-
វិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន កំពុងដើរតួសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅតាមតំបន់ជនបទ
បន្ទាយមានជ័យ៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា៖ បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ចូលរួមអប់រំ និងជួយពន្យល់ប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចី ឱ្យបានយល់ដឹងពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី កុំលង់តាមការឃោសនាមិនសមហេតុផលរបស់ជនបោកប្រាស់ដូចករណីថ្មីៗនេះ ដែលបានខ្ចីលុយពីគ្រឹះស្ថានមីក្រូ យកទៅវិនិយោគដីឡូត៍ជាដើម ពោល រាល់ប្រាក់កម្ចីត្រូវប្រើឱ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ជាមួយនេះ ត្រូវជួយក្រើនរំលឹកដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ និងពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឱ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចី ហើយរាល់ការខ្ចី ត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូ ដែលទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ ។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក…
-
សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ច
ខេត្តបាត់ដំបង ៖ សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចទាំងលើទិដ្ឋភាពនៃការបង្កើតការងារនិងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (ធ.ស.ក.) ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សាខាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បានថ្លែងបន្ថែមថា ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) ដែលរាជរដ្ឋាភិបាលបង្កើតឡើងនេះ គឺជាធនាគារគោលនយោបាយក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ជូនសហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តគោលដៅរបស់ខ្លួន។ និងបានផ្ដល់ការងារជូនប្រជាជនប្រមាណ ៧០%នៃចំនួនការងារសរុប។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា៖ រាជរដ្ឋាភិបាលបានផ្ដោតអាទិភាពចម្បងលើការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈការបង្កើតឱ្យមាននូវ ៖ ១-មូលនិធិសហគ្រិនភាព,២-មូលនិធិអភិវឌ្ឍន៍ជំនាញ,៣-សហគ្រិនខ្មែរ និង៤- ការផ្ដល់ការលើក ទឹកចិត្តផ្នែកសារពើពន្ធផ្សេងៗ។ ត្រឹមខែមេសាឆ្នាំ២០២៣ ធនាគារ SME បានប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២,៤លានដុល្លារអាមេរិក ទៅសហគ្រាសធុនតូចនិងមធ្យម ចំនួន២៧៥សហគ្រាសដែលក្នុងនោះមានសហគ្រិន ជាស្រ្តីចំនួន ៧៥សហគ្រាស។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានចំការកៅស៊ូល្អ
ខេត្តក្រចេះ ៖ ក្នុងពិធីប្រារព្ធខួបគម្រប់១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុនវិនិយោគដាំដុះដំណាំកៅស៊ូ នៅកម្ពុជា របស់ ក្រុមហ៊ុន ដុង ណាយ ក្រចេះអភិវឌ្ឍន៍កៅស៊ូ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានចំការកៅស៊ូល្អ មានទិន្នផលខ្ពស់ និងផលិតផលកៅស៊ូប្រកបដោយគុណភាពខ្ពស់ នៅក្នុងតំបន់អាស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ឱ្យដំណើរការស្តារ និងធ្វើអាជីវកម្មចំការកៅស៊ូទ្បើងវិញរហូតមកដល់បច្ចុប្បន្ននេះ ដោយដំណាំកៅស៊ូត្រូវបានប្រសិទ្ធនាមថា “មាស ស” និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ។ លោក លី វ៉ាន់ឡាំ នាយកក្រុមហ៊ុន ដុង ណាយ ក្រចេះអភិវឌ្ឍន៍កៅស៊ូ បានឲ្យដឹងថា ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ក្នុងទុនវិនិយោគប្រមាណជាង៥០លានដុល្លាអាមេរិក ដោយដាំកៅស៊ូលើផ្ទៃដីសរុប ៦៣៩៨ ហិចតា និងបានដាក់ឲ្យដំណើរការជៀរជ័រនៅឆ្នាំ២០១៦។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ដោយកាលពីឆ្នាំ២០២២,…
-
ស្លឹកងប់ប្រើធ្វើជាបន្លែស្លស្រឡក់ ,បន្លែបន្សាបសម្លទំពាំង និងឱសព្យាបាលរោគជំងឺ
ភ្នំពេញ៖ងប់ គឺជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំ ឬ ដុះតាមធម្មជាតិនៅតាមទីជនបទ ស្រុកស្រែចម្ការ ។ រុក្ខជាតិប្រភេទនេះគេតែងបេះយកត្រួយ និងស្លឹកខ្ចីៗ ធ្វើជាបន្លែដែលមានរស់ជាតិឆ្ងាញ់ពិសារ។រុក្ខជាតិប្រភេទនេះដែរ វាមានប្រភពដើមនៅអាស៊ីភាគអាគ្នេយ៍។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញពីសារៈសំខាន់ៗរបស់ស្លឹកងប់មួយចំនួនដូចជា៖ លក្ខណៈអេកូឡូស៊ី ៖ ប្រភេទនេះដុះល្អលើដីសើម នៅតំបន់ក្តៅ មានភ្លៀង ឬត្រជាក់ មធ្យម។
-
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតពីរកន្លែង នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការជាតិ តំណាងដ៍ខ្ពស់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញថា សំណង់ថ្មី និងហេដ្ឋារចនាសម្ព័ន្ធថ្មី នៃរោងចក្រប្រព្រឹត្តទឹកស្អាតទាំង ២កន្លែង គឺនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលត្រូវបានដាក់ឱ្យដំណើរការ ជាផ្លូវការនាថ្ងៃនេះ សម្ដេចបានចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យទឹកស្អាត ដែលកើតមានឡើងក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ជាពិសេសសខេត្តសៀមរាប ខណៈដែលខេត្ដនេះ មិនដែលមានរោងចក្រផលិតទឹកស្អាតខ្នាតធំ អាចផលិតបានដល់ ៦ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃដូចនេះឡើយ។ សម្ដេចពិជ័យ បានបន្ដថា រោងចក្រទឹកស្អាតថ្មីនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងរបស់ខេត្តសៀមរាបក្នុង វិស័យទឹកស្អាត និងជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត ។ ជាក់ស្តែង នៅ «តំបន់អភិវឌ្ឍន៍រុនតាឯក» ស្ថិតក្នុងស្រុកបន្ទាយស្រី និង…
-
ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តថា លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដែលនឹងត្រូវចុះហត្ថលេខា មានដូចខាងក្រោម៖ ១- ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង ២- ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត…
-
របរធ្វើនំខ្មែរលក់នៅតែពេញនិយម និង បានទទួលការគាំទ្រច្រើនពីអ្នកភូមិ
ភ្នំពេញ ៖ ប្រភេទនំបុរាណខ្មែរដែលជានំមិនចេះសាបសូន្យ បើទោះបីបច្ចុប្បន្នមាននំពីបរទេសច្រើនប្រភេទវាយលុកទីផ្សារ ប៉ុន្តែ នំខ្មែរបុរាណនៅតែពេញនិយមក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរទាំងនៅទីក្រុងក៏ដូចជាទីជនបទ។ បច្ចុប្បន្ននំច្រើនប្រភេទរបស់ខ្មែរក្នុងនេះដូចជា នំអាកោ នំគម នំបត់ អន្សមចេក អន្សមជ្រូក នំកង នំផ្លែអាយ នំច័ក្កចាន់។ល។ជានំដែលមានលក់ជាទូទៅតាមទីផ្សារដែលគេឃើញពលរដ្ឋខ្មែរធ្វើលក់ដល់អតិថិជនគ្រប់ទីកន្លែង និងពិសេសពិធីបុណ្យទានសំខាន់ៗគេមិនអាចចៀសផុតពីការប្រើប្រាស់នំទាំងនេះក្នុងពិធីឡើយ។នំខ្មែរក្រៅពីមានរសជាតិឆ្ងាញ់ពិសារហើយ នៅជាទីពេញនិយមបរិភោគមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទៀតផង។ អ្នកស្រី គង់ មាន គឺជាស្រ្តីមួយរូបដែលតែងធ្វើនំលក់ស្ទើរជារៀងរាល់ថ្ងៃដល់អ្នកភូមិ ដោយអ្នកស្រីបានរកប្រាក់កម្រៃតាមរយៈការលក់នំនេះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារអស់ជាច្រើនឆ្នាំមកហើយ។អ្នកស្រីតែងធ្វើនំច្រើនមុខសម្រាប់ដើរលក់តាមភូមិ ដែលក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលប្រមាណ៦ម៉ឺនរៀល ឬច្រើនជាងនេះជាទៀងទាត់។ ស្រ្តីវ័យ ៥៤ឆ្នាំ ដែលជាអ្នករស់នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ដោយអ្នកស្រីបានរៀនចេះពីការធ្វើនំខ្មែរតាមរយៈឪពុកម្តាយតាំងតែពីក្មេងៗមក ដែលឪពុកម្តាយ អ្នកស្រីក៏ជាអ្នកធ្វើនំលក់បែបនេះផងដែរ។ ក្នុងពេលនាំយក នំ ត្នោត និង នំ ផ្លែអាយ ដើរលក់ឱ្យអ្នកភូមិដូចសព្វមួយដង អ្នកស្រី គង់ មាន បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំតែងធ្វើនំប្លែកៗលក់ឱ្យអ្នកភូមិពីព្រោះថា បើយើងធ្វើនំដដែលៗលក់គេអាចធុញ ហើយលក់មិនសូវដាច់ទេ តែបើយើងធ្វើនំប្លែកៗឃើញថាដាច់ជាហូរហែ ឥត សូវចេះសល់ទេ។នំខ្ញុំតែងលក់អស់ៗថ្ងៃខ្លះលក់សឹងមិនគ្រប់ថែមទៀត ពិសេសថ្ងៃសៅរ៍ អាទិត្យតែម្តង”។ អ្នកស្រីគង់មានបានប្រាប់ឱ្យដឹងពីការធ្វើនំលក់នេះដែរថា មិនជួបការលំបាកច្រើនទេពីព្រោះថាក្នុងរយៈពេលជាង២០ឆ្នាំមកនេះអ្នកស្រីអាចរកប្រាក់ចំណូលពីការធ្វើនំលក់បានងាយស្រួល និងជាមុខរបរមិនជួបផលប៉ះពាល់ច្រើនដូចមុខរបរដទៃឡើយ។សម្រាប់ផលលំបាកគឺគ្រាន់តែអ្នកស្រីត្រូវធ្វើដំណើរតាមភូមិពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះ។ ស្រ្តីដែលតែងវេចធ្វើនំខ្មែរដើរលក់ជាប្រចាំរូបនេះបានបញ្ជាាក់បន្ថែមថា៖«បានជាខ្ញុំប្រកបមុខរបរនេះពីព្រោះថាមានទីផ្សារ ហើយម្យ៉ាង…
-
សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនមន្ត្រីទាំងអស់ថា បើក្តាប់ការងារក្រសួងខ្លួនឯងមិនបាន មិនបាច់ដើរតាមខ្ញុំឡើយ
ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនដល់រដ្ឋលេខាធិការនៅគ្រប់ក្រសួងទាំងអស់ ដែលត្រូវបានចាត់តាំងជំនួយសរដ្ឋមន្ត្រី ទៅតាមសម្តេចក្នុងកម្មវិធីនានានៅតាមបណ្តាខេត្ត ត្រូវក្តាប់រឿងរ៉ាវឲ្យបាន ប្រយ័ត្នចេះតែចាយលុយរដ្ឋអាសាបង់។ សម្ដេចថា ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អត់បានមក តែមានរដ្ឋលេខាធិការមក តែបែបនេះ បើគេឲ្យមកតំណាងត្រូវក្តាប់ឲ្យជាប់នូវការងារខ្លួន បើហៅសួរអត់ដឹងអី មិនចាំបាច់មកទេ នាំឲ្យខាតថ្លៃសាំងអស់លុយរដ្ឋ ព្រោះពួកនេះ មិនមែនជិះឡាន ឬអស់លុយខ្លួនឯងទេ។ សម្តេចតេជោ បន្តថា បើអស់លោកក្តាប់ការងារមិនបានកុំមក គឺមកនាំតែចង្អៀតកន្លែងទេ គឺទុកកន្លែងឲ្យគេអង្គុយ ម្យ៉ាងទៀតខាតថ្លៃសាំង។ សម្តេចតេជោសង្កត់ធ្ងន់ថា អ្នកដែលមកហើយមិនបានក្តាប់ការងារបានដោយសារគេមកសំដៅដើរលេងប៉ុណ្ណោះ ។ អ្នកបែបនេះ ខ្ញុំសូមនិយាយត្រង់តែម្តង អ្នកបែបនេះកុំដើរជាមួយខ្ញុំ ។ ហើយបើមកត្រូវក្តាប់ឲ្យជាប់ ប្រយ័ត្ននាយករដ្ឋមន្ត្រីហៅសួរអត់ដឹងអី!។ ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងដែរថា មុនឡើងថ្លែងសុន្ទរកថា សម្តេចបានហៅរដ្ឋលេខាធិការក្រសួងសង្គមកិច្ច…
-
សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគចិនថា គោលដៅទី១ កម្ពុជាចង់បាន គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា
ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនចំពោះអ្នកវិនិយោគរបស់ចិននៅតំបន់សេដ្ឋកិច្ចពិសេស ថា ទី១ កម្ពុជាមានគោលដៅកែច្នៃផលិតផលក្នុងស្រុក។ ជាក់ស្តែង កម្ពុជា មានវត្ថុធាតុដើមស្រាប់ ដូចជាការធ្វើរោងចក្រកែច្នៃកងរថយន្តក្នុងពេលដែលកម្ពុជាមានជ័រកៅស៊ូឈើត្រឹមត្រូវណាស់ ។ សម្តេច បញ្ជាក់ថា «កម្ពុជាចង់បានឧស្សាហកម្មដែលកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់លើកៅស៊ូ ទៅលើចេក ស្វាយចន្ទី ស្រូវអង្ករ និងទៅលើផលិតផលដទៃទៀត»។ សម្តេចតេជោ បានបន្តថា «កម្ពុជាមានសក្ដានុពលពីវត្ថុធាតុដើម ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ បង្កើនប្រាក់ចំណូលរបស់ប្រជាជន »។ សម្តេច ក៏បានប្រាប់អ្នកវិនិយោគចិនថា «គោលដៅទី១ កម្ពុជា ចង់បាន គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា »។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងស្នើឲ្យអ្នកវិនិយោគចិនដែលកំពុងវិនិយោគនៅកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគចូលមកក្នុងតំបន់ឧស្សាហកម្មកម្ពុជាបន្ថែម។ សម្តេចតេជោ…
-
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បណ្តុះបណ្តាលដល់បុគ្គលិកភោជនីយដ្ឋានផ្នែកបដិសណ្ឋារកិច្ច
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបើកវគ្គបំប៉ន និងបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគីរីចំនួន២៨នាក់ ដើម្បីពង្រឹងចំណេះដឹងបន្ថែមលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការគាំទ្រពីគណៈកម្មការគ្រប់គ្រង់គម្រោង ហូកា (Hoka) នៃក្រសួងទេសចរណ៍ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចដល់បុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ សំដៅចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងគុណវុឌ្ឍិរបស់អ្នកជំនាញ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។ ប្រភពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា វគ្គបណ្តុះបណ្តានេះ សិក្ខាកាមដែលបានចូលរួម បានទទួលនូវជំនាញបចេ្ចកទេសរួមមាន៖ ១. ប្រណីតភាពនៃសេវាកម្ម, ២. ស្គាល់ និងរបៀបប្រើប្រាស់សម្ភារក្នុងភោជនីយដ្ឋាន, ៣. ការកាន់និងលើកសម្ភារ ការរៀបចំតុ ការទទួលការកុម្ម៉ង់ និង៤. វដ្តនៃភ្ញៀវ និងដំណើរការក្នុងភោជនីយដ្ឋាន។ បន្ទាប់ពីបានបំប៉នលើចំណុចមេរៀនខាងលើ គ្រូបង្គោលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានបន្ថែមលើជំនាញក្រឡុកស្រា ចំនួនប្រាំរូបមន្ត ផងដែរ មានដូចជា រៀបក្រឡុងស្រា និងភេសជ្ជៈ ប្លូម៉ាការីតា ប្លូការ៉ាកាវ Passion fruit Sparkling Tea, Wellcome Drink និង Grenadine…