Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ហ្វីលីពីន ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីជំរុញ/កំណើនទេសចរទៅវិញទៅមក

    ហ្វីលីពីន ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីជំរុញ/កំណើនទេសចរទៅវិញទៅមក

    (ភ្នំពេញ)៖ភាគីហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីកម្ពុជា ដូចជា ការបន្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ការជំរុញទេសចរណ៍សុខាភិបាលជាដើម។ ការចាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៊ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនចំនួន៣លើក ព្រមទាំងការអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ រហូតដល់ដំណាក់ជួបវិបត្តិសកលនៃការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញ។ ភាគីទាំងពីរក៏បានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពីភាក្សាគ្នា សុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ។ ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ក្នុងនោះពីរដ្ឋធានីម៉ានីលមកកាន់ខេត្តសៀមរាប…

  • ថៃដាក់លក់ផលិតផលដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទជាផ្លូវការនៅកម្ពុជា

    ថៃដាក់លក់ផលិតផលដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទជាផ្លូវការនៅកម្ពុជា

    ភ្នំពេញ៖ អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្តផ្សំពីធម្មជាតិនៅកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធលក់ជាផ្លូវការផលិតផល Smooth E របស់ថៃនៅលើទីផ្សារកម្ពុជា អ្នកស្រី ស៊ីរ៉ាត់សារីន គៀតខប់ឆៃ (Siratsarin Kiatkobchai) ប្រធាននាយកផ្នែកលក់ និង ទីផ្សារអន្តរជាតិរបស់ Smooth E បានមានប្រសាសន៍ថា តាងនាមក្រុមហ៊ុន អ្នកស្រីសូមថ្លែងអំណរគុណចំពោះអតិថិជនកម្ពុជា សម្រាប់ការជឿទុកចិត្តមកលើផលិតផលថៃរបស់យើង។ ដោយហេតុថា ស្បែករបស់ប្រជាជនខ្មែរ និងថៃដូចគ្នា និន្នាការនៃការថែសម្រស់ក៏ស្រដៀងគ្នាដែរ។ អ្នកស្រីបន្តថា ស្បែកដែលទន់ខ្សោយ ស្ងួត អាឡែហ្ស៊ី និងងាយកើតមុន គឺជាបញ្ហាដែលត្រូវដោះស្រាយ អាស្រ័យហេតុនេះទើបក្រុមហ៊ុននាំចូលផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបធម្មជាតិ ផ្តល់ដំណោះស្រាយសម្រាប់ស្បែកគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខភាពស្បែក និងសុខមាលភាពអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។ អ្នកស្រីបន្ថែមថា យើងនឹងបន្តនាំយកនូវផលិតផលជាច្រើនមុខ មកជូនប្រជាជនកម្ពុជានាពេលខាងមុខ ហើយ…

  • ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានទឹកប្រាក់ជាង ៣.៨ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំ២០២៣

    ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានទឹកប្រាក់ជាង ៣.៨ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំ២០២៣

    ភ្នំពេញ ៖ យោងតាមស្ថិតិពាណិជ្ជកម្ពុជាបានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់ជាង ៣.៨ពាន់លានដុល្លារ ក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន មានទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារ ហើយទំហំនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៣,៤៥៤លានដុល្លារ។ចំណែកទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនជាង ១១,៦៨៦លានដុល្លារ។ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិនបន្ថែមទៀត ធុរជនមកពីប្រទេសចិន ក្នុងក្រុងតុងគួន បានមកផ្សព្វផ្សាយពីពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិនដល់ធុរជនកម្ពុជា ក្នុងការចាប់យកឱកាសនៃការធ្វើពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងចិន។ ថ្លែងក្នុងពិធីនេះ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែមានភាពរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆ្នាំ ២០២៣នេះ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយចំណងមិត្តភាពនេះនៅតែបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ ជាមិត្តភាពដែកថែប មិនអាចបំបែកបាន ប្រកបដោយភាពស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។ លោកជំទាវបានកោតសរសេរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចពិព័រណ៍ផលិងផលពាណិជ្ជកម្មកែច្នៃប្រទេសចិន ដែលបានខិតខំរៀបចំសន្និសីទផ្សព្វផ្សាយដ៏មានសារសំខាន់មួយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយលម្អិតអំពីការរៀបចំពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិន ដើម្បីផ្ដល់ជាឱកាសឱ្យវិនិយោគិនកម្ពុជាស្វែងយល់កាន់តែស៊ីជម្រៅ អំពីការរៀបចំពិព័រណ៍នេះ ជាពិសេសអំពីបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅក្នុងទីក្រុងតុងគួន ។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកជំទាវស្នើឱ្យគណៈកម្មការរៀបចំពិព័រណ៍…

  • អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ចង់ឱ្យទីក្រុងសំខាន់ៗរបស់កម្ពុជា ចូលជាសមាជិកខ្លួន ដើម្បីពង្រីការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍

    អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ចង់ឱ្យទីក្រុងសំខាន់ៗរបស់កម្ពុជា ចូលជាសមាជិកខ្លួន ដើម្បីពង្រីការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍

    (ភ្នំពេញ)៖ ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា ដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ត្រូវបាន វាយតម្លៃថា អាចក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់ បណ្ដាទីក្រុង នៅអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ TPO ដែលនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនផ្នែក ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។ ការវាយតម្លៃនេះត្រូវបាលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុង នៅអាស៊ីប៉ាស៊ីហ្វិក (TPO) ក្នុងពេលជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួង ទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ លោកអគ្គលេខាធិការ វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍ នៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ទីក្រុងទាំងនោះក៏អាចក្លាយជាសមាជិកអង្គការ TPO បាន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ។ លោកអគ្គលេខាធិការបានបញ្ជាក់ថា គុណប្រយោជន៍ដែលបានពីការចូលជាសមាជិក អង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍…

  • រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា

    រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន ខណៈកម្ពុជា នឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។ ការស្នើបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។ឯកឧត្តមអនុរដ្ឋមន្ត្រី រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។ ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ ៕ ចាន់ វិចិត្រ

  • ក្រោយករណីនាវាទេសចរណ៍ WESTERDAM អង្គការទេសចរណ៍ពិភពលោកសម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ», កម្ពុជាទទួលអនុវត្តក្រមអន្តរជាតិនេះមុនគេ

    ក្រោយករណីនាវាទេសចរណ៍ WESTERDAM អង្គការទេសចរណ៍ពិភពលោកសម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ», កម្ពុជាទទួលអនុវត្តក្រមអន្តរជាតិនេះមុនគេ

    ភ្នំពេញ៖ បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវា ទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។ នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះ បានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ក្នុងនោះ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិ ស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។ កម្ពុជាជាប្រទេសទី១ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិ ស្ដីពីការ ការពារទេសចរមួយនេះ បន្ទាប់មកក៏មានប្រទេសជាសមាជិកបន្តបន្ទាប់។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចែករំលែកនូវអនុសាសន៍គន្លឹះ ៤ចំណុច ក្នុងស្មារតីបន្តពង្រឹងការការពារទេសចរ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចែករំលែកនូវអនុសាសន៍គន្លឹះ ៤ចំណុច ក្នុងស្មារតីបន្តពង្រឹងការការពារទេសចរ

    ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកនូវអនុសាសន៍គន្លឹះ ៤ចំណុចដល់គណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក នៅក្នុងកិច្ចប្រជុំរួមលើកទី៣៥ នៅកម្ពុជា សំដៅធ្វើយ៉ាងណា បន្តពង្រឹងការការពារទេសចរ, ការស្តារ និងការអភិវឌ្ឍទេសចរណ៍ ក្នុងកម្រិតតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគាំទ្រ និង លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគត និងវិបុលភាពរួម ឈរលើទស្សនវិស័យ «គិតពីទេសចរ, គិតពីសេដ្ឋកិច្ច, គិតពីអនាគត»។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវអនុសាសន៍គន្លឹះយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះនាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោក ស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ អនុសាសន៍គន្លឹះទាំង៤ចំណុចរបស់ឧបនាយករដ្ឋមន្ត្រី…

  • កម្ពុជា-ចិន ចុះហត្ថលេខា ទទួលមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោង ០៩ នៅកម្ពុជា

    កម្ពុជា-ចិន ចុះហត្ថលេខា ទទួលមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោង ០៩ នៅកម្ពុជា

    ភ្នំពេញ៖ កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ មានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ០៩ នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា និង ឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កាលពី ៧ឆ្នាំមុន នៅពេលថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកបានប្រកាសអនុវត្តមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង យន្តការនេះទទួលបានសេចក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ ដោយសារនេះជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គដំបូងបង្អស់ ដែលបង្កើតឱ្យមានមូលនិធិពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលក្នុងរយៈពេលខ្លីចំពោះការអភិវឌ្ឍ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានបន្ថែមថា នៅថ្ងៃនេះ ខណៈពេលដែលយើងពិនិត្យមើលពីសមិទ្ធផលវិញ យើងសម្រេចបានតាមការប្តេជ្ញារបស់យើង ក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម តាមរយៈការបង្កើតបាននូវលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី និងដាក់ចេញជាគំនិតផ្តួចផ្តើមសម្រាប់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយបរិវត្តកម្ម…

  • កម្ពុជា និងអង់គ្លេស សហការគ្នាអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះនៅកម្ពុជា

    កម្ពុជា និងអង់គ្លេស សហការគ្នាអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Marc Thayre ភារ:ធារី នៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) នៅកម្ពុជា។ លោក Marc Thayre បានលើកឡើងថា “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មិនគោរពព្រំដែនទេ ហើយភាពជាដៃគូរឹងមាំ គឺមានសារៈសំខាន់ ក្នុងការការពារបរិស្ថាន ។ លោកភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបន្ថែមថា មូលនិធិតំបន់ទេសភាពជីវៈចម្រុះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ សហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអភិរក្សជីវចម្រុះ កាត់បន្ថយភាពក្រីក្រ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម ជា សំអាង បានថ្លែងថា ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បង របស់រាជរដ្ឋាភិបាល កម្ពុជា ទន្ទឹមនឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារឱ្យមានលក្ខណៈប្រកួតប្រជែង

    ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារឱ្យមានលក្ខណៈប្រកួតប្រជែង

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទី ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។ ការលើកឡើង របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាស អញ្ជើញជា អធិបតីក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាព នៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម…