Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបាន ៥.៩ពាន់លានដុល្លារ កើនឡើង ១៩.៧% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២

    ទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបាន ៥.៩ពាន់លានដុល្លារ កើនឡើង ១៩.៧% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២

    ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ មានទំហំជាង ២៧ពាន់លានដុល្លារ កើនឡើង ២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លែងក្នុងពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៣ និងពិធីជប់លៀងមិត្តភាព ដែលរៀបចំដោយសភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅសណ្ឋាគារហួង សាន រាជធានីភ្នំពេញ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ពិធីជប់លៀងមិត្តភាពដ៏មហោឡារិកនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់សភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា ហើយក៏ជាឱកាសដ៏ល្អមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយមិត្តភក្តិនៅកម្ពុជារបស់យើង។ ឯកឧត្តមបន្តថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន នឹងមិនអាចឈានមកទល់ពេលនេះបានទេ ប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអ្នកទាំងអស់គ្នា និងពីគ្រប់វិស័យនៃសង្គមចិន។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍន៍ទាំងកម្ពុជា និងចិន។ ឯកឧត្តមបន្ថែមថា ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ យើងកំពុងធ្វើការរួមគ្នាដើម្បីកសាងវេទិកានៃការតភ្ជាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសហប្រតិបត្តិការ។ ការខំប្រឹងរួមគ្នារបស់យើងទាំងអស់នេះ បានរួចំណែកដល់ការរីកចម្រើននៅក្នុងប្រទេសរបស់យើង និងការអភិវឌ្ឍន៍ទូទាំងតំបន់ ជាពិសេស នឹងបន្តធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច កែលម្អសុខុមាលភាពរបស់ប្រជាជន រក្សាភាពស្អិតរមួតក្នុង សង្គម និងការលើកកម្ពស់ពាណិជ្ជកម្មសេរី។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ…

  • ប្រធានក្រុមប្រឹក្សាភិបាល ៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ,ការរីកចម្រើនកាន់តែលឿន

    ប្រធានក្រុមប្រឹក្សាភិបាល ៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ,ការរីកចម្រើនកាន់តែលឿន

    ភ្នំពេញ៖ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានមានប្រសាសន៍ថា រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានឈានដល់ទីបញ្ចប់ហើយ ។យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់តែលឿននិងពង្រីកការហោះហើរបន្ថែម។ឯកឧត្តមបានលើកឡើងដូច្នេះនៅក្នុងកម្មវិធីជួបជុំបុគ្គលិកនិងដៃគូអាជីវកម្មទាំងរដ្ឋនិងឯកជននិងផ្សព្វផ្សាយផែនការអាជីវកម្ម ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែនៅថ្ងៃនេះ។ មានប្រសាសន៍ទៅកាន់អង្គពិធីឯកឧត្តម តឹករ៉េត សំរេច បានរំលឹកថា ជំងឺកូវីដ-១៩​បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនិងឧស្សាហកម្មអាកាសចរណ៍ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមានការលំបាកក្នុងការធ្វើប្រតិបត្តិការហោះហើរនិងខ្លះត្រូវបានក្ស័យធនផងដែរ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ អាចរក្សាបាននូវប្រតិបត្តិការហោះហើរ និងបានពង្រីកការ​ហោះ​ហើរបន្ថែម ជាពិសេសទទួលបានជោគជ័យបំផុតសម្រាប់ការហោះហើរពីភ្នំពេញទៅកាន់ក្រុងហូជីមិញប្រទេសវៀតណាម និងភ្នំពេញ ទៅកាន់ក្វាងចូវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកការផ្តល់សេវាកម្មដឹកទំនិញ​​បន្ថែមទៀតរួមមាន សម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យជាដើម។ ឯកឧត្តមបានបញ្ជាក់ដោយសុទិដ្ឋិនិយមថា៖“រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែររបស់យើងបានឈានដល់ទីបញ្ចប់ហើយ។យើងកំពុង​តែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់ តែលឿន និងពង្រីកការហោះហើរបន្ថែមដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក”។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបន្តថាក្រោយជំងឺកូវីដ១៩ក្រុមហ៊ុនអាកាស​ចរណ៍ជាតិកម្ពុជាអង្គរអ៊ែរគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋនិងឯកជន។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ…

  • អ្នកវិភាគសង្គមនិងអ្នកជំនាញប្រវត្តិសាស្ដ្រ៖ ការសាង សង់ ស្ពានពីភ្នំពេញឆ្លងកាត់ទៅខេត្តកណ្ដាលបង្ហាញពីភាពរីកចម្រើន

