    វិនិយោគិនបរទេសមើលឃើញអំពីសក្កានុពលវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ

    ភ្នំពេញ៖ គម្រោង Urban Village និង Factory Phnom Penh បានធ្វើការណែនាំពីការវិនិយោគនានានៅកម្ពុជាដល់វិនិយោគិនបរទេសដូចជាចិន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ដែលនាំយកបណ្តាវិនិយោគផ្សេងៗទៀតប្រមាណជាង ៤០នាក់មកពីវិស័យផ្សេងៗគ្នា ខណៈពេលដែល សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី ធ្វើទស្សនកិច្ចបួនថ្ងៃនៅកម្ពុជា រួមទាំងកិច្ចប្រតិបត្តិការជាមួយគម្រោង Urban Village។ កម្ពុជាគឺជាប្រទេសមួយដែលយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាអោយកាន់តែច្រើន ដើម្បីទប់ទល់ក្នុងការរីករាលដាលក្នុងប្រទេស។ បច្ចុប្បន្នប្រជាជនកម្ពុជា ទទួលបានការចាក់វ៉ាក់យ៉ាងហោចណាស់បាន៣ដូស ដែលនេះជាកត្តាធ្វើឱ្យមានការធ្លាក់ចុះនៃការឆ្លងជំងឺ។ បន្ថែមពីលើនេះ យុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រដ៏ល្អមួយដែលបង្កើនទំនុកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ពង្រឹងការវិនិយោគ និងអាជីវកម្មរបស់ខ្លួនក្រោយវិបត្តិ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងកើនឡើង ៤.៥% នៅក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានលើកឡើងថា ក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងការរីករាលដាលកូវីដ១៩បានយ៉ាងល្អ ព្រមទាំងទទួលបានលទ្ធផលកោតសរសើរ ហើយជាប្រទេសមួយក្នុងតំបន់ដែលបើកប្រទេសមុនគេ។ ការនាំវិនិយោគិនមកពេលនេះ គឺកម្ពុជាជាប្រទេសមួយដែលមានសុវត្ថិភាព ហើយស្វាគមន៍ទាំងអស់មិនថា…

  • ខួប១ឆ្នាំនៃក្រុមហ៊ុន 7-Eleven នៅកម្ពុជា៖ ក្រុមហ៊ុនប្ដេជ្ញាបន្តធ្វើអាជីវកម្មជាមួយសង្គមកម្ពុជាប្រកបដោយនិរន្ដរភាព

    ខួប១ឆ្នាំនៃក្រុមហ៊ុន 7-Eleven នៅកម្ពុជា៖ ក្រុមហ៊ុនប្ដេជ្ញាបន្តធ្វើអាជីវកម្មជាមួយសង្គមកម្ពុជាប្រកបដោយនិរន្ដរភាព

    គិតត្រឹមចុងខែសីហាឆ្នាំ២០២២នេះ ក្រុមហ៊ុន 7-Eleven បានបើក​បម្រើ​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​១​ឆ្នាំ​មក​ហើយ​។ ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ ក្រុមហ៊ុន 7-Eleven បាន​ទទួល​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​ពី​សំណាក់​អតិថិជន​។ នោះ​ក៏​ព្រោះ​តែ ក្រុមហ៊ុន  7-Eleven ផ្ដោត​សំខាន់​ទៅ​លើ​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ខ្មែរ ក៏​ដូច​ជា​ផ្ដល់​ជូន​នូវ​សេវាកម្ម​ពិសេស បង្កើត​ចំណាប់​អារម្មណ៍ ស្រប​តាម​ទស្សនវិស័យ «បង្កើត​ស្នាម​ញញឹមដល់​អតិថិជន បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ក្នុង​តំបន់​»។ លោក Chairote Thiwat Mancharoen នាយក​គ្រប់​គ្រង​អន្ដរជាតិ​នៃ​ក្រុមហ៊ុន CP All Public Company Limited និង​ជា​នាយក​ប្រតិបត្តិ​នៃ 7-Eleven ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ថា 7-Eleven នៅកម្ពុជាបានបើកដំណើរការអស់រយៈពេលមួយឆ្នាំហើយ ដោយសាខាចំនួនពីរ មានទីតាំងនៅតំបន់សហគមន៍។ បន្ថែមពីលើ​នោះ 7-Eleven ដែលជាហាងលក់ទំនិញជាតម្រូវការប្រចាំថ្ងៃ ក៏មានវត្តមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលចែកចាយក្នុងខេត្តចំនួន៧ នៅទូទាំងប្រទេស រួមមាន រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និងព្រះសីហនុ ដែលជាខេត្តចុងក្រោយបង្អស់ ដែលទើបតែបើកដំណើរការ កាលពីខែសីហាកន្លងទៅ។…

  • អង្គទូត និងក្រុមគ្រួសារពីប្រទេសថៃធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី២ នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

    អង្គទូត និងក្រុមគ្រួសារពីប្រទេសថៃធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី២ នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

    បន្ទាយមានជ័យ ៖ ឯកអគ្គរាជទូត អគ្គរដ្ឋទូតដែលជាអង្គទូតប្រទេស ៣០ប្លាយប្រចាំនៅប្រទេសថៃ និងក្រុមគ្រួសារ បានធ្វើដំណើរតាមរថយន្តទស្សនកិច្ចសិក្សាលើកទី២របស់ខ្លួនទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបចាប់ពីថ្ងៃទី ០១-០៤ ខែកញ្ញា ឆ្នាំ២០២២ ។ ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតកាលពីជិតថ្ងៃត្រង់ទី០១ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូអង្គទូតបរទេសនិងក្រុមគ្រួសារត្រូវបានស្វាគមន៍ រាក់ទាក់ដ៏កក់ក្តៅ និងរៀបចំពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នៃកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី (Grand Diamond City Casino ) នាក្រុងប៉ោយប៉ែត ដែលរៀបចំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ខេត្ត មន្ត្រីថ្នាក់ដឹកនាំស៊ីវិល កងកម្លាំងប្រដាប់អាវុធ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អភិបាលក្រុងប៉ោយប៉ែតនិងសហការី ។ ឯកឧត្ដម អ៊ុ រាត្រី បានបង្ហាញពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជាមួយនិងការទាក់ទាញការចាប់អារម្មណ៍ដើម្បីឱ្យអង្គទូតពាំនាំព័ត៌មានទៅប្រាប់អ្នកវិនិយោគ ធុរជន នៃប្រទេសរបស់ផងខ្លួនឱ្យមកពិនិត្យ សិក្សា និងចាប់ឱកាសបណ្តាក់ទុនរកស៊ី ហើយក៏ប្រាប់ទៅពលរដ្ឋរបស់ប្រទេសទាំងនោះមកទស្សនាប្រទេសកម្ពុជាផងដែរ ។ សូមបញ្ចាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល…

  • ធនាគារវីងបើកសម្ពោធសាខាចំនួនពីរបន្ថែមទៀត គឺសាខាវត្តភ្នំ និងសាខាទួលគោក ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអតិថិជននៅកម្ពុជា

    ធនាគារវីងបើកសម្ពោធសាខាចំនួនពីរបន្ថែមទៀត គឺសាខាវត្តភ្នំ និងសាខាទួលគោក ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអតិថិជននៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ជាមួយការសម្ពោធសាខាវត្តភ្នំ និងសាខាទួលគោក ធនាគារ បានពង្រីកបណ្តាញធនាគារនៅតាមទីតាំងយុទ្ធសាស្ត្រសរុបចំនួន ៥ បន្ថែមពីលើទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។ ការថ្លែងបែបនេះរបស់ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងឱកាសដែលធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និងសាខាទួលគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ឯកឧត្ដមបន្តថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និង ផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្នក៏ដូចជានាពេលអនាគត និងបន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាទាំងអស់កាន់តែប្រសើរ និងកាន់តែងាយស្រួល។ ខ្ញុំជឿជាក់ថា ការសម្ពោធសាខាថ្មីទាំងពីរនេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកគោលដៅមួយនេះ។ អ្នកឧកញ៉ាបន្តថា…

  • សិក្ខាកាមជំនាន់ទី២២ ចំនួន ១០៥នាក់ សិក្សានៅសាលាពលទាហានទី៥ រយៈពេល៦១ថ្ងៃ បានញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មដោយជោគជ័យ

    សិក្ខាកាមជំនាន់ទី២២ ចំនួន ១០៥នាក់ សិក្សានៅសាលាពលទាហានទី៥ រយៈពេល៦១ថ្ងៃ បានញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មដោយជោគជ័យ

    ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែសីហា នៅសាលាពលទាហានទី៥បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល ៦១ថ្ងៃកន្លងមក ។ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក បានឲ្យដឹងថាៈ យោងតាមផែនការហ្វឹកហ្វឺន ឆ្នាំ២០២២ របស់កងយោធពលខេមរភូមិន្ទ និងតាមផែនការហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០២២ និងដោយបានការយកចិត្តទុលដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការររង មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួមគាំទ្រពីគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោកបានដំណើរការបើកវគ្គវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ដល់នាយទាហាន នាយទាហាន និងពលទាហាន នៃយោធភូមិទី៥ សិក្សារយៈពេល ៦១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ១០៥នាក់ ។ ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៣៣រូប ស្មើ ៣១,៧៣% និទ្ទេសល្អបង្គួរចំនួន ៤៥រូប ស្មើ ៤៣,២៧%’និងនិទ្ទេសមធ្យមចំនួន ២៥រូប ស្មើ ២៥% ។ ជំនួសមុខឲ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក…

