-
គយគ្រោងកាត់បន្ថយពន្ធលើទំនិញមួយចំនួន ដើម្បីជ្រោមជ្រែង សហគ្រាស ធុនតូចនិងមធ្យម
ភ្នំពេញ៖ គយកំពុងពិចារណាកាត់បន្ថយពន្ធ លើទំនិញមួយចំនួន ដែលជ្រោមជ្រែងសហគ្រាសធុនតូចនិងមធ្យម។នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងជាសាធារណកាលពីសប្ដាហ៍មុន។ ឯកឧត្តម គុណ ញឹម លើកឡើងថា អគ្គនាយកដ្ឋានគយ នឹង ពិចារណាក្នុងការបន្ថយពន្ធលើមុខទំនិញសម្រាប់ប្រើប្រាស់ថ្ងៃនិងទំនិញបម្រើដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) វិស័យ ផលិតកម្ម និងវិស័យកសិឧស្សាហកម្ម នៅឆ្នាំ២០២៣នេះ ដើម្បី កាត់បន្ថយការចំណាយរបស់ពលរដ្ឋ ដែលជាវិស័យអាទិភាព។ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖« ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែជួបការលំបាក និងកំពុងស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋនឹង ពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយបន្ទុកពន្ធលើមុខទំនិញ ប្រើប្រាស់ ជាចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ មានដូចជាម្ហូប អាហារ របស់ របរប្រើប្រាស់មួយចំនួន ព្រោះបន្ទុកពន្ធចុងក្រោយបំផុត គឺធ្លាក់បន្ទុក ទៅលើអ្នកប្រើប្រាស់ទាំងអស់គ្នា ជាអ្នកបង់ពន្ធ» ។ លោកបន្ថែមថា ក្រុមទំនិញដែលបម្រើឱ្យវិស័យ SME វិស័យផលិត កម្ម និងកសិឧស្សាហកម្ម គយក៏នឹងពិចារណាក្នុងការកាត់ បន្ថយ ពន្ធផងដែរ ដើម្បីជួយសម្រួលបន្ទុករបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនផលិតកម្ម។…
-
តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះរួមមាន ៖-សាច់គោសាច់សុទ្ធ ១គីឡូក្រាម តម្លៃ ៤២០០០៛-សាច់មាន់ស្រែ ១គីឡូក្រាម តម្លៃ ៣០០០០៛-សាច់មាន់បីសាស ១គីឡូក្រាម តម្លៃ ១៤០០០៛-សាច់មាន់សាច់ ១គីឡូក្រាម តម្លៃ ១០០០០៛-ត្រីឌៀប ១គីឡូក្រាម តម្លៃ ២០០០០៛-ត្រីទួកបឹង ១គីឡូក្រាម តម្លៃ ២០០០០៛-ត្រីអង្តែងបឹង ១គីឡូក្រាម តម្លៃ ២០០០០៛-ត្រីពោរ ១គីឡូក្រាម តម្លៃ ១៥០០០៛-ត្រីទីឡាបយ៉ា ១គីឡូក្រាម តម្លៃ ១២០០០៛-ត្រីងៀតត្រីទួក ១គីឡូក្រាម តម្លៃ ៤៥០០០៛-កង្កែបបឹង ១គីឡូក្រាម តម្លៃ ២០០០០៛-សាច់ជ្រូសាច់សុទ្ធ ១គីឡូក្រាម តម្លៃ ២៥០០០៛-សាច់ជ្រូកបីជាន់ ១គីឡូក្រាម តម្លៃ ២៨០០០៛-ឆ្អឹងជំនីជ្រូក ១គីឡូក្រាម តម្លៃ ២៦០០០៛-សាច់ក្រកជ្រូក ១គីឡូក្រាម តម្លៃ…
-
កម្ពុជានាំចេញផលិតផលស្បែកជើងឆ្នាំ២០២២ មានទំហំទឹក ប្រាក់ ១ ៧០០លានដុល្លារ
ភ្នំពេញ៖ កម្ពុជានាំចេញផលិតផលស្បែកជើងក្នុងឆ្នាំ២០២២ កន្លង ទៅមានទំហំទឹកប្រាក់ ១ ៧០០លានដុល្លារអាមេរិក ។តួលេខ នេះ បង្ហាញថា បានកើនឡើង៧,៧ភាគរយបើធៀបនឹងរយៈពេល ដូច គ្នាក្នុងឆ្នាំ២០២១។នេះបើតាមទិន្នន័យរបស់ សមាគមស្បែក ជើងកម្ពុជា។ លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានបញ្ជាក់ កាលពីថ្ងៃទី១០ ខែមករាថា ថ្វីត្បិតតែការនាំចេញផលិតផលស្បែក ជើងពេញមួយឆ្នាំ ២០២២ មានការកើនឡើងតិចតួចក៏ពិតមែន ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះពោលគឺចាប់ខែសីហា ដល់ខែធ្នូ ចុងឆ្នាំ២០២២ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកបានបន្ថែមថា ការធ្លាក់ចុះនេះដោយសារតែអ្នកបញ្ជា ទិញ ពីក្រៅប្រទេសបានចាប់ផ្តើមកាត់បន្ថយ ដែលបញ្ហានេះ បាន បណ្តាលឱ្យរោងចក្រមួយចំនួនចាប់ផ្តើមកាត់បន្ថយបុគ្គលិក កាត់បន្ថយការថែមម៉ោងសម្រាប់ច្រវាក់ផលិត និងមានរោងចក្រ ខ្លះបិទទ្វារ ។ប៉ុន្តែសមាគមមិនទាន់ទទួលបានតួលេខច្បាស់ លាស់ ចំពោះការបិទទ្វារនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយលោកអះអាងថា មានរោងចក្រផលិត ស្បែកជើងថ្មីៗ បានចូលមកជាបន្តបន្ទាប់ ដែលរោងចក្រទាំងនេះ អាចនឹងចូលមកជំនួសរោងចក្រចាស់ដែលមានបញ្ហា និងអាច ជំរុញកំណើននៃការនាំចេញឡើងវិញ។ នៅក្នុងជំនួបទ្វេភាគីរវាងសភា ពាណិជ្ជកម្មកម្ពុជាជាខាងប្រទេសតួគីនាថ្ងៃស្អែកនេះ។ ប្រធានសមាគមរូបនេះក៏មានបំណងនឹងពិភាក្សាជាមួយអ្នកវិនិយោគតួកគី ក្នុងទាក់ទាញឱ្យមកវិនិយោគលើវិស័យផលិតស្បែកជើង នៅ កម្ពុជានិងជំរុញការនាំចេញផលិតផលស្បែកជើងទៅកាន់ប្រទេសនេះផងដែរ។…
-
កូកា-កូឡា ជ្រើសយកតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ធ្វើជាទូតសុឆន្ទៈ លើកស្ទួយផលិតផលនៅលើទីផ្សារ
ភ្នំពេញ ៖ លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈ ក្នុងការផ្តល់ជូនភាពស្រស់ស្រាយដល់អ្នកគាំទ្រតន្ត្រីរបស់លោក តាមរយៈភេសជ្ជៈ កូកា-កូឡា ដើម្បីផ្តល់ភាពរីករាយពិតៗ។ លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកូកា-កូឡាប្រចាំប្រទេសកម្ពុជា និងវៀតណាម មានប្រសាសន៍ថា ភាពជាដៃគូនេះ មានគោលបំណងនាំយកបទពិសោធតន្ត្រី និងភាពស្រស់ស្រាយថ្មីមួយកម្រិតទៀត ជូនដល់អ្នកគាំទ្ររបស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅកម្ពុជា។ ដូចដែលអ្នកដឹងហើយថា តន្ត្រីជួយលើកកម្ពស់ស្មារតី ជួយលើកទឹកចិត្ត និងជួយបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងរបស់អ្នក និងអ្នកជុំវិញខ្លួន ដូចទៅនឹងអ្វីដែល កូកា-កូឡា ផ្ដល់ជូនផងដែរ។ កញ្ញា ឡូរ៉ា ម៉ម អគ្គនាយិការក្រុមហ៊ុនផលិតកម្មបារមី បានបញ្ជាក់ថា តាងនាមឱ្យផលិតកម្មបារាមី កញ្ញាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានជ្រើសរើស វណ្ណដា ឱ្យធ្វើជាទូតសុឆន្ទៈរបស់ខ្លួន។ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏រំភើបមួយសម្រាប់អ្នកគាំទ្រ អ្នកចូលចិត្តតន្រ្តីហ៊ីបហប អ្នកគាំទ្រវណ្ណដា ក៏ដូចជាអ្នកគាំទ្រភេសជ្ជៈ កូកា-កូឡា ផងដែរ។ សូមជម្រាបថា ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា តាមរយៈផលិតកម្មបារមី…
-
ក្រសួង អនុម័តផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់ អភិវឌ្ឍ៍វិស័យ ដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បី ជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែ ប្រសើរ ឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។នេះបើតាមការថ្លែងរបស់ មន្រ្តី ជាន់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពី ពេល ថ្មីៗ នេះ។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅ ឆ្នាំ២០២៣ នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាព ការងារ រដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី រួមនឹង ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិ ការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យ គាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមាន ការរីក ចម្រើនបន្ថែមទៀត។ ឯកឧត្តម កែន រដ្ឋា…
-
សំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចឱ្យបាន៩០ភាគរយនៅដំណាច់ខែមីនាខាងមុខ
សៀមរាប៖ក្រុមហ៊ុន AIAIដែលជាក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២កន្លងទៅនេះ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំដែលគ្រោងឱ្យបាន ៧០ភាគរយ។ការយឺតជាងគម្រោងនេះដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ជាមួយគ្នាដែរក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣និងធ្វើការប្តេជ្ញា ចិត្តខ្ពស់ថា នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០ភាគរយនៅត្រឹមដំណាច់ខែមីនាខាងមុខ។នេះបើយោងតាមលទ្ធផលដែលរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់និងគ្រប់ភាគីពាក់ព័ន្ធដែលបាន ជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធផលនៅពេលនេះ។ តាមរយៈសមិទ្ធផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនាឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបន្តទៀតថា កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។ ដើម្បីឈានទៅសម្រេចបានដូចការគ្រោងទុកឯកឧត្តមប្រធានបានធ្វើការណែនាំចំណុចសំខាន់ៗ ចំនួនបីចំនុច។ក្នុងនោះ ទី១. ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ទី២. ក្រុមការងារបច្ចេកទេសត្រូវរៀបចំសំណុំលិខិត និងឯកសារនានាដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀតជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់និងទី៣.ជាចំណុចចុងក្រោយគឺ ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ(Service Providers)នៅអាកាសយានដ្ឋានអន្តរជាតិសូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ…
-
ក្រុមហ៊ុន ប៊ីម៉ិច អ៊ីនវេសមិនគ្រុប ដែលចែកចាយផលិតផល U-Well បើកសម្ពោធជាផ្លូវការនៅកម្ពុជា
