-
ជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត»
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អអន្តរជាតិ កម្ពុជា ដែលចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃ ព្រះ រាជាណាចក្រ កម្ពុជា និង ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះ ហត្ថលេខា លើ លិខិត ប្ដូរ សារ ស្ដីពី ការ ផ្ដល់ ហិរញ្ញប្បទាន ឥត សំណង របស់ ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកុម្ភៈ…
-
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក៍មានការអញ្ជើញចូលរួម ពីក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ សហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃអង្ករ ដែលកត្តាទាំងនេះគឺជាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុង ទីផ្សារសហភាពអឺរ៉ុប។ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជាបានរាយការណ៍ពីសក្តានុពលនៃទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារសហភាពអឺរ៉ុប។ ឯកឧត្តម បន្តថាសហព័ន្ធស្រូវ-អង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតភាពជាដៃគូ កាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក…
-
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ៖ ឆ្នាំ២០២២ ច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបានជាង ៦សែនសេវា និងទទួលបានចំណូលជាង ២៨លានដុល្លារ
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨.២១២.៤៩២ដុល្លារ ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម អញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។ ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ…
-
តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ក្រកសាច់គោ ១គីឡូក្រាម ៤ម៉ឺនរៀល-ងៀតគោ ១គីឡូក្រាម ៨ម៉ឺនរៀល តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ៣ម៉ឺនរៀល-ងៀតជ្រូក ១គីឡូក្រាម ៥ម៉ឺនរៀល តម្លៃសាច់មាន់-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-ទាកាប៉ា ១គីឡូក្រាម ២ម៉ឺនរៀល-ទាសំពៅ ១ក្បាល ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់ត្រី-ត្រីទីឡាបយ៉ា ១គីឡូក្រាម ១ម៉ឺនរៀល-ត្រីកេះ ១គីឡូក្រាម ៦ម៉ឺន ៥ពាន់រៀល-ត្រីទួក…
-
វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា
ភ្នំពេញ ៖ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចំាឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នំា២០២៣ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ តំណាងឯកឧត្ដម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្លែងថា ៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យនេះ បានជួយផ្ដល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលរបស់កសិករ វិបុលភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយរូបនីយកម្ម ព្រមទាំងបង្កើនសមត្ថភាពស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំ ដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្ម ជាលក្ខណៈពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ដោយអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្រសួងកសិកម្ម…
-
សហគមន៍កសិកម្មស្នើឱ្យធនាគារARDBកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការផ្ដល់ឥណទានដល់សហគមន៍កសិកម្ម
ភ្នំពេញ: សហគមន៍កសិកម្ម បានស្នើធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ជួយសម្រួលកាត់បន្ថយលើ លក្ខខណ្ឌមួយចំនួន ដែលធនាគារតម្រូវចង់បាននិងអត្រាការប្រាក់ ដើម្បីឱ្យសហគមន៍កសិកម្ម អាចទទួលបានកម្ចីដែលមានអត្រាការប្រាក់សមរម្យសម្រាប់តម្រូវការរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម។លោក ប៉ាត សាវឿន ប្រធានសហគមន៍ឃុំអូរសារាយ នៅខេត្តតាកែវ បានប្រាប់ឱ្យដឹងថា កន្លងទៅសហគមន៍ តែងតែទៅស្នើសុំកម្ចីពីធនាគារពាណិជ្ជដែលមានអត្រាការប្រាល់ខ្ពស់។លោកថាសហគមន៍របស់លោកមិនទាន់អាចទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានព្រោះតែស្ថាប័នរដ្ឋនេះតម្រូវការឯកសារធានាច្រើននិងតម្រូវការទ្រព្យធានាដែលសហគមន៍មិនអាចបំពេញលក្ខខណ្ឌទាំងនេះបាននៅឡើយ។ លោកបានលើកឡើងជាសំណូមពរដូច្នេះថា៖« ខាងសហគមន៍ខ្ញុំសូមស្នើកម្ចី ដោយមិនបាច់ប្រើទ្រព្យបញ្ចាំ ប៉ុន្តែសហគមន៍ នឹងបំពេញលក្ខខណ្ឌមួយចំនួនជំនួសវិញ គឺផែនការផលិតច្បាស់លាស់ជាមួយសមាជិកសមាគមយើង, មានកុងត្រាច្បាស់ លាស់ ជាមួយរោងម៉ាស៊ីន ជាដើម។ ដូចនេះសុំឱ្យខាងធនាគារ ARDB យកចំណុចទាំងអស់នេះធ្វើជាគោល ដើម្បីឱ្យសហគមន៍អាចទទួលបានកម្ចីយកប្រើប្រាស់»។ លោកបានបន្ថែមថា បញ្ហាកង្វះទុនគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់សហគមន៍ ជាពិសេសនៅពេលរដូវប្រមូលផលម្តងៗ ដោយសមាជិករបស់សមាគមត្រូវលុយបង្វិលភ្លាមៗទូទាត់ការចំណាយថ្លៃដើមរបស់គាត់។ ស្រដៀងគ្នានេះដែរ លោក ឌិន សាខន ប្រធានសហគមន៍កសិកម្មឃុំត្រពាំងឬស្សី បានឱ្យដឹងថា នៅរាល់ពេល ដល់រដូវប្រមូលផលស្រូវម្តងៗ សហគមន៍តែងជួបបញ្ហាកង្វះដើមទុនច្រើន ក្នុងការប្រមូលទិញស្រូវពីកសិករសមាជិក ដូចនេះ សហគមន៍ត្រូវការដើមទុនបន្ថែមក្នុងការប្រមូល ដោយសមាជិកមួយចំនួនរបស់សហគមន៍ជាអ្នកស្នើសុំកម្ចី ខណៈដែលសហគមន៍មិនអាចស្នើកម្ចីបានទេ។លោកបានបញ្ជាក់បន្ថែមថា ការណ៍ដែលខ្ចីមិនបាននេះដោយសារតែគេបានលើកឡើង កន្លងទៅមានសហគមន៍កសិកម្មមួយចំនួនច្រើនមានបញ្ហា ទើបសហគមន៍កសិកម្មឃុំត្រពាំងឬស្សីពិបាកក្នុងការស្វែងរកទុនមកបង្វិល។ក្នុងមួយឆ្នាំៗ សហគមន៍ត្រូវការទុនប្រមាណ៥ម៉ឺនដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។លោកបានបញ្ជាក់ទៀតថា៖«ខាងសហគមន៍ខ្ញុំនេះ…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះការដាក់ឱ្យដំណើរការ របស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២លានដុល្លារអាមេរិក
ខេត្តតាកែវ ៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២លានដុល្លារអាមេរិក។ ឯកឧត្តម បណ្ឌិត បន្តថា បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះនឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតប្រមាណ ៧ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ជំនឿទុកចិត្តរបស់ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន…
-
គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-ព្រះសីហនុ គ្រោងបញ្ចប់នៅឆ្នាំ២០២៤
ភ្នំពេញ៖ គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុង ហុងកុង-ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ។គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែង ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍កន្លងទៅនេះថា គម្រោងតបណ្តាញ ខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មាន ប្រវែង២ ៧១៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៤ ខណៈ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងខិតខំពន្លឿនការងារដើម្បីឈាន ទៅបញ្ចប់តាមផែនការកំណត់។ តាមរយៈគម្រោងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះអះអាងដូច្នេះថា ៖ «បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិត ល្បឿន លឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ហើយយើងសង្ឃឹម ថា ឆ្នាំ២០២៤នឹងចប់ មកដល់ស្រុកខ្មែរ! នៅពេលនោះ សមត្ថភាពអ៊ីនធឺណិត របស់យើងគឺធំ ដែលយើងលែងព្រួយពីសមត្ថភាពអ៊ីនធឺណិតចូល ហើយ យើងក៏នឹងទទួលបានសេវាអ៊ីនធឺណិតថោកជាងបច្ចុប្បន្នផងដែរ»។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ សម្ដេចតេជោ…
-
គយកម្ពុជានិងគយវៀតណាម សហការគា្នជាមួយការិយាល័យ ប្រឆាំង ការក្លែងបន្លំនៃប្រទេសអឺរ៉ុប ដើម្បីប្រឆាំងនឹងការ ធ្វើពាណិជ្ជ កម្មខុសច្បាប់
ភ្នំពេញ៖ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ការិយាល័យប្រឆាំងការក្លែងបន្លំនៃ ប្រទេសអឺរ៉ុប(OLAF)បានសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានបើកកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាលស្តីពីប្រតិបត្តិការគយរួមគ្នា រវាងរដ្ឋបាលគយនៃ ប្រទេសសមាជិកអាស៊ី-អឺរ៉ុប (ASEM) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជ កម្មខុសច្បាប់។ លោក Ernesto BIANCHI អគ្គនាយកនៃការិយាល័យប្រឆាំងការ ក្លែងបន្លំនៃប្រទេសអឺរ៉ុប បាននិយាយថា គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាង ប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជកម្មខុសច្បាប់ ដូចជា សារធាតុគ្រោះថ្នាក់ កាកសំណល់ប្លាស្ទិក ថ្នាំសម្លាប់សត្វ ល្អិតក្លែងក្លាយ និងការរត់ពន្ធបារីក្លែងក្លាយនិងថ្នាំជក់ តាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងបន្តពង្រឹងការ អនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប តាមរយៈការអនុវត្តប្រតិបត្តិការរួមគ្នា (NOXIA)។ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករ កម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុបលើក ទី១៣ ដែលអង្គប្រជុំបានឯកភាពចាប់ផ្តើម អនុវត្តប្រតិបត្តិការគយ…