  • មន្រ្តីលើកទឹកចិត្តអ្នកផលិតត្រូវជឿជាក់ថា ផលិតផលរបស់ ខ្លួនមាន គុណភាព និងមានស្តង់ដារ ត្រឹមត្រូវតាមការកំណត់ របស់”ភូមិមួយ ផលិតផលមួយ”

    មន្រ្តីលើកទឹកចិត្តអ្នកផលិតត្រូវជឿជាក់ថា ផលិតផលរបស់ ខ្លួនមាន គុណភាព និងមានស្តង់ដារ ត្រឹមត្រូវតាមការកំណត់ របស់”ភូមិមួយ ផលិតផលមួយ”

    ស្វាយរៀង៖ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សួង ណយ បានលើកទឹកចិត្តដល់អ្នកផលិតថា អ្នកផលិត ផលិតផល ក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមាន ស្តង់ដារត្រឹមត្រូវតាមការកំណត់របស់”ភូមិមួយ ផលិតផលមួយ” ពិសេស ត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុង ស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ។ ការលើកឡើងរបស់ឯកឧត្តម សួង ណយ បានធ្វើឡើង ក្នុងវេទិកា ផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកប ដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តស្វាយរៀង និង M/MSEs នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ វេទិកានេះក៏មានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀងព្រមទាំងមន្ត្រីដែលពាក់ព័ន្ធនិងម្ចាស់អាជីវកម្មក្នុងខេត្តជាច្រើនរូបផងដែរ។ ទាក់ទងនឹងវេទិកានេះឯកឧត្តម សួង ណយ មានប្រសាសន៍ថា ខេត្ត ស្វាយរៀងមានផលិតផលសក្តានុពលជាច្រើនមុខ ដែលត្រូវចុះបញ្ជី ជូនពលរដ្ឋជាម្ចាស់ផលិតផល ម្ចាស់សិប្បកម្ម និងសហគ្រាស។ កន្លងមកការចុះបញ្ជីជុំទី១…

  • បន្ទាប់ពីមានបញ្ហាមិនចេះអស់៖ អភិបាល ខេត្ត បន្ទាយមានជ័យបញ្ជាឱ្យមន្ត្រីចុះធ្វើអធិការកិច្ច និងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន

    បន្ទាប់ពីមានបញ្ហាមិនចេះអស់៖ អភិបាល ខេត្ត បន្ទាយមានជ័យបញ្ជាឱ្យមន្ត្រីចុះធ្វើអធិការកិច្ច និងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយ មានជ័យបានបញ្ជាឱ្យអភិបាលរងខេត្តម្នាក់ដឹកនាំមន្ត្រីអាជ្ញាធរនិងជំនាញចុះអធិការកិច្ច និងស្នើបញ្ចប់អាជ្ញាប័ណ្ណ ភាស៊ីចំណតនៅថ្មពួកមួយកន្លែងនិងនៅបឹងត្រកួនមួយយកន្លែងទៀត ត្បិតម្ចាស់ទទួលអនុវត្តហូត ភាស៊ីនេះ គឺលោកវរសេនីយ៍យោធា គី ជា បង្ករឿងឥតល្ហែ ធ្វើឱ្យពលរដ្ឋជាអាជីវករមានការថ្នាំងថ្នាក់ ។ អភ៊ិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាដូច្នេះក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ខែសីហាកន្លងទៅ ។ឯកឧត្ដម បានបញ្ជាក់និងបញ្ជាថា : លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តត្រូវពិនិត្យនិងន ចុះបន្ទាន់ដឹកនាំមន្ត្រីទីចាត់ការអន្តរវិស័យ ទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ស្រុកនិងរកមេធាវីចុះអធិការកិច្ច ពិនិត្យលើការអនុញ្ញាតិរបស់ខេត្តលើកិច្ចសន្យាសៀវភៅបន្ទុកលើភាស៊ីចំណតនៅស្រុកថ្មពួកព្រោះ គាត់បង្កឮ តែរឿងច្រើនឥតឈប់ឈរ ហើយបង្កឱ្យរាស្ត្រក្តីក្រហាយ ហើយនាំរឿងអំពល់ទៅដល់ថ្នាក់លើ ។ពលរដ្ឋបាន ប្តឹងចូលទៅដល់ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃផងទៀត ។ ឯកឧត្ដម អ៊ុ រាត្រី ក៏ព្រមានដែរដល់លោក អែម សុខា អភិបាលស្រុកថ្មពួកថា កុំឱ្យ ប៉ះពាល់លាភ អីនឹងម្ចាស់ ភាស៊ី ។ តែបើអភិបាលមិនប៉ះ ប្រយ័ត្នអភិបាលរង (យង់ យឺន)…