Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • យុវតីខ្មែរ៖ កម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការរួមចំណែក ជួយថែរក្សាបរិស្ថាន ព្រៃឈើ និងប្រជាសហគមន៍

    យុវតីខ្មែរ៖ កម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការរួមចំណែក ជួយថែរក្សាបរិស្ថាន ព្រៃឈើ និងប្រជាសហគមន៍

    ភ្នំពេញ៖នៅកម្ពុជា តំបន់អេកូទេសចរណ៍បានក្លាយជាគោលដៅ សំខាន់ មួយសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរ។ និន្នាការ នេះ ចាប់កម្រើកឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងនូវវិបត្តិសកល កូវីដ -១៩ ដែលរារាំងមិនឲ្យពលរដ្ឋខ្មែរអាចធ្វើដំណើរកម្សាន្តទៅក្រៅ ប្រទេសបាន។ ឥឡូវនេះ បើទោះបីជាជើងមេឃចាប់ផ្ដើមបើក ចំហឡើងវិញ សម្រាប់ការទៅកម្សាន្តនៅបរទេសក្ដី ក៏ការដើរព្រៃ ឡើងភ្នំ បោះតង់ នៅតែមានប្រជាប្រិយភាពនៅក្នុងចំណោមភ្ញៀវ ទេសចរក្នុងស្រុក។ កញ្ញា សាន ស្រីនិច សព្វថ្ងៃជានិស្សិតរៀននៅដេប៉ាតេម៉ង់ ប្រព័ន្ធ ផ្សព្វផ្សាយ និងទូរគមនាគមន៍( DMC) ដែលជាអ្នក និយមដើរ ព្រៃម្នាក់ដែរនោះ និយាយឲ្យដឹងថា ចំណូលចិត្តដើរព្រៃ របស់កញ្ញា ផ្សារភ្ជាប់ទៅនឹងជីវិតពីកុមារភាព ដែលកញ្ញាធ្លាប់ ធំធាត់ឡើងនៅ តំបន់ដាច់ស្រយាល ឡោមព័ទ្ធទៅដោយធម្មជាតិ។ នៅពេលឡើងមក រស់នៅរៀនសូត្រក្នុងទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍទំនើបគ្រប់ទីកន្លែង កញ្ញា សាន ស្រីនិច ចាត់ទុកការទៅកម្សាន្តនៅតំបន់អេកូ ទេសចរណ៍ ថា ជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាព របស់ កញ្ញាឡើងវិញ។ ជាយុវតី ដើរព្រៃរាប់សិបគីឡូដោយស្ពាយឥវ៉ាន់ខ្លួនឯងផង កញ្ញា…

  • គម្រោង ផ្លូវ ល្បឿន លឿន ភ្នំពេញ – ព្រះសីហ នុ រំពឹងថាអាចដាក់ឲ្យដំណើរការតាមការគ្រោងទុក ខណៈក្រុមហ៊ុនកំពុងជួសជុលរបងលួសដែលប្រជាពលរដ្ឋបានកាត់

    គម្រោង ផ្លូវ ល្បឿន លឿន ភ្នំពេញ – ព្រះសីហ នុ រំពឹងថាអាចដាក់ឲ្យដំណើរការតាមការគ្រោងទុក ខណៈក្រុមហ៊ុនកំពុងជួសជុលរបងលួសដែលប្រជាពលរដ្ឋបានកាត់

    ភ្នំពេញ:គិតត្រឹមពេលនេះ គម្រោង ផ្លូវ ល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ សម្រេច បាន ៩៦ . ៦ ភាគ រយ ហើយ ។ សម្រាប់ ពេល វេលា ជាក់ លាក់ ក្នុង ការ បើក ដំណើរ សាក ល្បង លោក ថា នឹង ត្រូវ ប្រកាស ដោយ ថ្នាក់ ដឹក នាំ នៅ ខែ នេះ ។ នេះ បើ តាម ការ គូស បញ្ជាក់ ពី អ្នក នាំ ពាក្យ ក្រសួង សាធារណ ការ និង ដឹក ជញ្ជូន…

