-
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ស្នើដល់ក្រុមហ៊ុនកូរ៉េ វិនិយោគនិងគាំទ្របន្ថែមលើវិស័យ FinTech នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជាស្នើដល់ក្រុមហ៊ុនកូរ៉េខាងត្បូងប៊ូយ៉ុងឱ្យវិនិយោគបន្ថែម និងផ្តល់ជំនួយគាំទ្របន្ថែមលើការអភិវឌ្ឍន៍វិស័យ FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដែលរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថាវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ខណៈប្រធានក្រុមហ៊ុនប៊ូយ៉ុងថានឹងពិនិត្យលទ្ធភាពបើកសាកលវិទ្យាល័យសម្រាប់វិស័យ FinTech នេះនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Lee Joong Keun ប្រធានក្រុមហ៊ុនប៊ូយ៉ុងគ្រុប នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់កាលពីថ្ងៃអង្គារ។ ក្នុងជំនួបនោះ លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ប្រាប់ភាគីក្រុមហ៊ុនប៊ូយ៉ុងគ្រុប ពីសារៈសំខាន់មិនអាចខ្វះបាននៃវិស័យឌីជីថល និង FinTech ឬបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើនៅកម្ពុជា ហើយលោកបានស្នើដល់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ពិចារណាពិនិត្យពីលទ្ធភាពក្នុងការវិនិយោគបន្ថែម ព្រមទាំងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ FinTech នេះដល់ប្រទេសកម្ពុជា បើយោងតាមសេចក្តីប្រកាសពីក្រសួង។ ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះបាន ថ្លែងអំណរគុណដល់ភាគីប៊ូយ៉ុងគ្រុប ចំពោះការចូលរួមចំណែកនៃក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ(ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី) ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។ លោកបណ្ឌិត Lee Joong Keun ប្រធានប៊ូយ៉ុង គ្រុប…
-
ធនាគារ ហ្វីលីព ចាប់ដៃគូសហការជាមួយក្រុមហ៊ុនយក្សាបោកអ៊ុត លើសេវាកម្មឥណទាន
ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារ ហ្វីលីព ភីអិលស៊ីដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងក្រុមហ៊ុន យក្សាបោកអ៊ុត ត្រូវបានប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។ កិច្ចសហការនេះ នឹងស្តែងចេញតាមរយៈការផ្តល់សេវាកម្មឥណទាន សម្រាប់អាជីវកររបស់ក្រុមហ៊ុនយក្សាបោកអ៊ុត ក៏ដូចជាការពង្រីក នូវប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល នៅតាមបណ្តាសាខារបស់យក្សា បោកអ៊ុតទូទាំងប្រទេស។ ដោយមើលឃើញនូវការលូតលាស់នៃបច្ចេកវិទ្យា កាន់តែជឿនលឿន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន យក្សាបោក អ៊ុត បានចាប់ដៃគូសហការជាមួយ ធនាគារ ហ្វីលីព ក្នុងការផ្តល់ សេវា កម្មទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលមានឈ្មោះថា KHQR។ ប្រព័ន្ធទូទាត់ថ្មីនេះ នឹងបន្ថែមនូវភាព ងាយស្រួល រហ័ស និងកាន់តែទាន់សម័យជាងមុន សម្រាប់អតិថិជនយក្សាទាំងអស់។ លោក ហែម ហេម៉ា ម្ចាស់ ក្រុមហ៊ុន យក្សា បានកោតសរសើរពីភាព ជឿនលឿន និងងាយស្រួលនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ផងដែរ។លោកបានមានប្រសាសន៍ថា៖ «សេវាឥណទាន…
-
បុរី ហេង បូរិន បើកការដ្ឋានសាងសង់គម្រោងទី២ ជាមួយការផ្ដល់យ៉ាងពិសេសសម្រាប់អតិថិជន
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រជាបន្ដបន្ទាប់ពីសំណាក់អតិថិជននោះ បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់គម្រោងទី២របស់ខ្លួន ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជន ក្នុងឱកាសនេះរួមទាំងការបញ្ចុះតម្លៃរហូតដល់ ២ម៉ឺនដុល្លារ។ ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាអភិបាល និងជាអគ្គនាយកបុរី ហេង បូរិន គ្រុប បានមានប្រសាសន៍ថា បុរីរបស់លោក គឺផ្ដោតទៅលើគុណភាពសំណង់ជាចម្បង កេរ្ដិ៍ឈ្មោះ និងកិត្តិយស ដើម្បីធ្វើឲ្យអតិថិជនទទួលបាននូវការគោរពស្រលាញ់នៅពេលទិញផ្ទះពីបុរី ជាពិសេសរស់នៅប្រកបដោយគុណភាព។ លោកឧកញ៉ាបន្តថា គម្រោងបុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅតំបន់កំបូល គឺជាតំបន់មួយដែលមានសក្ដានុពលលាំងនៅពេលបច្ចុប្បន្ន។ ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជាផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ហើយបើតាមផែនការមេរបស់រាជរដ្ឋាភិបាល ជាមួយអាគារជាច្រើនកំពុងតែរីកដុះដាល ក្នុងនោះមានសាកលវិទ្យាល័យ កំពុងសាងសង់មុខបុរីផ្ទាល់ដែលមានរហូតដល់ ៧០០បន្ទាប់រៀន។ បន្ថែមពីនេះក៏មានសាលារៀន ទីផ្សារ រោងចក្រ និងប្រជាពលរដ្ឋនៅយ៉ាងច្រើនកុះករស្រាប់។ លោកឧកញ៉ា បន្ដទៀតថា សម្រាប់បុរីរបស់លោក មុនផ្ដើមសាងសង់ផ្ទះ គឺបានកាត់ឈ្មោះប្លង់រឹងដីដែលបានទិញពីប្រជាពលរដ្ឋ…
-
អ្នកសេដ្ឋកិច្ច ៖ នៅចំពោះមុខបញ្ហាអតិផរណាពលរដ្ឋគួរតែដាក់សន្សំប្រាក់ជាមួយស្ថាប័នហិរញ្ញវត្ថុ ជាជាងទុកប្រាក់នៅផ្ទះ
ភ្នំពេញ៖នៅចំពោះមុខបញ្ហាអតិផរណា អ្នកស្រាវជ្រាវសេដ្ឋកិច្ចពីររូបចាត់ទុកថា ជារឿងល្អដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាពេលថ្មីៗនេះ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបង្វែប្រាក់សន្សំដែលទុកនៅក្នុងផ្ទះ យកទៅដាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់។ អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោក ង៉ែត ជូ មើលឃើញថា មិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប្រាស់សន្សំទុកនៅធនាគារឬមីក្រូហិរញ្ញវត្ថុបានរួមចំណែកកាត់បន្ថយបញ្ហាអតិផរណាផងដែរ។ លោកបន្ថែមថា«វាល្អសម្រាប់សេដ្ឋកិច្ចទាំងអស់គ្នា។បើកាលណាគាត់ទុកចោលនៅផ្ទះហានិភ័យអាចបាត់បង់ងាយកើតមាន ហើយបើទុកនៅផ្ទះមិនបានយកប្រាក់ហ្នឹងទៅជួយជំរុញកំណើនសេដ្ឋកិច្ចដើម្បីយកទៅប្រើប្រាស់ឱ្យលទ្ធភាពទេ។ ម្យ៉ាងទៀតតម្លៃប្រាក់អាចធ្លាក់ចុះដោយសារអតិផរណាបើទុកនៅផ្ទះ តែទុកនៅធនាគារបានការប្រាក់ដើម្បីទប់ទល់អតិផរណា ឧទាហរណ៍ថា អតិផរណាកំពុងតែជួបប្រទះ៤ភាគរយ តែបើគាត់បានការប្រាក់៦ភាគរយឃើញថា ចំណេញ»។ លោក ង៉ែត ជូ ក៏បានជំរុញឱ្យពលរដ្ឋជឿជាក់ជាមួយប្រព័ន្ធធនាគារព្រោះប្រព័ន្ធធនាគារមានប្រព័ន្ធត្រួតពិនិត្យតាមដានពីនិយ័តករនៃធនាគារជាតិកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍ ទទួលស្គាល់ថា បើកាលណាពលរដ្ឋប្រើប្រាស់សន្សំទុកនៅធនាគារឬមីក្រូហិរញ្ញវត្ថុពិតជាចំណេញដល់សេដ្ឋកិច្ចជាតិ ធ្វើឱ្យពលរដ្ឋកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន។ លោកនិយាយថា«បើលុយមាននៅក្នុងដៃពលរដ្ឋអាចចំណាយលើភាពមិនចាំបាច់មួយចំនួនដែលធ្វើឱ្យគាត់មិនមានជាទ្រព្យសម្បត្តិ ហើយនៅក្នុងទ្រឹស្ដីសេដ្ឋកិច្ចសន្សំស្មើនឹងការវិនិយោគ។ អ៊ីចឹងនៅពេលដែលពលរដ្ឋសន្សំប្រាក់សន្សំរបស់គាត់នឹងយកទៅឱ្យគេវិនិយោគបន្ត»។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងនៅថ្ងៃទី១២ខែតុលានេះថា ការអំពាវនាវយ៉ាងដូច្នេះមិនមែនន័យថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា ខ្វះសាច់ប្រាក់ក្នុងការធ្វើប្រតិបត្តិការទេ ព្រោះកម្ពុជានៅតែជាទិសដៅទាក់ទាញការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ។ លោកបន្ថែមថា៖«ផ្ទុយមកវិញការអំពាវនាវរបស់យើងធ្វើឡើង ដោយសារមើលឃើញថា ការកើនឡើងនូវអត្រាការប្រាក់សកល ធ្វើឱ្យប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង។ អ៊ីចឹងបានយើងបង្កើនអត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ ជាក់ស្ដែងការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណានៅសហរដ្ឋអាមេរិក ។ដូចយើងដឹងស្រាប់ហើយថា ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ…
-
ក្រសួងពាណិជ្ជកម្មជូនដំណឹង៖តម្លៃប្រេងសាំងធម្មតានៅដដែល ចំណែកតម្លៃប្រេងម៉ាស៊ូតឡើង៤៥០រៀល
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២នេះក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីតម្លៃលក់រាយប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូតសម្រាប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់អនុវត្តចាប់ពីថ្ងៃទី១១ដល់ ថ្ងៃទី២០ខែតុលាឆ្នាំ២០២២។ តាមរយៈការសេចក្តីជូនដំណឹងបានបង្ហាញថាតម្លៃប្រេងសាំងធម្មតារក្សាតម្លៃដដែល តែតម្លៃប្រេងម៉ាស៊ូតបានឡើងចំនួន៤៥០រៀល ក្នុង មួយលីត្រ។ សេចក្តីជូនដំណឹងបញ្ជាក់ថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅ តាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ គឺប្រេងសាំងធម្មតា តម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិងប្រេងម៉ាស៊ូតតម្លៃ៥.១៥០ រៀល ក្នុងមួយលីត្រ។ សូមបញ្ជាក់ថាតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា កន្លងទៅ គឺប្រេងសាំងធម្មតាតម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូតតម្លៃ ៤.៧០០ រៀលក្នុងមួយលីត្រ៕ដោយ៖ទីណា
-
រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជានាំចេញស្រូវ និងអង្ករទទួលបានចំណូល ៨៥០លានដុល្លារ
ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករទទួលចំណូលជិត ៨៥០លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាស កើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩,៣២៥តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០លានដុល្លារ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩,៣២៥តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមានសាធារណៈរដ្ឋប្រជាមានិតចិន ៤៤.០៩% បារាំង ១៤.៨៣% ម៉ាឡេស៊ី ៥.៥៨% ហូឡង់ ៤.៦៥% អ៊ីតាលី ២.៦៥% ហ្កាប៊ុង២.៦៣% ព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងអាល្លឺម៉ង់ ២.០៨%។ ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧,៤៨១តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨,៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ…
-
អាជ្ញាធរនៅខេត្តបន្ទាយមានជ័យលើកទឹកចិត្តវិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស
បន្ទាយមានជ័យ៖ អាជ្ញាធរ មានសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានកោតសរសើរលើកទឹកចិត្តវិស័យឯកជននានា រួមទាំងសាលាអន្តរជាតិស្មាតវើលនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋាននានាក្នុងខេត្ត ។ លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យថ្លៃងដូចខាងលើកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២២ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ប័ណ្ណសរសើរ វិញ្ញាបនបត្រឆ្លងភូមិសិក្សា ជូនដល់សិស្សានុសិស្សលទ្ធផលឆ្នើម របស់សាលាអន្តរជាតិស្មាតវើលដ៍(International Smart World School) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទាំងកម្មវិធីសិក្សាជាតិនិងអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដែល បានរៀបចំដោយសាលានេះនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះ សិស្សាសិស្សចាត់តាំងកម្មវិធីបានប្រកាសហេតុនិងកម្មវិធីនានាដូចជាការគោរពទង់ជាតិ ការស្មឹងស្មាធគោរពគុណមាតាបិតា ការសម្តែងកាយវិការប្រធានបទ “កូនមានតឿ”.របាំសារ៉ាវ៉ាន់ ការសម្តែងរឿងខ្លី”ការភ្ញាក់រលឹក “ជាដើម ។ លោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្មាតវើលក្រុងសិរីសោភ័ណ បានបានលើកឡើងថា : ពិធីនេះ បង្ហាញពីនិមិត្តរូបលទ្ធផលនៃការបណ្តុះបណ្តាលដែលជាបេសសកកម្មរបស់សាលា និងក៏ជាបំណងប្រាថ្នារបស់អាណាព្យាបាលឬមាតាបីតាសិស្សដុចដែលន័យថា “កូនៗជាទីស្រឡាញ់ស្មើកែវភ្នែកមិនបានផ្តល់អំណោយមាសប្រាក់ ឡានទំនើប ឬបាច់ផ្កាដល់ឪពុលម្តាយ ឬអាណាព្យាបាលទេ ប៉ុន្តែកូនៗបានទទួលវិញ្ញាបនប័ត្រឆ្លងភូមិសិក្សា វិញ្ញាបនប័ត្រផ្សេងៗ ប័ណ្ណសរសើរនូវស្នាដៃឆ្នើម ” ។ ហើយជាសំណាងផងដែរដែលបានកើត រស់នៅនិងបានរៀនសូត្រក្នុងសម័យតេជោសែននេះ ។…
-
សហគមន៍ក្នុងតំបន់អាទិភាពនៃគម្រោងទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ រំពឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន
ភ្នំពេញ៖គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ខ្នាតតូច គឺជាគម្រោងរបស់ក្រសួងបរិស្ថានដែលគ្រោងនឹងធ្វើឡើងលើផ្ទៃដីទំហំ ១០ហិកតា នៅលើតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ។ ការលេចរូបរាងឡើងនៃគម្រោងមួយនេះ ជាការផ្ដោត សំខាន់លើការលើកស្ទួយជីវភាពប្រជាសហគមន៍និងការរក្សាឱ្យបាននូវធនធានធម្មជាតិនៅតាមតំបន់សហគមន៍អេកូទេសចរណ៍។ ជាការឆ្លើយតបទៅនឹងគម្រោងខាងលើ ក្រសួងបានជ្រើសរើសតំបន់ អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ ចេញពីតំបន់ ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីអនុវត្តន៍គម្រោង «ទេសចរណ៍ ផ្សារភ្ជាប់ធម្មជាតិ»។ ក្នុងនោះសហគមន៍ចំនួនពីរទីតាំងខុសគ្នាដែលស្ថិតក្រោមគម្រោងបានបង្ហាញនូវការសាទរនិងដាក់ក្តីរំពឹងខ្ពស់លើការទទួលបានភ្ញៀវទេសចរបន្ថែមទៀត។ សហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅក្នុងតំបន់ឧទ្យាន ជាតិ ព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននៃខេត្តសៀមរាបជាសហគមន៍មួយ ដែលមានប្រាសាទបុរាណនិងព្រៃភ្នំជាចំណុចទាក់ទាញទេសចរនិងដែលទទួលបានភ្ញៀវច្រើនសន្ធឹកកាលពីអំឡុងពេលផ្ទុះការរាលដាលជំងឺកូវីដ១៩។ រីឯមូលហេតុចម្បងនោះក៏ដោយសារតែ កាលណោះ មនុស្សទទួលបម្រាមលើការប្រមូលផ្ដុំគ្នា ដូច្នេះហើយពួកគេមិន អាច ធ្វើដំណើរទៅកម្សាន្ដទៅតាមរមណីយដ្ឋានដូចមុនឡើយ។ផ្អែកលើ ហេតុផលនេះបានទាញទំនោរ ប្រជាជនឱ្យងាកទៅដើរកម្សាន្ដតាមព្រៃភ្នំវិញម្ដង។ លោក ធី ថេន អនុប្រធានភូមិ និងជាគណៈកម្មការសហគមន៍ព្រៃ ធំ អន្លង់ធំ បានឱ្យដឹងថា៖ «ក្នុងរដូវបុណ្យទាន សហគមន៍អេកូ ទេសចរណ៍ យើងអាចទទួលបានភ្ញៀវរហូតទៅដល់ពីរ ពាន់នាក់ ឯណោះ នោះក៏ដោយសារតែសហគមន៍យើងមានភាព ទាក់ទាញ ច្រើន»។លោកបន្តថា៖ «ដោយសារតែចំណូលពីការចូលមក ទស្សនា នៃទេសចរក្នុងស្រុកនេះ…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅផ្សាររុងរឿង ពលរដ្ឋលើកឡើងពីកង្វល់មួយចំនួនជុំវិញជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចង់ឱ្យមានដំណោះស្រាយ
ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងផ្សាររុងរឿង(OCIC)សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី០៦តុលានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជម្រុញអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងនិងគ្រឿងញៀនជាដើម ។ វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃ្លាំង ហួតអភិបាលរងរាជធានី តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន មានទាំងបញ្ហាការឡើងថ្លៃសំរាមពី ៤០០០រៀលមក ១ម៉ឺនរៀល ការសុំតបណ្តាញទឹកស្អាតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជម្រុញអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងនិងគ្រឿងញៀននិងសូមជួយដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួននៅក្នុងខណ្ឌជ្រោយចង្វា។ ប្រជាពលរដ្ឋបានលើកឡើងថា៖ ចំពោះចំណាត់ការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញលើការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងពេញទំហឹងនិងជំរុញឱ្យបន្តបង្ក្រាបទទួលបានជោគជ័យបន្ថែមទៀត។ លោក ឃ្លាំង ហួត អភិបាលរងរាជធានី បានមានប្រសាសន៍ថា៖ ជុំវិញបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនបានព្រងើយកន្តើយឡើយ គឺបានដោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ រួមទាំងចំណាត់ការបន្ទាន់ និងការដាក់ផែនការដើម្បីរំដោះការលិចលង់នេះ។ លោកបញ្ជាក់ផងដែរថា៖ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន ១៣នាក់ស្មើនឹង…
-
ថៃសន្យាជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ បន្ថែមទៀត
ភ្នំពេញ៖ ថៃសន្យាជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យមានគុណភាព កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក ។ ការសន្យាបែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ និងថ្លែងអណរគុណដល់ប្រតិភូក្រសួងឧត្តមសិក្សា វិទ្យាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត (MHESI) ដែលបានមកធ្វើទស្សនកិច្ចសាជាថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ដល់ MHESI ដែលនឹងផ្តល់អាហាររូបករណ៍ជាក់លាក់ ដល់មន្ត្រី គ្រូបច្ចេកទេស និងនិស្សិតនៅតាមគ្រឹស្ថានអប់រំបណ្តុះបណ្តាល TVET របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Anek…