-
គណ:ប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន វិនិយោគខេត្តយូណាន អញ្ជើញមកកម្ពុជា ដើម្បីជំរុញបញ្ចប់ការងារ សាងសង់អាកាសយានដ្ឋាន និងពិភាក្សាផែនការផ្ទេរប្រតិបត្តិការ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី (AIAI) ដឹកនាំដោយ លោកអនុប្រធានក្រុមហ៊ុន Liu Mingling និងជាអគ្គនាយកក្រុមហ៊ុនផងដែរ។ លោក Liu Mingling បានថ្លែងអំណរគុណគណ:កម្មការតម្រង់ទិស ដែលកន្លងមកបានផ្តល់ការគាំទ្រពេញលេញ និងយកចិត្តទុកដាក់ជួយសម្របសម្រួលការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងបានស្នើសុំ ឯកឧត្តម តឹករ៉េត សំរេច បន្តផ្តល់ការគាំទ្រ ដើម្បីឈានទៅបញ្ចប់ការងារសាងសង់ និងពន្លឿនផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានរួម ទាំងបុគ្គលិក និងសម្ភារ:ឧបករណ៍នានា។ ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យគម្រោងដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅបានលឿន ព្រមទាំងជំរុញឱ្យក្រុមការងារប្រតិបត្តិការរបស់ក្រុមហ៊ុន AIAI និងផ្នែកពាក់ព័ន្ធ ទាំងអស់ខិតខំដោះស្រាយការងារសំខាន់ៗឱ្យបានលឿន ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនត្រៀមលក្ខណ:ពិភាក្សាលម្អិត លើការរៀបចំផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានផងដែរ…
-
កសិកររំពឹងថា មៀនប៉ៃលិននឹងមានទីផ្សារល្អជាងឆ្នាំមុនដោយសារមានក្រុមហ៊ុនឯកជនច្រើនរង់ចាំបញ្ជាទិញ
ភ្នំពេញ៖ប្រធានសហគមន៍មៀនប៉ៃលិនរំពឹងថាទីផ្សារមៀនប៉ៃលិននៅឆ្នាំ២០២២នេះ អាចនឹងមានតម្លៃប្រសើរជាងឆ្នាំ២០២១ ព្រោះនាពេលបច្ចុប្បន្នមានក្រុមហ៊ុនឯកជនច្រើន រង់ចាំបញ្ជាទិញមៀនប៉ៃលិនពីប្រជាកសិករ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CPA នៅថ្ងៃពុធទី២៨ខែកញ្ញានេះថា បច្ចុប្បន្នកសិករកំពុងចាប់ផ្តើមប្រមូលផល មៀនប៉ៃលិនបណ្តើរៗហើយ ខណៈតម្លៃហាក់ប្រសើរជាងឆ្នាំកន្លងទៅ ព្រោះមានឈ្មួញចាំទទួលទិញច្រើន។ លោកបញ្ជាក់ថា៖«បច្ចុប្បន្នមៀនប៉ៃលិនមានតម្លៃ៣២០០ រៀលក្នុងមួយគីឡូក្រាម ដោយតម្លៃនេះគឺប្រសើរជាងឆ្នាំមុន។ ប៉ុន្តែបើបានមួយគីឡូក្រាម តម្លៃបួនពាន់រៀល វាកាន់តែប្រសើរ អាចធ្វើឱ្យអ្នកដាំមៀនប៉ៃលិនទទួលបានចំណេញខ្លះ ខណៈតម្លៃជាងបីពាន់រៀលនោះ គឺមិនចំណេញនោះទេ គ្រាន់តែបានរួចខ្លួនប៉ុណ្ណោះ ព្រោះបច្ចុប្បន្នប្រេងសាំងឡើងថ្លៃ»។ លោកបន្តថា សព្វថ្ងៃមៀនប៉ៃលិនត្រូវបាននាំចេញទីផ្សារប្រទេសថៃ និងចែកចាយលក់នៅក្នុងស្រុកមួយចំនួន ហើយលោករំពឹងថា មៀនប៉ៃលិន នឹងមានទីផ្សារកាន់តែប្រសើរឡើង នៅពេលដែលអាចនាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខឆាប់ៗនេះ។ លោកមានសុទិដ្ឋិនិយមច្រើនដោយបានបន្ថែមថា៖«ទីផ្សារនឹងអាចប្រសើរជាងឆ្នាំមុន ព្រោះឃើញថា មានឈ្មួញ ក៏ដូចជាក្រុមហ៊ុនធំៗនឹងបញ្ជាទិញមៀនពីកសិករក្នុងបរិមាណច្រើន។ ដូច្នេះ! កសិករមានជម្រើស ក្រុមហ៊ុនណាឱ្យតម្លៃខ្ពស់ជាង គឺលក់ឱ្យអ្នកហ្នឹងហើយ ខណៈទិន្នផលមៀនប៉ៃលិននឹងមានច្រើនជាងឆ្នាំមុន ព្រោះកសិករបានបញ្ជាឱ្យមានផ្លៃច្រើន ដោយសារមានទីផ្សារល្អ»។ លោកបន្ថែមថា គិតមកដល់ពេលនេះ កសិករដាំមៀនប៉ៃលិនចំនួនច្រើនហើយ ដែលបានទៅចុះបញ្ជីចម្ការ ពីការអនុវត្តកសិកម្មល្អ(CAMGAP) ព្រោះកសិករបានយល់ដឹងពីអត្ថប្រយោជន៍ច្រើនទាក់ទងនឹងការអនុវត្តកសិកម្មល្អ។ លោកថ្លែងថា៖«គាត់យល់ដឹងថា ល្អប្រសើរច្រើន ទាក់ទងនឹងការអនុវត្តកសិកម្មល្អ ព្រោះការនាំចេញកសិផលកសិកម្មទៅប្រទេសក្រៅត្រូវអនុវត្តតាមកសិកម្មល្អ…
-
រដ្ឋមន្ត្រីទេសចរណ៍៖ ការស្រោចវ៉ាក់សាំងជាយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩
ភ្នំពេញ៖ការស្រោចវ៉ាក់សាំងជាយុទ្ធសាស្ត្រមួយរបស់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីទេសចរណ៍ឯកឧត្តម ថោងខុន ក្នុងពេលដែលលោកតំណាងឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនលើការស្តារវិស័យទេសចរណ៍នៅក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដល់បណ្តាប្រទេស G-20 នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពីប្រទេសចំនួន២៤ និងអង្គការទេសចរណ៍ពិភពលោក ព្រមទាំងវត្តមានអង្គការអន្តរជាតិធំៗផ្សេងទៀត។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាឯកឧត្តម ថោង ខុន បានអញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ីក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និងតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានប្រាប់ពីគន្លឹះជោគជ័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចស្តារវិស័យទេសចរណ៍របស់ខ្លួនចំនួនបីចំណុច។ ក្នុងនោះរួមមាន វិធានការរដ្ឋនានាសំដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ការបន្សាំសហគមន៍នឹងយុទ្ធសាស្ត្រវ៉ាក់សាំងនិងទេសចរណ៍វ៉ាក់សាំង និងផែនការស្តារទេសចរណ៍ ២០២០-២០២៥។ លោក បញ្ជាក់ថា តាមរយៈបទពិសោធន៍ជាងពីរឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ និងបានដោះស្រាយផលប៉ះពាល់នានា ផ្អែកលើវិធានការសុខាភិបាល និងរដ្ឋបាល និងការអន្តរាគមន៍សេដ្ឋកិច្ចសង្គម។ ឯកឧត្តម ថោង ខុន បន្ថែមពីគន្លះនយោបាយវ៉ាក់សាំងផ្សារភ្ជាប់វិស័យទេសចរណ៍ដូច្នេះថា៖ «ការកំណត់របស់នាយករដ្ឋមន្ត្រី ក្នុងការយកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រគន្លឹះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រានៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក និងទទួលបានភាពស៊ាំសហគមន៍ ដែលជាមូលដ្ឋាននៃការបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ២០២១ មក ដោយបានបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងនោះរួមមានការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត…
-
កសិកររំពឹងថាតម្លៃស្វាយចន្ទីនឹងប្រសើរឡើង ក្រោយទទួលដំណឹងពីការបង្កើតសហព័ន្ធស្វាយចន្ទី
ភ្នំពេញ៖កសិករដាំស្វាយចន្ទីរំពឹងថា ស្វាយចន្ទីអាចនឹងមានតម្លៃកាន់តែប្រសើរឡើង ក្រោយទទួលដំណឹងថា សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ដំណាំស្វាយចន្ទីកម្ពុជា។ លោក ប៉ាន់ ផល្លី កសិករដាំស្វាយចន្ទីចំនួន៣៥ ហិកតា នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់ថា ការបង្កើតសហព័ន្ធស្វាយចន្ទីគឺពិតជារឿងដែលល្អណាស់ ព្រោះវានឹងផ្តល់ផលដល់កសិករ។ លោកថ្លែងដូច្នេះថា៖«ល្អណាស់បង្កើតសហព័ន្ធនេះឡើង ព្រោះវាបានផលដល់កសិករ ហើយកសិករមានទំនុកចិត្តក្នុងការដាំស្វាយចន្ទី ក៏ដូចជាផលដំណាំដែលកសិករធ្វើបាន ហើយមានទីផ្សារ។ ពួកគាត់ខិតខំប្រឹងថែទាំដំណាំបន្តទៀត»។ លោកបន្តថា ជារៀងរាល់ឆ្នាំស្វាយចន្ទីមានតម្លៃប្រសើរនៅដើមរដូវ ដោយមានតម្លៃជិត៥០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែដល់ពេលកសិករប្រមូលផលច្រើន ឬចុងរដូវ តម្លៃនៅសល់ត្រឹមជាង៣០០០ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ លោកបន្ថែមថា កាលពីឆ្នាំ២០២១ ការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញច្រើន ហើយគួបផ្សំនឹងឈ្មួញទម្លាក់តម្លៃនៅចុងរដូវ ធ្វើឱ្យលោកខាតបង់ថវិកាចំនួនជាង៣ ម៉ឹនដុល្លារ ពីមុខរបរដាំស្វាយចន្ទីនេះ។ លោកថ្លែងដូច្នេះថា៖«កាលពីឆ្នាំមុនមានសត្វល្អិតមកបំផ្លាញ បានផលជាងពាក់កណ្តាលប៉ុណ្ណោះ ខាតបង់ថវិកាចូល ជាង៣ ទៅ៤ ម៉ឺនដុល្លារដែរហ្នឹង។ ឥឡូវខ្ញុំចង់ឱ្យបង្កើតសហព័ន្ធហ្នឹងឡើងទៅប្រហែល ឈ្មួញមិនអាចទម្លាក់តម្លៃទេ»។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង«សហព័ន្ធស្វាយចន្ទីកម្ពុជា» មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។…
-
អាជ្ញាធរខេត្តមួយចំនួនផ្អាកការធ្វើដំណើររបស់យាន្ដយន្ដធុនធ្ងន់ ដើម្បីការពារផ្លូវជាតិពីជំនន់ទឹកភ្លៀង
ភ្នំពេញ៖អាជ្ញាធរខេត្តមួយចំនួនបានសម្រេចផ្អាកការធ្វើដំណើររបស់យាន្ដយន្ដធុនធ្ងន់ដើម្បីការពារផ្លូវជាតិពីជំនន់ទឹកភ្លៀង។មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងខេត្តកំពង់ធំបានចេញលិខិតផ្សេងគ្នាកាលកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២ដោយសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់ភូមិសាស្ត្រខេត្តទាំងពីរចាប់ពីថ្ងៃទី២៦ខែកញ្ញារហូតដល់មានការជូនដំណឹងជាថ្មី។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលើកឡើងក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា អាជ្ញាធរខេត្តនៅក្នុងខេត្តព្រះវិហារបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធ្ងន់ចាប់ពីកំណាត់ផ្លូវជាតិលេខ៩ ពីគីឡូម៉ែត្រលេខ៥៦០ដល់លេខ៥៦១ ដែលស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប រហូតដល់មានការជូនដំណឹងជាថ្មី។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ៖«ការផ្អាកចរាចរណ៍នេះដោយសារស្ថានភាពទឹកជំនន់ភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឱ្យថ្នល់ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ដធ្ងន់ធ្ងន់បានទេ។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានជូនដំណឹងពីការផ្អាកចរាចរណ៍រថយន្ដធ្ងន់ ចាប់ពីលើកំណាត់ផ្លូវផ្សេងគ្នាចំនួន៣ខ្សែ រួមមានទី១ ផ្លូវជាតិលេខ៦ ពីគីឡូម៉ែត្រលេខ២២០ដល់២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង នៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ទី២ផ្លូវខេត្តលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោងទី៣ផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបញ្ជាក់ថា៖«ដោយសារតែជំនន់ទឹកភ្លៀងបានជន់លិចយ៉ាងខ្លាំង ជាហេតុបណ្ដាលឱលិចលង់តាមបណ្ដាផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ស្ថានភាពបែបនេះធ្វើឱ្យផ្លូវស្ពានមិនអាចទ្រទម្ងន់រថយន្ដធ្ងន់បានទេ។ការផ្អាកចរចរណ៍នេះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុនិងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់»។ ការព្យាករណ៍ស្ថានភាពអាកាសធាតុខាងមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) នឹងធ្វើឲ្យបណ្ដាខេត្តមួយចំនួនក្នុងប្រទេសលព្យុះទី១៦ ឈ្មោះ ណូរុ (ទោងវំនួន ដែលសិ្ថតក្នុងខេត្តព្រះវិហារ និងចេ្តកំពង់ធំា ឆ្នាំ២០២២។កម្ពុជា រួមមាន៖ ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាបបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។ ស្ថានភាពនេះនឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន…