លោក ភុំ សុវណ្ណារ័ត្ន អគ្គនាយកក្រុមហ៊ុន ប៊ីម៉ិច បានមានប្រសាសន៍ថា ជារៀងរាល់ចុងឆ្នាំ យើងតែងតែរៀបចំកម្មវិធីជប់លៀងសម្រាប់តំណាងចែកចាយ ប៉ុន្តែសម្រាប់ឆ្នាំនេះយើងរៀបចំប្លែកខុសពីឆ្នាំមុនៗ ដោយសារយើងចង់រៀបចំកម្មវិធីនេះឡើង ដោយផ្សារភ្ជាប់ជាមួយនឹងកិច្ចការជួយដល់សង្គមផង និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរផងដែរ។ លោក ភុំ សុវណ្ណារ័ត្ន បានមានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីជប់លៀងថ្លែងអំណរគុណដល់តំណាងចែកចាយផលិតផល U-Well ដែលជាផលិតផលផ្តោតសំខាន់លើការថែរក្សាសក់ និងមហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌ នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅសាលអគារដ៏ធំស្កឹមស្កៃរបស់បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ នាឱកាសនេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានរៀបចំពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន ប៊ីម៉ិច អ៊ីនវេសមិនគ្រុប និងពិធីចុះហត្ថលេខារវាងលោក ភុំ សុវណ្ណារ័ត្ន និងកញ្ញាស្រី នា ដែលជាតារាល្បីនៅលើបណ្តាញសង្គមមួយរូប ធ្វើជាទូតសុឆន្ទៈរបស់ផលិតផល U-Well នៅកម្ពុជា។ លោក ភុំ សុវណ្ណារ័ត្ន បានមានប្រសាសន៍ឱ្យដឹងថា ផលិតផល U-Well មានទូតសុឆន្ទៈច្រើន ប៉ុន្តែថ្ងៃនេះ គឺជាការបន្ថែមកម្លាំងមួយទៀត ដើម្បីពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ជាពិសេសការលើកកម្ពស់ផលិតផលថ្មីនៅលើទីផ្សារ។ លោកអគ្គនាយកបន្តថា កន្លងមក ក្រុមហ៊ុន ប៊ីម៉ិច មានផលិតផលជាច្រើន មានដូចជាសាប៊ូកក់សក់ ក្រែមបន្ទន់សក់…
-
ក្រសួងកសិកម្ម៖ផលនេសាទដាយត្រីនៅចុងឆ្នាំ២០២២ មានកំណើន៤០ភាគរយបើធៀបនឹងឆ្នាំមុន
ភ្នំពេញ៖ ក្នុងរដូវប្រមូលត្រីប្រហុកចុងឆ្នាំនេះ មានការកើនឡើង ៤០ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលកំណើននេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីជលផល និងកង កម្លាំងចម្រុះទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងរដូវត្រីពង។នេះបើយោងតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៣ ខែមករា បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានី ភ្នំពេញ និង ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្រេចបាន បរិមាណ ១.៤៨១តោនដែលបរិមាណនេះកើនឡើងប្រមាណ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវ នេសាទ ឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។ ប្រភពដដែលបញ្ជាក់ថា៖«កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុង ធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ»។ បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងប្រកាសស្វាគមន៍ និង លើកទឹកចិត្តដល់ សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទទាំងអស់ ឱ្យគោរពច្បាប់នេសាទ ដើម្បីរក្សា ធនធានជលផលឱ្យ បានយូរអង្វែង។ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន។ តាមរយៈសេចក្តីប្រកាសនេះ ក្រសួងកសិកម្ម សង្កត់ធ្ងន់ថា…
