-
កម្ពុជា ឥណ្ឌូនេស៊ី បន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី ឱ្យកាន់តែប្រសើរថែមទៀត
(ឥណ្ឌូនេស៊ី) ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ត បានលើកឡើង អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ស្របពេលដែលពិភពលោកកំពុងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពល ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស…
-
មេពន្ធដារ៖ នៅកម្ពុជា កំពុងប្រឈមខ្លាំង ជាមួយនឹងបទល្មើសពន្ធដារ
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល បានលើកឡើងថា បទល្មើសពន្ធដារ គឺជាប្រធានបទក្តៅគគុក និងពោរពេញ ទៅដោយភាពចម្រូងចម្រាសជាទីបំផុតទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល។ ដោយឡែកនៅកម្ពុជា ក៏កំពុងប្រឈមជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវាគឺជាផ្នែកមួយ ឬជាបរិវារមួយនៃបទល្មើសធំៗដទៃទៀត។ឯកឧត្តមបានថ្លែងបែបនេះ នៅកំឡុងពេលដែលមានវគ្គបណ្តុះបណ្តាលស្តីពីបទល្មើសពន្ធដារ ជូនដល់ថ្នាក់ដឹកនាំអង្គភាពពន្ធដារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ ឯកឧត្តមបានបន្ថែមទៀតថា នៅកម្ពុជា និងនៅអគ្គនាយកដ្ឋានពន្ធដារ គឺយើងកំពុងប្រឈមជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវា គឺជាផ្នែកមួយ ឬជាបរិវារមួយនៃ បទល្មើសធំៗដទៃទៀត ដែលមានដូចជា បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ ជាដើម។ បទល្មើសទាំងអស់នេះមានសមាសធាតុប្រទាក់ក្រឡាគ្នា និងពាក់ព័ន្ធគ្នា ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ទាំងក្នុងទ្រង់ទ្រាយតូច និងធំ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ គឺជាបុគ្គល និងអង្គភាពដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ និងលឿនរហ័ស ដែលក្នុងករណីខ្លះគឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។ ឯកឧត្តមបានបញ្ជាក់ថា៖« បទល្មើស ពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ មិនត្រឹមតែបង្កឱ្យប៉ះពាល់ខ្លាំងចំពោះ…
-
TWPR គឺជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងសាធារណៈ ឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ភ្នំពេញ ៖ TWPR ដែលជាភ្នាក់ងារផ្តល់ទំនាក់ទំនងសាធារណៈឈានមុខគេ បានធ្វើការកែប្រែមុខមាត់របស់ខ្លួន ទៅជាក្រុមហ៊ុនភ្នាក់ងារដ៏ពេញលេញរួមបញ្ចូលគ្នារវាងទីផ្សារ និងទំនាក់ទំនង ដែលហៅថា Integrated Marketing and Communications (IMC) agency ។ ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំនៃជំនាញវិជ្ជាជីវៈរួមបញ្ចូលគ្នា ក្នុងចំណោមក្រុមការងារពោរពេញដោយជំនាញ និងភាពប៉ិនប្រសប់របស់ខ្លួន TWPR កំពុងធ្វើដំណើរឆ្ពោះទៅរកការក្លាយជាភ្នាក់ងារ IMC លំដាប់កំពូល ក្នុងប្រទេសកម្ពុជា។ កញ្ញា ផេង គីមហ៊ន ស្ថាបនិក TWPR បានមានប្រសាសន៍ថា « TWPR មានកិត្តិយសក្នុងការចាប់ផ្តើមដំណើរថ្មីនេះក្នុងការបង្កើតម៉ាកយីហោរបស់យើងឡើងវិញជាភ្នាក់ងារ IMC ដែលផ្តល់សេវាកម្មពេញលេញ។ ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មរបស់យើងនូវសេវាកម្មដ៏ល្អបំផុត ដើម្បីជួយពួកគេពង្រីកការបង្ហាញម៉ាកយីហោរបស់ពួកគេ និងសម្រេចបាននូវកំណើនអាជីវកម្ម។ លើសពីនេះ ក្រុមហ៊ុនខិតខំបង្កើតបរិយាកាសការងារដ៏រីករាយ និងបំផុសគំនិតសម្រាប់ទេពកោសល្យទាំងអស់របស់យើង និងជាកន្លែងដែលពួកគេអាចធ្វើការសហការគ្នាដើម្បីភ្ជាប់ម៉ាកយីហោ អាជីវកម្ម និងមនុស្សតាមរយៈការទំនាក់ទំនងប្រកបដោយអត្ថន័យ និងការបង្កើតខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត។» សូមបញ្ជាក់ថា ៖ TWPR គឺជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងសាធារណៈ ឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា…
-
កំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជានឹងបង្ហាញវត្តមានក្នុងមហាព្រឹត្តិការណ៍ សង្ក្រាន NNP រយះពេល៣ថ្ងៃខាងមុខនេះ
(ភ្នំពេញ)៖ ព្រឹត្តិកាណ៍សង្ក្រានដ៏ធំ របស់ក្រុមហ៊ុន NNP រយៈពេល៣ថ្ងៃខាងមុខនេះនិងមានការសម្តែងសិល្បៈចម្រុះទាំងបុរាណ-សម័យ និងការរាំលេងកម្សាន្តសប្បាយពីកំពូលតារាល្បីៗនៅកម្ពុជា, មានការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បក្កតោ គុនខ្មែរ ដើម្បីទុកជាអនុស្សាវរីយ៍ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តី និងកម្មមិធីសប្បាយៗជាច្រើនទៀត។ក្នុងពិធីក្រុងពាលីសង្ក្រាន NNP លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានប្រកាសថា នៅថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំសម្បើមមួយ នោះគឺសង្ក្រាន NNP។ ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានសម្រាប់ ក្រុមហ៊ុន NNP ហើយក៏ជាលើកទីមួយផងដែរ។ ក្នុងឪកាសនោះដែរ ទ្រី ដាណា បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មាន ការរៀបចំព្រឹត្តិការណ៍សង្រ្កាននេះឡើងគឺក្នុងគោលបំណង ចង់ឲ្យក្មួយៗជំនាន់ក្រោយទាំងអស់ ចូលមកលេងនិងចាប់អារម្មណ៍ នឹង ដឹងពីភាពអស្ចារ្យរបស់ខ្មែរ មានដូចជាវប្បធម៌ ក្បាច់គុនជាដើម។ ។ ក្រៅពីហ្នឹងក៏មានការរាំលេងកម្សាន្ត បាញ់ទឹក ការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បុក្កតោ…
