-
ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម ត្រូវបានបើកការដ្ឋានសាងសង
ខេត្តកំពង់ចាម ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម នៅភូមិក្រដាស(ខ) តាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើផ្លូវនេះជាសក្ខីភាពបង្ហាញពីការចូលរួមជួយសម្រួលបងប្អូនក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សានិងការពារផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរបន្តអភិវឌ្ឍ និងចូលរួមកែប្រែជីវភាពប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែងាយស្រួលជាងមុន ការប្រើពូជស្រូវសុទ្ធនិងបច្ចេកទេសទំនើប ការកាត់បន្ថយថ្លៃដើម មានផលិតភាពខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ព្រមទាំងបង្កើតទំនុកចិត្តតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីទទួលបានប្រាក់ចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់ផងដែរថា គោលនយោបាយកសិកម្មនៅថ្ងៃមុខនឹងប្រែមុខមាត់ថ្មី តាមរយៈសហគមន៍កសិកម្ម ដែលពីមុនកសិករធ្វើស្រែជំពាក់គេទាំងការទិញពូជ និងជី តែគំរូថ្មី សហគមន៍នឹងជួយចេញ ហើយកសិករត្រូវចូលរួមជាទឹកដី និងកំលាំងពលកម្មផ្សេងៗ ដែលវានឹងជួយឱ្យកសិករកាន់តែមានលទ្ធភាពនិងភាពប្រសើរឡើង។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវជឿជាក់…
-
ពន្ធដារ និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សហការរៀបចំវេទិកាស្តីពី បច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយសភាពាណិជ្ជកម្មអាមេរិក (AMCHAM)បានរៀបចំវេទិកាស្តីពីបច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារដើម្បីឆ្លើយតបនូវកង្វល់និងបញ្ហាប្រឈមនានាដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព ប្រកបដោយតម្លាភាព ក្នុងចំណោមសហគ្រាសទាំងឡាយ។ វេទិកានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ ផ្តោតលើច្បាប់ស្តីពីសារពើពន្ធ(ថ្មី) ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់សមាជិកសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិន ម្ចាស់សហគ្រាស និងអ្នកតំណាងសហគ្រាសប្រមាណ២០០នាក់។វេទិកានេះ មានគោលដៅចែករំលែកនូវបច្ចុប្បន្នភាពនៃច្បាប់ស្តីពីសារពើពន្ធ(ថ្មី) និងមានរៀបចំនូវកិច្ចពិភាក្សាជាក្រុមផងដែរ ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីវេទិកាដែលមានជំនួបជាមួយវិស័យឯកជន។ ក្នុងឱកាសនោះដែរឯកឧត្តម គង់ វិបុល បានថ្លែងអំណរគុណចំពោះលោក ដេវីន បាតា( Devin Barta) ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់វិស័យឯកជនតាមរយៈការចូលរួមក្នុងវេទិកាពន្ធដារ សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ។ ឯកឧត្តមគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូពន្ធដារ និងវិស័យឯកជន ជាពិសេសវត្តមានរបស់អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក-លោកស្រី និងនាងកញ្ញា ជាអភិបាល តំណាង សហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារដែលចូលរួមផ្ទាល់ នាវេទិកានេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការពង្រឹងអនុលោមភាពសារពើពន្ធនិងការប្រកួតប្រជែងដោយស្មើភាពគ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា៖«សុខសន្តិភាព និងស្ថិរភាពនយោបាយ…
-
រដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើកាណាដា ជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តយម ស៊ុន ចាន់ថុល បានស្នើទៅកាន់មន្រ្តីជាន់ខ្ពស់នៃប្រទេសកាណាដាឱ្យជួយពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើនថែមទៀត។ ការស្នើនេះ ត្រូវបានធ្វើឡើតាមរយៈជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោកស្រី សារ៉ា តៃល័រ(Sarah Taylor) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពដដែលឱ្យដឹងថា នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ ខណៈលោកក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្តលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖« កម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត»។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងសារធារណការ ក៏បានស្នើសុំឱ្យប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន…
-
