Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • តម្លៃមុខម្ហូប ក្នុងផ្សារកណ្តាល នៃរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារកណ្តាល នៃរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារកណ្តាល សង្កាត់ផ្សារកណ្តាកទី១ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះ រួមមាន៖ តម្លៃសាច់ជ្រូក-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ៣ពាន់រៀល-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ៣ពាន់រៀល-សាច់ជាប់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៧ពាន់រៀល-ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ចំឡក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់ស្លម្ជូ ១គីឡូក្រាម ២ម៉ឺន ៤ពាន់រៀល-សាច់ក្រកជ្រូក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់មាន់-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-មាន់ស្រែ ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-មាន់សាច់ ១គីឡូក្រាម ៩ពាន់រៀល តម្លៃសាច់ទា-ទាកាប៉ា ១គីឡូក្រាម ២ម៉ឺនរៀល-ទាសំពៅ ១ក្បាល ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីឌៀប ១គីឡូក្រាម ១ម៉ឺន…

  • តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន នៃរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន នៃរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងទំពុន សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់ជ្រូកស្រែ-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺនរៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-សាច់ឆ្អឹងជំនីជ្រូក ១គីឡូក្រាម ២ម៉ឺន ៤ពាន់រៀល-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ចំឡក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល -តម្លៃគ្រឿងសមុទ្រ-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺនរៀល-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺនរៀល-មឹក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្គា ១គីឡូក្រាម ៤ម៉ឺនរៀល-ងាវ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្កង ១គីឡូក្រាម…

  • អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងពីកំណើននៃការដឹកជញ្ជូនផ្លូវជាតិលេខ២ និងលេខ២២ ក្រោយបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនាខាងមុខនេះ

    អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងពីកំណើននៃការដឹកជញ្ជូនផ្លូវជាតិលេខ២ និងលេខ២២ ក្រោយបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនាខាងមុខនេះ

    ភ្នំពេញ៖ ក្រសួងសាធារណការ ឱ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩០ភាគរយ ហើយ ខណៈដែលអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន រំពឹងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនេះ នឹងធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនកាន់តែមមាញឹក និងរលូនជាងមុន។ ផ្លូវជាតិលេខ២ និងលេខ២២ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin Engineering &Construction ហើយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគម្រោងចំណាយថវិកាប្រមាណ៥៦ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨,៥លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះចែកចេញជាពីរផ្នែក ក្នុងនោះផ្លូវជាតិលេខ២មានប្រវែងជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២មានប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ថា ផ្លូវជាតិលេខ២ និងលេខ២២ គឺបណ្តាញផ្លូវដែលមានសារៈសំខាន់ណាស់ ស ម្រាប់ការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ដែលនេះជាការផ្តល់នូវហេដ្ឋា រចនាសម្ព័ន្ធយ៉ាងសម្បូរបែប ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក។…

  • ក្រសួងកសិកម្ម ជំរុញឱ្យមានការផលិតដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ

    ក្រសួងកសិកម្ម ជំរុញឱ្យមានការផលិតដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ

    ភ្នំពេញ: នៅក្នុងជំនួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមានការដាំដុះដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ ដើម្បីកាត់បន្ថយការចំណាយរបស់ ប្រជាកសិករ។ ឯកឧត្តម ឌិត ទីណា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ លោកដូច្នេះថា ៖ «ការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទា ប ដើម្បីកាត់បន្ថយការចំណាយកសិករ ដែលជាអ្នកដាំដុះដំណាំផ្សេង ត្រូវមានយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម»។ ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចអំពីសារៈសំខាន់ផងដែរនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កា ត់ប ន្ថ យឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់…

  • «ប៉ាតេ ពុក» បង្ហាញពីគុណភាពខ្ពស់នៃម្អូបអាហារ
    ដើម្បីបម្រើដល់សុខភាពប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ

    «ប៉ាតេ ពុក» បង្ហាញពីគុណភាពខ្ពស់នៃម្អូបអាហារដើម្បីបម្រើដល់សុខភាពប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ

    ប៉ាតេ ពុក ដែលជាផលិតសាច់ប៉ាតេប្រភេទសាច់ប៉ាតេ Organic ស្របតាមកម្រិតស្តង់ដារ ISO 22000 ; 2018 ត្រូវបានបង្ហាញមុខលើទីផ្សារជាផ្លូវការ ដោយអ្នកជំនាញបានបង្ហាញពីគុណភាពខ្ពស់ អនាម័យនៃម្អូបអាហារ ដើម្បីបម្រើដល់ប្រជាពលរដ្ឋឲ្យមានសុខភាពល្អមាំមួន ខណៈម្ចាស់ក្រុមហ៊ុនថានេះជាឱកាសបានរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ តាមរយៈពិធីសម្ពោធជាផ្លូវការ នៅផ្សារម៉ាក្រូ រាជធានីភ្នំពេញ ដែលបានធ្វើឡើងក្រោយវត្តមានលោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុនប៉ាតេ ពុក និងលោជំទាវ ទាវ-ធីតា, លោកឧកញ៉ា ថោង សារ៉ាត់ មានប្រសាសន៍ថា មូលហេតុដែលលោកដាក់ឈ្មោះផលិតផល ប៉ាតេពុក នេះ គឺជាការបង្ហាញនូវការដឹងគុណដ៏ធំធេងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនរបស់លោកឧកញ៉ាក៏បានខិតខំផលិតម្អូបអាហារនេះឡើង ដើម្បីឲ្យស្របទៅនឹងគោលគំនិតថាចង់ឲ្យកម្ពុជាក្លាយប្រទេសផលិត ដើម្បីប្រកួតប្រជែងក្នុងស្រុកផង និងពិភពលោកផង។ លោកឧកញ៉ា ថោង សារ៉ាត់ គូសបញ្ជាក់ថា លោកឧកញ៉ា និងលោកជំទាវកំពុងខិតខំខ្លាំងណាស់ ពីព្រោះមុខរបបធ្វើសាច់ប៉ាត់តេនេះមានការហត់នឿយណាស់ ដោយត្រូវក្រោកធ្វើតាំងពីម៉ោង២រំលងអាធ្រាតមកម្លេះ ខណៈធាតុផ្សំគឺមានតែ២មុខប៉ុណ្ណោះ គឺសាច់ និងអំបិលប៉ុណ្ណោះ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋទទួលបាននូវម្ហូបអាហារគុណភាពល្អ សុខភាពល្អ ដោយក្មេងៗមានអាយុចាប់ពី៨ខែឡើងទៅដល់វ័យចាស់ជរា អ្នកជំងឺអាចពិសារបានទាំងអស់ហើយថែមទាំងមានកម្លាំងមាំមួន សុខភាពល្អផងដែរ។ ប្រភេទសាច់ប៉ាតេ Organic…

  • ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគទៅលើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

    ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគទៅលើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនរបស់ជប៉ុន គ្រោងនឹងពង្រីកការវិនិយោគទៅលើដំណាំ”ស្វាយចន្ទី” នៅតំបន់អតីតចម្ការមីន ដែលស្ថិតក្នុងខេត្តបាត់ដំបង និងដើម្បីនាំចេញយកទៅកាន់ទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Top Planning Japan Co.,LTD នៃ ប្រទេសជប៉ុន ក្នុងកិច្ចជំនួប រវាងឯកឧត្តម ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Plann-ing Japan Co.,LTD។ លោក Tetsuo បានលើកឡើងថា បច្ចុប្បន្ននៅកម្ពុជា”ដំណាំស្វាយចន្ទី”ក្នុងមួយឆ្នាំអាចទទួលផលបានជាង១លានតោនដែលនេះចាត់ទុកថា៖ជាប្រទេសដាំបានច្រើនក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក។ ហើយក្នុងនោះ បានលក់ក្នុងតម្លៃស្រស់ បានប្រមាណ១ពាន់លានដុល្លារទៀតផង។ដូចនេះក្រុមហ៊ុនរបស់លោក គ្រោងបោះទុនវិនិយោគនឹងកែច្នៃអាចលក់បានរហូតដល់ ៣ពាន់លានដុល្លារ ។ លោកអគ្គនាយកក្រុមហ៊ុនបន្តថា ក្រុមហ៊ុនក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរនៅក្នុងខេត្តបាត់ដំបងលើទីតាំងដែលត្រូវបានបោសសម្អាតមីន រួចរាល់។ ដោយក្នុងនោះ មានទាំងការកែច្នៃផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ។លោកបានប្ញ្ជាក់បន្ថែមថា៖ការវិយោគបែបនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជាមានទីផ្សារនិង កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចបងប្អូនប្រជាកសិករដាំដុះដំណាំស្វាយចន្ទីនេះ បានកាន់តែល្អប្រសើរឡើងថែមទៀត ។ តាមរយៈកិច្ចជំនួបនេះ លោក MURAYAMA…

  • តម្លៃមុខម្ហូប ក្នុងផ្សារធំថ្មី នៃរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារធំថ្មី នៃរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារធំថ្មី ដែលជាផ្សារធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃគ្រឿងសមុទ្រ-ក្តាមយក្ស ១គីឡឡូក្រាម ៤៨ម៉ឺនរៀល-ក្តាមថ្ម មានពង ១គីឡូក្រាម ១០ម៉ឺនរៀល-ក្តាមថ្មធំ ១គីឡូក្រាម ៩ម៉ឺនរៀល-ក្តាមថ្មតូច ១គីឡូក្រាម ៦ម៉ឺនរៀល-ក្តាមសេះ ១គីឡូក្រាម ៧ម៉ឺនរៀល-បង្គា ធម្មជាតិធំ ១គីឡឡូក្រាម ១០ម៉ឺនរៀល-បង្គា ធម្មជាតិតូច ១គីឡឡូក្រាម ៦ម៉ឺនរៀល-បង្គាចិញ្ចឹម ១គីឡឡូក្រាម ៣ម៉ឺន ៥ពាន់រៀល-អយស្ទឺ ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-បរបែល ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-ងាវធំ ១គីឡូក្រាម ៤ម៉ឺនរៀល-ងាវតូច ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-មឹក ១គីឡឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-ត្រីអន្ទង់ ១គីឡូក្រាម ៨ម៉ឺនរៀល-ត្រីដំរី ១គីឡូក្រាម ១០ម៉ឺន ៦ពាន់រៀល-ត្រីសាបាក់ ១គីឡឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីក្រហមតូច ១គីឡូក្រាម ៣ម៉ឺនរៀល-ត្រីក្រហមធំ…

  • ខេត្តកោះកុង ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្ដាមថ្មកោះកុង”

    ខេត្តកោះកុង ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្ដាមថ្មកោះកុង”

    កោះកុង៖ ខេត្តកោះកុង ត្រៀមធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) “ក្ដាមថ្មកោះកុង” ដើម្បីបង្ហាញពីសក្តានុពលភោគផលនេសាទដែលមានរស់ជាតិឆ្ងាញ់ពីទឹកដីជាប់សមុទ្រ ខណៈខេត្តនេះកំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយដល់ផលិតកសិកម្ម និងផលនេសាទរបស់ខ្លួនផងដែរ។ រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងទៅនេះាន រៀបចំពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា រួមជាមួយលោក Peter Damary ជំនាញការអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ នេះបើតាមរដ្ឋបាលខេត្តកោះកុង។ លោក ឈេង សុវណ្ណដា បានមានប្រសាសន៍ក្នុងពិធីនេះថា ខេត្តកោះកុង ជាខេត្តស្ថិតក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។មានសណ្ឋានដីជាលក្ខណៈ ភ្នំ ខ្ពង់រាប វាលរាប និងឆ្នេរសមុទ្រ។ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាជន នាំឱ្យខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គា បង្គាក្រៀម មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម និងផលិតផលសក្តានុពលពីវិស័យ…

  • តម្លៃមុខម្ហូប ក្នុងផ្សារអូឬស្សី រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារអូឬស្សី រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារអូឬស្សី សង្កាត់អូឬស្សី២ ខណ្ឌ ៧មករា នៃរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់កំភួនជើង ១គីឡូក្រាម ៣ម៉ឺន ៨ពាន់រៀល តម្លៃសាច់ជ្រូកស្រែ-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺនរៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ៤ម៉ឺនរៀល តម្លៃសាច់មាន់-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល តម្លៃគ្រឿងសមុទ្រ-បង្កងស្រស់ ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-បង្គា ១គីឡូក្រាម ៣ម៉ឺន ២ពាន់រៀល-ក្តាមសេះ ១គីឡូក្រាម ៦ម៉ឺនរៀល-ក្តាមថ្ម ១គីឡូក្រាម ៨ម៉ឺនរៀល-មឹកបំពង់…

  • គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» រៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣

    គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» រៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖ (១.)សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក. (២.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និង (៣.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ គ.ប.ក. ជាច្រើនរូប។ កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ…