Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ពន្ធដារកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់អ្នកបង់ពន្ធ

    ពន្ធដារកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់អ្នកបង់ពន្ធ

    ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ថ្លែងថា ការកែតម្រូវលិខិតប្រកាសពន្ធ តាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់សហគ្រាសជាប់ពន្ធ។ សហគ្រាសងាយស្រួលក្នុងការគណនា ដោយស្វ័យប្រវត្តិ នូវទឹកប្រាក់លម្អៀងត្រូវបង់ ហើយអ្នកជាប់ពន្ធ អាចតាមដានស្ថានភាព នៃការស្នើសុំ ដោយមិនចាំបាច់ មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីតាមដាននោះទេ។ សេចក្តីព្រាង នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ នឹងដាក់ឱ្យអនុវត្តសម្រាប់អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ដើម្បីកែតម្រូវលិខិតប្រកាសនេះ ប្រកបដោយប្រសិទ្ធភាព អាចគ្រប់គ្រងបាន និងធានាបាននូវការប្រមូលចំណូលពន្ធប្រកបដោយចីរភាព។ អគ្គនាយកពន្ធដារ រំពឹងទុកថា ចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់១១៥% ឬលើសពីនេះ ធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ យន្តការ Cross Check បានរកឃើញនិងបានចាត់វិធានការ ពន្ធដារជាបន្តបន្ទាប់ ចំពោះសហគ្រាសមួយចំនួន ដែលបានកាត់កងឥណទានអាករលើតម្លៃបន្ថែមមិនបានត្រឹមត្រូវ ហើយ E-Tax Service បានផ្តល់សេវាគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី នានាតាមប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ៕

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកាន់តែខ្លាំង

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកាន់តែខ្លាំង

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅដើមខែក្រោយ ពោលគឺនៅដើមខែធ្នូ ខាងមុខនេះ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំហំពាណិជ្ជកម្ម និងពង្រីកការវិនិយោគរវាងកម្ពុជា និងកូរ៉េកាន់តែខ្លាំង។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។ លោក បន្តថា កិច្ចព្រមព្រៀងនេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ មិនតែប៉ុណ្ណោះ លោកថា នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបានបើកទីផ្សារចំនួន ៨៩,០៩ភាគរយ នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥,០៣ភាគរយ នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមានចំនួន ៩២,៣៧ភាគរយ នៃបន្ទាត់ពន្ធគយសរុប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ក្រោយកិច្ចព្រមព្រៀង CKFTA បានចូលជាធរមាននាពេលខាងមុខនេះ…

  • បច្ចុប្បន្ន ខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ចំនួន ១៩៩ក្រុមហ៊ុន

    បច្ចុប្បន្ន ខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ចំនួន ១៩៩ក្រុមហ៊ុន

    ព្រះសីហនុ៖ គម្រោងវិនិយោគរបស់ក្រុមហ៊ុនសមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុមហ៊ុនគិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ថ្លែងក្នុងជំនួបជាមួយ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីសនៅថ្ងៃទី ២៤ ខែវិច្ឆិកាថា ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សាភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន៤១គម្រោងនិង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោងនិងអនុវត្តនីតិវិធីច្បាប់។ លោកបន្តថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។ លោកអភិបាលរងខេត្តបានធ្វើការណែនាំឱ្យក្រុមហ៊ុនធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានឱ្យក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ ក្រុមហ៊ុន Doppelmayr…

  • ក្រុមហ៊ុនជីប ម៉ុង លែន ប្រកាសបើកលក់វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ជាផ្លូវការនៅថ្ងៃ២៥ ខែវិច្ឆិកានេះ

    ក្រុមហ៊ុនជីប ម៉ុង លែន ប្រកាសបើកលក់វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ជាផ្លូវការនៅថ្ងៃ២៥ ខែវិច្ឆិកានេះ

    ភ្នំពេញ ៖ ក្រុមហ៊ុនជីប ម៉ុង លែន ប្រកាសបើកលក់ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ ជាផ្លូវការនៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។ ថ្លែងក្នុងសន្និសីទព័ត៌មាននារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ពីការប្រកាសបើកលក់ជាផ្លូវការវីឡាដ៏ប្រណីតចុងក្រោយគេបង្អស់គឺ «វីឡា ឃីង ម៉េនន័រ» លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាពថ្លៃថ្នូរ និងសុខដុមរមនា។ រាល់ផ្នែកស្ថាបត្យកម្ម ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានកំពស់ ៣ ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប ផ្ដល់ជូនប្រណីតភាពស្រស់ស្អាតគ្រប់សម័យកាល…

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមរាជធានីខេត្ត

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមរាជធានីខេត្ត

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម អំពីការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅខេត្តព្រះសីហនុ។ ឯកឧត្តម យ៉េត វីណែល មានប្រសាសន៍ថា អនុលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមរាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈមនានាដើម្បីពាំនាំជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។ ចំណុចសំខាន់ៗមួយចំនួន ត្រូវបានផ្តោតយកចិត្តទុកដាកនិហស្វែងយល់ពីបញ្ហាប្រឈមក្នុងការកែទម្រង់សាធារណៈជូនស្ថាប័នរាជធានី ខេត្ត រួមមាន ៖១.ការប្រមូលចំណូលសារពើពន្ធ២.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណកម្មសិទ្ធ៣.ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ៤.ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ៥.ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុងការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត៦.ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្តថវិកា។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្របពេលកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកចំណេះជំនាញ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែល្អប្រសើរ…

  • អ្នកសេដ្ឋកិច្ច៖ ការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ នឹងអាចធ្វើឱ្យការដាំដំណាំនេះមានការថមថយ

    អ្នកសេដ្ឋកិច្ច៖ ការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ នឹងអាចធ្វើឱ្យការដាំដំណាំនេះមានការថមថយ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា បានចេញនូវរបាយការណ៍ស្តីពី សភាពការ​ណ៍​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា និងទិសដៅអនុវត្តបន្ត ដែលក្នុងរបាយការណ៍ជាង១០ទំព័រនោះ ក៏បាន​លើកឡើង​ផងដែរនូវស្ថានភាព​​ដំណាំកៅស៊ូ ដែលជារួមគឺតម្លៃជ័រកៅស៊ូមានការធ្លាក់ចុះ។ បើតាមរបាយការណ៍ដដែលនេះ​បានបញ្ជាក់ថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែកញ្ញា គឺ ១ ៣១១ដុល្លារ/តោន បានថយចុះចំនួន ១២១ដុល្លារក្នុងមួយតោន ដែលស្មើនឹង៨,៤៥ភាគរយ ធៀបនឹងខែមុន និងបានថយចុះចំនួន ៣១៨ដុល្លារក្នុងមួយតោន ស្មើនឹង២០ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ២០២១។ ការណ៍នេះបានបង្កជាការព្រួយបារម្ភជាខ្លាំងទៅដល់វិស័យដំណាំកៅស៊ូទាំងមូល ជាពិសេសនោះគឺការថមថយនៃសក​ម្មភាពដាំដុះដំណាំកៅស៊ូនៅឆ្នាំក្រោយ។ លោក​ លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពទីផ្សារជ័រកៅស៊ូនេះ ដោយលោកបញ្ជាក់ថា ចង់មិនចង់វានឹងប៉ះពាល់ទៅដល់ផលិតកម្មជ័រកៅស៊ូទាំងមូលតែម្ដង។ លោក​ លឹម ហេង បានមានប្រសាសន៍ថា ៖ «នៅពេលដែលតម្លៃជ័រកៅស៊ូធ្លាក់ចុះបែបនេះ កម្លាំងពលកម្មចៀរជ័រក៏ត្រូវបានបន្ថយដែរ បើមិនដូច្នោះម្ចាស់ចំការកៅស៊ូនឹងខាងបង់។ ​បើកម្លាំងពលកម្មចៀរជ័រត្រូវបានកាត់បន្ថយ ទិន្នផលជ័រដែលប្រមូលបាននឹងថមថយទៅដូចគ្នា ហើយការនាំចេញក៏ច្បាស់ជាត្រូវធ្លាក់ចុះផងដែរ»។ លោកក៏បាន​សង្កត់ធ្ងន់ដែរថា បើនៅតែបែបនេះ ការដាំដុះដំណាំកៅស៊ូថ្មីៗ និងត្រូវបានកាត់បន្ថយ ហើយចំការកៅស៊ូមួយចំនួនដែលត្រូវចៀរជ័របាន ក៏សុខចិត្តទុកចោលរង់ចាំទីផ្សារប្រែប្រួលវិញមិនខាន។…

  • ម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិរំពឹងខ្ពស់ពី ព្រឹត្តិការណ៍ ពិព័រណ៍សំណង់ និងឧស្សាហកម្ម

    ម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិរំពឹងខ្ពស់ពី ព្រឹត្តិការណ៍ ពិព័រណ៍សំណង់ និងឧស្សាហកម្ម

    ភ្នំពេញ៖ពិព័រណ៍សំណង់ឮនិងឧស្សាហកម្ម ហៅ កាត់ថា CAMBUILD 2022 ដែលជាពិព័រណ៍ អន្តរជាតិលើកទី១០ បានដំណើការឡើងវិញ បន្ទាប់ ពីការស្រាកស្រាន្ដនៃជំងឺកូវីដ១៩។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជាលើផ្នែកសំណង់។ ព្រឹត្តិការណ៍នេះផងដែរ ទទួលបានការ ចូល រួមពីក្រុមហ៊ុន និងម៉ាកយីហោល្បីៗជាង ៣០០ ដែលមកពីបណ្ដាប្រទេសដូចជា ប្រទេសចិន ឥណ្ឌា សិង្ហបុរី អ៊ីតាលី ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងកូរ៉េ និងប្រទេសវៀតណាម។ នេះជាឱកាសដ៏សមស្របមួយសម្រាប់ម៉ាកផលិតផលទាំងឡាយក្នុងការផ្សព្វផ្សាយបន្ថែម ក៏ដូចជា ពង្រីកអាជីរវកម្មរបស់ពួកគេនៅក្នុងទីផ្សារកម្ពុជា។ ដោយឡែក នៅថ្ងៃទី២នៃពិព័រណ៍ ឃើញថាមាន ការ ចូលរួមជាបន្តបន្ទាប់ពីសំណាក់អតិថិជន ក៏ដូចជាម្ចាស់អាជីវកម្មដែលត្រូវការស្វែងរកដៃគូរសហការ។ វត្តមានដ៏កុះករនៃអ្នកចូលរួមនេះ បានជំរុញឱ្យម្ចាស់អាជីវកម្មដែលចូលរួមតាំងផលិតផលក្នុងពិព័រណ៍ ហ៊ានរំពឹងខ្ពស់ចំពោះលទ្ធភាពនៃ កា រពង្រីកអាជីវកម្មរបស់ខ្លួន។ ម្ចាស់អាជីវកម្មមួយរូបដែលមានស្តង់នៅខាងចុងនៃមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ បានរៀបរាប់ ទាំងញញឹមញញែម ក្រោយពីមានអ្នកចូលរួមជា ច្រើន បានមកសួរណែនាំស្តង់របស់ខ្លួន ព្រមទាំង បានចែកខិតប័ណ្ណអស់ប្រមាណជាង ២០០ សន្លឹក។ម្ចាស់អាជីវកម្មដែលផ្គត់ផ្គង់ទឹកស្អាតគឺលោក ពិន ចំណាន បានបន្តរៀបរាប់ទៀតថា៖ «នេះជាលើក…

  • ក្រសួង​អប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រ៨០នាក់ឱ្យស្នាក់នៅអន្តេវាសិកនិស្សិតនារីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្រាប់ឆ្នាំទី១

    ក្រសួង​អប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រ៨០នាក់ឱ្យស្នាក់នៅអន្តេវាសិកនិស្សិតនារីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្រាប់ឆ្នាំទី១

    ភ្នំពេញ៖ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បានប្រកាសជ្រើសរើសនិស្សិត​នារីក្រី​ក្រដែលកំពុង​តែ​សិក្សាតាម​រូបភាព​​​អាហារូបករណ៍​ ឬ បង់ថ្លៃ​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ មកស្នាក់នៅមជ្ឈ​​មណ្ឌល​អន្តេ​វាសិក​និស្សិត​នារីនៅ​វិទ្យាស្ថាន​​បច្ចេក​វិទ្យា​​កម្ពុជារហូត​ដល់ចំនួន​ ៨០នាក់។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា បាន​​បញ្ជាក់តាមរយៈ​សេចក្តីជូនដំណឹងចុះថ្ងៃទី​១៥ ខែវិច្ឆិកា ដោយក្រសួងធ្វើការ​​​​ជ្រើសរើស​និសិ្សតនារី​ឆ្នាំ​ទី​១ ​​ដែលមានជីវភាពក្រីក្រ​​មកស្នាក់នៅ​ក្នុង​អន្តេវាសិកនិស្សិត​នារីនេះ​ ចាប់​ពី​ថ្ងៃជូនដំណឹង​រហូតដល់ថ្ងៃទី​២០ខែមករា​ឆ្នាំ២០២៣ ខាងមុខ។ លោក​បាន​លើកឡើងថា លក្ខខណ្ឌ​ជ្រើសរើស​និស្សិតនារីនេះគឺ​​ពួកគេជានិស្សិត​នារីក្រី​ក្រ​​អាហារូបករណ៍​ឬបង់ថ្លៃ​ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​​ក៏​ជា​និស្សិត​នារី​ក្រីក្រ និង​និស្សិតនារីពិការ​​មក​ពី​ខេត្ត​​នានា​ផងដែរ។ បណ្ឌិត ហង់ជួន ណារ៉ុន បាន​ឱ្យ​ដឹងទៀតថា៖ «​​​និស្សិត​ក្រីក្រនិងពិការដែលមកពីខេត្ត ត្រូវមាន​លិខិត​បញ្ជាក់​ពី​មេភូមិ និងមេឃុំ ហើយ​​បេក្ខនារីទាំងនោះ​ត្រូវ​នៅ​លីវ​ មាន​វិន័យ​និង​សីលធម៌​ល្អ​​ផងដែរ»។​ តាមសេចក្តី​ជូនដំណឹង បេក្ខជន​ត្រូវ​យកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថាន​ឧត្តមសិក្សា​របស់ខ្លួន ចាប់​ពី​ថ្ងៃផ្សាយ​ដំណឹង​នេះរហូតដល់ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ ហើយកាលបរិច្ឆេទ​ប្រកាសលទ្ធផលនឹងមានបិទ​ផ្សាយ​នៅមជ្ឈមណ្ឌល​អន្តេវាសិកនិស្សិត​នារី និង​គេហទំព័រ​ផ្លូវការក្រសួង​ ក្រោយ​ពីការសម្រេច​របស់គណៈ​កម្មការ​ជ្រើសរើស​របស់​ក្រសួង​អប់រំ យុវជន និងកីឡា នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២៣។​ ​​​ទាក់ទងនឹងការ​ជ្រើសរើស​និស្សិតក្រីក្រមកស្នាក់នៅ​អន្តេវាសិកនិស្សិតនេះ លោកស្រី ចាន់ រ៉ាមី នាយិកា​អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បាន​ប្រាប់ឱ្យដឹងនៅថ្ងៃទី​១៧ ខែវិច្ឆិកាថា ជាការល្អដែល​ក្រសួងអប់រំ យុវជន…

  • តម្លៃស្រូវ ១គីឡូក្រាម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) នៅបន្ទាយមានជ័យ

    តម្លៃស្រូវ ១គីឡូក្រាម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) នៅបន្ទាយមានជ័យ

    បន្ទាយមានជ័យ ៖ តម្លៃស្រូវ ១គីឡូក្រោម មិនក្រោម ១,០៤០រៀល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១(ស្រូវសើម) នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ ប្រាប់នៅកន្លែងប្រមូលផ្តុំទិញស្រូវ(ដែលរៀបចំដោយក្រុមការងារចម្រុះ នៅក្នុងឃុំ ស្រុក នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោកអភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។ ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា…

  • ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ីហ្ស៊ី មហាសេដ្ឋីវិទ្យាសាស្រ្តជួបគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ

    ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ីហ្ស៊ី មហាសេដ្ឋីវិទ្យាសាស្រ្តជួបគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ

    ឥណ្ឌូណេស៊ី៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានជួបពិភាក្សាការងារជាមួយលោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ (Changpeng “CZ” Zhao) នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Binance (បៃណាណ) នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងជំនូបពិភាក្សាអ្នកឧកញ៉ា គិត ម៉េង និងលោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ បានពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកបច្ចេកវិទ្យាថ្មី និងជួយផ្នែកធនធានមនុស្សនៅកម្ពុជាស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ។ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនបៃណិន របស់លោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ក៏បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3។…