    អ្នកវិភាគសង្គមនិងអ្នកជំនាញប្រវត្តិសាស្ដ្រ៖ ការសាង សង់ ស្ពានពីភ្នំពេញឆ្លងកាត់ទៅខេត្តកណ្ដាលបង្ហាញពីភាពរីកចម្រើន

    ភ្នំពេញ៖ អ្នកវិភាគសង្គមនិងអ្នកជំនាញប្រវត្តិសាស្ដ្រមើល ឃើញ ថាការសាងសង់ស្ពានពីរាជធានីភ្នំពេញឆ្លងកាត់ទៅខេត្តកណ្ដាល វាជាសញ្ញាបង្ហាញពីភាពរីកចម្រើននៃប្រទេសកម្ពុជា។ លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានលើក ឡើងថាបើប្រៀបធៀបទៅនឹងអតីតកាលនិងបច្ចុប្បន្ននេះ គឺ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ហើយលោកមានជំ នឿ ថា ការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ ឬជាស្ពានដែល តភ្ជាប់រវាងរាជធានីភ្នំពេញទៅខេត្តកណ្តាលនេះ គឺជាស្ពាន មួយដែលអាចសម្រួលចរាចរណ៍ក្នុងទីក្រុង ហើយក៏ធ្វើឱ្យ សម្ព័ន្ធភាពទីក្រុងភ្នំពេញកាន់តែមានភាពប្រសើរឡើង។ លោកបានបន្តថា ក្រៅពីនេះ ស្ពាននេះនឹងជួយជំរុញដល់ ការ រីកលូតលាស់ដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាខាងមុខផងដែរ ពីព្រោះបើកាលណាប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកើនឡើង នោះវាជួយដល់សេដ្ឋកិច្ចជាតិអាចលូតលាស់ ទៅមុខបាន។ លោកបញ្ជាក់ថា អ្វីដែលជាក្ដីកង្វល់ គឺថវិកាដែលបាន មក សម្រាប់ការសាងសង់ស្ពាននេះ គឺវាបានពីកម្ចីថវិកា ក្រៅ ប្រទេស។ ទាក់ទងរឿងនេះ លោក សំបូរ ម៉ាណារ៉ា អ្នកជំនាញផ្នែក ប្រវត្តិសាស្ត្រ ក៏បានប្រាប់ឱ្យដឹងដែរថា ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ពីភ្នំពេញ ទៅខេត្តកណ្ដាលនេះ គឺជាការអភិវឌ្ឍលើកដំបូងក្នុងរាជធានីភ្នំពេញ ពីព្រោះ ប្រជាជននៅក្នុងរាជធានីភ្នំពេញមានការកើនឡើងច្រើន។ លោកថា ទំហំនៃការកើនឡើងនេះគឺត្រូវការពង្រីកទីក្រុង ដូច្នេះត្រូវការទីក្រុងដូចល្វាឯមពីព្រោះទីក្រុងដូចល្វាឯមជាទីក្រុងមួយដែលរំដោះកម្លាំង ឬមនុស្សចេញពីភ្នំពេញទៅនៅ…

  • កម្ពុជា-អ៊ីតាលី ប្តេជ្ញាពង្រឹកការវិនិយោគ និងធុរកិច្ចបន្ថែម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះជាង៤០០លានដុល្លារនៅឆ្នាំនេះ

    កម្ពុជា-អ៊ីតាលី ប្តេជ្ញាពង្រឹកការវិនិយោគ និងធុរកិច្ចបន្ថែម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះជាង៤០០លានដុល្លារនៅឆ្នាំនេះ

    ភ្នំពេញ៖ ក្រោយមានកិច្ចពិភាក្សារួមគ្នារវាងក្រសួងពាណិជ្ជកម្ម ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ដែល ទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក លើ វឌ្ឍនភាព និងកាលានុវត្តភាពនៃក្របខណ្ឌកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរ បានប្រកាសប្តេជ្ញាពង្រឹក ទំនាក់ទំនងលើការវិនិយោគ និងធុរកិច្ចបន្ថែមទៀត ក្រោយ ទំហំពាណិជ្ជកម្មទ្វេភាគី បានស្ទុះដល់ជាង៤០០លាន ដុល្លារនៅឆ្នាំនេះ។ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សាពីពេលថ្មីៗនេះ កម្ពុជា-អ៊ីតាលី បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារសំខាន់នៃ ចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស ទាំងពីរ និងបានអរគុណអ៊ីតាលី ពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យ សំខាន់ៗជាច្រើន រួមមាន ការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ តាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប និងកម្មវិធី កូវ៉ាក់(COVAX) ផងដែរ។ ឯកឧត្តម កឹម ស៊ីថន បានថ្លែងបញ្ជាក់ថា ៖ «សកម្មភាពទាំងនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជា ក៏បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែជិតស្និទ្ធ…

  • វីតាលប្រគល់រង្វាន់ដល់គូស្វាមីភរិយាថ្មី ១២គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១

    វីតាលប្រគល់រង្វាន់ដល់គូស្វាមីភរិយាថ្មី ១២គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១

    ភ្នំពេញ៖ គូស្វាមីភរិយាថ្មី ១២គូដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១ បានមកទទួលយករង្វាន់ជាផ្លូវការហើយពីតំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលពិធីនេះ រៀបចំឡើងនៅរោងចក្រផលិតទឹកពិសាវីតាល់ ។ ថ្លែងក្នុងពិធីនេះ តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីរៀបមង្គលការ ។ តំណាងក្រុមហ៊ុនបន្តថា គូស្វាមីភរិយាថ្មីទាំង ១២គូនេះ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកផ្លូវការទឹកពិសាវីតាល់ ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង១២គូផងដែរ។ វីតាល់នឹងបន្តស្វែងរកគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់ធំ ក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” ជាបន្តបន្ទាប់រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ។ សូមបញ្ជាក់ផងដែរថា វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹកនៅកម្ពុជា៕ ដោយ៖ ទីណា

  • លោកស្រី ទ្រី ដាណាបើកសម្ពោធផលិតផលថ្មីបន្ថែម១ទៀត និងបង្ហាញមុខទូតសុច្ឆន្ទៈ (BA) ២រូប ដែលជាកំពូលតារាល្បីប្រចាំប្រទេសកម្ពុជា

    លោកស្រី ទ្រី ដាណាបើកសម្ពោធផលិតផលថ្មីបន្ថែម១ទៀត និងបង្ហាញមុខទូតសុច្ឆន្ទៈ (BA) ២រូប ដែលជាកំពូលតារាល្បីប្រចាំប្រទេសកម្ពុជា

    ភ្នំពេញ៖ កម្មវិធីដ៏ធំអស្ចារ្យមួយ របស់ក្រុមហ៊ុន ដាណាទ្រី នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ដែលជាកម្មវិធីបើកសម្ពោធផលិតផលឈុតព្យាបាលស្បែកមុខថ្មី និងបង្ហាញមុខកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជានិងតារាសម្តែង ចំនួន២រូប ជាទូតសុច្ឆន្ទៈ (BA) ក្រោមវត្តមាន លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី។ ក្នុងឧ៌កាសនោះដែរលោកស្រី ទ្រី ដាណា បញ្ជាក់ថា ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ ក្រុមហ៊ុនបានរីកចម្រើនជាលំដាប់ ដោយសារគ្រប់ផលិតផលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជន ទើបលោកស្រីបានសម្រេចយកផលិតផលថ្មី ដែលជាឈុតព្យាបាលមុខថ្មីមួយទៀតដែលតម្រូវតាមស្បែកមុខអ្នកប្រើប្រាស់ដោយក្នុងនោះ មានផលិតផល៣មុខ ក្នុងប្រអប់តែមួយ ជាប្រភេទឡេលាបពេលយប់ ឡេលាបពេលថ្ងៃ និងហ្វូមលាងមុខ។ លោកស្រី បានឲ្យដឹងទៀតថាផលិតផលទាំងអស់នេះ សុទ្ធតែឆ្លងកាត់ការពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីអ្នកជំនាញ និងទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា។ លោកស្រី បានបន្ថែមថា ដើម្បីអោយផលិតផលឲ្យកាន់តែល្បីល្បាញ នឹងមានទំនុកចិត្តខ្ពស់ពីអតិថិជន ក្រុមហ៊ុន ក៏បានសហការជាមួយតំណាងផ្សព្វផ្សាយដែលជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំកម្ពុជា គឺអ្នកនាង សុគន្ធ នីសា ជាទូតសុច្ឆន្ទៈ (BA) ផលិតផលឈុតព្យបាលមុខពណ៌មាស ឈ្មោះថា Meso Vit C…

  • ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    (ខេត្តព្រះសីហនុ) ៖ នៅរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជះ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិណែនាំដល់ពាណិជ្ជករដែលជាអ្នកចូលរួមតាំងពិព័រណ៏ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុខសុវត្តិភាព ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារអោយបានល្អ បូករួមទាំងការពង្រឹងសោភ័ណ និងការវិចខ្ចប់ផលិតផលអោយបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៏ផលិតផលជាម្ហូបអាហារខ្មែរ អោយមានការចាប់អារម្មណ៍កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀរជាតិ និងអន្តរជាតិ ដែលជាកំលាំងចលករ រួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៏មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីជំនាញ ក៏បានយកសំណាក់ជាគំរូផលិតផលម្ហូបអាហារមួយចំនួនក្នុងពិធីតាំងពិព័រណ៍នោះ យកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ធានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ…

  • ភ្ញៀវកក់បន្ទប់មានចំនួនច្រើន ត្រៀមចូលរួមពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ​

    ភ្ញៀវកក់បន្ទប់មានចំនួនច្រើន ត្រៀមចូលរួមពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ​

    ​ព្រះសីហនុ៖ គិតមកដល់ពេលនេះសេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀទៅលេងកម្សាន្តពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដែលចាប់ផ្តើម ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ ទោះជាយ៉ាងណា មិនទាន់ខ្វះកន្លែងស្នាក់នៅនៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបដល់ទៅជាង ៩ ០០០បន្ទប់ឯណោះ។​ លោក  គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០ភាគរយហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ។​​ លោកបន្ត ថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។​ បើតាមលោក  គឹម សេរីរដ្ឋ បញ្ជាក់ថា ៖ «សម្រាប់ចំនួនភ្ញៀវទេសចរ ដែលគ្រោងមកកម្សាន្ត នៅក្នុងឱកាសបុណ្យសមុទ្រ គិតមកដល់ពេលនេះ គឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បឹងកាឡូ ការកក់តង់ស្នាក់នៅ…

  • ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

    ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

    ភ្នំពេញ៖ ឈានមួយជំហានពីយុគសម័យកសិកម្ម និងមកយុគសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។ សម្រាប់កម្ពុជាវិញរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍន៍គោលនយោបាយកសិកម្ម ដើម្បីជំរុញកំណើនក្នុងវិស័យនេះឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវដ្តឧស្សាហកម្ម ៤.០ និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស។ តែទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅជាវិជ្ជមានទាំងអស់នេះបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងធនធានមនុស្សនេះដែរ ត្រូវបានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានលើកឡើងថា កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ ហើយ​ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។ លោកបន្តថា ជាចក្ខុវិស័យនាពេលអនាគត លោកចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់។ ហេតុនេះ ដើម្បីសម្រេចគោលដៅនេះ លោកថា ត្រូវ​មានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង ខណៈលោករំពឹងថា នៅប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយថែមទៀត។ ជាងនេះទៀត លោកថា នៅឆ្នាំខាងមុខនេះ គុណភាពសិក្សានឹងកាន់តែខ្ពស់ឡើង តាមរយៈការពង្រឹងបន្ថែ​មភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រងនិងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្មរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា៖ «ខ្ញុំសង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាពផងដែរ»។ ឯកឧត្តមបានបន្តថា…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI) ឆ្នាំ២០២២

    កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI) ឆ្នាំ២០២២

    ភ្នំពេញ៖ លោកជំទាវ Camille Dawson ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា YSEALI នៅតែជាកម្មវិធីចម្បងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការវិឌ្ឍន៍ក្នុងរយៈពេល១០ឆ្នាំកន្លងនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ខ្លាំង។ លោកស្រី Camille Dawson បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូល YSEALI ឆ្នាំ២០២២ ក្រោមប្រធានបទ “ការលើកម្ពស់សមត្ថភាពសេដ្ឋកិច្ច” ដោយមានការចូលរួមពីសិក្ខាមប្រមាណ ១៥០នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។ លោកជំទាវឧបការីរងបន្តថា សហរដ្ឋអាមេរិក និងប្រទេសអាស៊ាន មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីនានា ដែលផ្សាភ្ជាប់រវាងប្រជាជនអាស៊ាន និងអាមេរិក ជាពិសេសយុវជន។ YSEAL ជាបេះដូងនៃទំនាក់ទំនងនេះ។ លោកជំទាវបន្តថា យើងកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើងលើសសរស្តម្ភចំនួន ៥ រួមមាន ៖ ១. ជំរុញសេរីភាពនិងភាពបើកចំហ ២. កសាងនូវសមត្ថភាពរួមគ្នាទាំងក្នុងតំបន់និងលើសពីនេះ ៣. លើកកម្ពស់វិបុលភាពរួម ៤. ជំរុញនូវសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង…