-
ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ

-
អ្នកស្រី Ivana Tranchini នឹងក្លាយ ជានាយិកាក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា

-
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ជាសហគ្រិនឆ្នើមប្រចាំឆ្នាំជាថ្មីម្តងទៀត

ភ្នំពេញ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។
-
មន្រ្តីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជិត១០០នាក់មកពី៤ខេត្ត ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ក្នុងខេត្តក្រចេះ

មន្រ្តីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជិត១០០នាក់មកពី៤ខេត្ត គឺខេត្តព្រះវិហារ ស្ទឹង ត្រែង កំពង់ធំ និងខេត្តក្រចេះ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីចម្ការឈើដំារបស់ក្រុមហ៊ុន ស៊ីងបាយអូថេក នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ចម្ការឈើដាំ របស់ក្រុមហ៊ុនស៊ីងបាយអូថេកបាននិងកំពុងរីកលូតលាស់ល្អក្រោយពីការដាំតាំងពីឆ្នាំ២០១៩មក និងរំពឹងថានឹងអាចប្រមូលផលបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ តំណាងក្រុមហ៊ុន ស៊ីងបាយ អូថេក បានលើកឡើងថាចម្ការឈើដាំផ្តល់អត្ថប្រយោជន៍ទៅដល់ការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃកាត់បន្ថយនូវការប្រើប្រាស់ឈើធម្មជាតិ និងជួយឱ្យមានការកែលម្អបរិស្ថានឡើងវិញ។
-
សមាគមពាណិជ្ជកម្មកម្ពុជា-ចិន រៀបចំកម្មវិធីជួបជុំវិនិយោគិនបរទេស និងសមាជិកថ្មី ដើម្បីនាំការវិនិយោគសម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលជាសមាគមមួយក្នុងចំណោមសមាគមចិនឈានមុខគេ ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ព្រមទាំងទើបតែបើកសម្ពោធការិយាល័យតំណាងប្រចាំនៅកម្ពុជានាខែមិថុនាកន្លងទៅថ្មីៗនេះ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយសមាជិកចាស់ ព្រមទាំងទទួលសមាជិកថ្មីជាច្រើនរយនាក់នៅគម្រោង អឺបេន វីលីគ និងមជ្ឍមណ្ឌលច្នៃប្រឌិត ហ្វេគធើរី ភ្នំពេញ។
-
ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល របស់កម្ពុជាសម្រេចបានប្រមាណ ៣២,៨២ពាន់លានដុល្លារ កើនឡើងជាង ២១ភាគរយ

-
ថ្នាក់ដឹកនាំសាមសុងនៅកម្ពុជារៀបចំព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២

-
រដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ពិសេសអ្នកស្រាវជ្រាវ ក្នុងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព និងបន្តបោះពុម្ពអត្ថបទ សម្រាប់បម្រើលើការៀន និងបង្រៀននៅកម្ពុជា

ភ្នំពេញ៖ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើក និងប្រកាសដាក់ឱ្យប្រើប្រាស់ទស្សនាវដ្តីកម្ពុជា សម្រាប់ការស្រាវជ្រាវអប់រំ និងស្ទែម (Cambodian Journal of STEM and Education Research) ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមសរុបប្រមាណ ២៦០នាក់។
-
ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌល Cambodia Xiamen Commercial Center ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ ៖ នៅទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia Xiamen Commercial Center ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ។