-
ធនាគារ ហ្វីលីព សម្ពោធជាផ្លូវការសាខាកំបូល ដើម្បីផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន
ភ្នំពេញ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជ មានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មី គឺសាខាកំបូល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់ផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន ។ ថ្លែងក្នុងពិធីនេះ អ្នកតំណាងធនាគារ ហ្វីលីព បានមានប្រសាសន៍ថា សាខាកំបូលថ្មីនេះ មានទីតាំងស្ថិតនៅផ្ទះលេខ A០៨-A០៩-A១០ ផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សាខាកំបូលរបស់ធនាគារ ហ្វីលីព នេះ ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារមានគម្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២២។ អ្នកតំណាងដដែលបន្តថា សាខាថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែប ទៅតាមតម្រូវការរបស់រាល់អតិថិជនទូទៅ រួមមានទាំងសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម ព្រមទាំងបុគ្គល ។ អ្នកតំណាងដដែលបន្ថែមទៀតថា សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ ហិរញ្ញប្បទានពាណិជ្ជកម្ម, មូលប្បទានបត្រធនាគារ, សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស និង ផលិតផល និងសេវាផ្សេងៗ។ សាខាកំបូលនេះទៀតសោត ត្រូវបានបំពាក់ជាមួយនឹងរចនាបថថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ…
-
ធនាគារអភិវឌ្ឍន៍អាស៊ី៖កំណើនសេដ្ឋកិច្ចកម្ពុជា ៦.២ភាគរយ នៅឆ្នាំក្រោយ
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី ឬអេឌីប៊ី (ADB) បានព្យាករកំណើន សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ មានត្រឹម៦.២ភាគរយវិញ។ នោះ បើយោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update) ដែលបានចេញផ្សាយ នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២។ កាលពីពេលមុនអេឌីប៊ីបានព្យាករណ៍ថា មានកំណើនប្រមាណ៦.៥ភាគរយ។ នាយិកា អេឌីប៊ី ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បាន លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា នៃការនាំចេញ ផលិតផលកាត់ដេររបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យ កសិកម្ម ដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ នាយិកាអេឌីប៊ីប្រចាំកម្ពុជា លោកស្រី Jyotsana Varmaនិយាយថា ៖ «អន្តរាគមន៍ សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុង មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការ…
-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៥.៣% ក្នុងឆ្នាំ២០២២ និង៦.២%នៅឆ្នាំ២០២៣