-
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សន្សាបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើការងារសន្តិសុខស្បៀង
ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី, លោក គីម យ៉ុងជីន (Kim Jong Jin) ជំនួយការអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការ បានអនុវត្តយ៉ាងល្អលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយបានសហការយ៉ាងជិតស្និទ្ឋិជាមួយដៃគូអភិវឌ្ឍនានា ក្នុងនោះរួមមានទាំងអង្គការ FAO ផងដែរ។ ហើយ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអង្គការ (FAO) ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទោះស្ថិតក្នុងវិបត្តិនៃការរាតត្បាលជម្ងឺកូវីដ១៩។ សមិទ្ធិផលទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមទាំងអង្គការ FAO ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអបអរសារទរចំពោះអង្គការ FAO ដែលមានការិយាល័យតំណាងនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់…
-
ឯកឧត្តម ប៉ាន សូរស័ក្ត៖ ក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។ ឯកឧត្តម បានបន្ថែមថា ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។ ការថ្លែងឡើងបែបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោក…
-
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី ដើម្បីលក់ថាមពលអគ្គិសនីចេញពីកម្ពុជាទៅកាន់សិង្ហបុរី
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋសិង្ហបុរី។ ការចុះហត្ថលេខារវាងក្រុមហ៊ុនធំៗ នៃប្រទេសទាំងពីរ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម តាន់ ស៊ីឡេង (Tan see leng) រដ្ឋមន្រ្តីទីពីរ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ។ ឯកឧត្តម តាន់ ស៊ីឡេង (Tan see leng) បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃប្រទេសទាំងពីរ ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា-សឹង្ហបុរី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផៅវ័រ…
-
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសបញ្ចប់ជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA)
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នាមួយ អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) ។ គួរបញ្ជាក់ថា ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសរុបប្រមាណ ១០០រូប ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងដោយបញ្ជាក់ថា៖ ជាលទ្ធផល ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា…
-
ប្រទេសជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ រវាងរដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ភាគីប្រទេសជប៉ុន បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា ឆ្នាំនេះគឺជាខួបអនុសាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាព និងសេ្ថរភាពក្នុងឆ្នាំ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា រហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន ហើយជប៉ុននៅតែជាដៃគូសហប្រតិបត្តិការដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ ។ បន្ថែមពីនេះ ភាគីទាំងពីរ កម្ពុជា ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនី…
-
ប្រទេសប៊ុលហ្គារី បង្ហាញពីឆន្ទះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសលើវិស័យកសិកម្ម ជាមួយកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំ កម្ពុជា បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី ដែលនិងបន្តវេនពីលោកជំទាវដែលបញ្ចប់អាណត្តិនេះ នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ជាពិសេស គឺ ការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ក្នុងវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។ ការថ្លែងឡើងបែបនេះ របស់លោកជំទាវ ឯកអគ្គរដ្ឋទូត ធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ចូលជួបពិភាក្សាការងារ និងជម្រាបលា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ។ ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក ។…