-
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ក្នុងឱកាសរួមដំណើរ ជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ គឺមានការសាងសង់ ប្រឡាយបេតុងប្រវែង ២៧គីឡូម៉ែត្រ និងប្រឡាយដីសជាង ៦០គីឡូម៉ែត្រ មានបំពាក់ម៉ូទរ័បូមទឹកមុខកាត់ ១,២ម៉ែត្រ ចំនួន ០៧គ្រឿង និងមានសំណង់សិល្បៈការ៍ ១៨៥កន្លែង។ លោក ប្រធានមន្ទីរ បន្តថា គម្រោងខាងលើរួមមាន ប្រឡាយមេ ចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥.៣៧គីឡូម៉ែត្រ។ គម្រោងខាងលើនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាជាង ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែជាង ៨.០០០ហិកតា មាន ៣៥ភូមិ ក្នុងឃុំចំនួន៧ របស់ស្រុកស្រីសន្ធរ…
-
ក្រុមហ៊ុនសំណង់ដ៏ធំរបស់សិង្ហបុរី ត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ
(ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរី ស្នើសុំកិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD បានស្នើបែបនេះ ទៅកាន់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបណ្ឌិត បន្តថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ ក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែក សំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។ នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន…
-
កម្មវិធីលើកដំបូងគេនៅកម្ពុជា «វិថីហិរញ្ញវត្ថុ ឬ Financial Street» ជាបុត្រសម្ព័ន្ធរបស់AMSត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ
ភ្នំពេញ ៖ កម្មវិធីលើកដំបូងគេនៅកម្ពុជា «វិថីហិរញ្ញវត្ថុ ឬ Financial Street» ជាបុត្រសម្ព័ន្ធរបស់ AMS ត្រូវបានសម្ពោធដំណើរការ ផ្សព្វផ្សាយជាផ្លូវការ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ដែល កម្មវិធីនេះ មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ។ អ្នកស្រី នុត រដ្ឋា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានមានប្រសាសន៍ថា AMS គឺជាស្ថាប័នផ្សព្វផ្សាយ ដែល មានទស្សនៈវិស័យវែងឆ្ងាយ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយ ជាបណ្តាញ ផ្សព្វផ្សាយព័ត៌មានដ៏មានសក្ដានុពលក្នុងការបង្កើត និងផ្សព្វផ្សាយ នូវមាតិកាព័ត៌មានធំទូលំទូលាយ សម្បូរបែប និងមានប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ទាំងនៅក្នុង និងនៅក្រៅប្រទេស និងនៅលើពិភពលោក។ លោកស្រីបានបន្តថា ៖ ចក្ខុវិស័យសំខាន់របស់ AMS គឺផ្តល់នូវ ព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និង សាធារណជនទូទៅទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈ ប្រព័ន្ធ ផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័នប្រកប…
-
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀលតាមកម្មវិធី APP ឱ្យបានច្រើន ដើម្បីស្ទួយសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនបំផុត ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាផ្ដល់ឱកាសងាយស្រួលដល់ការគ្រប់គ្រងប្រាក់រៀលឲ្យបានល្អជាងការប្រើប្រាស់រូបិយប័ណ្ណបរទេស។ នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីតម្លៃសារៈសំខាន់នៃរូបិយវត្ថុ ដែលរៀបចំធ្វើឡើងដោយសាកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា បច្ចុប្បន្នយើងបានដាក់ឲ្យប្រើប្រាស់ APP ប្រាក់រៀលជាមួយប្រទេសថៃ ហើយក៏កំពុងបន្តទៅវៀតណាម ឡាវ នឹងបណ្ដាប្រទេសមួយចំនួនទៀត ដែលបានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងជាមួយគ្នា។ បន្ថែមលើនេះ លោកជំទាវក៏បានជម្រុញឲ្យប្រជាពលរដ្ឋបើកគណនេយ្យធនាគារផ្ទាល់ខ្លួនជាប្រាក់រៀលឱ្យបានច្រើន ដើម្បីមានលទ្ធភាពចាយវាយតាម Mobile App នៅក្រៅប្រទេសបានច្រើន។ ម្យ៉ាងទៀត យើងចង់ឱ្យការប្រើប្រាស់ប្រាក់រៀល មានភាពល្អប្រសើរជាងការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិ។ ដោយឡែកពាក់ព័ន្ធជាមួយនឹងសិក្ខាសាលាស្ដីពីតម្លៃសារៈសំខាន់នៃរូបិយវត្ថុនេះ ត្រូវបានលោកជំទាវពន្យល់ថា ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃរូបិយវត្ថុនាឱកាសនេះ ពិតជាសំាខន់ណាស់សម្រាប់ព្រះសង្ឃ បើព្រះសង្ឃយល់ពីរូបិយវត្ថុ យល់ពីសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តបានច្រើននោះ ព្រះសង្ឃគឺជាអ្នករៀនសូត្រ និង ជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំណែកឯនិស្សិត ជាពិសេសនិស្សិតស្រី គឺត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់ពីការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រុមហ៊ុន និងប្រទេសជាតិ ដែលចាំបាច់ពួកគេត្រូវស្រាវជ្រាវពីការគ្រប់គ្រងសេដ្ឋកិច្ចនេះឲ្យបានល្អិតល្អន់សម្រាប់ខ្លួនគេគ្រប់ៗគ្នា។ ចំណែក…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ តាមរយៈទស្សនកិច្ច របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិតជាបានផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិក មកកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាត ឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ ប្រធានដឹកនាំប្រតិភូ ឯកឧត្តម Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងជានាយកប្រតិបត្តិប្រចាំតំបន់ បានថ្លែងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជន និង SME ជាដើម ។…
-
ស្ថានីយផ្ទុកទំនិញកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព្រះសីហនុ៖ ស្ថានីយផ្ទុកទំនិញកុងតឺន័រនៅកំពង់ផែស្វយ័តខេត្ត ព្រះសីហនុ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជាដែលជាម្ចាស់ជំនួយ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (SPSEZ)។ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ប្រទេសជប៉ុន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យមានដូចជា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោស សម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិស័យ ជា ច្រើនទៀត។លោកបន្ថែមថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុង ព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម គួច ចំរើនថា៖ «យើងក៏ទទួលបានហិរញ្ញប្បទានឥត សំណង ជាក់ស្តែង គឺសំណង់ឃ្លាំង CFS…
-
ក្រសួង ពាណិជ្ជកម្ម ៖ តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជា បន្តធ្លាក់ចុះ សាំង ធម្មតា លក់ ៤,២៥០រៀល ដោយម៉ាស៊ូតលក់៤,២០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១-១០ ខែ មិនា ឆ្នាំ២០២៣នេះ
ភ្នំពេញ ៖ នៅ ព្រឹក ថ្ងៃ ពុធ ទី ០១ ខែមិនា ឆ្នាំ ២០២៣នេះយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ នេះ សាំង (ចុះ ១០០រៀល) ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ (១០០រៀល)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀលក្នុង១លីត្រ។ គួរបញ្ជាក់ថា នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៣…
-
ជប៉ុនជម្រុញពាណិជ្ជកម្មស្រានៅកម្ពុជា តាមរយៈការបង្កើត “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន”
ភ្នំពេញ៖ ស្រាសាកិជប៉ុន ២០ប្រភេទផ្សេងៗគ្នា ត្រូវបានដាក់ឱ្យអតិថិជនជាតិ និងអន្តរជាតិភ្លក់រសជាតិនៅក្នុងកម្មវិធី “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ដែលចាប់បើកដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ជេតត្រូ (JETRO) ថ្មីៗនេះ បានរៀបចំកម្មវិធី “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នផ្សេងៗគ្នាប្រមាណ១០០នាក់ ដើម្បីធ្វើការភ្លក់ស្រាសាកិ ២០ប្រភេទខុសគ្នាៗមកពីក្រុមហ៊ុនផលិតស្រាសាកិជប៉ុនចំនួន០៤ ដែលក្នុងនោះរួមមានក្រុមហ៊ុន៖ ១. ឈីហ្គោណូអ៊ីវ៉ា (CHIGONOIWA) ២.សាសាអ៊ីវ៉ាអ៊ី (SASAIWAI) ៣.ហ៊្វូគូឈីយ៉ូ (FUKUCHIYO) ៤.ស៊ូអ៊ីជីអ៊ី (SUIGEI) ដោយក្រុមហ៊ុននីមួយៗបានធ្វើការណែនាំផលិតផលស្រាសាកិ ដែលថ្មីសម្រាប់ទីផ្សារកម្ពុជា, ចែករំលែកអំពីសាវតា និងរបៀបនៃការផលិតស្រាស្រាសាកិនីមួយៗ។ អ្នកតំណាងកម្មវិធីបានប្រាប់ឱ្យដឹងថា “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកមកកាន់កម្ពុជាឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្រាសាកិ ដែលជាផ្នែកមួយនៃវប្បធម៌ ប្រពៃណី ដែលប្រជាជនជប៉ុនតែងតែប្រើនៅក្នុងឱកាសជួបជុំ និងការអបអរសាទរខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាការរឹតបន្តឹងចំណងមិត្តភាពឱ្យកាន់តែខ្លាំង។ សូមជម្រាបផងដែរថា “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” នឹងបន្តធ្វើរហូតដល់ថ្ងៃទី១០ ខែមិនាខាងមុខ ហើយចំពោះមុខម្ហូបឈុតពិសេសនឹងត្រូវបានដាក់ឱ្យភ្លក់ជាមួយស្រាសាកិ និងម្ហូបប្រចាំភោជនីយដ្ឋានដៃគូ។ ជាមួយគ្នានេះ អង្គការ…
-
ក្រុមហ៊ុនយក្សចំនួនប្រាំ សន្យាជួយកៀរគរវិនិយោគិន អាមេរិក មកបណ្ដាក់ ទុននៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនយក្សចំនួនប្រាំមួយបានសន្យាថា នឹងទាក់ទាញ អ្នកវិនិយោគទុនអាមេរិក ឱ្យបានច្រើនបន្ថែមទៀត សម្រា ប់ ចូលរួមជួយអភិវឌ្ឍន៍ វិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែខ្លាំង ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ចដែល កំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។ នេះបើតាម ជំនួបពិភាក្សា ការងាររវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនធំៗចំនួនប្រាំមួយនេះគឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) រួមមាន៖ ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partners។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា…
-
ទន្លេស្ងួត នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូនមួយនៅកម្ពុជា
ទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានរៀបចំប្រែក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿងចំនួន១លានដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។ ថ្មីៗកន្លងមកនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ផ្កាស្បៃរឿងទាំង១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត«ទន្លេស្ងួត» រួចហើយ ដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជានាពេលខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឈើ ជិត១ពាន់ដើម ផងដែរ។ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន៥០ បង្គោលបំភ្លឺថែមទៀត។ ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ នៅពេលសម្សាកចុងសប្តាហ៍និងក្នុងបុណ្យទានផ្សេងៗ។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត»ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។ សូមបញ្ជាក់ថា…