-
ក្រុមហ៊ុនចិនមួយ ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬស៊ីឌីស៊ី(CDC)បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED មកពីសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។ ស៊ីឌីស៊ី បានបញ្ជាក់ដូចនេះ កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅអំឡុងពេលជំនួបគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) គណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ី ដោយក្រុមហ៊ុននេះ មានការចាប់អារម្មណ៍ខ្ពស់ លើវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។ ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុននេះ លោក ជា វុទ្ធី បានបង្ហាញនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការរងបញ្ជាក់ថា «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។…
-
របរលក់លៀសហាល នៅតែទទួលបានការគាំទ្រ និងពេញនិយមបរិភោគពីសំណាក់ពលរដ្ឋខ្មែរ
ភ្នំពេញ៖ លៀសគឺជាមុខម្ហូបអាហារដែលពលរដ្ឋខ្មែរយើងបានចេះកែច្នៃសម្រាប់បរិភោគអស់កាលយូរលង់ និងជាអាហារមិនចេះសាបសូន្យ ។ លៀសគេអាចកែច្នៃធ្វើមុខម្ហូបច្រើនមុខ ក្នុងនោះដូចជា ៖ ឆា ស្ងោរ និងពិសេសនោះគឺលៀសហាលដែលជាមុខម្ហូបមួយគេនិយមបរិភោគជាទូទៅ ។ បាយកកជាមួយលៀសហាល បាយក្តៅហុយៗជាមួយលៀសហាល គឺតែងដាស់អារម្មណ៍ឱ្យអ្នកបរិភោគ នឹកពីវាជានិច្ច។ នៅទីតាំងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាទីតាំងរស់នៅផ្តុំគ្នារបស់អ្នកប្រកបរបរលក់លៀសហាលតាមរទេះ ។ ចាប់ពីម៉ោង ៩ជាង ព្រឹកទៅ ពួកគាត់តែងតែរុញរទេះ និងខ្លះទៀតសណ្តោងរ៉ឺម៉កម៉ូតូដឹកលៀសដើរលក់ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ។ អ្នកស្រី អ៊ុច យ៉េម ជាអ្នកចំណាកស្រុកមកពី ខេត្តស្វាយរៀងបានប្រាប់ថា ក្រុមគ្រួសារ អ្នកស្រីបានលក់លៀសជាង ៣០ឆ្នាំមកហើយ ដែលកាលនោះលក់លៀសត្រឹមមួយកំប៉ុង៥កាក់ រហូតមកដល់ពេលនេះ ។ ស្រ្តីជាអ្នកលក់លៀសជើងចាស់វ័យ ៥៩ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងទៀតថា តាមពិតលៀស គឺជារបស់ល្អ វារស់នៅក្នុងទឹកល្អ ដូចជាក្នុងទឹកទន្លេ ទឹកបឹងហើយការយកមកធ្វើទៀតសោតក៏មានអនាម័យល្អធ្វើឱ្យក្លាយជាអាហារមិនត្រឹមមានអនាម័យទេ តែនៅមានរសជាតិឆ្ងាញ់ពិសារថែមទៀត ។ អ្នកស្រី រាជរិទ្ធ មកពីខេត្តស្វាយរៀង ដែលជាអ្នកលក់លៀសជាង ២០ឆ្នាំមួយរូបទៀតកំពុងតែម្នីម្នាផ្សំគ្រឿងលៀសដើម្បីប្រញាប់នាំចេញទៅលក់ឱ្យទាន់មុនម៉ោង…
-
វេទិកាទស្សនកិច្ចការងារ ចាប់ផ្តើមហើយថ្ងៃនេះនៅខេត្តបាត់ដំបង ដោយនាំយកឱកាសការងារសរុបជាង ១ម៉ឺន ៥ពាន់កន្លែងដល់យុវជន
(បាត់ដំបង)៖ ថ្ងៃនេះ វេទិកាទស្សនកិច្ចការងារ ៤ ខេត្ត ស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលនាំយកឱកាសការងារសរុបប្រមាណ ១.៥ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមដំបូងចេញពីខេត្តបាត់ដំបង ដោយមានការចូលរួមពីយុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករ។ វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានលើកឡើងថា៖ “វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយ នៃយន្តការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារ កិច្ចសម្ភាសន៍ការងារ និងពិព័រណ៌ការងារ ជាប្រចាំនៅតាមមជ្ឈមណ្ឌលការងារទាំង១៤ រាជធានី-ខេត្ត ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន សិស្ស/ និងអ្នកស្វែងរកការងារ។ បន្ទាប់ពីខេត្តបាត់ដំបង កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នឹងត្រូវរៀបចំបន្តទៀតក្នុងខេត្តសៀម នាថ្ងៃសុក្រ ទី០២…
-
កម្ពុជា-សង្ហិបុរីបណ្តាក់ទុនរួមគ្នាលើការថែទាំ និងបណ្តុះបណ្តាលជំនាញជួសជុលយន្តហោះនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នា ដើម្បីបណ្តាក់ទុនរួមគ្នាលើសេវាកម្ម Line maintenance ពោលគឺការថែទាំ និងជួសជុលយន្តហោះនៅកម្ពុជា។ ផ្អែកលើកិច្ចព្រមព្រៀង ក្រុមហ៊ុន SIAEC នឹងកាន់កាប់ ៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់ ៤៩%។ ក្នុងពិធីចុះកិច្ចព្រមព្រៀងសហការគ្នារវាងក្រុមហ៊ុន CAIC និងក្រុមហ៊ុន SIAEC អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានមានប្រសាសន៍ថា យើងមានជំនឿចិត្តយ៉ាងមុតមាំថា ការផ្តល់នូវជំនាញបចេ្ចកទេសថែទាំ និងជួសជុលយន្តហោះ និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗដល់ទីផ្សារពលកម្មយើងកាន់តែច្រើន ហើយយើងជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។ ចំណែកលោក ង៉ិន ជិនហ្វី…
-
រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ
ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្រ្តី រួមសហការជាមួយ វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា (IIRR Cambodia) រួមគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ ជូនដល់មន្រី្តរាជការក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងសមាគមកសិករ ចំនួន ៣០រូប នៅថ្ងៃទី២៩ ខែឧសភា នាសណ្ឋាគារ Sun and Moon នារាជធានីភ្នំពេញ។ លោក ឱ ធី នាយកវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា បានជម្រាបជូនថា សិក្ខាសាលានេះ គឺជាផ្តោតសំខាន់ទៅលើគោលគំនិតជាមូលដ្ឋាននៃប្រព័ន្ធស្បៀង សិទ្ធិទទួលបានស្បៀងអាហារតាមរយៈសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកសិករ និងប្រជាជនផ្សេងទៀតដែលរស់នៅក្នុងតំបន់ជនបទ ព្រមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្តនៃប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ។ សិក្ខាសាលា ក៏បានពិនិត្យ និងពិភាក្សាស៊ីជម្រៅផងដែរ អំពីបរិបទជាក់លាក់នៃប្រព័ន្ធស្បៀងនៅកម្ពុជា។ ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានទទួលស្គាល់សារៈសំខាន់នៃសិទ្ធិទទួលបានអាហារជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនម្នាក់ៗ ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានអាហារដែលមានសុវត្ថិភាព មានគុណភាព និងជីវជាតិគ្រប់គ្រាន់…
-
ឯកឧត្តម សាយ សំអាល់ ៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន បានឱ្យដឹងថា ចំពោះការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា FMIS នេះ ក្រសួងបរិស្ថានត្រូវបានទទួលស្គាល់ និងលើកទឹកចិត្ត ថាជាស្ថាប័នគំរូ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង-ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញយកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ…
-
អ្នកសេដ្ឋកិច្ច៖ ការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌាកាន់តែខ្លាំង
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ជាផ្លូវការរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ព្រះរាជទស្សនកិច្ចនេះ គឺតបតាមការសូមយាងរបស់លោកជំទាវប្រធានាធិបតីឥណ្ឌា ស្របពេលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនិងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ រួមនឹងកម្មវិធីមួយចំនួនទៀត។ ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ជុំវិញការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌារបស់ព្រះមហាក្សត្រនៃកម្ពុជានាពេលនេះ លោក គី សេរីវឌ្ឍន៍ អ្នកសា្រវជ្រាវសេដ្ឋកិច្ច និងប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានវាយតម្លៃថា ព្រះរាជទស្សនកិច្ចនេះ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌាកាន់តែខ្លាំង។ ខណៈឥណ្ឌាត្រូវបានគេដឹងថា ក៏ជាប្រទេសមហាអំណាចមួយ ដែលមានឧស្សាហកម្មរីកចំរើន ប្រជាជនច្រើនជាងគេលើពិភពលោក…
-
កសិករម្នាក់នៅខេត្តក្រចេះចិញ្ចឹមមាន់ដោយប្រើ«អគ្គិសនីកសិកម្ម»ទទួលបានផលចំណេញទ្វេរដង
ក្រចេះ៖ អគ្គិសនីគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយ ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដោយសារវាជាកត្តាចម្បងនៃការកំណត់ថ្លៃដើមក្នុងការផលិតរបស់កសិករ។ អគ្គិសនីក្នុងវិស័យកសិកម្ម បើគេគិតត្រឹមរបរចិញ្ចឹមសត្វតែមួយមុខ កសិករទូទាំងប្រទេស ត្រូវចំណាយភ្លើងអស់ប្រមាណ ១២លាន គីឡូវ៉ាត់ម៉ោង ដែលស្មើនឹងរង្វង់ទឹកប្រាក់ប្រមាណពីរលាន ដុល្លារអាមេរិកក្នុងមួយខែ។ កន្លងមក ដើម្បីចូលរួមលើកទឹកចិត្តដល់កសិករ ឬលើកកម្ពស់ផលិតភាពកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអគ្គិសនីកម្ពុជា ក៏បានដាក់ឱ្យអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្ម ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចាប់តាំងពីឆ្នាំ២០២១មក។ ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់កសិកម្មមួយកន្លែង លោក សាង ហ៊ុយទៀង បានប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម (អគ្គិសនីរដ្ឋ) ឬអគ្គិសនីកសិកម្ម បានឱ្យដឹងថា គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះ ធ្វើឱ្យគាត់ចំណេញថវិកាប្រហែលពាក់កណ្តាល។ លោក ហ៊ុយទៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជាលក្ខណៈពាណិជ្ជកម្ម បានរៀបរាប់ឱ្យដឹងថា កសិដ្ឋានរបស់លោកចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានរោងមាន់ចំនួន ២រោង។ លោកថា ដោយសារគ្រានោះលោកប្រើភ្លើងអគ្គិសនីធម្មតា មិនមែនជាអគ្គិសនីកសិកម្មការចំណាយរបស់លោកមានកម្រិតខ្ពស់ ពោលគឺត្រូវចំណាយលើភ្លើងក្នុង ១ខែចន្លោះពី ៤០ម៉ឺន ទៅ ៥០ម៉ឺនរៀល។ លោក សាង ហ៊ុយទៀង បានបន្តថា…
-
វិស័យឯកជន ស្នើដល់រាជរដ្ឋាភិបាលអនុគ្រោះទៅលើពន្ធផ្សេងៗសម្រាប់វិស័យកសិកម្ម
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលគួរសិក្សា និងលើកទឹកចិត្តបន្ថែមដល់ការលើកលែងពន្ធផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍កសិកម្ម២០២២-២០៣០ របស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំមុន។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ដើម្បីអាចកាត់បន្ថយថ្លៃដើម នៅក្នុងវិស័យកសិកម្មបាននិងដើម្បីជាឈ្នាន់ ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសមកវិនិយោគបាន គួរតែសិក្សាបន្ថែមលើការលើកលែងពន្ធ។ លោកបានគូសបញ្ជាក់ថា ៖ «ពន្ធផ្សេងៗដូចជា ពន្ធកាត់ទុក ,ពន្ធ VAT ក៏ដូចជាពន្ធនាំចេញជាដើម ដែលទាំងអស់នេះការលើកទឹកចិត្តបន្ថែមដល់វិនិយោគិន ក្នុងនិងក្រៅស្រុក ឱ្យចាប់អារម្មណ៍វិនិយោគលើវិស័យនេះ។ កន្លងទៅយើងសង្កេតឃើញថា អ្នកមាននៅក្នុងស្រុកយើង មិនសូវវិនិយោគលើវិស័យកសិកម្មនោះទេ ដូច្នេះដើម្បីលើកចិត្តឱ្យគាត់ចូលរួមវិនិយោគនេះ យើងគួរសិក្សាលើបញ្ហាពន្ធនេះ ដែលគួបផ្សំនឹងច្បាប់វិនិយោគថ្មីរបស់យើង ច្បាស់ណាស់ វិស័យកសិកម្ម នឹងកាន់តែមានការវិនិយោគច្រើន»។ «គ្រប់គ្នាតែតែងមានសំនួរថា ហេតុអ្វីបានជាផលិតផលកសិកម្មរបស់យើងមួយចំនួន ដូចជាបន្លែផ្លែឈើត្រីសាច់ ជាដើមមានថ្លៃដើមខ្ពស់ជាងបន្លែផ្លែឈើត្រីសាច់នាំចូល? នេះជាចំណុចសំខាន់ណាស់។ ដូច្នេះដើម្បីយើងរក្សានិរន្តភាព និងកុំឱ្យការនាំចូលផលិតកសិកម្មពីក្រៅប្រទេសមកកម្ពុជាច្រើនហួសហេតុពេក យើងត្រូវបង្កើនការនាំចេញ ព្រោះថានៅពេលដែលយើងនាំចេញបានច្រើនយើងទទួលបានប្រាក់ចំណេញច្រើន ហើយសម្រាប់ផលិតផលខុសស្តង់ដារមិនអាចនាំចេញបាន យើងអាចលក់ក្នុងស្រុកក្នុងតម្លៃទាបបាន»។ឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែម។ លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាពបន្ថែត្រីសាច់កម្ពុជា បានប្រាប់ឱ្យដឹងថា…
-
ឯកឧត្តម ឌិត ទីណា ផ្តល់អនុសាសន៍តម្រង់ទិស ដល់ មន្ត្រីមន្ទីរកសិកម្មខេត្តសៀមរាប ការអនុវត្ត ឱ្យស្របតាមគោលនយោបាយវិស័យកសិកម្ម
ខេត្តសៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម ខេត្តសៀមរាប នៅស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍តម្រង់ទិសការអនុវត្ត ដោយត្រូវសិក្សាស្វែងយល់ និងរៀបចំគោលនយោបាយកសិកម្មខេត្ត ឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់លើការងារស្រាវជ្រាវ តាមដានតម្រង់ទិស ដើម្បីជំរុញផលិតកម្មប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព និងតម្លៃទីផ្សារល្អ ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ ៕ ប្រភព ៖ ក្រសួងកិសកម្ម