កម្ពុជា-ថៃ គ្រោងរៀបចំព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជករ រវាងគ្នាជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែល្អប្រសើរ
ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំនៅកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទកាសែតស្តីពីព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់កូនង៉ែតនិងម្តាយឆ្នាំ២០២៣ នាពេលខាងមុខនេះ ។ លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានីទូតថៃ បានឱ្យដឹងថា ដើម្បីជំរុញដល់ពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ឱ្យបន្តមានកំណើនសេដ្ឋកិច្ចល្អប្រសើរ រាជរដ្ឋាភិបាលថៃត្រៀមនឹងរៀបចំកម្មវិធីចាប់ដៃគូរវាងពាណិជ្ជករ រវាង ប្រទេសទាំងពីរលើផលិតផលសម្រាប់កូនង៉ែតនិងម្តាយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីជម្រុញ បណ្តាពាណិជ្ជករថៃចំនួន ១៧ក្រុមហ៊ុនដែលបង្ហាញផលិតផលស្នាដៃរបស់ខ្លួនលើផលិតផល កូនង៉ែតនិងម្តាយឆ្នាំ២០២៣ បានស្គាល់គ្នានឹងពាណិជ្ជករខ្មែរកាន់តែស្គាល់គ្នាយ៉ាងច្បាស់ អាចទាក់ទងគ្នាដោយផ្ទាល់ និងជាពិសេសមានទំនុកចិត្តជាងមុន ។ លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយរបស់ថៃទាំង ១៧ក្រុមហ៊ុននេះ ដែលនឹងត្រៀមបង្ហាញខ្លួន គឺសុទ្ធសឹងតែជាប្រធាន ឬ អគ្គនាយក តំណាងផលិតផលរបស់ខ្លួន មកធ្វើការណែរនាំខ្លួន ជួបដល់បណ្តាពាណិជ្ជករខ្មែរទាំងអស់ បានស្គាល់គ្នា។ ស្របពេលថៃនិងកម្ពុជា ជាសមាជិកអាស៊ាន ក៏ត្រូវបានអនុគ្រោះពន្ធនាំចូលជាច្រើន ដែលជាកក្តាល្អរវាងប្រទេសពីរ…
-
ការនាំចេញទុរេនរបស់វៀតណាមរកចំណូលបាន ៥០០លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូង ដោយសារតម្រូវការនៅចិនស្ទុះឡើងខ្លាំង
ហាណូយ៖ ប្រទេសវៀតណាមរកចំណូលបានជាង ៥០០លានដុល្លារពីការនាំចេញទុរេនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣នេះ ដែលស្មើនឹងការកើនឡើង ១៨ដង បើធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមបាននាំចេញទុរេនជាង ៦៥,០០០តោនក្នុងអំឡុងខែមករា ដល់ខែឧសភា កើនឡើង ៤១ភាគរយ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០២២ ក្នុងនោះប្រទេសចិនរ៉ាប់រងការបញ្ជាទិញរហូតដល់ ៩៧ភាគរយ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ផ្លែទុរេនវៀតណាមបានចូលដល់រដូវប្រមូលផលកាលពីខែឧសភា ដូច្នេះតម្លៃនៃការនាំចេញផ្លែឈើបានកើនឡើងខ្ពស់បំផុតដល់ទៅ ៣៣២លានដុល្លារ ពោលគឺខ្ពស់ជាង ១០ដង បើធៀបនឹងខែមេសា។ ប្រទេសអាស៊ីអាគ្នេយ៍នេះ បច្ចុប្បន្នមានតំបន់កសិកម្មចំនួន ២៩៣កន្លែង និងទីតាំងវេចខ្ចប់ទុរេនចំនួន ១១៥កន្លែង ដែលត្រូវបានផ្តល់កូតាផ្លូវការ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ ចិននៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងអំឡុងខែមករា ដល់ខែឧសភា ជាមួយនឹងការដឹកជញ្ជូនមានតម្លៃ ៨០៥លានដុល្លារ ដែលស្មើនឹង ៥៩ភាគរយនៃទំហំនាំចេញសរុបរបស់វៀតណាម ខ្ពស់ជាង ៥៣ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម។ ជាមួយគ្នានេះ អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បាននិយាយថា តម្រូវការផ្លែឈើ និងបន្លែរបស់វៀតណាមទំនងជានឹងកើនឡើងប្រហែល ២០ភាគរយ ដល់ទឹកប្រាក់ ៤ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ…
-
ប្រជាសហគមន៍ ក្នុងស្រុកសំឡូត ចិញ្ចឹមឃ្មុំក្រៅពីដំណាំកសិកម្ម សម្រាប់លើកស្ទួយ ជីវភាពគ្រួសារ
បាត់ដំបង៖ ប្រជាសហគមន៍នៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានរួមគ្នា ចិញ្ចឹមឃ្មុំផលិតយកទឹកលក់រកប្រាក់ចំណូលបន្ថែមដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារ។ ពួកគាត់ចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋ ក្រៅពីធ្វើចំការដូចជាដាំទុរេន ដាំតាងែន សាម៉ាវ ជាដើម។ លោក ឌុក ម៉េង ប្រធានសហគមន៍ព្រៃឈើភូមិកញ្ចាំង ស្រុកសំឡូត ខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា ៖ សហគមន៍មួយនេះមានទំហំដី ៤០០ហិកតា ។ ប្រជាសហគមន៍របស់លោកចាប់ផ្តើមចិញ្ចឹមឃ្មុំតាំងតែពីឆ្នាំ ២០១៨មក។ ការចិញ្ចឹមសត្វឃ្មុំ បានផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ពីព្រោះថាក្រៅពីជួយបង្កាត់កេសរផ្លែឈើឱ្យជាប់ផ្លែច្រើនហើយ ទឹករបស់វាគេនៅអាចលក់រកប្រាក់កម្រៃសម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៀតផង។ប្រធានអ្នកចិញ្ចឹមសត្វឃ្មុំរូបនេះបានឱ្យដឹងថា”កាលពីមុនមកធុងដែលជាសំបុកសត្វឃ្មុំមានប្រមាណ១៨០ធុងតែនៅពេលបច្ចុប្បន្ននៅសល់ត្រឹម ៨០ធុង ឬ១០០ធុង ដោយសារ រដូវក្តៅទើបកន្លងផុតទៅថ្មីៗមកនេះ ។ ឃ្មុំទាំងនេះជាឃ្មុំចិញ្ចឹម យកពូជបង្កាត់មកពីប្រទេសអឺរ៉ុប ។ ពីដើមឡើយដោយសារមូលនិធិ ម៉ាដក្សជូលីភីតបានបង្ហាត់បង្រៀន ក្នុងការចិញ្ចឹមសត្វឃ្មុំឱ្យស្គាល់ពីតម្លៃនៃការចិញ្ចឹមឃ្មុំ ។ នៅពេលចិញ្ចឹម ក៏ចេះតែចង់ ព្រោះជោគជ័យក៏រួមគ្នាចិញ្ចឹមរហូតមកដល់ពេលបច្ចុប្បន្នតែម្តង។ ដោយឡែក លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំ នៃមូលនិធិម៉ាកដក្សចូលីភីតបានឱ្យដឹងថា ការចិញ្ចឹមឃ្មុំមួយធុងបានផ្តល់ជាទឹកឃ្មុំ៥ ទៅ ៧លីត្រ ដោយប្រើក្នុងចន្លោះពី ១០ ទៅ ១៤ថ្ងៃ…
-
កម្ពុជា ប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានជាង៣១ម៉ឺនតោន ក្នុងរយៈពេល៥ខែឆ្នាំនេះ
ភ្នំពេញ៖ របាយការណ៍ពីរដ្ឋបាលជលផលបានឱ្យដឹងថា ក្នុងរយៈពេល៥ខែ គឺចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ កម្ពុជាប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន ។ក្នុងនោះ ផលនេសាទទឹកសាប អនុវត្តបានចំនួន ១០៤ ៤៤០តោន ,ទឹកប្រៃ ៦៦ ៤០០តោន និងផលវារីវប្បកម្ម ចំនួន ១៤៥ ៣០០តោន។ របាយការណ៍ដដែលបានបង្ហាញទៀតថា រដ្ឋបាលជលផល បានអនុវត្តការងារជាច្រើនទាក់ទងនឹង ការអភិវឌ្ឍវារីវប្បកម្ម ,ការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃ និងគុណភាពជលផល, ការអភិរក្សជលផល ,ការអភិវឌ្ឍសហគមន៍នេសាទ,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកសាប,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលសមុទ្រ និងការផលិតកូនត្រីពូជជាដើម។ ពាក់ព័ន្ធនឹងទិន្នផលនសាទេនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។ លោកក៏បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រជាជនសហគមន៍និងធនធានធម្មជាតិ ដែលទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព…
-
អគ្គនាយកដ្ឋានគយ៖ ការកែសម្រួលពន្ធ និងអាករពិសេស នឹងធ្វើឱ្យចំណូលគយអាចធ្លាក់ចុះ ប៉ុន្ដែជំរុញកំណើននាំចេញទៅទីផ្សារអន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន នឹងធ្វើឱ្យចំណូលគយអាចនឹងធ្លាក់ចុះ ប៉ុន្តែវានឹងជួយជំរុញកំណើនការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ឯកឧត្តម គុណ ញឹម បានធ្វើឡើងក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយ អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនាចុងសប្តាហ៍កន្លងមកនេះ។ ឯកឧត្តមបានបន្តថា ការកែសម្រួលពន្ធ និងអាករពិសេសនេះ គឺដើម្បីទប់ស្កាត់នូវអត្រាអតិផរណា ជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់សកម្មភាពវិនិយោគក្នុងស្រុក។ ការកែសម្រួលអត្រាពន្ធគយ និងអាករលើមុខទំនិញមួយចំនួន នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះ ខណៈដែលកន្លងមក អត្រាពន្ធ និងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានាមួយចំនួន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ លើសពីការនាំចូលរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា លើសពីការនាំចូលរថយន្ត រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់ផង ។ ឯកឧត្តម បន្តថា ទីស្នាក់ការដាក់តាំងលក់រថយន្តទំនើប របស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប ដែលបាននាំយករថយន្តម៉ាក GREAT WALL មកលក់លើទីផ្សារកម្ពុជា ក្នុងស្ថានភាពដែលប្រជាជនកម្ពុជា កំពុងរស់យ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពពេញបរិបូរណ៍។ ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ ហើយតាមរយៈការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឱ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជាចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតទ្បើងកាលពីខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើ្ជញ សម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសមុិន
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើ្ជញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសមុិន (Hao Trust Capital Investment Co, Ltd) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលក្នុងនោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជន ជាដៃគូ…