  • ជ្រូក រស់ កំពុង ធ្លាក់ថ្លៃដោយសារចិញ្ចឹម លើស តម្រូវ ការ

    ជ្រូក រស់ កំពុង ធ្លាក់ថ្លៃដោយសារចិញ្ចឹម លើស តម្រូវ ការ

    ភ្នំពេញ៖ ទីផ្សារ ជ្រូក រស់ ចិញ្ចឹម ក្នុង ស្រុក កំពុង ធ្លាក់ ថ្លៃ យ៉ាង គំហុក ក្នុង រយៈពេល ចុងក្រោយ នេះ ដោយសារកសិករ សម្រុក ចិញ្ចឹម ធ្វើ ឱ្យ លើស ពីតម្រូវការ។ ជ្រូករស់បានធ្លាក់ថ្លៃ ពី១២ ០០០រៀល មកនៅត្រឹមជាង៩ពាន់ រៀលប៉ុណ្ណោះ ។ប៉ុន្តែអ្នក ក្នុងវិស័យ ចិញ្ចឹមជ្រូកអះអាងថា សាច់ជ្រូក កំពុងលក់ នៅលើទីផ្សារមិនធ្លាក់ថ្លៃនោះទេ ដែលកំពុងធ្វើឱ្យប៉ះពាល់អ្នកចិញ្ចឹម និងអ្នកបរិភោគ។ លោក សួង វាសនា កសិករចិញ្ចឹមជ្រូក នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មាន CPA នៅថ្ងៃទី០៦ កញ្ញាថា បច្ចុប្បន្នលោកចិញ្ចឹមជ្រូកជិត១០០ក្បាល ប៉ុន្តែការចិញ្ចឹមជ្រូកនេះ កំពុងជួបបញ្ហាទីផ្សារជាខ្លាំង ដោយសារជ្រូកលក់បានថោក ក្នុង១គីឡូក្រាមនៅសល់ត្រឹម៩០០០រៀលប៉ុណ្ណោះ ខណៈកន្លងមកមានតម្លៃ១២០០០ រៀល។ លោកថ្លែងដូច្នេះថា៖ «ទីផ្សារជ្រូកថោក…

  • ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រហាត់ទឹក ជាមធ្យោបាយទាញយកទឹកស្រោចស្រព ស្រែប្រាំង វស្សា និង ដំណាំដាំដុះផ្សេងៗ បន្តវេនពីដូនតា

    ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រហាត់ទឹក ជាមធ្យោបាយទាញយកទឹកស្រោចស្រព ស្រែប្រាំង វស្សា និង ដំណាំដាំដុះផ្សេងៗ បន្តវេនពីដូនតា