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ធនាគារនេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករនៅឆ្នាំ ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានបញ្ជាក់ថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ លោកស្រីបន្តថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ។ យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២២ (ADO 2022 Update) បានបង្ហាញថា ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩.៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២…
-
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ចាប់ដៃគូរជាមួយក្រុមហ៊ុន យូ អេស ធី ត្រេឌីង ប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងក្រុមហ៊ុន យូ អេស ធី ត្រេឌីង (UST Trading) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីគាំទ្រការប្រមូល និងកែច្នៃដបប្លាស្ទិក PET ឡើងវិញក្នុងប្រទេសកម្ពុជា។ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីររំពឹងថា នឹងប្រមូល និងកែច្នៃដប PET ឡើងវិញឲ្យបានចំនួន ១,៥០០តោននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២២នេះ។ ថ្លែងក្នុងពិធីនេះ លោក David Wigglesworth អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន កូកា-កូឡាកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន កូកា-កូឡា មានគោលដៅជាសកលដ៏មហិមាមួយ ក្នុងការប្រមូលដប ឬកំប៉ុងមកកែច្នៃឡើងវិញឱ្យបាន ១០០% ស្មើនឹងចំនួនដប និងកំប៉ុងដែលយើងបានលក់ចេញត្រឹមឆ្នាំ ២០៣០។ នេះហើយជាមូលហេតុដែលភាពជាដៃគូជាមួយក្រុមហ៊ុនយូ អេស ធី ត្រេឌីង ដើម្បីប្រមូល និងកែច្នៃដបប្លាស្ទិក PET គឺជាជំហានដ៏មានអត្ថន័យសម្រាប់កូកា-កូឡាកម្ពុជា ឆ្ពោះទៅរកពិភពលោកគ្មានសំរាម។ យើងជឿជាក់ថា ភាពជាដៃគូនេះ…
-
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ទទួលស្គាល់ពីការកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងប្រទេស CLMV និងអាស៊ាន
ភ្នំពេញ ៖ គម្លាតក្នុងការអភិវឌ្ឍរវាងប្រទេសមហាអនុតំបន់ទន្លេ មេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) និង សមាជិក អាស៊ានប្រាំមួយផ្សេងទៀត កំពុងតែខិតទៅរកគ្នា។ នេះជាការវិវដ្តមួយដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេសកត់សម្គាល់នៅក្នុងកិច្ចប្រជុំដែលទើបតែបិទបញ្ចប់ ក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ថ្លែងក្នុងសន្និសីទកាសែតសរុបលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៨ខែកញ្ញាលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានបានទទួលស្គាល់ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេស CLMV និង ប្រទេសសមាជិកអាស៊ាន។ លោកថា៖ «CLMV ទទួលបានផលច្រើនពីការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនេះ តែ បណ្ដាប្រទេសអាស៊ានក៏ត្រូវកាត់បន្ថយសន្ទុះនៃការអភិវឌ្ឍនៅក្នុងចំណោមសមាជិករបស់ខ្លួន និងសកលលោកដែរ ប៉ុន្តែអនុវត្តទៅបាន លុះត្រាតែយើងចាប់ដៃជាមួយប្រទេសជាដៃគូដទៃទៀតជាច្រើន»។យន្តការ CLMV មានគោលបំណផ្ដល់សន្ទុះក្នុងការអភិវឌ្ឍស្មើភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានស្ថិតក្នុងភាពធន់ និង ទ្រាំទ្រ រួច។ លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចកត់សម្គាល់ថា នៅក្នុងអំឡុង ពេលវិបត្តិកូវីដ១៩ពីរឆ្នាំមកនេះ បណ្ដាប្រទេសCLMV ជាពិសេស សម្រាប់ប្រទេសកម្ពុជា ការលូតលាស់លើវិស័យឧស្សាហកម្មរីក ចម្រើន លឿនគួរឲ្យកត់សម្គាល់…