-
ការទទួលបានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ផលិតផលអំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នឹងពង្រីក ទីផ្សារ បន្ថែមសម្រាប់ផលិតផល ៣មុខនេះ
ភ្នំពេញ៖ វិស័យឯកជនរំពឹងថា ក្រោយពីផលិតផលរបស់ខ្មែរ បីមុខ រួមមាន អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កង តាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុង ឆ្នាំ២០២៣នេះរួចហើយ ទីផ្សារនៃផលិតផលទាំងនេះ នឹងកាន់តែធំជាងមុន ដែលអាចនឹងឈានដល់នាំចេញទៅក្រៅ ប្រទេសផងដែរ។ លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ីឆេ ង៉ូវ ហេង កំពត បានប្រាប់ថា ជាដំណឹងល្អណាស់ ដែលទឹកត្រី កំពតកែប អាចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបាន នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងជួយឱ្យទីផ្សារទឹកត្រីកំពត កាន់តែធំ ជាពិសេសងាយស្រួលក្នុងការនាំចេញទៅ ក្រៅ ប្រទេស។ លោកបានបញ្ជាក់ថា ៖ «ខ្ញុំមានបំណងនាំទឹកត្រីកំពត ទៅដល់ ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន ខណៈដែលបច្ចុប្បន្នយើង កំពុងរៀបចំ សិប្បកម្ម ឱ្យមានលក្ខណៈស្តង់ដារ និងមានការ ទទួល ស្គាល់ជាអន្តរជាតិ។យើងកំពុងពិភាក្សាជាមួយភាគីកូរ៉េ ដើម្បីអាចនាំចេញទឹកត្រីកំពតទៅកូរ៉េបានក្នុងឆ្នាំនេះ»។ លោក ចាន់ ស៊ីថា បានបន្ថែមថា លោកកំពុងពង្រីកសន្សឹមៗ ប៉ុន្តែត្រូវមានការហិរញ្ញវត្ថុច្រើន ព្រោះថា វត្ថុធាតុដើម គឺជាត្រី…
-
ក្រុមហ៊ុននាំចេញមៀនប៉ៃលិន កោតសសើរពីគុណភាព មៀន ប៉ៃលិន ដែលទិញពីខេត្តប៉ៃលិន
ភ្នំពេញ៖ ក្រុមហ៊ុនឆាយណា ជីនវ័រយាន អ៊ីមផត អិចផត ខេមបូឌា ដែលជាក្រុមហ៊ុនទទួលទិញមៀនប៉ៃលិនពីកសិករ សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងថា គុណភាព និងរូបរាងមៀនប៉ៃលិន របស់កសិករ និងម្ចាស់ចម្ការនៅក្នុង ខេត្តប៉ៃលិន គឺល្អជាង មៀនប៉ៃលិន ដែលដាំដុះនៅខេត្ត ដទៃទៀត។ លោក សារ ចំរើន តំណាងក្រុមហ៊ុនឆាយណា ជីនវ័រយាន បាន ប្រាប់ថា គុណភាពមៀនប៉ៃលិនរបស់ម្ចាស់ចម្ការចំនួន៤៧ នៅក្នុងខេត្តប៉ៃលិន មានគុណភាពល្អជាងមៀនប៉ៃលិននៅ ខេត្ត ដទៃ ទាំងរូបរាង និងរសជាតិ ដែលការលើកសរសើរនេះ គឺ បានមកពីប្រជាជនចិន ដែលទិញបរិភោគ បន្ទាប់មៀននេះ បាននាំចេញជាបន្តបន្ទាប់កាលពីដើមខែតុលាកន្លងទៅ។ លោក ចំរើន បានបន្ថែមថា ក្រុមហ៊ុនបានបន្តលើកទឹកដល់ ម្ចាស់ ចម្ការទាំងអស់ខិតខំប្រឹងប្រែង ដាំមៀនប៉ៃលិនឱ្យបាន ល្អដោយធ្វើយ៉ាងណាគោរពទៅតាមលក្ខខណ្ឌភូតគាមអនាម័យ ដែលអគ្គរដ្ឋបាលគយចិនបានកំណត់ ទើបការនាំចេញមិន មានបញ្ហា និងទទួលបានការបញ្ជាទិញកាន់តែច្រើន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមហ៊ុនបានប្រមូលទិញមៀនប៉ៃលិនជារៀងរាល់ថ្ងៃពីម្ចាស់ចម្ការ ដែលមិនត្រឹមតែក្នុង ខេត្តប៉ៃលិននោះ រួមទាំងខេត្តបាត់ដំបង បន្ទាយមានជ័យ…