    ខេត្តកំពង់ឆ្នាំង ៖ រទេះទឹក ដែលយើងគ្រប់គ្នានិយមហៅថា (រហាត់ទឹក) ត្រូវបានប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង ក្នុងស្រុកទឹកផុស ប្រើធ្វើជាឧបករណ៍យោងទឹកស្រោចស្រព ស្រែប្រាំង វស្សា និងដំណាំដាំដុះផ្សេងៗ ជំនួសដោយការប្រើម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកាប្រចាំថ្ងៃ ។ ប្អូនប្រុស ឡាំ សារ៉ាត់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានឲ្យដឹងថា គាត់បានចេះធ្វើរហាត់ទឹក ឬហៅតាមអ្នកស្រុកតំបន់នោះថា (រទេះទឹក) តពីឪពុករបស់គាត់ ចំណែកឪពុករបស់គាត់ ក៏ចេះ បន្តបន្ទាប់គ្នា ពីដូនតា មកដែរ ។ សម្រាប់រូបគាត់បានធ្វើរហាត់ទឹកនេះប្រើប្រាស់បានជាង ៣ឆ្នាំមកហើយ។ ដោយបានយកទឹកមកស្រោចស្រពលើដំណាំនិងស្រូវប្រាំង ស្រូវវស្សារបស់គាត់ ទឹកដែលហូរជាប់ជាប្រចាំ ពេលច្រើនហួសកំរិត គាត់បានបង្ហូរចូលស្រែអ្នកដទៃនៅជិតខាងគាត់ដែលគ្មានរហាត់ ឬ ពេលខ្លះគាត់ដាក់បំពង់យោងទឹក ចាក់ចូល ទរ ចំនួនតិចដើម្បីកាត់បន្ថយកំរិតទឹកហូរចូលស្រែចំការរបស់គាត់ដែរ ។ ម្ចាស់រហាត់ទឹករូបនោះបានបញ្ជាក់ថាចំពោះការដំឡើងរហាត់ទឹកមួយត្រូវចំណាយថវិកាប្រមាណពី ៣០ទៅ ៤០ ម៉ឺនរៀល បើយើងមានធ្នួសស្រាប់ (របាំងទប់ទឹក) ប៉ុន្តែបើវ៉ៃធ្នួសថ្មី ត្រូវបន្ថែមថវិកាច្រើនជាងនេះ ។ ប្អូនប្រុស ឡាំ…

  • ថ្នាក់ដឹកនាំវីតាល់ប្រគល់រង្វាន់ដល់ជ័យលាភីឆ្នើមចំនួន ១០រូប ក្នុងការប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់”

    ថ្នាក់ដឹកនាំវីតាល់ប្រគល់រង្វាន់ដល់ជ័យលាភីឆ្នើមចំនួន ១០រូប ក្នុងការប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់”

    ភ្នំពេញ៖ ក្រុមហ៊ុនវីតាល់បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីដល់ម្ចាស់ស្នាដៃទាំង ១០រូប របស់កម្មវិធីប្រកួតគំនូរសិល្បៈ ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ នៅរោងចក្រទឹកពិសាវីតាល់ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិក ម្ចាស់ជ័យលាភីឆ្នើមទាំង១០រូប និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតយ៉ាងរីករាយអធិកអធម។ កម្មវិធីប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់” ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” បានបង្កើតឡើងក្នុងគោលបំណងជាវេទិកាប្រកួតសាធារណៈមួយដែលផ្តល់ឱកាសដល់យុវជន វិចិត្រករ និងជនរួមជាតិទាំងអស់ បានបង្ហាញស្នាដៃច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន និងស្របពេលសាទរកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ផងដែរ។ ក្នុងឱកាសនេះដែរ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “នេះជាលើកដំបូងហើយដែលវីតាល់បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរសិល្បៈដែលធ្វើការផ្សព្វផ្សាយលើឌីជីថលយ៉ាងគគ្រឹកគគ្រេងបែបនេះ។ យើងពិតជារីករាយ និងមានមោទនភាព ដែលការប្រកួតនេះទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង ថែមទាំងអាចទទួលបានគំនូរសិល្បៈដ៏អស្ចារ្យ និងមានអត្ថន័យជាច្រើនពីសំណាក់យុវជន និងវិចិត្រករមកពីស្ថាប័នសិល្បៈរដ្ឋ និងឯកជនផ្សេងៗនៅទូទាំងរាជធានីខេត្ត ចាប់តាំងពីការបើកប្រកួតពីថ្ងៃទី២៧ កក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២”។ នៅក្នុងការប្រកួតប្រជែងនេះ ស្នាដៃគំនូរចំនួន ៧៧ ត្រូវបានដាក់ចូលរួមប្រកួត និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល។ បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់…

  • តើការប្រើប្រាស់យានយន្តអគ្គិសនី ផ្ដល់ផលចំណេញ អ្វីខ្លះ សម្រាប់ កម្ពុជា?

    តើការប្រើប្រាស់យានយន្តអគ្គិសនី ផ្ដល់ផលចំណេញ អ្វីខ្លះ សម្រាប់ កម្ពុជា?

    ភ្នំពេញ ៖ ជាថ្មីម្ដងទៀតរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីកិច្ច ខិតខំ ប្រឹងប្រែងក្នុងការជំរុញឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានកាន់តែទូលំទូលាយនៅកម្ពុជា។ក្នុងនោះក្រៅតែពី ព្យាយាមទាក់ទាញប្រជាជនដែលជាអ្នកប្រើប្រាស់ក្រសួងសាធារណការនិងដឹកជញ្ជូនក៏កំពុងតែរូតរះពន្លឿនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនិងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានាជាពិសេសក្រុមហ៊ុនអាមេរិកដើម្បីជំរុញការដំឡើងស្ថានីយ បញ្ចូលថាមពលអគ្គិសនីនៅកម្ពុជាឲ្យបានច្រើន។ តើការប្រើប្រាស់យានយន្តអគ្គសនីផ្ដល់ផលចំណេញអ្វីខ្លះសម្រាប់កម្ពុជាទើបបានជាកម្ពុជាប្រឹងប្រែងធ្វើការងារនេះ យ៉ាងសស្រោកសស្រាំដូច្នេះ? ការចំណាយប្រចាំថ្ងៃ៖ការប្រើប្រាស់យានយន្តអគ្គិសនីតិចឬ ច្រើនវាពិតជាអាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ នៅកម្ពុជាបើតាមការគូសបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូនការបញ្ចូលថាមពលអគ្គិសនី យានយន្តក្នុងតម្លៃ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រខណៈការចាក់ប្រេងឥន្ធនៈយានយន្ត ត្រូវចំណាយជាង១០ដុល្លារ ឬលើសពីនេះ។ ការចំណាយលើពន្ធនិងអាគរនាំចូលយានយន្ត៖ ពន្ធនិងអាករនាំចូលរថយន្តដើរដោយថាមពលអគ្គិសនី ទទួល បានការអនុគ្រោះពីរដ្ឋាភិបាលកម្ពុជា ដោយកំណត់យក ត្រឹម ៦៣ ភាគរយប៉ុណ្ណោះ ខណៈរថយន្តប្រើសាំង ជាប់ពន្ធអាករជា មធ្យមចំនួន១២០ភាគរយ។ ការជួយដល់បរិស្ថាន៖ ការប្រើប្រាស់យានយន្តដើរដោយ ថាមពលអគ្គិសនី ជានិន្នាការសកល ដែលបណ្ដាប្រទេស ផ្សេងៗទៀតកំពុងរុញច្រានឲ្យទៅមុខ ដើម្បីជួយដល់បរិស្ថាន ភពផែនដី។ កាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២២គណៈកម្មការអឺរ៉ុបបានកំណត់វិធានការហាមឃាត់នូវរថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និងរថយន្តហាយប្រ៊ីដ Hybride ចាប់ពីឆ្នាំ២០៣៥តទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែ ជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។ ចំណែករដ្ឋាភិបាល កម្ពុជាក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីអព្យាក្រឹត្យកាបូនឆ្នាំ២០៥០ ដោយជំរុញឲ្យមានការប្រើប្រាស់ រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងម៉ូតូអគ្គិសនី ក្នុង អត្រា ៧០ភាគរយ។ ការប្រើប្រាស់យានយន្តអគ្គសនីនៅកម្ពុជាមានចំនួនកើនឡើងបើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានការចុះបញ្ជី…

  • គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើក កម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការបម្រើ សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»

    គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើក កម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការបម្រើ សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង មហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំ វេទិកា រដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធ សន្និសីទ វីដេអូ ដោយមានការចូលរួមពីជាឯកឧត្តម វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងលោកចាង ស៊ូប ហាន( Chang-Seob Han )អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ វេទិកាដែលបានរៀបចំឡើងកាលពីថ្ងៃទី៥ខែកញ្ញានោះក្នុងទិសដៅបង្ហាញពីស្ថានភាពនិងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យ សាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅ កម្ពុជា ដែលស្របតាម គោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមហ៊ុន ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គម ស៊ីវិល និងដៃគូអភិវឌ្ឍសំខាន់ៗ ។ក្នុងនោះមានអ្នកចូលរួម ផ្ទាល់ប្រមាណ១២០នាក់ និងតាមប្រព័ន្ធវីដេអូ ហ្សូមចំនួន ១៥០នាក់។ ក្នុងវេទិកានេះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំលេចនូវ…

  • អ្នកសេដ្ឋកិច្ច​និង​អ្នក​ជំនាញ​អចលនទ្រព្យ ​មើល​ឃើញ​ថាអនាគត​ល្វាឯម​អាច​ក្លាយ​ជា​ក្រុង​ទំនើប​ខណៈភ្នំពេញ​ជា​ក្រុង​អភិរក្ស

    អ្នកសេដ្ឋកិច្ច​និង​អ្នក​ជំនាញ​អចលនទ្រព្យ ​មើល​ឃើញ​ថាអនាគត​ល្វាឯម​អាច​ក្លាយ​ជា​ក្រុង​ទំនើប​ខណៈភ្នំពេញ​ជា​ក្រុង​អភិរក្ស

    ភ្នំពេញ៖បន្ទាប់​ពី​ប្រមុខរដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ​នេះ បង្ហាញ​ពី​គម្រោង​សិក្សា​អភិវឌ្ឍន៍​ស្រុក​ល្វាឯម​ឲ្យ​ទៅ​ជា​ទី​ក្រុងរណប​នា​ពេល​អនាគត អ្នក​ជំនាញ​អចលនទ្រព្យ ​បាន​មើល​ឃើញ​ពី​សក្ដានុពល​ក្នុង​តំបន់​នោះ​ថា អាចនឹង​ទាក់​ទាញ​គម្រោង​អភិវឌ្ឍន៍​នានា​ទៅ​វិនិយោគ​នៅ​ទី​នោះ ហើយ​តិច​ឬ​ច្រើន​តម្លៃ​ដីធ្លីក៏​អាច​ហក់ឡើង​តាម​ដែរ​។ លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យនៅកម្ពុជា​បាន​មាន​ប្រសាសន៍​ថា «ការប្រកាស​របស់ប្រមុខរដ្ឋាភិបាល​ក្នុងការបង្កើតក្រុងល្វា​ឯម ជាសញ្ញាវិជ្ជមានមួយ​សម្រាប់អ្នកវិនិយោគប្រមើលមើល​ពីឱកាសក្នុងការរកស៊ីជួញដូរនៅម្ដុំនោះ​។ ក៏ប៉ុន្តែ​ សម្រាប់ការអនុវត្តជាក់ស្ដែង ​ទាល់តែយើងដឹងពីពេលវេលាជាក់លាក់ថាតើគម្រោងទាំងអស់ហ្នឹងចាប់ផ្ដើមអនុវត្តនៅពេលណា?  តែទោះជាយ៉ាងណាក៏ដោយ នៅតែជាសញ្ញាមួយក្នុងការបង្ហាញទំនុកចិត្តរបស់វិនិយោគិនថា យើងនឹងមានគម្រោងហ្នឹងណាមួយក្នុងក្រុងល្វាឯមពេលអនាគត»​។ ទោះជាយ៉ាងណាក្តី​ បើតាមអ្នកវាយតម្លៃផ្នែកលក់ តម្លៃដីនៅតំបន់នោះ​មិនទាន់ហក់ឡើងនៅឡើយទេ​។ ««បន្ទាប់ពីទទួលបានព័ត៌មាន​នោះភ្លាម អ្នកវិនិយោគចាប់ផ្ដើម​សម្លឹងមើលឱកាសហ្នឹងដែរ​ តែគិតមកដល់ពេលនេះ​តម្លៃមិនទាន់កម្រើកម្លៃ​នៅឡើយទេ»​។ ដោយឡែក​ អ្នកសេដ្ឋកិច្ចមកពីរាជ្យបណ្ឌិតសភាកម្ពុជា​លោក គី សេរីវឌ្ឍ លើកឡើងថា​ ល្វាឯម​អាចក្លាយទៅជាទីក្រុងរណប​នៅពេលអនាគត​ដែលអាចដើរតួនាទីសំខាន់ជាទីក្រុងទំនើប ព្រោះ​ភ្នំពេញបច្ចុប្បន្ននឹងប្រែក្លាយជាទីក្រុងបុរាណ ដោយផ្អែកតាមរចនាសម្ព័ន្ធសំណង់​និងផ្លូវថ្នល់បែបបុរាណបន្សល់ទុកច្រើន​។ រីឯល្វាឯម នឹងក្លាយជាក្រុងទំនើបសម័យថ្មីដែល​បង្ហាញពីការលូតលាស់របស់ប្រទេសកម្ពុជា​ ហើយម្យ៉ាងល្វាឯមនៅមិនឆ្ងាយប៉ុន្មានពីទី​ក្រុងភ្នំពេញដោយ​មានស្ពានជាដំណភ្ជាប់​ ដែលនឹងធ្វើឲ្យមានការលូតលាស់ផ្នែក​អចលនទ្រព្យទៅជាមួយ​។ លោក គី សេរីវឌ្ឍ បានបន្ថែម។ គួរបញ្ជាក់ជូនថា ស្រុកល្វាឯមស្ថិតនៅខេត្តកណ្ដាល មាន១៥ឃុំ និង៤៣ភូមិ​។ នៅថ្ងៃទី៣១ សីហា សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា លោកបាននិងកំពុងឲ្យសិក្សាបង្កើតក្រុងល្វាឯម ខេត្តកណ្តាល​។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បន្តថា សម្តេចបានប្រាប់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

  • អង្គទូតនិងក្រុមគ្រួសារពីប្រទេសថៃ ទស្សនកិច្ចសិក្សា នៅតំបន់ សេដ្ឋកិច្ចពិសេស អូនាង ក្រុងប៉ោយប៉ែតមុននឹងមាតុភូមិនិវត្តន៍

    អង្គទូតនិងក្រុមគ្រួសារពីប្រទេសថៃ ទស្សនកិច្ចសិក្សា នៅតំបន់ សេដ្ឋកិច្ចពិសេស អូនាង ក្រុងប៉ោយប៉ែតមុននឹងមាតុភូមិនិវត្តន៍

    បន្ទាយមានជ័យ៖ឯកអគ្គរាជទូត អគ្គរដ្ឋទូតឬអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃនិងក្រុមគ្រួសារបានទស្សនកិច្ចសិក្សាលើកទី២ទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបពីថ្ងៃទី០១-០៤ខែកញ្ញាឆ្នាំ២០២២។ប្រតិភូ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ច ពិសេស អូនាង ក្រុងប៉ោយប៉ែត មុននឹងវិលមាតុភូមិិវត្តន៍ ទៅប្រទេស ថៃ វិញ នារសៀសថ្ងៃទី៤ខែកញ្ញាម្សិលមិញ។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងប្រធាន អនុប្រធានមន្ទីរអង្គភាព មែបញ្ជារការ/រង ស្នងការរង និងមន្រ្តីជាច្រើនរូបទៀតបានអញ្ជើញ ទទួលបដិសណ្ឋារកិច្ចប្រតិភូ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត ។ អ្នកទទួលខុសត្រូវបានធ្វើបទបង្ហាញពីច្រវាក់ផលិតកម្មរបស់រោងចក្រនានាក្នុងតំបន់ដើម្បីជូនអង្គទូតទាំងឡាយជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្លួនមកពិនិត្យឱកាសវិនិយោគនៅទីនេះ ។ សូមបញ្ជាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា កូឡុំបូ អេហ្សីប ហ្វាំងឡង់ ឥណ្ឌូណេស៊ី.ហ្កាតេម៉ាឡា កូរ៉េខាងត្បូង ម៉ាល់ឌីវ ម៉ិចស៊ិចកូ នេប៉ាល់ ញូហ្សេឡែន ប៉ូឡូញ អាហ្វ្រិកខាងត្បូង ថៃជាដើម ។ កម្មវិធីនេះសហការរៀបចំដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អាស៊ានកម្ពុជា ២០២២…

  • រថយន្ត​ក្រុង​២០០​គ្រឿង​ ពី​ជំនួយ​ក្រុមហ៊ុន​ ប៊ូយ៉ុង​ គ្រុប​  នឹង​ធ្វើឱ្យកាត់​បន្ថយ​ការ​កក់​ស្ទះ​ចរា​ចរណ៍​ 

    រថយន្ត​ក្រុង​២០០​គ្រឿង​ ពី​ជំនួយ​ក្រុមហ៊ុន​ ប៊ូយ៉ុង​ គ្រុប​  នឹង​ធ្វើឱ្យកាត់​បន្ថយ​ការ​កក់​ស្ទះ​ចរា​ចរណ៍​ 

    ភ្នំពេញ៖ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ បាន​ផ្ដល់​រថយន្ដ​ក្រុង​សាធារណៈ​ថ្មី​២០០​គ្រឿង​ ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​ និង​ចូល​រួម​កាត់​បន្ថយ​ការ​កក់​ស្ទះ​ចរា​ចរណ៍​។​ ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (​MoU​)​ នៃ​ការ​ប្រគល់​រថយន្ដ​ក្រុង​ចំនួន​២០០​គ្រឿង ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​ ក្រោម​អធិប​តី​ភាពឯកឧត្តម​​ ឃួង​ ស្រេង​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​បណ្ឌិត​ LEE​ JOONG​ KEUN​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (​BOOYOUNG​ GROUP​)​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​  លោក​ ម៉េត​ មាស​ភក្ដី​ បានគូសបញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ ទី​០៤​ខែកញ្ញា​ថា​ អាជ្ញាធរ​ក្រុងមិនទាន់​បាន​រៀប​ចំ​ផែន​ការ​ចាត់​ចែង​ចំពោះ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​២០០​គ្រឿង​ ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ ប៊ូ​យ៉ុង​ គ្រុប ​(BOOYOUNG GROUP)។ លោក​លើក​ មិឡើង​ថា៖​ នចើយយើងត្រូវការរៀបចំផែនការ ថាត្រូវធ្វើលទទួលបានពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប («​ក្រុម​ហ៊ុន​ទើប​នឹង​ឱ្យ​ ហើយ​យើង​ត្រូវ​ការ​ពេល​រៀប​ចំ​ផែន​ការ​ ថា​យើង​ត្រូវ​ប្រើ​យ៉ាង​ម៉េច​ រៀប​ចំ​ខ្សែ​រត់​យ៉ាង​ម៉េច​ត​ទៅ​ទៀត​»​។​ កន្លង​មក​ ប្រទេស​កម្ពុជា​ធ្លាប់ទទួល​បាន​រថយន្ត​ក្រុង​សាធារណៈ​ ដែល​ជំនួយ​រដ្ឋាភិបាល​ចិន​ និង​រដ្ឋាភិបាល​ជប៉ុន​ ចំនួន​ជិត​២០០​គ្រឿង​ ដែល​ដំណើរ​ការ​រត់លើខ្សែចំនួន១៣ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ នៅចំពោះមុខ​ជំនួយ​រថយន្តក្រុង​បន្ថែមពី​ប្រទេស​កូរ៉េ​នា​ពេលនេះ…